Skip to main content

កំណេីតកងទ័ពសេរីការំដោះជាតិ


 

កំណេីតកងទ័ពសេរីការំដោះជាតិ

កងទ័ពសេរីកាចាប់ផ្តេីមប្រជុំនៅកុដិរបស់ មហា ពេជ្យ នៅ វត្ត ទេពធិដារ៉ាម ទីក្រុងបាងកក។ តាមខ្្ញុំនៅចាំបានប្រហែលជាជាងមួយអាទិត្យក្រោយពីកងទ័ពសាធារណៈរដ្ឋបានដាក់អាវុធ។ យេីងប្រជុំពីរថ្ងៃជាប់គ្នាប្រហែលជាថ្ងៃសៅរ៍ ទី២៦និងថ្ងៃអាទិត្យ ទី២៧ ខែមេសាឆ្នាំ១៩៧៥។ ដំបូងយេីងប្រជុំពីរដងក្នុងមួយខែ ហេីយបន្ទាប់មកទៀត យេីងប្រជុំមួយខែម្តង។ ខ្ញុំចាំបានឈ្មោះមេបញ្ជាការកងទ័ពសេរីកាទាំងអស់នៅសម័យនោះ។
អតីតមេបញ្ជាការកងទ័ពខ្មែរសេរីកា
១. លោក អ៊ិន តាំ (ចេញមកសហរដ្ឋអាមេរិកឆ្នាំ១៩៧៦)
២. លោក សាំង ចាន់ដារា (ក្មួយលោក អ៊ិន តាំ ចេញមកសហរដ្ឋអាមេរិកឆ្នាំ១៩៧៦)
៣. លោក គា រ៉េត, (ទីតាំងនៅអំពិល៥ដេីម ជិតប៉ៃលិន)
៤. លោក ព្រុំ វិត, (ទីតាំងនៅអំពិល៥ដេីម ជិតប៉ៃលិន)
៥. លោក វ៉ាន់ ណា, (ត្រូវគេបាញ់ស្លាប់នៅហាងគួយទាវផ្សារអារ៉ាញ់ឆ្នាំ១៩៧៦រឿងបាត់លុយកងទ័ព)
៦. លោក ម៉ន, (ត្រូវគេបាញ់ស្លាប់នៅហាងគួយទាវផ្សារអារ៉ាញ់ឆ្នាំ១៩៧៦រឿងបាត់លុយកងទ័ព)
៧. លោក ឃួន ថៃ, (ត្រូវគេតាមសម្លាប់រឿងបាត់លុយកងទ័ពតែគេចខ្លួនទាន់ចូលទូតអាមេរិកប្រចាំបាងកក)
៨. លោក វា៉ន សារ៉េន, (ទីតាំងនៅភ្នំម៉ាឡៃ)
៩. លោក លី ធាងចេក, (ទីតាំងនៅភ្នំដងរែក)
១០. លោក ទន់ ចាយ, (ទីតាំងនៅភ្នំដងរែក)
១១.លោក សិទ្ធិ ណារិន (ទីតាំងនៅគោគឃ្ជូងនិងភ្នំម៉ាឡៃ(ចេញមកអាមេរិកនៅខែវិច្ឆិកាទី១ឆ្នាំ១៩៧៨)
ព្រះសង្ឃខ្មែរដែលចូលរួមដំបូងមានប្រហែលជា១៣ទៅ១៤អង្គ ដល់ឆ្នាំក្រោយៗបាត់អស់។ មានព្រះសង្ឃខ្មែរប្រហែល៥អង្គទៀតដែលខ្ញុំភ្លេចឈ្មោះ, ជាកូនខ្មែរលាវ៤អង្គ ហេីយ ខ្មែរក្រោម២អង្គ
១. មហា ពេជ្យ (មេកុដិនៅវត្តទេពធិដារ៉ាម))
២. លោកតា ប៊ុត ង៉ុយ (នៅមហាវិទ្យល័យ ជិត្តភាវ័ន)
៣. ល្បង ធី (នៅមហាវិទ្យល័យ ជិត្តភាវ័ន)
៤. នេន សិទ្ធិ បួរវ៉ាត់ (ចេញមកអាមេរិកនៅខែវិច្ឆិកាទី១ឆ្នាំ១៩៧៨)
៥. ល្បង សាមេត (បាត់ក្នុងឆ្នាំ១៩៧៦)
៦. ល្បង ឈួម (បាត់ក្នុងឆ្នាំ១៩៧៦)
៧. លោកតា អូរអណ្តូង (បាត់ក្នុងឆ្នាំ១៩៧៦)
៨. ល្បង សាម៉ាត (បាត់ក្នុងឆ្នាំ១៩៧៦)
៩. ល្បង សារឹម

