Skip to main content

Posts

Buddha rejected God!

  In Buddhism, the Buddha rejected the worship of and offerings to a creator God because there is no omnipotent, uncaused deity in Buddhist philosophy. He taught that no external being has the power to grant salvation, and that focusing on speculative theology distracts from the practical work of ending personal suffering. The rejection of this theistic exchange is rooted in the following core principles: 1. Lack of a Creator Deity Buddhism does not recognize an eternal, all-powerful creator God. The universe is understood to be beginningless and driven by natural laws, rather than created and managed by a divine ruler. Therefore, offering prayers or sacrifices to a creator god is based on a fundamental misconception of reality. 2. The Law of Karma and Personal Responsibility Enlightenment and liberation from suffering are the results of personal effort, mindfulness, and ethical living. The Buddha taught that every individual is the master of their own destiny. Your actions (karma)...
Recent posts

ខ្ញុំឳ្យជាតិច្រេីនណាស់ តេីជាតិឳ្យអ្វីខ្ញុំខ្លះ!

  ខ្ញុំឳ្យជាតិច្រេីនណាស់ តេីជាតិឳ្យអ្វីខ្ញុំខ្លះ! ខ្ញុំឳ្យជាតិខ្ញុំច្រេីនណាស់ក្នុងមួយជីវិតរបស់ខ្ញុំ តេីជាតិឳ្យអ្វីខ្ញុំខ្លះបានត្រឹមតែធ្វេីឳ្យខ្ញុំនិងខ្មែរជាច្រេីននាក់ទៀតមានទុក្ខ ព្រាត់ស្រុក បាត់បង់ឪពុកម្តាយបងប្អូន ផ្ទះសំបែង ដិស្រែចំការប៉ុណ្ណោះ។ ខ្ញុំព្រាត់ស្រុកអាយុ១៨ឆ្នាំហេីយចាប់ផ្តេីមតស៊ូនៅក្នុងព្រៃអាយុ១៩ឆ្នាំ ក្នុងឆ្នាំ១៩៧៥ គ្រុនបាញ់ជិតស្លាប់នៅក្នុងព្រៃ៣ដង រហូតដល់ខ្ញុំឈប់ចូលនយោបាយក្នុងឆ្នាំ២០០៣។ ខ្ញុំអស់លុយ ព្រាត់កូនប្រពន្ធ។   នយោបាយស្រុកខ្មែរវាធ្វេី Test ចិត្ត ខ្ញុំច្រេីនណាស់   អំពីការហ៊ានលះបង់ជិវិត ទ្រព្យសម្បត្តិ ប្រពន្ធកូន ហេីយវាក៏អប់រំខ្ញុំច្រេីនណាស់ដែរអំពីចរិតអ្នកដឹកនាំខ្មែរ និងចរិតខ្មែរទូទៅ។ ខ្មែរយេីងរកអ្នកស្រឡាញ់ជាតិពិតប្រាកដអត់មានទេ។ មេដឹកនាំខ្មែរទាំងអស់មិនចេះគ្រប់គ្រងប្រទេសខ្លួនឯងទេបេីគ្មានគេត្រួត, មិនថាគណបក្សកាន់អំណាចឬគណបក្សប្រឆាំង។ បេីគ្រប់គ្រងខ្លួនឯងគឺឈ្លោះគ្នាដណ្តេីមគ្នាធ្វេីធំ។ គណបក្សកាន់អំណាចបេីមិនមានយួនត្រួតទេនឹងមានក្រុម ស ខេង, ទា បាញ់ និង ជា សិម។ គណបក្សប្រឆាំងទៅវិញអត់មានអ្នកណាត្រួតដូច្នោះហេីយបានជាឈ្លោះគ្នាបាក់បែកគ្នាអស់។ ឥឡូវនេះមេៗគណបក្សប្រឆាំងរត់ចូល ហ៊...

