Skip to main content

តេីបញ្ញាកេីតមកពីណា?



១-នៅក្នុងប្រធានបទនេះ ខ្ខុំបាទនឹងខំព្យាយាយអធិបាយឲ្យបានលំអិត អំពីបញ្ញាផ្អែកទៅលេី ការរប់រំក្នុងព្រះអ ភិធម្ម។

២-តេីមនុស្សមានបញ្ញាមកពីណា? ខ្ញំុជឿថាបងប្អូនខ្មែរយេីងទាំងអស់ច្បាស់ជាមានចម្លេីយផ្សេងៗ គ្នាយោង តាមការយល់ដឹងរបស់យេីងម្នាក់ៗ។  អ្នកខ្លះថាបញ្ញាកេីតមកពីការបានសិក្សាខ្ពស់; អ្នកខ្លះថាបញ្ញាកេីតមកពីការបានអានសៀវភៅច្រេីន; អ្នកខ្លះថាបញ្ញាកេីតមកពីបានស្តាប់ច្រេីន; អ្នកខ្លះទៀតថាបញ្ញាកេីតមកពីឃេីញគេធ្វេី។ល។

៣-ទាំងនេះមិនមែនហៅថាបញ្ញាទេ វាគ្រាន់តែជាសញ្ញាប៉ុណ្ណោះ ពីព្រោះវាគ្រាន់តែជាការមេីលឃេីញ តាមភ្នែកសាច់ដែលភាសាបាលីហៅ(មំសៈចក្សុឬចក្ខុ); ការឮសូរសម្លេងតាមត្រចៀកសាច់ (មំសៈ សោតៈ);  ការដឹងរសជាតិតាមអណ្តាតសាច់ (មំសៈ ជិវ្ហា) និងការដឹងក្លិនតាមច្រមុះសាច់ (មំសៈ ឃានះ។ សូម្បីតែការស្តាប់លោកសង្ឈទេសនាព្រះអភិធម្មនោះ ក៏មិនអាចចាត់ថាមានបញ្ញាដែរ ព្រោះវាគ្រាន់តែជាសញ្ញានៃការឮសម្លេងរបស់លោកសង្ឃទេសនា ដែលហូរចូលតាមត្រចៀកសាច់ប៉ុណ្ណោះ។

៤-យេីងអាចហៅថា ការបានរៀនខ្ពស់ឬមានសញ្ញាប័ត្រខ្ពស់, ការបានអានសៀវភៅច្រេីន, ការបាន ស្តាប់ច្រេីន, និងការរៀនធ្វេីតាមគេនោះជាការដឹងសញ្ញាឬលោកិយបញ្ញា (មិនមែន ជាលោកុត្តរបញ្ញា) ពីព្រោះវាជាសភាវៈរបស់កេលេស ហេីយចំនេះវិជ្ជាឬការដឹងសញ្ញាឬលោកិយបញ្ញានេះមិនមែនជាគ្រឿងរលត់។

៥-សភាវៈនៃកេលេស៖ ការចង់បានហួស (លោភៈ), និងអវិជ្ជា (មោហៈ), កំហឹង (ទោសៈ)។

៦-មនុស្សដែលមានលោកិយបញ្ញា ជាមនុស្សដែលមានអកុសលចិត្តជាបច្្ច័យ ចូលចិត្តស្វែងរក ទ្រព្យសម្បត្តិដោយតក់ក្រហល់ឬអន្ទះអន្ទែង, ចូលចិត្តរកសីុប្រណាំងប្រជែងនិងអ្នកដទៃ, ចូល ចិត្តប្រេីការឆ្លាតឬការឈ្លះវៃដេីម្បីឲ្យបានប្រៀបលេីអ្នដ៏ទៃ ប្រាសចាកពីការព្យាយាម ដោយខ្លួនឯង។

 លក្ខណៈនៃកាការលោភលន់

៧-ការប្រកបមុខរបឬការរកសីុចិញ្ចឹមជីវិតដោយការលោភលន់នោះមានលក្ខណៈច្រេីនយា៉ងណាស់ ហេីយទាំង អស់នោះគឺជាអកុសលធម៌។ ការប្រណាំងប្រជែងរវាងនមុស្សនិងមនុស្ស ដេីម្បីផលប្រយោជន៍, ការប្រេីការ ឆ្លាតឬការឈ្លះវៃបង្កេីតកលល្បិចផ្សេងៗដេីម្បីឲ្យមានប្រៀបលេីអ្នកដទៃ, ការប្រីហិង្សាដេីម្បីរឹបអូសទ្រព្យ សម្បត្តិអ្នកដទៃ, ការកាប់សម្លាប់ដណ្ដេីមគា្នសីុ, ការមេីលងាយឬព្យាបាទអ្នកដទៃដេីម្បីឲ្យគេមាន
ការឈឺចាប់, ការកាប់សម្លាប់ដណ្ដេីមយកអំណាចគ្នា, ការកាប់រុករានព្រៃឈេីមិនឲ្យសត្វរស់នៅ ។ល។