Comments

Popular posts from this blog

អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path

ធម៌រលត់ទុក្ខ! អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path អរិយអដ្ឋង្គិកមគ្គ ឬ អង្គិកមគ្គ ឬ អរិយមគ្គ (The Noble Path)​ ​គឺ​ជា​ធម៌សំខាន់មួយ​ក្នុង​ចំណោម​ធម៌​ទាំងឡាយ​ដែល​ព្រះពុទ្ធ​​​ទ្រង់​បាន​បង្រៀន​ភិក្ខុ ​និង ​បរិស័ទ​​ដើម្បី​ការ​​រលត់​អស់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង ជាផ្លូវ​​ឆ្ពោះ​​ព្រះ​​​​និព្វាន​ ​។ អរិយអដ្ឋង្គិកមគ្គ ជា​ពាក្យ​ផ្សំ​មក​ពី​ ៤ បទ គឺ អរិយ ប្រែ​ថា ប្រសើរ, អដ្ឋ ប្រែ​ថា ៨, និង អង្គៈ ប្រែ​ថា អង្គ ឬ​ តួ, និង មគ្គ ប្រែ​ថា ផ្លូវ ។ ដូច្នេះ​ អដ្ឋង្គិកមគ្គ មាន​ន័យ​ថា​ មាគ៌ា​ឬ​ផ្លូវ​​មាន​អង្គ ៨ ​ដ៏ប្រសើរ​ ។ តើ​អង្គ​​​ទាំង​ ៨ របស់​​អរិយ​មគ្គ​មាន​អ្វី​ខ្លះ ? ហេតុអ្វី​ទើប​ហ៊ាន​ពោល​ថា​ "ប្រសើរ"​ ? អង្គ​ទាំង​ ៨ នោះ​គឺ​ សម្មាទិដ្ឋិ (ការ​យល់ត្រូវ), សម្មាសង្កប្បៈ (ការ​ត្រិះរិះត្រូវ), សម្មាវាចា (ការ​ពោលពាក្យ​សម្តី​ល្អ​គួរ​ស្តាប់ និង​ត្រូវ​កាល​ទេសៈ), សម្មាកម្មន្តៈ (​ការ​​ធ្វើ​ការងារត្រូវ​តាម​ក្បួន​ខ្នាត ឬ​ នីតិវិធី)​, សម្មាវាយាមៈ (ការ​ព្យាយាមត្រូវ)​, សម្មាអាជីវៈ (ការ​​ប្រកប​របរ​ចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការ​មាន​សេចក្តីរឭកត្រូវ ឬ​ ផ្ចង់​ស្មារតី​ត្រូវ​), និង សម្មាសមាធិ (ការ​​តាំងចិត្តម...

សេចក្តីថ្លៃថ្នូររបស់មនុស្ស!

សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ   ប្រែថា   មាន តម្លៃ គួរ លើក សរសើរ   គួរ រាប់ អាន។   សេចក្តិថ្លៃថ្នូរ   មិនមែនមកពីមាន   ទ្រព្យសម្បត្តិច្រេីន   ឬ   បុណ្យស័ក្តិខ្ពស់   ឬមានអំណាចច្រេីន   ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។   ព្រហ្មវិហារធម៌៤   ជាធម៌កំពូល ជាធម៌របស់ព្រហ្ម   ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ   ទី១ -  មេត្តា   ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ;  ទី២ -  ករុណា   ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ;  ៣ -  មុទិតា   ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ;  ៤ -  ឧបេក្ខា   ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ ,  ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។   ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ   ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹ...

អហេតុកចិត្ត១៨ដួង

អហេតុក ( សំ. បា.  អហេតុក  ឬ សំ.  អហៃតុក  ) ដែល​មិនប្រកប​ដោយ​ហេតុ​ឬ​ដែល​មិន​មាន​ហេតុ​មិន​មាន​បច្ច័យ :  កំណើត​អហេតុកៈ  កំណើត​សត្វ​ដែល​មិន​ប្រកប​ដោយ​កុសល​ហេតុ ( ហៅ  អហេតុកៈ​កំណើត  ក៏​បាន ) ។  អហេតុក​ចិត្ត  ចិត្ត​ជា​អហេតុ​ក: គឺ​ចិត្ត​ដែល​ពេញ​ដោយ​លោភៈ, ទោសៈ, មោហៈ ( ព. អ. ) ។  អហេតុកទិដ្ឋិ  ឬ  -មិច្ឆាទិដ្ឋិ  ការ​យល់​ឃើញ​ខុស​ថា​សត្វ​លោក​និង​អ្វីៗ​ទាំង​អស់​ក្នុង​លោក​សុទ្ធ​​តែ​ឥត​មាន​ហេតុ​ឥត​មាន​បច្ច័យតាក់​តែង​ឡើយ (​ ជា​ទិដ្ឋិ​របស់និគ្រន្ថ​តិរិ្ថយ​ពួក​ខ្លះ ) ។  អហេតុ​កប្បដិសន្ធិ ឬ -​ប្រតិសន្ធិ  ការ​ចាប់​កំណើត​ដោយ​អហេតុ​កចិត្ត ( ព. អ. ) ។  អហេតុកសត្ត  ឬ  -សត្វ  សត្វ​ដែល​ចាប់​កំណើត​ដោយ​អហេតុកចិត្ត ( ព. អ. ) ។ល។ អហេតុកចិត្ត១៨ដួង អហេតុកចិត្ត គឺដែលមិនមានហេតុបានដល់ លោភហេតុ ទោសហេតុ និងមោហហេតុ ផ្នែកខាងអកុសល។ អលោភហេតុ អទោសហេតុ និង អមោហហេតុ ផ្នែកខាងកុសលនិងអព្យាក្រិត។ អហេតុកចិត្តមាន៣ប្រភេទគឺ អកុសលវិបាកចិត្ត៧ កុសលវិបាកចិត្ត៨ និងកិរិយាចិត្ត៣ រួមគ្នាត្រូវជា១៨ដួង។ អកុសលវិបាកអហេតុកចិត្ត៧ដួង...