Skip to main content

Posts

Showing posts from August, 2015

តេីអវិជ្ជាកេីតមកពីណា?

តេីអវិជ្ជាកេីតមកពីណា? ឫសគល់នៃអវិជ្ជាគឺចេញពីអ្នកដឹកនាំនិងសង្គម។ អវិជ្ជាប្រែថា ការមិនដឹងច្បាស់, សេចក្ដីល្ងង់ ភាសាបាលីអានថា " មោហៈឬមោហោ"; ទីតីនិងពាក្យថា បញ្ញាឬប្រាញ្ញា។ អវិជ្ជាគឺជាអង្គមួយ នៃអង្គ៣ របស់កិលេស។ ពាក្យថាអវិជ្ជានៅក្នុងព្រះ ពុទ្ធសាសនាគឺ៖ (ក). ការមិនដឹងអរិយសច្ចធម៌ទាំង៤ ១. មិនដឹងថាទុក្ខមានពិត, ២. មិនដឹងថាប្រភពនៃទុក្ខមានពិត, ៣. មិនដឹងថាការបញ្ចប់ទុក្ខមានពិត, ៤. មិនដឹងថាផ្លូវឆ្ពោះទៅរកការរលត់ទក្ខមានពិត; (ខ). ការមិនដឹង លក្ខណធម្មជាតិទាំង៣ (ត្រៃលក្ខណ៍) ១. អនិច្ចំ ធម្មជាតិទាំងឡាយមិនទៀង មិននៅក្រោមអំណាចរបស់អ្នកណាម្នាក់, ២. ទុក្ខំ ជិវិតសត្វលោកទាំងអស់រមែងមានទុក្ខ កេីតក៏ទុក្ខ ចាស់ក៏ទុក្ខ ឈឺក៏ទុក្ខ ស្លាប់ក៏ទុក្ខ, ៣. អនត្តា ធម្មជាតិនៅចុបំផុតសូន្យ។ អវិជ្ជាមិនមែនសំដៅលេីមនុស្សដែលមិនបានចូលសាលាឬមិនបានអប់រំនោះទេ តែសំដៅលេីមនុស្ស ដែលគិតថាវត្ថុអ្វីទាំងអស់មិនចេះប្រែប្រួល ឬមនុស្សដែលមានមិច្ឆទិដ្ឋិ មានគំនិតផ្ទុយពីការអប់រំរបស់ព្រះសម្មាសម្ពុទ្ធ យល់ថាអ្វីទាំងអស់អមត ជួនកាលមនុស្សដែលមានសញ្ញាបត្របណ្ឌិតក៏អាចចាត់ទុកថាជាមនុស្ស អវិជ្ជាបានដែរ។ ពាក្យថាមនុស្សអវិជ្ជានៅក្នុងព្រះពុទ្ធសាសនាសំដៅលេីមនុស្សដែលមិនចេះរ