កំណេីតកងទ័ពសេរីការំដោះជាតិ

  កំណេីតកងទ័ពសេរីការំដោះជាតិ កងទ័ពសេរីកាចាប់ផ្តេីមប្រជុំនៅកុដិរបស់ មហា ពេជ្យ នៅ វត្ត ទេពធិដារ៉ាម ទីក្រុងបាងកក។ តាមខ្្ញុំនៅចាំបានប្រហែលជាជាងមួយអាទិត្យក្រោយពីកងទ័ពសាធារណៈរដ្ឋបានដាក់អាវុធ។ យេីងប្រជុំពីរថ្ងៃជាប់គ្នាប្រហែលជាថ្ងៃសៅរ៍ ទី២៦និងថ្ងៃអាទិត្យ ទី២៧ ខែមេសាឆ្នាំ១៩៧៥។ ដំបូងយេីងប្រជុំពីរដងក្នុងមួយខែ ហេីយបន្ទាប់មកទៀត យេីងប្រជុំមួយខែម្តង។ ខ្ញុំចាំបានឈ្មោះមេបញ្ជាការកងទ័ពសេរីកាទាំងអស់នៅសម័យនោះ។ អតីតមេបញ្ជាការកងទ័ពខ្មែរសេរីកា ១. លោក អ៊ិន តាំ (ចេញមកសហរដ្ឋអាមេរិកឆ្នាំ១៩៧៦) ២. លោក សាំង ចាន់ដារា (ក្មួយលោក អ៊ិន តាំ ចេញមកសហរដ្ឋអាមេរិកឆ្នាំ១៩៧៦) ៣. លោក គា រ៉េត, (ទីតាំងនៅអំពិល៥ដេីម ជិតប៉ៃលិន) ៤. លោក ព្រុំ វិត, (ទីតាំងនៅអំពិល៥ដេីម ជិតប៉ៃលិន) ៥. លោក វ៉ាន់ ណា, (ត្រូវគេបាញ់ស្លាប់នៅហាងគួយទាវផ្សារអារ៉ាញ់ឆ្នាំ១៩៧៦រឿងបាត់លុយកងទ័ព) ៦. លោក ម៉ន, (ត្រូវគេបាញ់ស្លាប់នៅហាងគួយទាវផ្សារអារ៉ាញ់ឆ្នាំ១៩៧៦រឿងបាត់លុយកងទ័ព) ៧. លោក ឃួន ថៃ, (ត្រូវគេតាមសម្លាប់រឿងបាត់លុយកងទ័ពតែគេចខ្លួនទាន់ចូលទូតអាមេរិកប្រចាំបាងកក) ៨. លោក វា៉ន សារ៉េន, (ទីតាំងនៅភ្នំម៉ាឡៃ) ៩. លោក លី ធាងចេក, (ទីតាំងនៅភ្នំដងរែក) ១០. លោក ទន់ ចាយ, (ទីតាំងនៅភ្នំដង...

ភាពខុសគ្នារវាង ហីនយាន និង មហាយាន

ភាពខុសគ្នារវាង ហីនយាន និង មហាយាន ភាពខុសគ្នាគឺ 1. ពាក្យថា ហីនយាន និង ថេរវាទ សំដៅលើព្រះសង្ឃមួយក្រុមដែលប្រកាន់ខ្ជាប់នូវពាក្យប្រៀនប្រដៅរបស់ព្រះសង្ឃចាស់ទុំឬព្រះសង្ឃអាវុសោ ( ថេរ ) ដែលបានឃើញព្រះពុទ្ធនិងបានស្តាប់ពាក្យប្រៀនប្រដោរបស់ព្រះអង្គផ្ទាល់ ហេីយបានប្រៀនប្រដៅអ្នកដទៃដោយខ្លួនឯងបន្តរៀងមកដោយគ្មានការផ្លាស់ប្តូរអ្វីទាំងអស់។ ពោល ​ គឺ ​ ប្រកាន់ ​ ខ្ជាប់ ​ នូវ ​ ខ្លឹមធម៌ដែល ​ មាន ​ ក្នុង ​ ព្រះ ​ ត្រៃបិដក ​ តែ ​ ប៉ុណ្ណោះ ដោយព្រះសង្ឃដែលរស់នៅក្នុងប្រទេសស្រីលង្កា ភូមា ថៃ លាវ កម្ពុជា ឬប្រទេសណាមួយដែលបច្ចុប្បន្នប្រកាន់ខ្ជាប់នូវព្រះត្រៃបិដក ក៏ត្រូវបានចាត់ទុកជាក្រុមថេរវាទនោះដែរ។ ពាក្យថា ថេរវាទ មានន័យថា ការបង្រៀន និងទស្សនៈរបស់ព្រះសង្ឃចាស់ទុំឬព្រះសង្ឃអាវុសោដែលបានទទួលការប្រៀនប្រដៅផ្ទាល់ពី ព្រះពុទ្ធ។ 2. មហាយាន គឺជាក្រុមព្រះសង្ឃដែលចូលចិត្តកែសម្រួលការអប់រំ និងការប្រតិបត្តិឳ្យស្របទៅតាមភូមិសាស្ត្រ និងវប្បធម៌នៃមូលដ្ឋានដែលខ្លួនរស់នៅ។ ដូច្នេះហើយ ទើបបង្កើតគម្ពីរស្ទើរតែរាប់មិនអស់ បកស្រាយពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ ហើយបែងចែកក្រុមព្រះសង្ឃទៅជានិកាយផ្សេងៗជាច្រើនផងដែរ។ ភាគច្រើនគឺព្រះសង្ឃនៅទីប...

