Skip to main content

សាសនានិងសង្គម




ការគោរពព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនាច្របូកច្របល់គ្នាបង្ហាញ ឲ្យឃេីញថា សង្គមយេីងមានភាពទន់ខ្សោយក្នុងការយល់ដឹងអំពី ការអប់រំរបស់ព្រះពុទ្ធសាសនា ហេីយបញ្ហានេះក៏បង្ហាញផងដែរថា សង្គម យើងមិនមានការជឿជាក់ ឬមិនច្បាស់លាស់ក្នុងការជ្រេីសរេីសថា តើដំ ណេីរ ជីវិតរបស់សង្គមទាំងមូលគួរដេីរទៅផ្លូវណា?

១- គួរជ្រើសរើសដំណើរជីវិតរបស់សង្គមតាមព្រហ្មញ្ញសាសនា ដែលអប់រំឲ្យយេីងពឹងផ្អែកលេីការបូជា ឬបួងសួងដល់ព្រះអាទិទេព ឬព្រលឹងខ្មោច ជាជាងការខិតខំប្រឹងប្រែងដោយខ្លួនឯង ឬ

២- គួរជ្រើសរើសដំណើរជីវិតរបស់សង្គម តាមព្រះពុទ្ធសាសនា ដែលអប់រំយេីងឲ្យពឹងផ្អែកលេីខ្លួនឯង ឲ្យយេីងមានការព្យាយាមយា៉ងខ្លាំងដោយខ្លួនឯង ឲ្យយេីងចេះប្រេីសតិ និងបញ្ញាខ្លួនឯង។

ខ្មែរយេីងបានគោរពព្រហ្មញ្ញសាសនានេះតកូនតចៅតាំងពីសម័យបុរាណដេីមសម័យ អង្គរមកមេ្ល៉ះ គឺជាងមួយពាន់ឆ្នាំមកហេីយ ហេីយខ្មែរយេីងក៏បាននាំគ្នាគោរពបូជាទាំងងងឹតងងល់ ដោយខ្វះការគិតពិចារណា ត្រិះរិះឲ្យបានល្អិតល្អន់។  ឪពុកម្តាយរបស់យេីងក៏មិនដែលនិយាយប្រាប់កូនចៅថា តេីយេីងគួរប្រតិបត្តិ ឬមិនគួរប្រតិបត្តិនោះទេ។ បេីយេីងប្រតិបត្តិ  តេីយេីងបានប្រយោជន៍អ្វីខ្លះ? តេីយេីងបានរីកចម្រេីនអ្វីខ្លះ? ហេីយបេីយេីងមិនប្រតិបត្តិ តេីយេីងខាតអ្វីខ្លះ? គាត់ណែនាំឲ្យចេះតែប្រតិបត្តិតៗគ្នា តាមជំនឿរបស់គាត់។ បេីយេីងសួរ
ឪពុកម្ដាយរបស់យេីងអំពីចម្ងល់នេះ ខ្ញុំជឿថា គាត់ក៏មិនអាចឆ្លេីយបំភ្លឺប្រាប់យើងបានដែរ ព្រោះគាត់ចេះតែប្រតិបត្តិបន្តពីឪពុកម្ដាយរបស់គាត់ ដោយមិនបានស្វែងយល់អំពីផលប្រយោជន៍នៃជំនឿនេះដែរ។
ព្រហម្មញ្ញសាសនាគិតតែអប់រំមនុស្សឲ្យចេះតែជឿៗទៅ ឲ្យធ្វើតាម  តែមិនឲ្យគិតពិចារណា មិនឲ្យសួរដេញដោលនោះទេ។ អ្្វីដែលសរសេរទុកក្នុងគម្ពីរត្រូវចាត់ទុកថា ជាពាក្យរបស់ព្រះអាទិទេព ហេីយត្រឹមត្រូវទាំងអស់។ ពួកព្រាហ្មណ៍អប់រំមនុស្សឲ្យជឿព្រះអាទិទេព ដូចជាព្រះនរាយណ៍ និងព្រះវិស្ណុជាដេីម ហេីយបង្គាប់ឲ្យមនុស្សពឹងផ្អែកលេីព្រះទាំងស្រុង។ ពួកគេជឿថា ព្រះជាអ្នកកំណត់ព្រហ្មលិខិត ព្រេងវាសនា និងកម្មផលរបស់មនុស្ស។ ការជឿដោយខ្វះការគិតពិចារណា នេះហើយដែលធ្វេីឲ្យមនុស្ស ក្នុងសង្គមខ្មែរយើងភាគច្រេីនដេកសង្ឃឹមតែលើព្រេងវាសនារបស់ខ្លួនប៉ុណ្ណោះ។

