Skip to main content

អហេតុកចិត្ត១៨ដួង




អហេតុក

( សំ. បា. អហេតុក ឬ សំ. អហៃតុក ) ដែល​មិនប្រកប​ដោយ​ហេតុ​ឬ​ដែល​មិន​មាន​ហេតុ​មិន​មាន​បច្ច័យ : កំណើត​អហេតុកៈ កំណើត​សត្វ​ដែល​មិន​ប្រកប​ដោយ​កុសល​ហេតុ ( ហៅ អហេតុកៈ​កំណើត ក៏​បាន ) ។ អហេតុក​ចិត្ត ចិត្ត​ជា​អហេតុ​ក: គឺ​ចិត្ត​ដែល​ពេញ​ដោយ​លោភៈ, ទោសៈ, មោហៈ ( ព. អ. ) ។ អហេតុកទិដ្ឋិ ឬ -មិច្ឆាទិដ្ឋិ ការ​យល់​ឃើញ​ខុស​ថា​សត្វ​លោក​និង​អ្វីៗ​ទាំង​អស់​ក្នុង​លោក​សុទ្ធ​​តែ​ឥត​មាន​ហេតុ​ឥត​មាន​បច្ច័យតាក់​តែង​ឡើយ (​ ជា​ទិដ្ឋិ​របស់និគ្រន្ថ​តិរិ្ថយ​ពួក​ខ្លះ ) ។ អហេតុ​កប្បដិសន្ធិ ឬ -​ប្រតិសន្ធិ ការ​ចាប់​កំណើត​ដោយ​អហេតុ​កចិត្ត ( ព. អ. ) ។ អហេតុកសត្ត ឬ -សត្វ សត្វ​ដែល​ចាប់​កំណើត​ដោយ​អហេតុកចិត្ត ( ព. អ. ) ។ល។

អហេតុកចិត្ត១៨ដួង

អហេតុកចិត្ត គឺដែលមិនមានហេតុបានដល់ លោភហេតុ ទោសហេតុ និងមោហហេតុ ផ្នែកខាងអកុសល។ អលោភហេតុ អទោសហេតុ និង
អមោហហេតុ ផ្នែកខាងកុសលនិងអព្យាក្រិត។ អហេតុកចិត្តមាន៣ប្រភេទគឺ អកុសលវិបាកចិត្ត៧ កុសលវិបាកចិត្ត៨ និងកិរិយាចិត្ត៣ រួមគ្នាត្រូវជា១៨ដួង។

អកុសលវិបាកអហេតុកចិត្ត៧ដួងគឺៈ
  • ឧបេក្ខាសហគតំ ចក្ខុវិញ្ញាណំ ចិត្តដឹងច្បាស់នូវអនិដ្ឋារម្មណ៍ គឺអារម្មណ៍មិនជាទីប្រាថ្នាក្នុងចក្ខុទ្វារ ប្រកបដោយឧបេក្ខាវេទនា។
  • ឧបេក្ខាសហគតំ សោតវិញ្ញាណំ ចិត្តដឹងច្បាស់នូវអនិដ្ឋារម្មណ៍ គឺអារម្មណ៍មិនជាទីប្រាថ្នាក្នុងសោតទ្វារ ប្រកបដោយឧបេក្ខាវេទនា។
  • ឧបេក្ខាសហគតំ ឃានវិញ្ញាណំ ចិត្តដឹងច្បាស់នូវអនិដ្ឋារម្មណ៍ គឺអារម្មណ៍មិនជាទីប្រាថ្នាក្នុងឃានទ្វារ ប្រកបដោយឧបេក្ខាវេទនា។
  • ឧបេក្ខាសហគតំ ជិវ្ហាវិញ្ញាណំ ចិត្តដឹងច្បាស់នូវអនិដ្ឋារម្មណ៍ គឺអារម្មណ៍មិនជាទីប្រាថ្នាក្នុងជិវ្ហាទ្វារ ប្រកបដោយឧបេក្ខាវេទនា។
  • ទុក្ខសហគតំ កាយវិញ្ញាណំ ចិត្តដឹងច្បាស់នូវអនិដ្ឋារម្មណ៍ គឺអារម្មណ៍មិនជាទីប្រាថ្នាក្នុងកាយទ្វារ ប្រកបដោយទុក្ខវេទនា។
  • ឧបេក្ខាសហគតំ សម្បដិច្ឆន្នំ ចិត្តសម្រាប់ទទួលនូវអនិដ្ឋារម្មណ៍ក្នុងទ្វារទាំង៥ ប្រកបដោយឧបេក្ខាវេទនា។
  • ឧបេក្ខាសហគតំ សន្តីរណំ ចិត្តសម្រាប់ពិចារណានូវអនិដ្ឋារម្មណ៍ក្នុងទ្វារទាំង៥ ប្រកបដោយឧបេក្ខាវេទនា។

