Skip to main content

តេីអវិជ្ជាកេីតមកពីណា?


តេីអវិជ្ជាកេីតមកពីណា?
ឫសគល់នៃអវិជ្ជាគឺចេញពីអ្នកដឹកនាំនិងសង្គម។
អវិជ្ជាប្រែថា ការមិនដឹងច្បាស់, សេចក្ដីល្ងង់ ភាសាបាលីអានថា " មោហៈឬមោហោ"; ទីតីនិងពាក្យថា បញ្ញាឬប្រាញ្ញា។ អវិជ្ជាគឺជាអង្គមួយ នៃអង្គ៣ របស់កិលេស។ ពាក្យថាអវិជ្ជានៅក្នុងព្រះ ពុទ្ធសាសនាគឺ៖
(ក). ការមិនដឹងអរិយសច្ចធម៌ទាំង៤ ១. មិនដឹងថាទុក្ខមានពិត, ២. មិនដឹងថាប្រភពនៃទុក្ខមានពិត, ៣. មិនដឹងថាការបញ្ចប់ទុក្ខមានពិត, ៤. មិនដឹងថាផ្លូវឆ្ពោះទៅរកការរលត់ទក្ខមានពិត;
(ខ). ការមិនដឹង លក្ខណធម្មជាតិទាំង៣ (ត្រៃលក្ខណ៍) ១. អនិច្ចំ ធម្មជាតិទាំងឡាយមិនទៀង មិននៅក្រោមអំណាចរបស់អ្នកណាម្នាក់, ២. ទុក្ខំ ជិវិតសត្វលោកទាំងអស់រមែងមានទុក្ខ កេីតក៏ទុក្ខ ចាស់ក៏ទុក្ខ ឈឺក៏ទុក្ខ ស្លាប់ក៏ទុក្ខ, ៣. អនត្តា ធម្មជាតិនៅចុបំផុតសូន្យ។
អវិជ្ជាមិនមែនសំដៅលេីមនុស្សដែលមិនបានចូលសាលាឬមិនបានអប់រំនោះទេ តែសំដៅលេីមនុស្ស ដែលគិតថាវត្ថុអ្វីទាំងអស់មិនចេះប្រែប្រួល ឬមនុស្សដែលមានមិច្ឆទិដ្ឋិ មានគំនិតផ្ទុយពីការអប់រំរបស់ព្រះសម្មាសម្ពុទ្ធ យល់ថាអ្វីទាំងអស់អមត ជួនកាលមនុស្សដែលមានសញ្ញាបត្របណ្ឌិតក៏អាចចាត់ទុកថាជាមនុស្ស អវិជ្ជាបានដែរ។ ពាក្យថាមនុស្សអវិជ្ជានៅក្នុងព្រះពុទ្ធសាសនាសំដៅលេីមនុស្សដែលមិនចេះរលត់ទុក្ខ។
ព្រះសម្មាសម្ពុទ្ធប្រៀបមនុស្សអវិជ្ជាទៅនិងមនុស្សភ្នែកខ្វាក់ដែលកំពុងគិតអំពីពន្លឺ ពួកគេបានត្រឹមតែគិត ប៉ុន្តែពួកគេនឹងមិនបានឃេីញពន្លឺពិតប្រាកដនោះឡេីយ។ ព្រះអង្គមានមេត្ត ាធម៌ដល់ពួកគេ ទាំងអស់នោះ ហេីយចង់ចម្លងពួកគេឲ្យផុតពីវាលវដ្ដសង្សារនេះ។ ព្រះអង្គបានប្រាប់ពួកគេទាំងអស់នោះថាពួកគេទាំងអស់មិនមែនកេីតមកជាមនុស្សភ្នែកខ្វាក់នោះទេ ប៉ុន្តែពួកគេកំពុងដេីរ បិទភ្នែក។
សង្គមអប់រំមនុស្សឲ្យក្លាយទៅជាមនុស្សភ្នែកខ្វាក់; សង្គមត្រូវការមនុស្សភ្នែកខ្វាក់; មនុស្សភ្នែកខ្វាក់ជាមនុស្សដែលត្រូវការអ្នកដឹកដៃនៅពីមុខ; មនុស្សភ្នែកខ្វាក់ជាខ្ញុំបម្រេីល្អ ដែលតែងតែពឹងពាក់លេីមេដឹកនាំរបស់គេ ពីព្រោះពួកគេមិនអាចរស់នៅដោយខ្លួនឯងបានឡេីយ។
មនុស្សអវិជ្ជាជាមនុស្ស ដែលរស់នៅងាយស្រួល, មិនចេះបង្កបញ្ហា ហេីយមិនចេះបះបោរទៀតផង។ មនុស្សអវិជ្ជាជាមនុស្សដែលស្ដាប់បង្គាប់ ហេីយត្រៀមខ្លួនរួចស្រេចនឹងធ្វេីតាមគំនិតចោលម្សៀតពីមេដឹកនាំរបស់គេ។
