Skip to main content

ទីណាមានការផ្លាស់ប្ដូរច្រេីន ទីនោះមានទុក្ខច្រេីន




កន្លែងណាមានការផ្លាស់ប្តូរច្រេីន កន្លែងនោះមានទុក្ខច្រេីន តែទុក្ខធ្វេីឲ្យមនុស្សចេះរេីបម្រះចេញពីទ្រុងនៃអវិជ្ជា ដែលកំពុងឃាំងពួកគេមិនឲ្យមានសេរីភាពក្នុងការគិត។


ព្រះអភិធម្មអប់រំអំពីចិត្តច្រេីនជាងគេបំផុតក្នុងចំណោមគម្ពីរទាំង៣នៃព្រះត្រៃបីដក គឺអប់រំសភាវៈរបស់ចិត្ត ហេីយនិងលក្ខណរបស់ចិត្ត។ ចិត្តបញ្ជាមនុស្សឲ្យធ្វេីអ្វីគ្រប់បែបយា៉ង។ វាទទួលអរម្មណ៍តាមទ្វារអារម្មណ៍ទាំង១២ ហៅ អាយតន; មានខាងក្រៅ៦ហេិយនិងខាងក្នុង៦ មាន៖

ភ្នែក, ត្រចៀក, ច្រមុះ, អណ្តាត, កាយ, មនោ ហៅថាអាយតនៈ ខាងក្នុង ( ហៅឲ្យពេញថា ចក្ខ្វាយតនៈ, សោតាយតនៈ, ឃានាយតនៈ, ជិវ្ហាយតនៈ, កាយាយតនៈ, មនាយតនៈ )។ រូប, សំឡេង, ក្លិន, រស, ផោដ្ឋព្វៈ, សភាវធម៌ ហៅថាអាយតនៈខាងក្រៅ( ហៅឲ្យពេញថា រូបាយតនៈ, សទ្ទាយតនៈ , គន្ធាយតនៈ, រសាយតនៈ ផោដ្ឋញ្វយតនៈ, ធម្មាយតនៈ)។ អារយតនៈទាំង១២នេះគឺជាភូមិលំនៅនៃទុក្ខរបស់មនុស្ស។


តេីអ្វីធ្វេីឲ្យមនុស្សនៅមិនស្ងៀម? 


ចិត្តរបស់មនុស្សជាអ្នកទទួលអារម្មណ៍ទាំងអស់ ដែលចូលតាម ទ្វារអារម្មណ៍ ទាំង១២នេះ; វាបញ្ជា មនុស្សមិនឲ្យនៅស្ងៀម វាធ្វេីឲ្យមនុស្សមិនបានសុខ វាធ្វេីឲ្យមនុស្សរស់ដោយអន្ទះអន្ទែង តក់ក្រអល់រហូតដល់ថ្ងៃស្លាប់។ វេទនាខន្ធធ្វេីឲ្យមនុស្សនៅមិនស្ងៀម ពីព្រោះវាជាអ្នកដឹងអារម្មណ៍។ យេីងអង្គុយមិនឈប់ក៏ស្លាប់, ដេីរមិនឈប់ក៏ស្លប់, ដេកមិនឈប់ក៏ស្លាប់, ឈរមិនឈប់ក៏ស្លាប់; យេីងត្រូវផ្លាស់ប្តូរមិនឈប់ដេីម្បីរស់។ យេីង អង្គុយលេីក្ដារ ថាវារឹងអង្គុយមិនស្រួល ទៅរកកៅអីពូកមកដាក់អង្គុយ; អង្គុយក្នុងបន្ទប់នេះថាក្តៅ ទៅរក ម៉ាសីុនត្រជាក់មកដាក់។ អង្គុយយូរៗ ចង់ដេីរ; ដេីរយូរៗ ថាមិនស្រួល ចង់ជិះឡាន។ តេីអ្វីទៅធ្វេីឲ្យយេីង ដឹងថាសុខឬទុក្ខ សោមនស្សឬទោមនស្ស ឬ ឧបេក្ខា។ វេទនា (ខន្ធ) ធ្វេីឲ្យយេីងដឹង; វេទនាខន្ធធ្វេីឲ្យយេីងផ្លាស់ប្តូរមិនឈប់  អារម្មណ៍ធ្វេីឲ្យយេីងផ្លាស់ប្តូរមិនឈប់។