កុសលវិបាកអហេតុកចិត្ត៨ដួងគឺៈ
  • ឧបេក្ខាសហគតំ ចក្ខុវិញ្ញាណំ ចិត្តដឹងច្បាស់នូវឥដ្ឋារម្មណ៍ គឺអារម្មណ៍ជាទីប្រាថ្នាក្នុងចក្ខុទ្វារ ប្រកបដោយឧបេក្ខាវេទនា។
  • ឧបេក្ខាសហគតំ សោតវិញ្ញាណំ ចិត្តដឹងច្បាស់នូវឥដ្ឋារម្មណ៍ គឺអារម្មណ៍ជាទីប្រាថ្នាក្នុងសោតទ្វារ ប្រកបដោយឧបេក្ខាវេទនា។
  • ឧបេក្ខាសហគតំ ឃានវិញ្ញាណំ ចិត្តដឹងច្បាស់នូវឥដ្ឋារម្មណ៍ គឺអារម្មណ៍ជាទីប្រាថ្នាក្នុងឃានទ្វារ ប្រកបដោយឧបេក្ខាវេទនា។
  • ឧបេក្ខាសហគតំ ជិវ្ហាវិញ្ញាណំ ចិត្តដឹងច្បាស់នូវឥដ្ឋារម្មណ៍ គឺអារម្មណ៍ជាទីប្រាថ្នាក្នុងជិវ្ហាទ្វារ ប្រកបដោយឧបេក្ខាវេទនា។
  • សុខសហគតំ កាយវិញ្ញាណំ ចិត្តដឹងច្បាស់នូវឥដ្ឋារម្មណ៍ គឺអារម្មណ៍ជាទីប្រាថ្នាក្នុងកាយទ្វារ ប្រកបដោយសុខវេទនា។
  • ឧបេក្ខាសហគតំ សម្បដិច្ឆន្នំ ចិត្តសម្រាប់ទទួលនូវឥដ្ឋារម្មណ៍ក្នុងទ្វារទាំង៥ ប្រកបដោយឧបេក្ខាវេទនា។
  • សោមនស្សសហគតំ សន្តីរណំ ចិត្តសម្រាប់ពីចារណានូវឥដ្ឋារម្មណ៍ក្នុងទ្វារទាំង៥ ប្រកបដោយសោមនស្សវេទនា។
  • ឧបេក្ខាសហគតំ សន្តីរណំ ចិត្តសម្រាប់ពិចារណានូវឥដ្ឋារម្មណ៍ក្នុងទ្វារទាំង៥ ប្រកបដោយឧបេក្ខាវេទនា។
ត្រង់កុសលវិបាកទី៦ ចំណែកខាងកុសលកើតអំពីហទយវត្ថុសម្រាប់ទទួលនូវឥដ្ឋារម្មណ៍ក្នុងទ្វារទាំង៥។
ត្រង់កុសលវិបាកទី៧ ចំណែកខាងកុសលកើតអំពីហទយវត្ថុសម្រាប់ពិចារណានូវឥដ្ឋារម្មណ៍ និង​អតិឥដ្ឋារម្មណ៍ គឺអារម្មណ៍ជាទីបា្រថ្នាក្រៃពេកក្នុងទ្វារទាំង៥។
ត្រង់កុសលវិបាកទី៧ ចំណែកខាងកុសលកើតអំពីហទយវត្ថុសម្រាប់ពិចារណានូវឥដ្ឋារម្មណ៍ក្នុងទ្វារទាំង៥ តែមិនអាចពិចារណានូវអតិឥដ្ឋារម្មណ៍បានឡើយ។