ព្រះសម្មាសម្ពុទ្ធចាប់បដិសន្ធិក្នុងត្រកូលព្រាហ្មណ៍ តែព្រះអង្គតែងតែជំទាស់និងទំនៀមទម្លាប់ ជំនឿ ហេីយនិងការអប់រំរបស់ពួកព្រាហ្មណ៍ តាំងពីព្រះអង្គនៅវ័យកុមារម្លេ៉ះ។ ព្រះអង្គប្រឆាំងដាច់ខាតនឹងការបូជាយញ្ញគឺការសម្លាប់សត្វថ្វាយព្រះដេីម្បីដោះដូរ ឬសំុសេចក្តីសុខពីព្រះ ការបែងចែកវណ្ណៈ ការហាមឃាត់ពួក
វណ្ណៈទាបមិនឲ្យចូលរួមសិក្សាធម៌ក្នុងវិហារជាមួយពួកព្រាហ្មណ៍ ការហាមឃាត់ពួកវណ្ណះទាបមិនឲ្យផឹកទឹកអណ្តូងជាមួយពួកព្រាហ្មណ៍  ការតម្រូវឲ្យពួកវណ្ណៈទាបចងមែកឈេីជាប់នឹងចង្កេះ ដើរអូសដេីម្បីលុបស្នាមជេីងខ្លួន ដែលគេជឿថានាំឲ្យចង្រៃដល់ភូមិរបស់ពួកព្រហ្មណ៍ និងការហាមមិនឲ្យពួកព្រាហម្មណ៍ប៉ះ
ពាល់រាងកាយរបស់ពួកត្រកូលទាប ព្រោះខ្លាចមានបាបដោយគេចាត់ទុកថាពួកមនុស្សត្រកូលទាបជាមនុស្សស្មោកគ្រោក ។ល។  

ព្រះសម្មាសម្ពុទ្ធជាអរិយៈបុគ្គលតែមួយព្រះអង្គគត់នៅក្នុងលោកដែលត្រាស់ដឹងដោយខ្លួនឯង។  ព្រះអង្គជាព្រះសាមណៈមួយព្រះអង្គគត់ដែលមេីលធ្លុះនូវភាពអវិជ្ជារបស់មនុស្សលោក។ សាសនារបស់ព្រះអង្គបានលុបបំបាត់ចោលនូវការបែងចែកវណ្ណៈរបស់មនុស្សទៀតផង។

ព្រះអង្គបានមានពុទ្ធដិការថា មនុស្សគ្រប់វណ្ណះ គ្រប់ជាន់ថ្នាក់មានសក្តានុពលនិងមានសមត្ថភាពអាចសម្រេចព្រះនិព្វានបានដូចគ្នា ដរាបណាពួកគេមានការព្យាយាម(វីរិយ) ដូច្នោះមនុស្សមិនចំបាច់ពឹងផ្អែកលេីព្រះអាទិទេព ដែលពួកគេមេីលមិនឃេីញជាអរូបិយ  ហេីយវាគ្រាន់តែជាការនឹកស្រមៃតែប៉ុណ្ណោះ។