សង្គមនិងអ្នកកាន់អំណាចចង់ឲ្យក្មេងទាំងអស់ក្លាយ ទៅជាមនុស្សខ្វាក់។ តាំងពីថ្ងៃក្មេងនោះធំឡេីង ត្រូវគេបង្ហាត់ក្មេងទាំងនោះឲ្យក្លាយទៅជាមនុស្សខ្វាក់ ហេីយគេដាក់ល័ក្ខណ៍ដល់ក្មេងទាំងនោះថា អ្នកត្រូវតែរៀនហេីយធ្វេីតាមគេ។
ការអប់រំទាំងមូលគ្មានអ្វីក្រៅពីការរួមគំនិតគ្នាធ្វេីអំពេីទុច្ចរិតដែលធ្វេីឲ្យក្មេងទាំងអស់ល្ងង់។ កេ្មងមិនត្រូវបានអប់រំសមាធិ ពីព្រោះសមាធិជាការបដិបត្តិ ដែលបង្កេីតនូវបញ្ញា ជួយបេីកភ្នែកមនុស្សឲ្យមេីលឃេីញផ្លូវច្បាស់, ធ្វេីឲ្យមនុស្សចេះគិតពិចារណា ឃេីញការពិតនៅក្នុងលោក, ធ្វេីឲ្យមនុស្សជឿជាក់លេីខ្លួនឯង, ធ្វេីឲ្យមនុស្សមេីលឃេីញទុក្ខរបស់ខ្លួនឯង ហេីយចេះរលត់ទុក្ខនោះ, ធ្វេីឲ្យមនុស្សមេីលឃេីញហេតុនិងផលដែលកេីតឡេីង ហេីយចេះដោះស្រាយនូវហេតុនិងផលនោះ, ធ្វេីឲ្យមនុស្សក្លាហានហេីយហ៊ានលះបង់ជិវិតខ្លួនដេីម្បីសេចក្តីសុខនៃអ្នករាល់គ្នា។ បញ្ញានោះនឹងកេីតឡេីង នៅពេលទុកុ្ខនិងហេតុនោះត្រូវវិនាសអស់។ អ្នកកាន់អំណាចខ្លាចណាស់ មនុស្សដែលមានបញ្ញាពីព្រោះមនុស្សមានបញ្ញា ធ្វេីឲ្យគេពិបាក គ្រប់គ្រង។
បេីបងប្អូនគិតថាមានប្រយោជន៍ដល់អ្នកដទៃ សូមជួយផ្ញេីបន្ត (share)
លក្ខណរបស់មនុស្សដែលអវិជ្ជា
ផ្អែកលេីការអធិបាយនៃព្រះអភិធម្មថា មនុស្សដែលអវិជ្ជាគឺជាមនុស្សមិនដឹងធម៌ គិតថាអ្វីៗទាំង
អស់ជា (អត្តា) មានខ្លួនប្រាណ, មានអញ មានឯង, នោះជារបស់អញ នេះជារបស់ឯង; គិតថា របស់ទាំងអស់មិនចេះប្រែប្រួល; ជាមនុស្សមានះ, ប្រកាន់, ចចេស, អគតិ, ចូលចិត្តមេីលងាយអ្នកដទៃ; ជាមនុស្សចូលចិត្តធ្វេីការប្រៀបធៀបឬបែងចែកវណ្ណ ដូចជាអញមានឋានះខ្ពស់ឯងមាន ឋានះទាប, អញមាន ឯងក្រ, អញឆ្លាត ឯងល្ងង់, អញស្អាត ឯងអាក្រក់, កូនអញឆ្្លាតអូនឯង
ល្លង់ជាដេីម ។ល។
មនុស្សដែលអវិជ្ជាជាមនុស្សដែលមានអកុសលចិត្តជាបច្ច័យ តែងតែគិតថាសេចក្ដីសុខកេីតមក ពីមានមនុស្សគោរពច្រេិីន, មានអំណាច, មានបុណ្យស័ក្តិខ្ពស់, មានសម្ភារៈច្រេីន, ចូលចិត្តរកសីុ
ការប្រណាំងប្រជែង, ចូលចិត្តប្រេីការឆ្លាតឬការឈ្លះវៃនិងកលល្បិចផ្សេងៗដេីម្បីឲ្យមានប្រៀប លេីអ្នកដទៃ, ចូលចិត្តគំរាមកំហែងឬប្រេីហិង្សារឹបអូសទ្រព្យសម្បត្តិអ្នកដទៃ, ចូលចិត្តព្យាបាទអ្នក ដទៃដេីម្បីធ្វេីឲ្យគេមានការឈឺចាប់, ចូលចិត្តកាប់ទន្ទ្រានព្រៃឈេីធ្វេីបាបសត្វមិនឲ្យរស់នៅ។

Comments

Popular posts from this blog

សេចក្តីថ្លៃថ្នូររបស់មនុស្ស!

សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ   ប្រែថា   មាន តម្លៃ គួរ លើក សរសើរ   គួរ រាប់ អាន។   សេចក្តិថ្លៃថ្នូរ   មិនមែនមកពីមាន   ទ្រព្យសម្បត្តិច្រេីន   ឬ   បុណ្យស័ក្តិខ្ពស់   ឬមានអំណាចច្រេីន   ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។   ព្រហ្មវិហារធម៌៤   ជាធម៌កំពូល ជាធម៌របស់ព្រហ្ម   ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ   ទី១ -  មេត្តា   ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ;  ទី២ -  ករុណា   ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ;  ៣ -  មុទិតា   ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ;  ៤ -  ឧបេក្ខា   ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ ,  ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។   ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ   ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹ...

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង លោភមូលចិត្ត៨ដួង៖ ១- លោភមូលចិត្ត៨ដួង សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយទិដ្ឋិ២ប្រការគឺ ឧច្ឆេទទិដ្ឋិ សេចក្តីឃើញ ថា សត្វមានខ្លួននៅក្នុងខ្លួនគឺស្លាប់ហើយសួន្យទៅ មិនកើតទៀត១ សស្សតទិដ្ឋិ សេចក្តីឃើញថា សត្វលោកទៀង គឺសត្វស្លាប់ហើយកើតទៀត ធ្លាប់កើតយ៉ាងណាក៏មក កើតជាយ៉ាងនោះទៀត១ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា​ និងព្រមដោយទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយ សង្ខារ គឺមានបុគ្គលមកដឹកនាំ(មិនក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយសង្ខារ គឺមានបុគ្គលមកដឹ...

អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path

ធម៌រលត់ទុក្ខ! អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path អរិយអដ្ឋង្គិកមគ្គ ឬ អង្គិកមគ្គ ឬ អរិយមគ្គ (The Noble Path)​ ​គឺ​ជា​ធម៌សំខាន់មួយ​ក្នុង​ចំណោម​ធម៌​ទាំងឡាយ​ដែល​ព្រះពុទ្ធ​​​ទ្រង់​បាន​បង្រៀន​ភិក្ខុ ​និង ​បរិស័ទ​​ដើម្បី​ការ​​រលត់​អស់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង ជាផ្លូវ​​ឆ្ពោះ​​ព្រះ​​​​និព្វាន​ ​។ អរិយអដ្ឋង្គិកមគ្គ ជា​ពាក្យ​ផ្សំ​មក​ពី​ ៤ បទ គឺ អរិយ ប្រែ​ថា ប្រសើរ, អដ្ឋ ប្រែ​ថា ៨, និង អង្គៈ ប្រែ​ថា អង្គ ឬ​ តួ, និង មគ្គ ប្រែ​ថា ផ្លូវ ។ ដូច្នេះ​ អដ្ឋង្គិកមគ្គ មាន​ន័យ​ថា​ មាគ៌ា​ឬ​ផ្លូវ​​មាន​អង្គ ៨ ​ដ៏ប្រសើរ​ ។ តើ​អង្គ​​​ទាំង​ ៨ របស់​​អរិយ​មគ្គ​មាន​អ្វី​ខ្លះ ? ហេតុអ្វី​ទើប​ហ៊ាន​ពោល​ថា​ "ប្រសើរ"​ ? អង្គ​ទាំង​ ៨ នោះ​គឺ​ សម្មាទិដ្ឋិ (ការ​យល់ត្រូវ), សម្មាសង្កប្បៈ (ការ​ត្រិះរិះត្រូវ), សម្មាវាចា (ការ​ពោលពាក្យ​សម្តី​ល្អ​គួរ​ស្តាប់ និង​ត្រូវ​កាល​ទេសៈ), សម្មាកម្មន្តៈ (​ការ​​ធ្វើ​ការងារត្រូវ​តាម​ក្បួន​ខ្នាត ឬ​ នីតិវិធី)​, សម្មាវាយាមៈ (ការ​ព្យាយាមត្រូវ)​, សម្មាអាជីវៈ (ការ​​ប្រកប​របរ​ចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការ​មាន​សេចក្តីរឭកត្រូវ ឬ​ ផ្ចង់​ស្មារតី​ត្រូវ​), និង សម្មាសមាធិ (ការ​​តាំងចិត្តម...