Skip to main content

Posts

Showing posts from July, 2016

ការកាន់ភ្ជាប់ធ្វេីឲ្យមនុស្សបាត់បង់ឥស្សរភាព

ការកាន់ភ្ជាប់ធ្វេីឲ្យមនុស្សបាត់បង់ឥស្សរភាព ព្រះសម្មាសម្ពុទ្ធ៖ ពេលណាក៏ដោយ មនុស្សប្រកាន់ជាប់   នូវគោលការណ៍ (សិក្ខាបទ ឬគំនិត) ក្នុង ជីវិតរបស់គេ ពេលនោះគេនឹងបាត់បង់នូវឥស្សរភាពរបស់គេ។ គេនឹងក្លាយទៅជាមនុស្ស ដែលប្រកាន់ជាប់។ ពួកគេនឹងប្រឹងប្រែងគ្រប់មធ្យោបាយដេីម្បីការពារ គោលការណ៍របស់គេ ពី ព្រោះគេគិតថាគោលការណ៍របស់គេត្រូវទាំងអស់ ហេីយអ្វីដែលខ្លួនជឿគឺត្រឹមត្រូវ ក្រៅពីនោះ គឺមិនមែនការពិត។ ពេលណាមនុស្សបាត់បង់នូវឥស្សរភាពនៃការគិត គេនឹងក្លាយទៅជាមនុស្សដែលប្រកាន់ជាប់នូវ គំនិតមួួយតែគត់។ ពួកគេនិងរស់នៅដោយអន្ទះអន្ទែង ដែលជាចំណុចចាប់ផ្តេីមនៃភាពតក់ក្រ ហល់ អន្ទះអន្ទែង និងការឈ្លោះវិវាទ។ ជំនឿលេីវត្ថុអ្វីមួយ ឬជឿថាខ្លួនមិនជឿ នឹងធ្វេីឲ្យមនុស្សប្រកាន់ជាប់។ ការគិតមានកម្លាំងមហិមា ហេីយវានឹងរឹតយេីងទុកយា៉ងតឹង។ ការប្រកាន់ជាប់និងការគិតគឺជាឧបសគ្គធំបំផុត ក្នុងការរីក ចម្រេីននៃផ្លូវចិត្ត និងវិញ្ញាណ។ បេីយេីងជាប់នៅក្នុងនោះហេីយ ទ្វារនៃការដឹងជានិរន្តរ(បញ្ញា) ក៏នឹងមិនបេីកឲ្យយេីងដែរ។ ផ្លូវដេីររបស់ព្រះសម្មាសម្ពុទ្ធគឺការរៀនដឹង(ត្រាស់ដឹង)។   វាមិនអា