ព្រះអង្គបានមានពុទ្ធោវាទថា មនុស្សជាម្ចាស់នៃចិត្តរបស់ខ្លួន មនុស្សជាម្ចាស់នៃកម្ម(អំពេី) របស់ខ្លួន  មនុស្សជាម្ចាស់នៃព្រហ្មលិខិត ព្រេងវាសនា ជោគវាសនា និងកម្មផលរបស់ខ្លួន។ បេីមនុស្សធ្វេីអ្វីដោយមានសតិ មានចិត្តស្អាតបរិសុទ្ធ ពួកគេនឹងធ្វេីតែអំពេីល្អ ដែលហៅថា បុណ្យ ឬ កុសលកម្ម  ហេីយគេនឹង
ជួបតែសេចក្តីសុខ។ បេីមនុស្សធ្វេីអំពើអ្វីមួយដោយខ្វះសតិ មានចិត្តល្អក់កករមួរហ្មង គេនឹងធ្វេីតែអំពេីអាក្រក់ ដែលហៅថា បាប ឬ អកុសលសកម្ម ហេីយគេនឹងជួបតែសេចក្តីទុក្ខ។

ព្រហ្មលិខិត ភ័ព្វសំណាង ព្រេងវាសនា ជោគវាសនារបស់មនុស្សគឺជាផលនៃអំពេីធ្វេី(កម្ម) របស់មនុស្ស ដែលពួកគេបានសាងសន្សំតាំងពីអតីតកាល ឬពីមុនមក ហេីយពួកគេនឹងទទួលផលនោះនឹងភ្នែកភ្លាមៗ ជាពំុខាននៅក្នុងជាតិនេះ ឬជាតិក្រោយ ចៀសពំុបានឡេីយ  មិនថាផលនោះជាផលល្អ ឬអាក្រក់ទេ
ពីព្រោះវាជាច្បាប់ធម្មជាតិ ឬធម៌ ដែលមិនអាចដោះដូរបានទេ គឺខុសពីសាសនាផ្សេងៗ ទៀតដែលធ្វេីការបួងសួងដល់ព្រះឲ្យមកជួយ ដូចជាការធ្វេីពិធីបូជាយញ្ញសម្លាប់ជីវិតសត្វធ្វេីជាគ្រឿងថ្វាយដល់ព្រះ ដេីម្បីដោះដូរសំុសេចក្តីសុខពីព្រះអាទិទេព ឬពីវត្ថុស័ក្តិសិទ្ធិ។

វត្ថុស័ក្តិសិទ្ធិក្នុងព្រះពុទ្ធសាសនា គឺមិនមែនមានរូបចម្លាក់ព្រះពុទ្ធបដិមាព្យួរជាប់និងក ឬធ្វេីការបួងសួងដល់គុណព្រះអាទិទេព  ទេវតា អ្នកតា ព្រលឹងខ្មោចឬក៏មិនមែនមានភាពអច្ឆរិយៈ ការចេះហោះ ចេះហេីរ ចេះដេីរ លេីទឹក កាប់មិនមុត ដុតមិនឆេះ ឬការប្រេីវេទមន្ត ផ្សេង ដេីម្បី ការពារខ្លួន នោះទេ។ វត្ថុស័ក្តិសិទ្ធិ ដែលនាំមកឲ្យមានសេចក្តីសុខនៅក្នុងព្រះពុទ្ធសា សនា គឺសេចក្តីស្ងប់ហេីយនិងការឈ្នះចិត្តខ្លួនឯង ដែលមិនបៀតបៀន ឬ មិនព្យាបាទអ្នកដទៃ។