      លក្ខណៈនៃការ មានះ

៨-មនុស្សមានះ ជាមនុស្សប្រកាន់ ចចេស អគតិ មានមិច្ឆាទិដ្ឋិ ចូលចិត្តមេីលងាយអ្នកដទៃ។ មនុស្សប្រភេទនេះចូលចិត្តធ្វេីការប្រៀបធៀបដូចជា៖ អញមានឋានះខ្ពស់ ឯងមានឋានះទាប, អញមាន ឯងក្រ, អញឆ្លាតឯងល្ងង់, អញស្អាត ឯងអាក្រក់, កូនអញឆ្្លាត អូនឯងល្លង់ជាដេីម។ល។ ទាំងនេះគឺជាអី្វៗ ដែលមនុស្សបានទទួលមកពីការអប់រំក្នុងផ្លូវលោក ហេីយវាមិនគ្រាន់ តែក្លាយទៅជាការយល់ឃេីញទេ វាថែមទាំងក្លាយទៅជាចរិករបស់មនុស្សភាគច្រេីនទៀតផង។

៩-សេចក្ដីសុខដែលកេីតឡេីងពីលោកិយបញ្ញានោះគឺជាសេចក្តីសុខដែលកេីតមកពីសម្ភារៈនិយម,  ជាសេចក្ដី សុខ ដែលកេីតមកពីលោភះ(ការចង់បានហួសប្រមាណ) មោហះ(អវិជ្ជា ឬមិន ដឹងធម៌) និិងទោសះ (កំហឹង» នាំទៅរកហិង្សា), ជាសេចក្តីសុខដែលកេីតពីកេលេស ហេីយសេចក្តីសុខដែលកេីតពីកេលេសនោះឯង គឺជាសេចសុខដែលមកពីការតាក់តែង។

១០-ឧទារហរណ៍ដូចជារបស់មិនស្អាត យេីងធ្វេីវាឲ្យស្អាត, ម្ហូបមិនឆ្ងាញ់យេីងធ្វេីវាឲ្យឆ្ងាញ់, សម្លេងមិនពីរោះយេីង រកសម្លេងដែលពីរោះ, មុខមាត់មិនស្អាត យេីងទៅវះកាត់ធ្វេីវាឲ្យស្អាត, របស់ចាស់យេីងមិនចូលចិត្ត យេីងទៅរករបស់ថ្មី  ហេីយគឹតថារបស់ទាំងនោះនឹងនៅដដែល មិនចេះប្រែប្រួល។ នៅពេលណារបស់នោះប្រែប្រួល មនុស្សយេីងនាំគ្នាកេីតទុក្ខម្ដងទៀត ហេីយ ក៏នាំគ្នាស្វែងរកសេចក្ដីសុខមិនចេះចប់ វិលវល់រហូតដល់ស្លាប់ នៅតែមិនជួបសេចក្តីសុខ ពីព្រោះសេចក្ដីសុខពិតប្រាកដនោះមិនមែននៅខាងក្រៅដែលមនុស្សអាចមេី  ឃេីញ សេចក្តី សុខពិតប្រាកដគឺនៅខាងក្នុង។

១១-ការប្រកបមុខរបររកសីុចិញ្ចឹមជីវិតដោយការលោភលន់នឹងធ្វេីឲ្យអ្នកដទៃឈឺចាប់ េហីយក៏អាចធ្វេីឲ្យខ្លួនឯង
ឈឺចាប់ផងដែរ។  លោកិយបញ្ញាគ្រាន់តែជាជំនួយឬឧបករណ៍មួយសម្រាប់មនុស្សក្នុង ការរស់នៅឲ្យបាន
ងាយស្រួល ប៉ុន្តែវាក៏អាចនឹងផ្តល់នូវទុក្ខទោសដល់មនុស្សផងដែរ បេីសិនជាមនុស្សប្រកបមុខរបរចិញ្ចឹមជីវិត ដោយពំុបានចាក់គ្រឹះគុណធម៌ នៅក្នុងខ្លួនឲ្យបានរឹងមាំទុកជាមុនសិន។

តេីមនុស្សមានបញ្ញាមកពីណា?

