Skip to main content

Posts

Showing posts from August, 2017

កិលេសគឺឫសគល់នៃទុក្ខ!!

អានហេីយអ្នកនឹងមានបញ្ា! អ្នកសិក្សាខ្មែរម្នាក់ៗ ចំណាយពេលច្រេីនហួស សិក្សាប្រវត្តិសាស្ត្ររបស់ឧក្រិដ្ឋជនប្រល័យពូជសាស្ត្រ របស់ខ្មែរ; ខ្មែរអ្នកជាតិនិយមមួយចំនួន នាំគ្នាលេីកតម្កេីងចលនាតស៊ូរបស់ពួកនេះ តែពួកគេមិនបាននាំគ្នាសិក្សាតេីហេតុអ្វីបានជាពួកនេះក្លាយទៅជាបីសាចដូច្នេះ។  សោកនាដកម្មរបស់ជាតិដែលកេីតឡេីងក្មុងកម្ពុជា កេីតមកពីកិលេសនិងតណ្ហារបស់មនុស្ស។ បេីនិយាយពីកិលេស អាអ្នកចេះនិងអ្នកដឹកនាំស្រុកខ្មែរ មិនដឹងថាស្អី, ថាតេីវាមានន័យយា៉ងណា; រហូតដល់ពួកនេះសម្លាប់អស់ ៣លាននាក់ទៀត នៅតែមិនដឹងទៀតថាតេីកិលេ សជាស្អី។  កិលេស ប្រែថាការសៅហ្មងចិត្ត តាមវចនានុក្រមសម្តេច ជួនណាត; តាមភាសាអ្នកប្រតិបត្តសមាធិកម្មដ្ឋានឬវិបស្សានាកម្មដ្ឋាន ប្រែថា ចំណងដែលចងខ្លួនយេីងជាប់និងអ្វីមួយមិនឲ្យរេីរួច; តណ្ហាប្រែថាចំណង់ ឬការចង់បានហួសពែក គឺយេីងចង់ធ្វេីស្តេច, យេីងចង់មានអំណាច, យេីងចង់ឲ្យគេគោរព។ល។ កិលេសមានអង្គ ៣ គឺ លោភៈ, មោហៈ, ទោសៈ ជាគ្រឹះ។ កិលេសគឺជារោគញៀន, បេីបុគ្គលណាដែលត្រូវកិលេសគ្របសង្កត់ហេីយ មិនត្រឹមតែធ្វេីឲ្យប្រទេសជាតិវិនាសទេ ថែមទាំងធ្វេីឲ្យខ្លួនឯងវិនាសទៀតផង។ កិលេសគឺជាទុក្ខរបស់មនុស្ស ្ដែលត្រូវជម្រះដោយ វិធីប្រតិបត្តិសមាធិន