ព្រះពុទ្ធសាសនាអប់រំមនុស្សឲ្យមានបញ្ញា ហេីយបញ្ញារបស់មនុស្សមិនមែនកេីតមកពីការបាន សិក្សាខ្ពស់ មិនមែនកេីតមកពីការបានអានសៀវភៅច្រេីនមិនមែនកេីតមកពីការស្តាប់ច្រេីន ឬមិនមែនមកពីឃេីញគេធ្វេីនោះទេ។ល។ការមេីលសៀវភៅច្រេីនមិនមែនហៅថាបញ្ញាទេ គឺវាគ្រាន់តែជាសញ្ញាប៉ុណ្ណោះព្រោះវាគ្រាន់តែជាការមេីលឃេីញតាមភ្នែកសាច់ ដែលភាសាបាលីហៅ(មំសៈចក្សុ ឬចក្ខុ) ឬការឮសូរសំឡេងតាមត្រចៀកសាច់(មំសៈ សោតៈ)ឬការដឹងរសជាតិតាមអណ្តាតសាច់ (មំសៈ ជីវ្ហៈ) និងការដឹងក្លិនតាមច្រមុះសាច់ (មំសៈ ឃានៈ)។ សូម្បី តែការស្តាប់ព្រះសង្ឈទេសនាព្រះអភិធម្មក៏មិនអាចចាត់ថាមានបញ្ញាដែរ ព្រោះវាគ្រាន់ តែជាសញ្ញានៃការឮសំឡេងរបស់ព្រះសង្ឃទេសនា ដែលហូរចូលតាមត្រចៀកសាច់ប៉ុណ្ណោះ។

តេីបញ្ញាជាអ្វី? តេីមនុស្សមានបញ្ញាមកពីណា?

បញ្ញាគឺការដឹងច្បាស់នូវអរិយះសច្ចធម៌ទាំង៤មាន៖ ទុក្ខសច្ចៈ(ទុក្ខមានពិត)សមុទយសច្ចៈ(ដេីមហេតុនៃទុក្ខមានពិិត) និរោធសច្ចៈ (ការរលត់ទុក្ខមានពិត)  មគ្គសច្ចៈ(ផ្លូវឆ្ពោះទៅរកការរលត់ទុក្ខមានពិត)។
បញ្ញាកេីតឡេីងពីការប្រតិបត្តិអរិយៈមគ្គទាំង៨គឺ៖
1. ការប្រតិបត្តិនូវសេចក្តីយល់ឃេីញត្រូវ (សម្មាទិដ្ឋិ)
2. ការប្រតិបត្តិនូវការត្រិះរិះត្រូវ(សម្មាសង្កប្ប)

3. ការប្រតិបត្តិនូវការប្រេីពាក្យសម្ដីត្រូវ (សម្មាវាចា)
4. ការប្រតិបត្តិនូវការធ្វេីការងារត្រូវ(សម្មាទកម្មន្តៈ)
5. ការប្រតិបត្តិនូវការរកសីុចិញ្ចឹម ជីវិតត្រូវ (សម្មាអាជីវៈ)
6. ការប្រតិបត្តិនូវសេចក្តីព្យាយាមត្រូវ(សម្មាវាយាមៈ)
7. ការប្រតិបត្តិនូវ សេចក្ដីនឹករលឹកត្រូវ(សម្មាសតិ)
8. ការប្រតិបត្តិនូវការចម្រេីនសម្មាធិត្រូវ(សម្មាសមាធិ)។

បញ្ញាកេីតឡេីងក្នុងខណៈដែលយើងដឹងច្បាស់នូវការជ្រៀតជ្រែករបស់អារម្មណ៍ មិនថា អារម្មណ៍នោះល្អ ឬក្រក់ទេ ហេីយយេីងអាចលះចោលនូវអារម្មណ៍ទាំងនោះបាន ដោយការពិចារណាឃើញថា វាគ្រាន់តែជាសេចក្តីទុក្ខ(ទុក្ខំ)  ភាពមិនទៀង(អនិច្ចំ) ភាពមិនមែនឬឥតខ្លួនប្រាណ(អនត្តា)ប៉ុណ្ណោះទេ។ បញ្ញាពិចារណាឃើញថា  អារម្មណ៍នេះគ្រាន់តែជាទុក្ខមួយគំនរ ឬខន្្ធ៥មាន៖ រូបក្ខន្ធ  វេទនាខន្ធ  សញ្ញាខន្ធ  សង្ខារក្ខន្ធ  វិញ្ញាណ ក្ខន្ធគឺគ្រាន់តែជាធម្មជាតិ ឬជារបស់មិនទៀងតែប៉ុណ្ណោះ។  បញ្ញាគឺការចេះពន្លត់ទុក្ខខ្លួនឯង
ហេីយជួយអ្នកដទៃឲ្យចេះពន្លត់ទុក្ខរបស់គេផងដែរ។ មានតែការបដិបត្តិវិ
បស្សនាតែប៉ុណ្ណោះដែលនាំឲ្យកេីតបញ្ញា។

លក្ខណៈរបស់មនុស្សដែលមានបញ្ញា

បុគ្គលដែលមានបញ្ញាគឺ៖
ជាបុគ្គលដែលលះបង់អស់នូវអត្តា ភាពដែលមានខ្លួនប្រាណ អញ ឬឯង
ជាបុគ្គលកាន់ខ្ជាប់នូវអនត្តា ភាពដែលឥតខ្លួនប្រាណ
ជាបុគ្គលដែលមានគុណធម៌ខ្ពស់ ឃេីញសេចក្តីសុខរបស់ខ្លួនគឺជាសេចក្តី
សុខរបស់អ្នកដទៃ ហេីយឃេីញទុក្ខរបស់អ្នកដទៃជាទុក្ខរបស់ខ្លួនដែរ

ជាបុគ្គលដែលចេះពន្លត់ទុក្ខរបស់ខ្លួនហេីយជួយអ្នកដទៃឲ្យចេះពន្លត់ទុក
្ខ   របស់គេដែរ៕

កាលាមសូត្រ (ធម៌ ១០ខ ដែលព្រះពុទ្ធហាមជឿ)
១-មា អនុស្សវា. កុំជឿអ្វីដែលឮតៗគ្នា ដោយមិនមានហេតុផល
២-មា បរម្បរា. កុំជឿទំនៀមទម្លាប់ឬប្រពៃណីដែលគេធ្វើតៗគ្នា
៣-មា ឥតិកិរ. កុំជឿពាក្យចចាមអារ៉ាម
៤-មា បិដកសម្បទា. កុំជឿអ្វី ដែលគេសរសេរនៅក្នុងក្បួនឬគម្ពីរ
៥-មា តក្កហេតុ. កុំជឿអ្វី ព្រោះគេអះអាងថាវាជាហេតុផល
៦-មា នយហេតុ. កុំជឿអ្វី ព្រោះវាជាការគ្នេរគ្នាន់ ឬការស្មានតាមហេតុផល
៧-មា អាការបរិវិតក្ក. កុំជឿអ្វី ព្រោះគ្រាន់តែជាតម្រិះនៃលក្ខណដែលមេីលឃេីញ
៨-មា ទិដ្ឋិនិជ្ឈានក្ខន្តី. កុំជឿអ្វី ទោះបីវាត្រូវនឹងទ្រឹស្តីដែលបានពិនិត្យពិច័យរួចហើយ
៩-មា ភព្វរូបតា. កុំជឿអ្វី ទោះបីតែអ្នកនោះនិយាយមានលក្ខណគួរឲ្យជឿបាន
១០-មា សមណោនោគរុ. កុំជឿអី្វ ទោះបីជាសមណៈរូបនោះចាត់ទុកថាជាគ្រូរបស់យើង
                                          មេត្តាធម៌

សូមសត្វទាំងឡាយទាំងពួងកំុឲ្យមានទុក្ខ
សូមសត្វទាំងឡាយទាំងពួងកំុឲ្យមានរោគាព្យាធិ
សូមសត្វទាំងឡាយទាំងពួងកំុបៀតបៀន ឬ ព្យាបាទគ្នានិងគ្នា
សូមសត្វទាំងឡាយទាំងពួងជួបតែសេចក្តីសុខគ្រប់ពេលវេលា

Comments

Popular posts from this blog

សេចក្តីថ្លៃថ្នូររបស់មនុស្ស!

សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ   ប្រែថា   មាន តម្លៃ គួរ លើក សរសើរ   គួរ រាប់ អាន។   សេចក្តិថ្លៃថ្នូរ   មិនមែនមកពីមាន   ទ្រព្យសម្បត្តិច្រេីន   ឬ   បុណ្យស័ក្តិខ្ពស់   ឬមានអំណាចច្រេីន   ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។   ព្រហ្មវិហារធម៌៤   ជាធម៌កំពូល ជាធម៌របស់ព្រហ្ម   ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ   ទី១ -  មេត្តា   ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ;  ទី២ -  ករុណា   ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ;  ៣ -  មុទិតា   ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ;  ៤ -  ឧបេក្ខា   ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ ,  ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។   ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ   ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹ...

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង លោភមូលចិត្ត៨ដួង៖ ១- លោភមូលចិត្ត៨ដួង សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយទិដ្ឋិ២ប្រការគឺ ឧច្ឆេទទិដ្ឋិ សេចក្តីឃើញ ថា សត្វមានខ្លួននៅក្នុងខ្លួនគឺស្លាប់ហើយសួន្យទៅ មិនកើតទៀត១ សស្សតទិដ្ឋិ សេចក្តីឃើញថា សត្វលោកទៀង គឺសត្វស្លាប់ហើយកើតទៀត ធ្លាប់កើតយ៉ាងណាក៏មក កើតជាយ៉ាងនោះទៀត១ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា​ និងព្រមដោយទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយ សង្ខារ គឺមានបុគ្គលមកដឹកនាំ(មិនក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយសង្ខារ គឺមានបុគ្គលមកដឹ...

មារ៥យា៉ង!

ព្រះនាម ភគវា ! ------------------- ព្រះនាមទី១០របស់ព្រះអង្គគឺ « ភគវា » ភគវា ទ្រង់ព្រះនាមថា ភគវា ព្រោះព្រះអង្គមាន ដំណើរល្អទៅកាន់ត្រៃភព ខ្ជាក់ចោលហើយ គឺ ថា ព្រះអង្គមិនត្រឡប់កើតទៀតឡើយ៚ ព្រះអង្គឈ្នះមារទាំង ៥ យ៉ាងគឺ៖ ១- ខន្ធមារ ២- កិលេសមារ ៣- អភិសង្ខារមារ ៤- មច្ចុមារ ៥- ទេវបុត្តមារ។ ខន្ធមារ មាន ៥ យ៉ាងគឺ៖ ១- រូបក្ខន្ធ ២- វេទនាខន្ធ ៣- សញ្ញាខន្ធ ៤- សង្ខារក្ខន្ធ ៥- វិញ្ញាណក្ខន្ធ កិលេសមារមាន ១០ យ៉ាងគឺ៖ ១- លោភៈ ២- ទោសៈ ៣- មោហៈ ៤- មានៈ ៥- ទិដ្ឋិៈ  សេចក្ដី ​ ប្រកាន់ ​តាម​ការ​យល់​ឃើញ ៦- វិចិកិច្ឆាៈ សេចក្តី សង្ស័យ ៧- ថីនមិទ្ធៈ  ដំណើរ ​ច្រអូស​និ​ងងុយ​ដេក ៨- អហិរិកៈ  ឥត ​ អៀន ​ ខ្មាស   ៩- អនោត្តប្បៈ   មិនតក់ស្លុត ខ្លាចក្នុងបាប ១០- ឧទ្ធច្ចៈ   រវើរវាយក្នុងអារម្មណ៍  អភិសង្ខារមាន ២ យ៉ាងគឺ៖ ១- បុញ្ញាភិសង្ខារ (បុណ្យ) ២- អបុញ្ញាភិសង្ខារ (បាប) មច្ចុមារ សម្លាប់មនុស្សសត្វឲ្យវិលវល់ក្នុងវដ្តៈ ៣ យ៉ាងគឺ៖ ១- កិលេសវដ្ដៈ ២- កម្មវដ្ដៈ ៣- វិបាកវដ្ដៈ។ ទេវបុត្តមារ បានដល់ស្ដេចមារាធិរាជចងនូវសត្វ ដោយខ្សែមាន ៣ យ៉ាងគឺ៖ ១- រាគៈ ២- ...