បារមីទាំង១០

  បារមី ទាំង១០ ១. ទានបារមី -ការបំពេញទាន ២. សីលបារមី-ការរក្សាសីល ៣. នេក្ខមបារមី-ការបព្វជា(ការបួស) ៤. បញ្ញាបារមី-ការចម្រេីនបញ្ញា ៥. វិរិយបារមី-ការព្យាយាម ៦. ខន្តីបារមី-ការអត់ធន់, ការអត់ឳន ៧. សច្ចបារមី-ការមានសច្ច, ការទៀងត្រង់ ៨. អធិដ្ឋានបារមី-ការអធិដ្ឋាន, ការ​តាំង​ចិត្ត, ការ​តាំង​ចិត្ត​នឹក​តម្រង់​​ចំពោះ, ​ការ​តាំង​ចិត្ត​សំបូង​សង្រូង​ឬ​ការ​សំបូង​សង្រូង​ដោយ​ចិត្ត​នឹក, ​ការ​នឹក​ផ្សង, ការ​តាំង​ចិត្ត​ប្រាថ្នា ៩.មេត្តាបារមី. ការចម្រេីនមាត្តា ១០.ឧបេក្ខាបារមី-ការមានឧបេក្ខា, ការតាំងចិត្តនៅកណ្តោល

អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path

ធម៌រលត់ទុក្ខ! អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path អរិយអដ្ឋង្គិកមគ្គ ឬ អង្គិកមគ្គ ឬ អរិយមគ្គ (The Noble Path)​ ​គឺ​ជា​ធម៌សំខាន់មួយ​ក្នុង​ចំណោម​ធម៌​ទាំងឡាយ​ដែល​ព្រះពុទ្ធ​​​ទ្រង់​បាន​បង្រៀន​ភិក្ខុ ​និង ​បរិស័ទ​​ដើម្បី​ការ​​រលត់​អស់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង ជាផ្លូវ​​ឆ្ពោះ​​ព្រះ​​​​និព្វាន​ ​។ អរិយអដ្ឋង្គិកមគ្គ ជា​ពាក្យ​ផ្សំ​មក​ពី​ ៤ បទ គឺ អរិយ ប្រែ​ថា ប្រសើរ, អដ្ឋ ប្រែ​ថា ៨, និង អង្គៈ ប្រែ​ថា អង្គ ឬ​ តួ, និង មគ្គ ប្រែ​ថា ផ្លូវ ។ ដូច្នេះ​ អដ្ឋង្គិកមគ្គ មាន​ន័យ​ថា​ មាគ៌ា​ឬ​ផ្លូវ​​មាន​អង្គ ៨ ​ដ៏ប្រសើរ​ ។ តើ​អង្គ​​​ទាំង​ ៨ របស់​​អរិយ​មគ្គ​មាន​អ្វី​ខ្លះ ? ហេតុអ្វី​ទើប​ហ៊ាន​ពោល​ថា​ "ប្រសើរ"​ ? អង្គ​ទាំង​ ៨ នោះ​គឺ​ សម្មាទិដ្ឋិ (ការ​យល់ត្រូវ), សម្មាសង្កប្បៈ (ការ​ត្រិះរិះត្រូវ), សម្មាវាចា (ការ​ពោលពាក្យ​សម្តី​ល្អ​គួរ​ស្តាប់ និង​ត្រូវ​កាល​ទេសៈ), សម្មាកម្មន្តៈ (​ការ​​ធ្វើ​ការងារត្រូវ​តាម​ក្បួន​ខ្នាត ឬ​ នីតិវិធី)​, សម្មាវាយាមៈ (ការ​ព្យាយាមត្រូវ)​, សម្មាអាជីវៈ (ការ​​ប្រកប​របរ​ចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការ​មាន​សេចក្តីរឭកត្រូវ ឬ​ ផ្ចង់​ស្មារតី​ត្រូវ​), និង សម្មាសមាធិ (ការ​​តាំងចិត្តម...

Differences between Buddhism and Hinduism!

  Writer: Bouawat Sithi Differences between Buddhism and Hinduism! The Buddha was born as Siddhartha Gautama from a Hindhu family ( royal family); however, he had several disagreements with the Brahmins ' practices and beliefs: 1. animal sacrifice as an offering to God, and 2. caste system.  1. The Buddha believes that all human sufferings have nothing to do with God; therefore, animal sacrifice as an offering to God is unreasonable and forbidden. In his teaching, desire and ignorance lie at the root of human suffering: By desire, the Buddha refers to craving pleasure, material goods, and immortality, all of which are wants that can never be satisfied.  2. The Buddha creates no caste system in his practice. He makes no distinctions between the rich and the poor, the powerful and the weak, the educated, and less educated. The Buddha believes that everybody has the potential to reach the enlightenment based on these four bases of mental qualities: 1. intention, purpose(Ch...