វាមិនខុសពីការផ្លាស់ប្តូរសង្គមនោះដែរ; យេីងនៅក្នុងរបបសក្តិភូមិ ថាមិនស្មេីភាពគ្នា ចង់ដូរទៅ របបសង្គមនិយមថារដ្ឋជាអ្នកជួយទាំងអស់; បានរបបសង្គមនិយមហេីយ ចង់ដូរទៅរបបសាធារណៈរដ្ឋថាមានសេរីភាព បានរបបសាធារណៈរដ្ឋហេីយថាពុករលួយ ចង់ដូរទៅរបបកុម្មុយនិស្តថាគ្មានអ្នកមានគ្មានអ្នកក្រ បានរបបកុម្មុយនិស្តហេីយថាកាប់សម្លាប់ជ្រុលពេក ចង់ដូរត្រឡប់មករបបជារាជានិយមវិញ ប៉ុន្តែមនុស្សផ្លាស់ប្តូរដោយអវិជ្ជា។ បេីយេីងយក របបទាំងនោះមកថ្លឹងគ្នា វាមានទម្ងន់ស្មេីគ្នា វាគ្រាន់ជាពាក្យដែលមនុស្ស សន្មតប៉ុណ្ណោះ។


ហេតុអ្វីបានជាយេីងមិនដូរក្នុងឥរិយាបថនិមួយៗ របស់យេីង; បេីយេីងមិនដូរឥរិយាបថរបស់ យេីងទេ, អង្គុយ, ឈរ, ដេីរ, ដេក នៅកន្លែងណាក៏យេីងនៅតែមានទុក្ខដដែល។


បេីយេីងម្នាក់ៗ មិនដូរចរិតយេីងទេ ផ្លាស់ពីរបបណាទៅរបបណា ក៏វានឹងនៅតែដដែល។ 

ការគិតមានកម្លាំងយា៉ងមហិមា វាធ្វេីឲ្យខ្ញុំគិតដេីម្បីសរសេរអ្វីមួយដល់អ្នកអាន ហេីយពេលគេអានរួចហេីយធ្វេីឲ្យគេចេះគិត។

Comments

Popular posts from this blog

អហេតុកចិត្ត១៨ដួង

អហេតុក ( សំ. បា.  អហេតុក  ឬ សំ.  អហៃតុក  ) ដែល​មិនប្រកប​ដោយ​ហេតុ​ឬ​ដែល​មិន​មាន​ហេតុ​មិន​មាន​បច្ច័យ :  កំណើត​អហេតុកៈ  កំណើត​សត្វ​ដែល​មិន​ប្រកប​ដោយ​កុសល​ហេតុ ( ហៅ  អហេតុកៈ​កំណើត  ក៏​បាន ) ។  អហេតុក​ចិត្ត  ចិត្ត​ជា​អហេតុ​ក: គឺ​ចិត្ត​ដែល​ពេញ​ដោយ​លោភៈ, ទោសៈ, មោហៈ ( ព. អ. ) ។  អហេតុកទិដ្ឋិ  ឬ  -មិច្ឆាទិដ្ឋិ  ការ​យល់​ឃើញ​ខុស​ថា​សត្វ​លោក​និង​អ្វីៗ​ទាំង​អស់​ក្នុង​លោក​សុទ្ធ​​តែ​ឥត​មាន​ហេតុ​ឥត​មាន​បច្ច័យតាក់​តែង​ឡើយ (​ ជា​ទិដ្ឋិ​របស់និគ្រន្ថ​តិរិ្ថយ​ពួក​ខ្លះ ) ។  អហេតុ​កប្បដិសន្ធិ ឬ -​ប្រតិសន្ធិ  ការ​ចាប់​កំណើត​ដោយ​អហេតុ​កចិត្ត ( ព. អ. ) ។  អហេតុកសត្ត  ឬ  -សត្វ  សត្វ​ដែល​ចាប់​កំណើត​ដោយ​អហេតុកចិត្ត ( ព. អ. ) ។ល។ អហេតុកចិត្ត១៨ដួង អហេតុកចិត្ត គឺដែលមិនមានហេតុបានដល់ លោភហេតុ ទោសហេតុ និងមោហហេតុ ផ្នែកខាងអកុសល។ អលោភហេតុ អទោសហេតុ និង អមោហហេតុ ផ្នែកខាងកុសលនិងអព្យាក្រិត។ អហេតុកចិត្តមាន៣ប្រភេទគឺ អកុសលវិបាកចិត្ត៧ កុសលវិបាកចិត្ត៨ និងកិរិយាចិត្ត៣ រួមគ្នាត្រូវជា១៨ដួង។ អកុសលវិបាកអហេតុកចិត្ត៧ដួង...

អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path

ធម៌រលត់ទុក្ខ! អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path អរិយអដ្ឋង្គិកមគ្គ ឬ អង្គិកមគ្គ ឬ អរិយមគ្គ (The Noble Path)​ ​គឺ​ជា​ធម៌សំខាន់មួយ​ក្នុង​ចំណោម​ធម៌​ទាំងឡាយ​ដែល​ព្រះពុទ្ធ​​​ទ្រង់​បាន​បង្រៀន​ភិក្ខុ ​និង ​បរិស័ទ​​ដើម្បី​ការ​​រលត់​អស់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង ជាផ្លូវ​​ឆ្ពោះ​​ព្រះ​​​​និព្វាន​ ​។ អរិយអដ្ឋង្គិកមគ្គ ជា​ពាក្យ​ផ្សំ​មក​ពី​ ៤ បទ គឺ អរិយ ប្រែ​ថា ប្រសើរ, អដ្ឋ ប្រែ​ថា ៨, និង អង្គៈ ប្រែ​ថា អង្គ ឬ​ តួ, និង មគ្គ ប្រែ​ថា ផ្លូវ ។ ដូច្នេះ​ អដ្ឋង្គិកមគ្គ មាន​ន័យ​ថា​ មាគ៌ា​ឬ​ផ្លូវ​​មាន​អង្គ ៨ ​ដ៏ប្រសើរ​ ។ តើ​អង្គ​​​ទាំង​ ៨ របស់​​អរិយ​មគ្គ​មាន​អ្វី​ខ្លះ ? ហេតុអ្វី​ទើប​ហ៊ាន​ពោល​ថា​ "ប្រសើរ"​ ? អង្គ​ទាំង​ ៨ នោះ​គឺ​ សម្មាទិដ្ឋិ (ការ​យល់ត្រូវ), សម្មាសង្កប្បៈ (ការ​ត្រិះរិះត្រូវ), សម្មាវាចា (ការ​ពោលពាក្យ​សម្តី​ល្អ​គួរ​ស្តាប់ និង​ត្រូវ​កាល​ទេសៈ), សម្មាកម្មន្តៈ (​ការ​​ធ្វើ​ការងារត្រូវ​តាម​ក្បួន​ខ្នាត ឬ​ នីតិវិធី)​, សម្មាវាយាមៈ (ការ​ព្យាយាមត្រូវ)​, សម្មាអាជីវៈ (ការ​​ប្រកប​របរ​ចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការ​មាន​សេចក្តីរឭកត្រូវ ឬ​ ផ្ចង់​ស្មារតី​ត្រូវ​), និង សម្មាសមាធិ (ការ​​តាំងចិត្តម...

សេចក្តីថ្លៃថ្នូររបស់មនុស្ស!

សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ   ប្រែថា   មាន តម្លៃ គួរ លើក សរសើរ   គួរ រាប់ អាន។   សេចក្តិថ្លៃថ្នូរ   មិនមែនមកពីមាន   ទ្រព្យសម្បត្តិច្រេីន   ឬ   បុណ្យស័ក្តិខ្ពស់   ឬមានអំណាចច្រេីន   ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។   ព្រហ្មវិហារធម៌៤   ជាធម៌កំពូល ជាធម៌របស់ព្រហ្ម   ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ   ទី១ -  មេត្តា   ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ;  ទី២ -  ករុណា   ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ;  ៣ -  មុទិតា   ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ;  ៤ -  ឧបេក្ខា   ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ ,  ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។   ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ   ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹ...