Skip to main content

មនុស្ស៤ជំពូក!



ទី១. អ្នកខ្លះមកភ្លឺទៅភ្លឺៈ កេីតមកមានទ្រព្យមិនខ្វះ, រស់នៅយា៉ងមានសេចក្តីសុខ, ធ្វេីបុណ្យ ច្រេីនឬនៅជិតធម៌; ពេលស្លាប់ក៏ស្លាប់ដោយស្រួល។
ទី២. អ្នកខ្លះមកភ្លឺទៅងងឹតៈ កេីតមកមានទ្រព្យមិនខ្វះ តែមិនដែលធ្វេីបុណ្យ, មិនជឿបុណ្យបាប, មេីលងាយព្រះសង្ឃ, ប្រព្រឹត្តល្បែងពាលា, សម្លាប់ជីវិតសត្វ; ពេលស្លាប់ ស្លាប់យា៉ងវេទនា។
ទី៣. អ្នកខ្លះមកងងឹតទៅភ្លឺៈ កេីតមកក្រ គ្មានទ្រព្យសម្បត្តិ តែខំធ្វេីការ, រកសីុទៀងត្រង់, ចេះគោរពព្រះសង្ឃ, ជឿបុណ្យជឿបាប, ជឿផលកម្ម, មានមេត្តាធម៌, ចេះឲ្យយទាន; ពេលស្លាប់ក៏ស្លាប់ដោយស្រួល។
ទី៤. អ្នកខ្លះមកងងឹតទៅងងឹកៈ កេីតមកក្រលំបាក ថែមទាំងមិនដែលធ្វេីបុណ្យ, មិនជឿបុណ្យ បាប, មេីលងាយព្រះសង្ឃ, ប្រព្រឹត្តល្បែងពាលា, សម្លាប់ជីវិតសត្វ; ពេលស្លាប់ ស្លាប់យា៉ងវេទនា។


មនុស្ស ចែក ចេញ ជា ៤ ពួក គឺ ៖

១. មនុស្ស មនុស្សោ (រូប ជា មនុស្ស ចិត្ត ជា មនុស្ស មាន មនុស្ស ធម៌) ។
២. មនុស្ស ទេ វោ (រូប ជា មនុស្ស ចិត្ត ជា ទេ វតា មាន សីល ធម៌ ខ្ពង់ ខ្ពស់) ។
៣. មនុស្ស បេតោ ( រូប មនុស្ស ចិត្ត ជា ប្រេត )
៤. មនុស្ស តិរច្ឆានោ (រូប ជា មនុស្ស ចិត្ត ជា សត្វ តិរច្ឆាន ) ។

វណ្ណៈ ណា ក៏ ដោយ ទោះ ស្តេច ក្តី , នា ម៉ឺន មន្រ្តី ក្តី , រាស្រ្ត សមញ្ញ ក្តី បើ ក្នុង បច្ចុប្ប ន្ន នេះ ប្រ ព្រឹត្ត អា ក្រក់ សាង បាប កម្ម កាច សាហាវ យង់ ឃ្នង នឹង ត្រូវ ចាត់ ចូល ក្នុង ជំពូក មនុស្ស បេតោ ឬ មនុស្ស តិរច្ឆានោ ។ ប៉ុន្តែ បើ ប្រព្រឹត្ត ល្អ សាង កុសល ធម៌ សាង បារមី បំពេញ នូវ ទស ពិធ រាជ ធម៌ នឹង ត្រូវ ចាត់ ចូល ក្នុង ជំពូក មនុស្ស មនុស្សា ឬ មនុស្ស ទេ វោ ។

តាម ទ្រឹ ស្តី ពុទ្ធ និយម ផល នៃ កម្ម ក្នុង បច្ចុប្បន្ន នាំ មនុស្ស ទាំង បួន ជំពូក នេះ ឲ្យ យោន យក កំណើត កើត នៅ អនាគត ជាតិ ដូច ខាង ក្រោម នេះ ៖

មនុស្ស មនុស្សោ ចាប់ ជាតិ ជា មនុស្ស ។
មនុស្ស ទេវោ  ចាប់ ជាតិ ជា ទេ វតា ។
មនុស្ស បេតោ ចាប់ ជាតិ ជា ប្រេត ។
មនុស្ស តិរច្ឆានោ   ចាប់ ជាតិ ជា សត្វ តិរច្ឆាន ។

សត្វ លោក ដឹក នាំ ដោយ ចិត្ត ។ ចិត្ត នេះ ហើយ ដែល បញ្ជា មនុស្ស ឲ្យ ប្រ ព្រឹត្ត អំពើ អបាយ មុខ ផ្សេង ៗ ។ ចិត្ត នេះ ហើយ ដែល មនុស្ស ទូន្មាន បាន ដោយ កម្រ ។ ការ ពិត ចិត្ត ជា ធម្ម ជាតិ ស្អាត ផូរ ផង់ ពន្លឺ ត្រ ចះ ត្រ ចង់ ពី កំណើត ប៉ុន្តែ ចិត្ត នេះ កាល បើ មាន ឧបក្កិលេស ចូល ទៅ រុំ ព័ទ្ធ ក៏ បណ្តោយ ឲ្យ យើង ប្រ ព្រឹត្ត នូវ អកុសល កម្ម ផ្សេង ៗ ។

ដូច នេះ ហើយ បាន ជា ពុទ្ធ សាសនិក ជន ដែល មាន ជំនឿ មុត មាំ លើ កម្ម ផល នាំ គ្នា ខំ ហាត់ ពត់ លត់ ដំ ចិត្ត ខំ ជម្រះ មន្ទិល សៅ ហ្មង ខំ ប្រ ព្រឹត្ត នូ វ កុសល កម្ម ដើម្បី កសាង ខ្លួន ឲ្យ បាន កើត ជា មនុស្ស ឬ ទេ វតា នៅ អនាគត ជាតិ ។ ការ អប់រំ បន្ទុំ ចិត្ត ឲ្យ បរិសុទ្ធ ស្រស់ ស្អាត ពុទ្ធ បរិ ស័ទ ធ្វើ ឡើង តាម រយៈ ការ ធ្វើ បុណ្យ ឬ បុញ្ញ កម្ម ។

ដក ស្រង់ ចេញ ពី សៀវភៅ " ទ្រឹ ស្តី កម្ម ផល " រៀប រៀង ដោយ ឈុន -គឹម អៀក



អានលម្អិត | read more >>> http://5000-years.org/kh/read/931#ixzz5PUsaNogb


Comments

Popular posts from this blog

សេចក្តីថ្លៃថ្នូររបស់មនុស្ស!

សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ   ប្រែថា   មាន តម្លៃ គួរ លើក សរសើរ   គួរ រាប់ អាន។   សេចក្តិថ្លៃថ្នូរ   មិនមែនមកពីមាន   ទ្រព្យសម្បត្តិច្រេីន   ឬ   បុណ្យស័ក្តិខ្ពស់   ឬមានអំណាចច្រេីន   ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។   ព្រហ្មវិហារធម៌៤   ជាធម៌កំពូល ជាធម៌របស់ព្រហ្ម   ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ   ទី១ -  មេត្តា   ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ;  ទី២ -  ករុណា   ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ;  ៣ -  មុទិតា   ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ;  ៤ -  ឧបេក្ខា   ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ ,  ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។   ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ   ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹ...

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង លោភមូលចិត្ត៨ដួង៖ ១- លោភមូលចិត្ត៨ដួង សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយទិដ្ឋិ២ប្រការគឺ ឧច្ឆេទទិដ្ឋិ សេចក្តីឃើញ ថា សត្វមានខ្លួននៅក្នុងខ្លួនគឺស្លាប់ហើយសួន្យទៅ មិនកើតទៀត១ សស្សតទិដ្ឋិ សេចក្តីឃើញថា សត្វលោកទៀង គឺសត្វស្លាប់ហើយកើតទៀត ធ្លាប់កើតយ៉ាងណាក៏មក កើតជាយ៉ាងនោះទៀត១ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា​ និងព្រមដោយទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយ សង្ខារ គឺមានបុគ្គលមកដឹកនាំ(មិនក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយសង្ខារ គឺមានបុគ្គលមកដឹ...

មារ៥យា៉ង!

ព្រះនាម ភគវា ! ------------------- ព្រះនាមទី១០របស់ព្រះអង្គគឺ « ភគវា » ភគវា ទ្រង់ព្រះនាមថា ភគវា ព្រោះព្រះអង្គមាន ដំណើរល្អទៅកាន់ត្រៃភព ខ្ជាក់ចោលហើយ គឺ ថា ព្រះអង្គមិនត្រឡប់កើតទៀតឡើយ៚ ព្រះអង្គឈ្នះមារទាំង ៥ យ៉ាងគឺ៖ ១- ខន្ធមារ ២- កិលេសមារ ៣- អភិសង្ខារមារ ៤- មច្ចុមារ ៥- ទេវបុត្តមារ។ ខន្ធមារ មាន ៥ យ៉ាងគឺ៖ ១- រូបក្ខន្ធ ២- វេទនាខន្ធ ៣- សញ្ញាខន្ធ ៤- សង្ខារក្ខន្ធ ៥- វិញ្ញាណក្ខន្ធ កិលេសមារមាន ១០ យ៉ាងគឺ៖ ១- លោភៈ ២- ទោសៈ ៣- មោហៈ ៤- មានៈ ៥- ទិដ្ឋិៈ  សេចក្ដី ​ ប្រកាន់ ​តាម​ការ​យល់​ឃើញ ៦- វិចិកិច្ឆាៈ សេចក្តី សង្ស័យ ៧- ថីនមិទ្ធៈ  ដំណើរ ​ច្រអូស​និ​ងងុយ​ដេក ៨- អហិរិកៈ  ឥត ​ អៀន ​ ខ្មាស   ៩- អនោត្តប្បៈ   មិនតក់ស្លុត ខ្លាចក្នុងបាប ១០- ឧទ្ធច្ចៈ   រវើរវាយក្នុងអារម្មណ៍  អភិសង្ខារមាន ២ យ៉ាងគឺ៖ ១- បុញ្ញាភិសង្ខារ (បុណ្យ) ២- អបុញ្ញាភិសង្ខារ (បាប) មច្ចុមារ សម្លាប់មនុស្សសត្វឲ្យវិលវល់ក្នុងវដ្តៈ ៣ យ៉ាងគឺ៖ ១- កិលេសវដ្ដៈ ២- កម្មវដ្ដៈ ៣- វិបាកវដ្ដៈ។ ទេវបុត្តមារ បានដល់ស្ដេចមារាធិរាជចងនូវសត្វ ដោយខ្សែមាន ៣ យ៉ាងគឺ៖ ១- រាគៈ ២- ...