អហេតុកកិរិយាចិត្ត៣ដួងគឺៈ
  • ឧបេក្ខាសហគតំ បញ្ចទ្វារាវជ្ជនំ ចិត្តសម្រាប់នឹករកនូវអារម្មណ៍ក្នុងទ្វារទាំង៥ប្រការ ប្រកបដោយឧបេក្ខាវេទនា។
  • ឧបេក្ខាសហគតំ មនោទ្វារាវជ្ជនំ ចិត្តសម្រាប់នឹករកនូវអារម្មណ៍ក្នុងមនោទ្វារ ប្រកបដោយឧបេក្ខាវេទនា។
  • សោមនស្សសហគតំ ហសិតុប្បាទចិត្តំ ចិត្តដែលរីករាយប្រកបដោយសោមនស្សវេទនា។
ឯហសិតុប្បាទចិត្តនេះ កើតមានតែក្នុងសន្តានព្រះអរិយបុគ្គល មិនដែលមានក្នុងសន្តានបុថុជ្ជនឡើយ។
សត្តាកុសលបាកានិ បុញ្ញបាកានិ អដ្ឋធា
ក្រិយាចិត្តានិ តីណីតិ អដ្ឋារស អហេតុកា។
បាបាហេតុកមុត្តានិ សោភណានីតិ វុច្ចរេ
ឯកូនសដ្ឋី ចិត្តានិ អថេកនវុតីបិ វា៕

អកុសលវិបាក៧ កសលវិបាក៨ អហេតុកកិរិយា៣ រួមគ្នាត្រូវជាអហេតុកចិត្ត១៨ ចិត្ត ដែលផុតចាកអកុសល១២ អហេតុកចិត្ត១៨ ឈ្មោះថាសោភណចិត្ត។
សោភណចិត្តមាន៥៩ដួង គឺកាមាវចរសោភណចិត្ត២៤ដួង រូបាវចរសោភណចិត្ត១៥ដួង អរូបាវចរសោភណ១២ដួង លោកុត្តរសោភណចិត្ត៨ដួង រួមគ្នាត្រូវជាសោភណចិត្ត
៥៩ដួងដោយសង្ខេប។ បើចែកចិត្តដោយពិស្តារវិញ ត្រង់លោកុត្តរចិត្តនោះញែកចេញដោយឈានជាបញ្ចកន័យ ជាចិត្ត៤០ដួង យកមករួមគ្នា ត្រូវជាសោភណចិត្ត៩១ដួង។



Comments

Popular posts from this blog

សេចក្តីថ្លៃថ្នូររបស់មនុស្ស!

សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ   ប្រែថា   មាន តម្លៃ គួរ លើក សរសើរ   គួរ រាប់ អាន។   សេចក្តិថ្លៃថ្នូរ   មិនមែនមកពីមាន   ទ្រព្យសម្បត្តិច្រេីន   ឬ   បុណ្យស័ក្តិខ្ពស់   ឬមានអំណាចច្រេីន   ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។   ព្រហ្មវិហារធម៌៤   ជាធម៌កំពូល ជាធម៌របស់ព្រហ្ម   ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ   ទី១ -  មេត្តា   ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ;  ទី២ -  ករុណា   ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ;  ៣ -  មុទិតា   ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ;  ៤ -  ឧបេក្ខា   ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ ,  ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។   ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ   ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹងមិនអាចឈរមេីលតែភ្នែកបានឡេីយនៅពេលគេឃេីញអ្នកដទៃកំពុងរងទុក្ខអត់ឃ្លាន ;  ឥតមានផ្ទះសំបែងជ្រកកោន។   មនុស្សថ្លៃថ្នូរតែងតែត្រៀមខ្លួនរួចស្រេច   ដេីម