ធុតង្គវត្ត ១៣ខ ธุดงค์วัตร 13 ข้อ

វិន័យពិសេស  ១៣ខ ហៅថា ធុតង្គវត្ត របស់លោកធុតង្គ ធុតង្គ  (dhutanga) ជាពាក្យខ្ចីពីភាសាសំស្ក្រឹតនិងបាលីអានថាធុដុងឬធូដុង។ ធុតង្គគឺជាអង្គរបស់ធម៌ជាគ្រឿងកម្ចាត់នូវ កិលេស។ ពាក្យនេះជាឈ្មោះវត្តប្រតិបត្តិដោយឡែកសម្រាប់បព្វជិតក្នុងព្រះពុទ្ធសាសនាកាន់តាមកម្លាំងសទ្ធាដើម្បី ទម្រោមធម៌ជាគ្រឿងសៅហ្មងចិត្តឲ្យថយចុះ។ ធូតង្គបានដល់ធម៌ជាគ្រឿងកម្ចាត់ កិលេស ឬដែលនិយមហៅថាធុតង្គវត្តដែល សំដៅដល់ការបដិបត្តិដើម្បីកម្ចាត់កិលេសឬកិច្ចដែលភិក្ខុអ្នកកាន់ធុតង្គគួរធ្វើ។ ១ . បង្សុកូលិកធុតង្គ - ទ្រទ្រង់សំពត់ បង្សុកូល ជាវត្ត។ ២ . តេចីវរិកធុតង្គ - ទ្រទ្រង់ត្រៃចីវរ៣ផ្ទាំងជាវត្តមានស្បង់ ,  ចីពរ , សង្ឃាដីដែលចាំបាច់។ ៣ . បិណ្ឌបាតិកធុតង្គ -  សមាទាន ការត្រាច់បិណ្ឌបាតជាវត្តគឺឆាន់អាហារដែលបានមកពីការបិណ្ឌបាតប៉ុណ្ណោះ។ ៤ . សបទានចារិកធុតង្គ - ដើរបិណ្ឌបាតទៅតាមលំដាប់ច្រកជាវត្ត។ គឺដើរបិណ្ឌបាតតាមរៀងនៃផ្ទះមិនរំលងទៅផ្ទះដទៃគឺមិនប្រកាន់ថាអ្នកស្អប់ឬអ្នកស្រឡាញ់។ ៥ . ឯកាសនិកធុតង្គ  - សមាទានការអង្គុយឆាន់ក្នុងអាសនៈមួយជាវត្តគឺឆាន់ក្នុងកន្លែងតែមួយរហូតរួចរាល់។ ៦ . បត្តបិណ្ឌបាតិកធុតង្គ  - សមាទានការឆាន់ក្នុងបាត្រ១ជាវត្ត។ ៧ . ខលុបច្ឆាភត្តិកធុតង្គ -

មានលុយរាប់លានតែមិនចេះធ្វេីបុណ្យ!

សង្គមខ្មែរយេីងនាំគ្នាធ្វេីបុណ្យទាំងងងឹតងងល់ ដែលខ្ញុំហៅថាធ្វេីបុណ្យតែបាបមិនឈប់ គឺការធ្វេីបុណ្យដោយចិត្តមិនស្អាតបរិសុទ្ធ ធ្វេីបុណ្យដេីម្បីយកមុខយកមាត់ កសាងកេរ្តិ៍​ឈ្មោះឲ្យល្បីអស់ប្រាក់រាប់លាន ក៏មិនស្មេីនិងអ្នកក្រីក្រម្នាក់ មានបាយមួយវែកដាក់បាតលោក។ ការធ្វេីបុណ្យដោយអវិជ្ជាពុំបានបុណ្យឡេីយ អាចធ្វេីឲ្យព្រះសង្ឃនិងគ្រហស្ថមានបាប ទាំងអស់គ្នា។ ព្រះសង្ឃជាបុគ្គលដែលលះបង់នូវទ្រព្យសម្បត្តិទាំងអស់ ហេីយព្រះអង្គកំពុងព្យាយាមដុតជម្រះឲ្យអស់នូវកិលេសនិងតណ្ហា ដែលជាភូមិនៃទុក្ខ ។  ព្រះសង្ឃអាចទទួលយកកង្វាយដូចជាមាសឬប្រាក់បានពីពុទ្ធបរិស័ទដោយពុំមានចិត្តត្រេកអរ តែព្រះអង្គត្រូវលះវត្ថុទាំងនោះចោលឲ្យអស់ គឺព្រះអង្គត្រូវតែឲ្យវត្ថុនោះទៅអ្នកដទៃ ដោយមិនសន្សំទុក្ខជាកម្មសិទ្ធរបស់ខ្លួន។ ព្រះសង្ឃអាចទទួលកង្វាយ មិនហួសពី ៥កហាបណៈ គឺស្មេីនិង២០បាទ ប្រាក់ថៃ ពីពុទ្ធបរិស័ទ ដោយមិនត្រូវអាបត្តិណាមួយ ឬ​ខុសវិន័យ។  លោកធុដុងទាំងអស់មានវត្តបដិបត្តិពិសេស១៣ខ ហៅថាធុតង្គវត្ត; ព្រះអង្គនឹងបដិសេធទទួលកង្វាយដូចជាមាសឬប្រាក់ហេិយនិងវត្ថុដែលមានតម្លៃទាំងអស់ គឺព្រះអង្គមិនប៉ះពាល់នូវវត្ថុទាំងនោះដាច់ខាតពីព្រោះវាជាហេតុដែលបង្កឲ្យមានកិលេសតណ្ហា។ សេចក្តីសុខពិតប

ឋានមនុស្សពោរពេញទៅដោយទុក្ខ!