១២-បញ្ញាគឺការដឹងច្បាស់នូវ អរិយះសច្ចធម៌ទាំង៤មាន ទុក្ខសច្ច (ទុក្ខមានពិត), សមុទយសច្ច (ដេីមហេតុនៃទុក្ខមានពិិត), និរោធសច្ច (ការរលត់ទុក្ខមានពិត), មគ្គសច្ច (ផ្លូវឆ្ពោះទៅរកការ  រលត់ទុក្ខមានពិត)។ បញ្ញាគឺការឃេីញច្បាស់ថាធម្មជាតិ(ធម៌)ទាំងអស់មិនទៀង គឺ អនិច្ចំ ទុក្ខំ និង អនត្តា ប៉ុណ្ណោះ។

១៣-បញ្ញាកេីតឡេីងក្នុងការប្រតិបត្តិអរិយមគ្គទាំង៨(អរិយអដ្ឋង្គិកមគ្គ៨)
គឺ៖ ការប្រតិបត្តិនូវសេចក្តីយល់ឃេីញត្រូវ (សម្មាទិដ្ឋិ), ការប្រ តិបត្តិនូវការត្រិះរិះត្រូវ (សម្មាសង្កប្ប), ការប្រតិបត្តិនូវការប្រេីពាក្យសម្ដីត្រូវ (សម្មាវាចា), ការប្រតិបត្តិនូវការធ្វេីការងារត្រូវ (សម្មាកម្មន្តះ), ការប្រតិបត្តិនូវការរកសីុចិញ្ចឹម ជីវិតត្រូវ (សម្មាអាជីវះ), ការប្រតិបត្តិនូវសេចក្តីព្យាយាមត្រូវ (សម្មាវាយាមះ), ការប្រតិបត្តិនូវ សេចក្ដីនឹករលឹកត្រូវ (សម្មាសតិ), ការប្រតិបត្តិនូវការចម្រេីនស មាធិត្រូវ (សម្មាសមាធិ)។

១៤-បញ្ញាកេីតឡេីងក្នុងខណះដែលដឹងច្បាស់នូវការជ្រៀតជ្រែករបស់អារម្មណ៍ មិនថាអារម្មណ៍ល្អឬក្រក់ហេីយ
លះចោលនូវអារម្មណ៍ទាំងនោះថាវាគ្រាន់តែជា ភាពមិនទៀង (អនិច្ចំ),  សេចក្តីទុក្ខ(ទុក្ខំ),  ភាពមិនមែនឬឥតខ្លួនប្រាណ(អនត្តា)ប៉ុណ្ណោះ; ថាវាគ្រាន់តែជាគំនរទុក្ខ មួយគំនរឬខន្ធ៥ មានរូបក្ខន្ធ, វេទនាខន្ធ, សញ្ញាខន្ធ, សង្ខារក្ខន្ធ, វិញ្ញាណក្ខន្ធ ជាធម្មជាតិឬ របស់ដែលមិនទៀងប៉ុណ្ណោះ; បញ្ញាគឺការចេះរលត់ទុក្ខខ្លួនឯង ហេីយជួយអ្នកដទៃឲ្យចេះរលត់ទុក្ខរបស់គេ ផងដែរ; បញ្ញានោះកេីតឡេីងមកពីការបដិបត្តិវិបស្សនាតែប៉ុណ្ណោះ។

លក្ខណៈរបស់មនុស្សដែលមានបញ្ញា

១៥-បុគ្គលដែលមានបញ្ញាគឺជាបុគ្គលដែលលះចោលអស់នូវអត្តា គឺភាពដែលមានខ្លួនប្របាណ, មានអញឬមានឯង; ហេីយកាន់ ភ្ជាប់ នូវអនត្តា គឺភាពដែលឥតខ្លួនប្រាណ ឥតមានអញ ឥតមានឯង; ជាបុគ្គលដែលមានគុណធម៌ខ្ពស់ ឃេីញសេចសុខរបស់ខ្លួន ជាសេចក្តីសុខរបស់អ្នកដទៃ ហេីយឃេីញទុក្ខរបស់អ្នកដទៃជាទុក្ខរបស់ខ្លួនដែរ; ជាបុគ្គលដែលចេះពន្លត់ទុក្ខរបស់ខ្លួន ហេីយជួយអ្នកដទៃឲ្យចេះពន្លត់ទុក្ខរបស់គេដែរ។ បុគ្គលដែលមានបញ្ញាទៅរស់នៅទីណា នាំសេចក្តីសុខទៅទីនោះ។

Khmer Dictionary: បញ្ញា

Chuon Nath's Khmer-Khmer Dictionary
  1. បញ្ញា  ( ន. ) [ប៉័ញ-ញ៉ា]   បា.សំ. ) 
    (ប្រជ្ញា) សេចក្ដី ដឹង ទួទៅ; សេចក្ដី ដឹង កើត អំពី ការ រៀន, ស្ដាប់, គិត, សួរ; ការ ដឹង ច្បាស់ នូវ សេចក្ដី ពិត : មាន បញ្ញា, ឥត បញ្ញា ។ 
  2. បញ្ញានេះហៅថាលោកិយៈបញ្ញា គឺការដឹងវត្ថុនៅក្នុងលោក

Comments

Popular posts from this blog

សេចក្តីថ្លៃថ្នូររបស់មនុស្ស!

សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ   ប្រែថា   មាន តម្លៃ គួរ លើក សរសើរ   គួរ រាប់ អាន។   សេចក្តិថ្លៃថ្នូរ   មិនមែនមកពីមាន   ទ្រព្យសម្បត្តិច្រេីន   ឬ   បុណ្យស័ក្តិខ្ពស់   ឬមានអំណាចច្រេីន   ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។   ព្រហ្មវិហារធម៌៤   ជាធម៌កំពូល ជាធម៌របស់ព្រហ្ម   ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ   ទី១ -  មេត្តា   ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ;  ទី២ -  ករុណា   ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ;  ៣ -  មុទិតា   ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ;  ៤ -  ឧបេក្ខា   ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ ,  ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។   ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ   ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹ...

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង លោភមូលចិត្ត៨ដួង៖ ១- លោភមូលចិត្ត៨ដួង សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយទិដ្ឋិ២ប្រការគឺ ឧច្ឆេទទិដ្ឋិ សេចក្តីឃើញ ថា សត្វមានខ្លួននៅក្នុងខ្លួនគឺស្លាប់ហើយសួន្យទៅ មិនកើតទៀត១ សស្សតទិដ្ឋិ សេចក្តីឃើញថា សត្វលោកទៀង គឺសត្វស្លាប់ហើយកើតទៀត ធ្លាប់កើតយ៉ាងណាក៏មក កើតជាយ៉ាងនោះទៀត១ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា​ និងព្រមដោយទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយ សង្ខារ គឺមានបុគ្គលមកដឹកនាំ(មិនក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយសង្ខារ គឺមានបុគ្គលមកដឹ...

អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path

ធម៌រលត់ទុក្ខ! អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path អរិយអដ្ឋង្គិកមគ្គ ឬ អង្គិកមគ្គ ឬ អរិយមគ្គ (The Noble Path)​ ​គឺ​ជា​ធម៌សំខាន់មួយ​ក្នុង​ចំណោម​ធម៌​ទាំងឡាយ​ដែល​ព្រះពុទ្ធ​​​ទ្រង់​បាន​បង្រៀន​ភិក្ខុ ​និង ​បរិស័ទ​​ដើម្បី​ការ​​រលត់​អស់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង ជាផ្លូវ​​ឆ្ពោះ​​ព្រះ​​​​និព្វាន​ ​។ អរិយអដ្ឋង្គិកមគ្គ ជា​ពាក្យ​ផ្សំ​មក​ពី​ ៤ បទ គឺ អរិយ ប្រែ​ថា ប្រសើរ, អដ្ឋ ប្រែ​ថា ៨, និង អង្គៈ ប្រែ​ថា អង្គ ឬ​ តួ, និង មគ្គ ប្រែ​ថា ផ្លូវ ។ ដូច្នេះ​ អដ្ឋង្គិកមគ្គ មាន​ន័យ​ថា​ មាគ៌ា​ឬ​ផ្លូវ​​មាន​អង្គ ៨ ​ដ៏ប្រសើរ​ ។ តើ​អង្គ​​​ទាំង​ ៨ របស់​​អរិយ​មគ្គ​មាន​អ្វី​ខ្លះ ? ហេតុអ្វី​ទើប​ហ៊ាន​ពោល​ថា​ "ប្រសើរ"​ ? អង្គ​ទាំង​ ៨ នោះ​គឺ​ សម្មាទិដ្ឋិ (ការ​យល់ត្រូវ), សម្មាសង្កប្បៈ (ការ​ត្រិះរិះត្រូវ), សម្មាវាចា (ការ​ពោលពាក្យ​សម្តី​ល្អ​គួរ​ស្តាប់ និង​ត្រូវ​កាល​ទេសៈ), សម្មាកម្មន្តៈ (​ការ​​ធ្វើ​ការងារត្រូវ​តាម​ក្បួន​ខ្នាត ឬ​ នីតិវិធី)​, សម្មាវាយាមៈ (ការ​ព្យាយាមត្រូវ)​, សម្មាអាជីវៈ (ការ​​ប្រកប​របរ​ចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការ​មាន​សេចក្តីរឭកត្រូវ ឬ​ ផ្ចង់​ស្មារតី​ត្រូវ​), និង សម្មាសមាធិ (ការ​​តាំងចិត្តម...