Skip to main content

Posts

Showing posts from May, 2018

ឈូក៤ទង บัวสี่เหล่า

ឈូក៤ទង บัวสี่เหล่า បុគ្គល៤ចំពូក (តាមឧគខដិតញ្ញូសូត្រ) ក្នុងព្រះត្រៃបិដក ព្រះពុទ្ធអង្គបានពិចារណាការនិមន្តរបស់ ទាវសហម្បតីព្រាហ្ម ដេីម្បី ឲ្យព្រះអង្គសម្តែងធម៌។ ព្រះអង្គទ្រង់ពិចារណា ពិនិត្យសត្វលោកដោយ ព្រះចក្សុ (បញ្ញាញាណ) របស់ព្រះអង្គ ហេីយទតថាសត្វលោកដែលនៅ (អាច) អប់រំបាន(ហៅថាវេនៃយសត្វ) ប្រៀបនិងផ្កាឈូក៣ចំពូក ដូចមានតទៅនេះ៖ ១. ឧគ្គដិតញ្ញូ - ពួកនេះមានសតិប្រាជ្ញាឆ្លាត វាងវៃ មានសម្មាទិដ្ឋិ (សេចក្ដី​យល់​ឃើញ​ត្រូវ) បេីបានស្តាប់ធម៌ហេីយអាចយល់ ដឹងបានយ៉ាងឆាប់រហ័ស។ ពួកនេះប្រៀបបាននិងផ្កាឈូកដែលលូតផុតទឹក នៅពេលត្រូវពន្លឺព្រះអាទិត្យក៏រីកភ្លាម។ ២. វិបចិតញ្ញូ - ពួកនេះមានសតិបញ្ញាល្អ មានសម្មាទិដ្ឋិ (សេចក្ដី​យល់ ​ឃើញ​ត្រូវ) បេីបានស្តាប់ធម៌ ពិចារណារួចល្អិតល្អន់ ហេីយប្រតិបត្តិបន្ថែម នឹងអាចដឹងហេីយយល់ក្នុងពេលដ៏ខ្លី។ ពួកនេះប្រៀបបានទៅនិងផ្កាឈូកនៅស្មេីនិងទឹកដែលនឹងរីកនៅនៅពេលឆាប់ៗនេះ។ ៣. នេយ្យ - ពួកនេះមានសតិបញ្ញាតិច បុ៉ន្តែមានសម្មាទិដ្ឋិ សេចក្ដី​យល់ឃើញ​ត្រូវ; បេីបានស្តាប់ធម៌ ពិចារណារល្អិត​ល្អន់រួច ហេីយបានទទួលការអប់រំ ប្រតិបត្តិយា៉ងទៀងទាត់ មានការព្យាយាមមិនរុញរា មានសតិរឹងមាំប្រកបដោយសទ្ធា ការជឿជាក់ (បសាទ) នៅចុង