ឋានមនុស្សមិនមែនជាឋានដែលល្អគ្រប់គ្រាន់សម្រាប់មនុស្សនោះទេ; ឋានមនុស្សជាឋានដែលពោរពេញទៅដោយទុក្ខគ្រប់បែបយ៉ាង;  បេីអ្នកណាជឿថាឋានមនុស្សជាឋានល្អគ្រប់គ្រាន់សម្រាប់ពួកគេនោះ អ្នកនោះជាមនុស្សអវិុជ្ជា; មនុស្សអាចធ្វេីអ្វីបានខ្ពស់ ជាងរស់នៅលេីឋានមនុស្សទៅទៀត គឺព្រះនិព្វាន។  ព្រះសម្មាសម្ពុទ្ធហៅឋានកណ្ដាលថា ជាឋានដែលមនុស្សអាចសម្រេចចិត្តបានដោយខ្លួនឯង។ ការសម្រេចចិត្តរបស់មនុស្សនោះមាន២យា៉ង ១. បេីមនុស្សមានចិត្តកខ្វក, មានចិត្តមិនស្អាតបរិសុទ្ធ ការសម្រេចចិត្តរបស់គេក៏នឹងពំុប្រសេីរឡេយ, គេនិងកសាងតែអំពេីបាប គឺគេនឹងធ្វេីតែអំពេីអាក្រក់ ហេីយផលនៃអំពេីអាក្រក់ គឺសេចក្តីទុក្ខ ឬនរក, ២. បេីមនុស្សមានចិត្តស្អាតបរិសុទ្ធ គេនឹងសម្រេចចិត្តធ្វេីអ្វីបានប្រសេីរទាំងអស់, គេនឹងធ្វេីតែអំពេីល្អ ឬបុណ្យ ហេីយផលរបស់បុណ្យគឺសេចក្តីសុខ។

យេីងជាមនុស្ស ត្រូវរស់ឲ្យដូចមនុស្ស!

យេីងជាមនុស្ស; មនុស្សនៅលំដាប់ខ្ពស់ជាងគេ ព្រោះមនុស្សមានចិត្តសម្រាប់គិត ដឹងខុសហេីយនិងត្រូវ ដូច្នោះហេីយ យេីងត្រូវរស់ឲ្យដូចមនុស្ស, គិតឲ្យដូចមនុស្ស, និយាយភាសាមនុស្ស, ញាុំម្ហូបមនុស្ស បេីពំុដូច្នោះទេយេីងនឹងអន់ជាងសត្វទៅទៀត។ ខ្ញុំឃេីញអស់ហេីយ ឃេីញមនុស្សសម្លាប់ឪពុកខ្លួនឯង; ឃេីញមនុស្សវះពោះក្មេងយកគ្រឿងក្នុងយកទៅលក់, រំលោពមនុស្សស្រីរួចសម្លាប់, យកសត្វឆ្កែស្រុសទឹកក្តៅទាំងរស់, សីុកូនកណ្តុរទាំងរស់, អ្នកដឹកនាំខ្វះគំរូ និយាយមិនដឹងអី។ មានច្រេីនជាងនេះទៅទៀត ទាំងអស់នេះមិនមែនភាពជាមនុស្សទេ; មនុស្សកំពុងដាក់ខ្លួនគេទៅក្នុងលំដាប់ទាបជាងសត្វ នេះពីព្រោះមនុស្សលែងជឿបុណ្យនិងបាប; មនុស្សគិតថាព្រះពុទ្ធសាសនាឥតសំខាន់ ដល់ពួកគេ។