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង លោភមូលចិត្ត៨ដួង៖ ១- លោភមូលចិត្ត៨ដួង សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយទិដ្ឋិ២ប្រការគឺ ឧច្ឆេទទិដ្ឋិ សេចក្តីឃើញ ថា សត្វមានខ្លួននៅក្នុងខ្លួនគឺស្លាប់ហើយសួន្យទៅ មិនកើតទៀត១ សស្សតទិដ្ឋិ សេចក្តីឃើញថា សត្វលោកទៀង គឺសត្វស្លាប់ហើយកើតទៀត ធ្លាប់កើតយ៉ាងណាក៏មក កើតជាយ៉ាងនោះទៀត១ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា​ និងព្រមដោយទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយ សង្ខារ គឺមានបុគ្គលមកដឹកនាំ(មិនក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយសង្ខារ គឺមានបុគ្គលមកដឹកនាំ (មិនក្លៀវក្លាដ

មារ៥យា៉ង!

ព្រះនាម ភគវា ! ------------------- ព្រះនាមទី១០របស់ព្រះអង្គគឺ « ភគវា » ភគវា ទ្រង់ព្រះនាមថា ភគវា ព្រោះព្រះអង្គមាន ដំណើរល្អទៅកាន់ត្រៃភព ខ្ជាក់ចោលហើយ គឺ ថា ព្រះអង្គមិនត្រឡប់កើតទៀតឡើយ៚ ព្រះអង្គឈ្នះមារទាំង ៥ យ៉ាងគឺ៖ ១- ខន្ធមារ ២- កិលេសមារ ៣- អភិសង្ខារមារ ៤- មច្ចុមារ ៥- ទេវបុត្តមារ។ ខន្ធមារ មាន ៥ យ៉ាងគឺ៖ ១- រូបក្ខន្ធ ២- វេទនាខន្ធ ៣- សញ្ញាខន្ធ ៤- សង្ខារក្ខន្ធ ៥- វិញ្ញាណក្ខន្ធ កិលេសមារមាន ១០ យ៉ាងគឺ៖ ១- លោភៈ ២- ទោសៈ ៣- មោហៈ ៤- មានៈ ៥- ទិដ្ឋិៈ  សេចក្ដី ​ ប្រកាន់ ​តាម​ការ​យល់​ឃើញ ៦- វិចិកិច្ឆាៈ សេចក្តី សង្ស័យ ៧- ថីនមិទ្ធៈ  ដំណើរ ​ច្រអូស​និ​ងងុយ​ដេក ៨- អហិរិកៈ  ឥត ​ អៀន ​ ខ្មាស   ៩- អនោត្តប្បៈ   មិនតក់ស្លុត ខ្លាចក្នុងបាប ១០- ឧទ្ធច្ចៈ   រវើរវាយក្នុងអារម្មណ៍  អភិសង្ខារមាន ២ យ៉ាងគឺ៖ ១- បុញ្ញាភិសង្ខារ (បុណ្យ) ២- អបុញ្ញាភិសង្ខារ (បាប) មច្ចុមារ សម្លាប់មនុស្សសត្វឲ្យវិលវល់ក្នុងវដ្តៈ ៣ យ៉ាងគឺ៖ ១- កិលេសវដ្ដៈ ២- កម្មវដ្ដៈ ៣- វិបាកវដ្ដៈ។ ទេវបុត្តមារ បានដល់ស្ដេចមារាធិរាជចងនូវសត្វ ដោយខ្សែមាន ៣ យ៉ាងគឺ៖ ១- រាគៈ ២- ទោសៈ ៣- មោហៈ ភគវា ទ្រង់ព្រះនាមថ