Skip to main content

អ្វីទៅការឆ្លាត?





ព្រះអភិធម្ម អប់រំអំពីចិត្ត, លក្ខណរបស់ចិត្ត ហេីយនិងការចម្រេីន សតិនិងបញ្ញា; ការធ្វេីបុណ្យ ដាក់ទានគឺចេញពីភាពបរិសុទ្ធរបស់យេីង; ការធ្វេីបុណ្យ គឺចេញពីការមានមេត្តាធម៌; យេីងធ្វេីបុណ្យដល់អ្នកដែលត្រូវការ មិនមែនដល់អ្នកដែលចង់បាន; យេីងឲ្យទានពីព្រោះយេីងដឹងថាវាជួយរំលែកទុក្ខអ្នកដទៃ ហេីយអ្វីដែលយេីងឲ្យរួចទៅហេីយ យេីងពុំប្រាថ្នាចង់បានវាត្រឡប់មកវិញឡេីយ។

ការឆ្លាតជាបច្ច័យឬផលដែលកសាងទុកពីជាតិមុន ហេីយកសាងនោះមិនមែនកេីតមកពីចិត្តបរិសុទ្ធ;  គឺការឲ្យទានក្នុងការដោះដូរ;  ឲ្យរួចបួងសួង ឬប្រាថ្នាចង់បានអ្វីមួយត្រឡប់មកវិញ។ ការឆ្លាតជាសភាវៈរបស់កិលេស ដែលកេីតពីលោភៈ លោភៈ,  មោហៈ និងទោស។ 

លក្ខណៈរបស់មនុស្សឆ្លាត

មនុស្សឆ្លាតចូលចិត្តយកប្រៀបលេីអ្នកដទៃ; ជាមនុស្សដែលចូលចិត្តនៅពីលេីគេ ហេីយធាក់ទម្លាក៉អ្នកដទែឲ្យនៅក្រោមខ្លួន; ចូលចិត្តរកសីុប្រណាំងប្រជែងនិងអ្នកដទៃ; ចូលចិត្តយកឈ្នះចាញ់; ជាមនុស្សឳកាសនិយម គិតយា៉ងមេ៉ចឲ្យតែខ្លួននិងក្រុមគ្រួសារបានរស់ក្នុងខណៈដែលអ្នកដទៃអត់ឃ្លាន។  



មនុស្សឆ្លាតជាមនុស្សមានចរិត មានះ, ប្រកាន់, ចចេស, អគតិ; ជាមនុស្សចូលចិត្តមេីលងាយអ្នកដទៃ ហេីយចូលចិត្តធ្វេីការប្រៀបធៀប។ មនុស្សឆ្លាតជាមនុស្សដែល បង្កេីតវណ្ណះដេីម្បីឲ្យអ្នកដទៃគោរព ហេីយលេីកតម្កេីង។ មនុស្សឆ្លាតនៅទីណាច្រេីនតែពំុមានសេចក្តីសុខ ព្រោះតែការចង់បានប្រៀបលេីអ្នកដទៃ។ មនុស្សឆ្លាតជាមនុស្សមេីលឃេីញអត្តាជាភាពទៀងទាត់  ហេីយអ្វីទាំងអស់គឺជារបស់អញ។ 

ព្រះសម្មាសម្ពុទ្ធមិនដែលលេីកតម្កេីងមនុស្សឆ្លាត ហេីយព្រះអង្គក៏មិនបានអប់រំមនុស្សឲ្យឆ្លាតដែរ តែព្រះអង្គអប់រំមនុស្សឲ្យមានបញ្ញា។


មនុស្សដែលមានបញ្ញា មេីលឃេីញទុក្ខរបស់អ្នកដទៃជាទុក្ខរបស់ខ្លួន ហេីយមេីលឃេីញសេចក្តីសុខរបស់ខ្លួនជាសេចក្តីសុខរបស់អ្នកដទៃ; មនុស្សដែលមានបញ្ញាមេីលឃេីញអ្វីទាំងអស់ជាអនត្តា; គឺអ្វីទំាងអស់ឥតមានអញឥតមានឯង, គឺអ្វីទាំងអស់មានភាពមិនទួៀង ហេីយដឹងថាគេមិនអាចយកវាទៅតាមបានឡេីយ នៅពេលគេស្លាប់។

Comments

Popular posts from this blog

សេចក្តីថ្លៃថ្នូររបស់មនុស្ស!

សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ   ប្រែថា   មាន តម្លៃ គួរ លើក សរសើរ   គួរ រាប់ អាន។   សេចក្តិថ្លៃថ្នូរ   មិនមែនមកពីមាន   ទ្រព្យសម្បត្តិច្រេីន   ឬ   បុណ្យស័ក្តិខ្ពស់   ឬមានអំណាចច្រេីន   ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។   ព្រហ្មវិហារធម៌៤   ជាធម៌កំពូល ជាធម៌របស់ព្រហ្ម   ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ   ទី១ -  មេត្តា   ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ;  ទី២ -  ករុណា   ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ;  ៣ -  មុទិតា   ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ;  ៤ -  ឧបេក្ខា   ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ ,  ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។   ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ   ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹ...

អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path

ធម៌រលត់ទុក្ខ! អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path អរិយអដ្ឋង្គិកមគ្គ ឬ អង្គិកមគ្គ ឬ អរិយមគ្គ (The Noble Path)​ ​គឺ​ជា​ធម៌សំខាន់មួយ​ក្នុង​ចំណោម​ធម៌​ទាំងឡាយ​ដែល​ព្រះពុទ្ធ​​​ទ្រង់​បាន​បង្រៀន​ភិក្ខុ ​និង ​បរិស័ទ​​ដើម្បី​ការ​​រលត់​អស់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង ជាផ្លូវ​​ឆ្ពោះ​​ព្រះ​​​​និព្វាន​ ​។ អរិយអដ្ឋង្គិកមគ្គ ជា​ពាក្យ​ផ្សំ​មក​ពី​ ៤ បទ គឺ អរិយ ប្រែ​ថា ប្រសើរ, អដ្ឋ ប្រែ​ថា ៨, និង អង្គៈ ប្រែ​ថា អង្គ ឬ​ តួ, និង មគ្គ ប្រែ​ថា ផ្លូវ ។ ដូច្នេះ​ អដ្ឋង្គិកមគ្គ មាន​ន័យ​ថា​ មាគ៌ា​ឬ​ផ្លូវ​​មាន​អង្គ ៨ ​ដ៏ប្រសើរ​ ។ តើ​អង្គ​​​ទាំង​ ៨ របស់​​អរិយ​មគ្គ​មាន​អ្វី​ខ្លះ ? ហេតុអ្វី​ទើប​ហ៊ាន​ពោល​ថា​ "ប្រសើរ"​ ? អង្គ​ទាំង​ ៨ នោះ​គឺ​ សម្មាទិដ្ឋិ (ការ​យល់ត្រូវ), សម្មាសង្កប្បៈ (ការ​ត្រិះរិះត្រូវ), សម្មាវាចា (ការ​ពោលពាក្យ​សម្តី​ល្អ​គួរ​ស្តាប់ និង​ត្រូវ​កាល​ទេសៈ), សម្មាកម្មន្តៈ (​ការ​​ធ្វើ​ការងារត្រូវ​តាម​ក្បួន​ខ្នាត ឬ​ នីតិវិធី)​, សម្មាវាយាមៈ (ការ​ព្យាយាមត្រូវ)​, សម្មាអាជីវៈ (ការ​​ប្រកប​របរ​ចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការ​មាន​សេចក្តីរឭកត្រូវ ឬ​ ផ្ចង់​ស្មារតី​ត្រូវ​), និង សម្មាសមាធិ (ការ​​តាំងចិត្តម...

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង លោភមូលចិត្ត៨ដួង៖ ១- លោភមូលចិត្ត៨ដួង សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយទិដ្ឋិ២ប្រការគឺ ឧច្ឆេទទិដ្ឋិ សេចក្តីឃើញ ថា សត្វមានខ្លួននៅក្នុងខ្លួនគឺស្លាប់ហើយសួន្យទៅ មិនកើតទៀត១ សស្សតទិដ្ឋិ សេចក្តីឃើញថា សត្វលោកទៀង គឺសត្វស្លាប់ហើយកើតទៀត ធ្លាប់កើតយ៉ាងណាក៏មក កើតជាយ៉ាងនោះទៀត១ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា​ និងព្រមដោយទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយ សង្ខារ គឺមានបុគ្គលមកដឹកនាំ(មិនក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយសង្ខារ គឺមានបុគ្គលមកដឹ...