Skip to main content

គ្មានកម្លាំងអ្វី ខ្លាំងជាងកម្លាំងបញ្្ា!


ការខ្លាចមកពីណា?
ការខ្លាចគឺជាគុកដែលដាក់មនុស្សមិនឲ្យមានសេរីភាព។ ពេលណាមនុស្សខ្លាច គេនឹងមិនហា៊ន ធ្វេីអ្វីទាំងអស់។
ការខ្លាចជាឧបសក្គមួយយា៉ងធំសម្រាប់ការរីកចម្រេីនស្មារតីនិងបញ្ញារបស់មនស្ស។ មនុស្សយេីង មានការខ្លាចផ្សេងៗគ្នាទាំងអស់ មិនថាមនុស្សចាស់ឬកូនក្មេង, មនុស្សស្រីឬមនុស្សប្រុស; អ្នក មានឬអ្នកក្រ, អ្នកឆ្លាតឬអ្នកខ្លៅតែងតែមានការខ្លាចទាំងអស់, ក៏ប៉ុន្តែយេីងត្រូវសួរខ្លួនឯងថាតេី យេីងខ្លាចអី្វ ហេីយចម្លេីយនោះគឺយេីងខ្លាចសព្វគ្រប់៖ យេីងខ្លាចនេះ, យេីងខ្លាចនោះ, យេីងខ្លាច ខ្មោច, យេីងខ្លាចឈឺ, យេីងខ្លាចហត់នឿយ, យេីងខ្លាចទៅមិនដល់, យេីងខ្លាចក្រ, យេីងខ្លាចក្តៅ និងត្រជាក់, យេីងខ្លាចប្រឡងធ្លាក់, យេីងខ្លាចចាញ់គេ ហេីយការខ្លាចដែលធំបំផុតគឺមនុស្ស យេីងខ្លាចស្លាប់។ល។ 
ការខ្លាចនេះកេីតមកពីខ្វះការអប់រំចិត្ត ឬខ្វះការចម្រេីនសតិ ដែលធ្វេីឲ្យមនុស្សពំុអាចឃើញច្បាស់នូវ ដំណើរសង្ខារធម៌ឬការតាក់តែងរបស់អម្មជាតិតាមការណ៍ពិត ដែលមនុស្សយេីងតែងតែយល់ ច្រឡំថាអ្វីៗទាំងនៅក្នុងលោកនេះមិនចេះប្រែប្រួល។ មនុស្សខ្លាចជាមនុស្សដែលត្រូវ អវិជ្ជា (មោហៈ) គ្របសង្កត់; វាធ្វេីឲ្យពួកគេមិនជឿជាក់លេីខ្លួនឯង; ការខ្លាចគឺជាការបា៉នស្មាន នូវអ្វីដែលមិនទាន់កេីតឡេីង ហេីយគិតថាវានិងកេីតឡេីងនៅពេលខាងមុខឬក្នុងអនាគតនេះ។ 
ព្រះសម្មាសម្ពុទ្ធឲ្យឳវាទថា ៖ កុំគិតអំពីអតីត គឺអ្វីទាំងអស់ដែលយេីងមានកន្លងផុតទៅហេីយដូច ជាការខកចិត្ត, ការសោកសៅ, ការសៅហ្មងចិត្ត, ការប្រាថ្នាអ្វីមិនបានសម្រេចដូចចិត្ត, ការឈឺចាប់ ជាដេីម; យេីងមិនអាចកែវាបានឡេីយ ពីព្រោះវាផុតរួយទៅហេីយ; បេីយេីងគិត វានឹងធ្វេីឲ្យយេីង កាន់តែកេីតទុក្ខច្រេីនទៅទៀត; មិនថាអតីតនោះល្អឬអាក្រក់ វាជាទុក្ខទាំងអស់ ពីព្រោះវាជាកិ លេសដែលតោងជាប់និងអារម្មណ៍យេីង។ ព្រះអង្គឲ្យឳវាទទៀតថា កំុគិតអំពីអនាគត ពីព្រោះវា មិនទាន់មកដល់; បេីយេីងគិត វានឹងធ្វេីឲ្យយេីងមានការព្រួយបារម្ភហេីយនិងសេចក្តីកង្វល់ ដែល នឹងធ្វេីឲ្យយេីងកេីតទុក្ខថែមទៀត។ ព្រះអង្គបានតឿនយេីងទៀតថា កំុរស់ដោយការប្រមាទ, បេីយេីងចង់ធ្វេី៎អនាគតយេីងឲ្យចម្រេីនឬប្រសេីរឡេីង គឺត្រូវធ្វេីក្នុងពេលឥឡូវនេះ, ក្នុងបច្ចុប្បន្ន កាលនេះ នៅពេលយេីងមានដង្ហេីម បេីយេីងពំុបានធ្វេីក្នុងពេលឥឡូវនេះ យេីងនឹងស្តាយ ក្រោយជាមិនខាន; ត្រូវធ្វេីអំពេីអ្វីទាំងអស់ដោយមានសម្មាទិដ្ឋិ (ការប្រតិបត្តិនូវសេចក្តីយល់ ឃេីញត្រូវ) និងសម្មាសតិ (ការប្រតិបត្តិនូវសេចក្ដីនឹករលឹកត្រូវ)។
បេីយេីងរស់ដោយមានសតិ យេីងនឹងឃេីញច្បាស់ថាអ្វីទាំងអស់មិនទៀងឡេីយ; វាគ្រាន់តែជា ទុក្ខំ អនិច្ចំ និងអនត្តាប៉ុណ្ណោះ ហេីយការខ្លាចទាំងអស់ដែលយេីងមានក៏នឹងត្រូវរលត់អស់ផង ដែរ។ 
សមាធិមានកម្លាំងយា៉ងមហិមា អាចធ្វេីឲ្យយេីងមេីលធ្លុះនូវអវិជ្ជាទាំងឡាយទាំងពួងបាន។
បេីបងប្អូនគិតថាមានប្រយោជន៍ដល់អ្នកដទៃ សូមជួយផ្ញេីបន្ត (share)។

Comments

Popular posts from this blog

សេចក្តីថ្លៃថ្នូររបស់មនុស្ស!

សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ   ប្រែថា   មាន តម្លៃ គួរ លើក សរសើរ   គួរ រាប់ អាន។   សេចក្តិថ្លៃថ្នូរ   មិនមែនមកពីមាន   ទ្រព្យសម្បត្តិច្រេីន   ឬ   បុណ្យស័ក្តិខ្ពស់   ឬមានអំណាចច្រេីន   ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។   ព្រហ្មវិហារធម៌៤   ជាធម៌កំពូល ជាធម៌របស់ព្រហ្ម   ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ   ទី១ -  មេត្តា   ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ;  ទី២ -  ករុណា   ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ;  ៣ -  មុទិតា   ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ;  ៤ -  ឧបេក្ខា   ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ ,  ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។   ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ   ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹ...

អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path

ធម៌រលត់ទុក្ខ! អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path អរិយអដ្ឋង្គិកមគ្គ ឬ អង្គិកមគ្គ ឬ អរិយមគ្គ (The Noble Path)​ ​គឺ​ជា​ធម៌សំខាន់មួយ​ក្នុង​ចំណោម​ធម៌​ទាំងឡាយ​ដែល​ព្រះពុទ្ធ​​​ទ្រង់​បាន​បង្រៀន​ភិក្ខុ ​និង ​បរិស័ទ​​ដើម្បី​ការ​​រលត់​អស់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង ជាផ្លូវ​​ឆ្ពោះ​​ព្រះ​​​​និព្វាន​ ​។ អរិយអដ្ឋង្គិកមគ្គ ជា​ពាក្យ​ផ្សំ​មក​ពី​ ៤ បទ គឺ អរិយ ប្រែ​ថា ប្រសើរ, អដ្ឋ ប្រែ​ថា ៨, និង អង្គៈ ប្រែ​ថា អង្គ ឬ​ តួ, និង មគ្គ ប្រែ​ថា ផ្លូវ ។ ដូច្នេះ​ អដ្ឋង្គិកមគ្គ មាន​ន័យ​ថា​ មាគ៌ា​ឬ​ផ្លូវ​​មាន​អង្គ ៨ ​ដ៏ប្រសើរ​ ។ តើ​អង្គ​​​ទាំង​ ៨ របស់​​អរិយ​មគ្គ​មាន​អ្វី​ខ្លះ ? ហេតុអ្វី​ទើប​ហ៊ាន​ពោល​ថា​ "ប្រសើរ"​ ? អង្គ​ទាំង​ ៨ នោះ​គឺ​ សម្មាទិដ្ឋិ (ការ​យល់ត្រូវ), សម្មាសង្កប្បៈ (ការ​ត្រិះរិះត្រូវ), សម្មាវាចា (ការ​ពោលពាក្យ​សម្តី​ល្អ​គួរ​ស្តាប់ និង​ត្រូវ​កាល​ទេសៈ), សម្មាកម្មន្តៈ (​ការ​​ធ្វើ​ការងារត្រូវ​តាម​ក្បួន​ខ្នាត ឬ​ នីតិវិធី)​, សម្មាវាយាមៈ (ការ​ព្យាយាមត្រូវ)​, សម្មាអាជីវៈ (ការ​​ប្រកប​របរ​ចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការ​មាន​សេចក្តីរឭកត្រូវ ឬ​ ផ្ចង់​ស្មារតី​ត្រូវ​), និង សម្មាសមាធិ (ការ​​តាំងចិត្តម...

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង លោភមូលចិត្ត៨ដួង៖ ១- លោភមូលចិត្ត៨ដួង សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយទិដ្ឋិ២ប្រការគឺ ឧច្ឆេទទិដ្ឋិ សេចក្តីឃើញ ថា សត្វមានខ្លួននៅក្នុងខ្លួនគឺស្លាប់ហើយសួន្យទៅ មិនកើតទៀត១ សស្សតទិដ្ឋិ សេចក្តីឃើញថា សត្វលោកទៀង គឺសត្វស្លាប់ហើយកើតទៀត ធ្លាប់កើតយ៉ាងណាក៏មក កើតជាយ៉ាងនោះទៀត១ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា​ និងព្រមដោយទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយ សង្ខារ គឺមានបុគ្គលមកដឹកនាំ(មិនក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយសង្ខារ គឺមានបុគ្គលមកដឹ...