Skip to main content

Posts

Showing posts from April, 2015

ការស្វែងយល់ដឹងអំពីព្រះពុទ្ធសាសនា

មនុស្សលោកទាំងអស់ខំស្វែងរកសេចក្តីសុខ  តែមិនជួបសេចក្តីសុខ ពីព្រោះសេចក្តីសុខ មិនមែនជាអរិយសច្ចធម៌ ឬមិនមែនធម៌ពិត។ មានសុខហេីយ តែទុក្ខដេីរតាម បេីយេីងថ្លឹងសុខហេីយនិងទុក្ខ យេីងនឹងអាចដឹងថាសុខនិងទុក្ខមានតម្លៃស្មេីគ្នា ព្រោះវាជាបច្ច័យនៃការតាក់តែង; ជាវេទនាចេតសិកដែលជាអង្គមួយនៃខន្ធ៥ឬបញ្ចខន្ធ។ មុននឹងឃេីញសេចក្តីសុខ ព្រះសម្មាសាម្ពុទ្ធបានអប់រំមនុស្សលោកឲ្យស្វែងរកឫសគល់របស់សេចក្តីទុក្ខឲ្យឃេីញ ជាមុនសិន ទេីបជួបសេចក្តីសុខនៅពេលក្រោយ។ ទុក្ខនេះហេីយហៅថាទុក្ខសច្ចដែលជាអង្គមួយនៃអរិយសច្ចធម៌ទាំង៤ ជាខ្លឹមនៃការអប់រំនៃព្រះពុទ្ធសាសនា។ សេចក្តីសុខនេះមិនមែនបានមកដោយមានធនធានច្រេីន ទ្រព្យសម្បត្តិច្រេីន បានភរិយាឬស្វាមីស្អាត ឬមានបុត្រាឬបុត្រីដែលរៀនពូកែ។ សេចក្តីសុខដែលកេីតឡេីងមកពីការតាក់តែងជាលោកីយសុខ សេចក្តីសុខដែលមិនទៀង។ ព្រះសមា្មសម្ពុទ្ធអប់រំមនុស្សលោក ឲ្យស្វែងរកអ្វីដែលហួសពីសេចក្តីសុខនិងទុក្ខ គឺ   ឧបេក្ខា ជាអារម្មណ៍កណ្តាលសុខហេីយទុក្ខ  ជា លោកុត្តរ សំដៅទៅព្រះនិព្វាន។ តេីមនុស្សយេីងអាចរកឃេីញព្រះនិព្វានទេ?នេះជាសំណួរមួយដែលខ្ញុំជឿថា ពុទ្ធបរិស័ទជាច្រេីនចង់ដឹង។ យេីងម្នាក់ៗជួបព្រះនិព្វានសឹងតែរាល់ថ្ងៃ នៅពេលយេីងមិនគឹត ពេលយេ

តេីសម្លាប់មនុស្សបាបទេ?

ការស្វែងយល់អំពីព្រះពុទ្ធសាសនា តេីសម្លាប់មនុស្សបាបទេ? ព្រះសាម្មាសាមពុទ្ធ អប់រំមនុស្ស (ធម៌អហិង្សា)ឲ្យចៀសវាងទាំងអស់នូវការសម្លាប់ជីវិត មិនថាជីវិតមនុស្សឬសត្វ។  ការសម្លាប់ជីវិតគ្រប់ប្រភេទជាអំពេីបាប។ បាបមានន័យថា អាក្រក់ ឬពំុប្រសេីរ តែនៅក្នុងព្រះពុទ្ធសាសនា ព្រះអង្គអប់រំមនុស្សឲ្យចេះប្រេីបញ្ញា ដេីម្បីរស់នឹងស្វែងរកសេចក្តសុខ។  ឧទាហរណ៍ បេីមានមនុស្សខូច ចូលក្នុងផ្ទះយេីងចង់ចាប់រំលោភកូនប្រពន្ធយេីង, តេីយេីងជាឪពុកសម្លាប់មនុស្សខូចនោះ បាបទេ។ យេីងសម្លាប់មនុស្សខូចដែលចូលក្នុងផ្្ទះយេីងហេីយចង់ចាប់រំលោភកូនប្រពន្ធយេីង គឺមិនបាបព្រោះយេីងសម្លាប់ដោយឥតចេតនា(ការត្រៀមឬរៀបចំទុកមុន)។ នៅពេលមួយព្រះចៅភិមភិសានបានមកទូលព្រះសម្មាសម្ពុទ្ធថា នគររបស់ព្រះអង្គកំពុងមានភាពចលាចលយាំងខ្លាំង។ ចោរប្រាំរយប្លន់គ្រប់ទិសទី ធ្វេីឲ្យរាស្រ្តក្តៅក្រហាយ ឈ្មួញទាំងឡាយលែងហានចេញមកប្រកបមុខរបរ ឥតមានទាហានការពារ ពីព្រោះទាហានខ្លាចបាប រត់ចូលបួសជាសមណៈអស់ ។   មានស្តេចមួយព្រះអង្គទៀតបានមកក្រាបទូលព្រះសម្មាសម្ពុទ្ធថា នគររបស់ព្រះអង្គមាន មាននគរជិតខាងចង់ឈ្លានពាន ហេីយព្រះ អង្គក៏បានសួរព្រះសម្មាសម្ពុទ្ធថាតេីធ្វេីសង្រ្គាម ខុសសីលធម៌ឬទេ? ។ ព្រះសម្មាសម្