ពន្លឺនាវាត្រៃលក្ខណ៍ វគ្គទី៦
វិបស្សនាបញ្ហាធម្មបរិយាយ វគ្គទី៦
វិបស្សនាបញ្ហាធម្មបរិយាយ វគ្គទី៦
- តពីនេះទៅ នឹងសម្តែងទុក្ខរបស់នាមតទៅ ៖
- នាមធម៌មាន៤ប្រការគឺ វេទនា១ សញ្ញា១ សង្ខារ១ វិញ្ញាណ១ ទាំង៤ប្រការនេះ ហៅថានាមធម៌ ព្រោះជាធម៌មានតែឈ្មោះ ជាសភាវធម៌ គ្មានរូបរាងកាយ រកកំណត់កត់
សំគាល់ សណ្នានភេទមិនបាន ។ ព្រះអនាវរណញ្ញាណ ទ្រង់ត្រាស់ទេសនា ចាត់ឲ្យឈ្មោះថានាមធម៌ ដើម្បីជាប្រយោជន៍ ដល់ព្រះយោគីអ្នកចំរើន វិបស្សនាបញ្ញា រាវរក
ឲ្យឃើញ សភាវធម៌ដែលជា របស់ពិត ពិនិត្យដោយ ព្រះត្រ័យលក្ខណញ្ញាណ ប៉ុណ្ណោះឯង ។ ទុក្ខរបស់នាមនោះ មាន៨កងគឺ សោកទុក្ខ១ បរិទេវទុក្ខ១ ទុក្ខទុក្ខ១ ទោមនស្ស
ទុក្ខ១ ឧបាយាសទុក្ខ១ អប្បិយេហិសម្បយោគទុក្ខ១ បិយេហិវិប្បយោគទុក្ខ១ យម្បិច្ឆំនលភតិតម្បិទុក្ខ១ បញ្ចុបាទានខន្ធាទុក្ខ១ ។ ទុក្ខទាំង៨ នេះជាទុក្ខរបស់នាម សម្រាប់
ដុតបំផ្លាញ ពួកនាមទាំង៤ ។ ដោះស្រាយទុក្ខ ក្នុងខន្ធទាំង៥នេះ ឃើញថាចង្អៀត ក្រៃពេកណាស់ ។
- ខន្ធ៥នេះ ចែកទុក្ខទៅជា២ចំណែក ដូចបានអធិប្បាយ មកហើយ ម្នាលសញ្ញានិងវិញ្ញាណ អ្នកស្តាប់បានហើយឬនៅ? ខ្ញុំស្តាប់បានហើយ ពិតជាខ្ញុំនេះល្ងង់ ជាងសត្វ
មមាចមែន ។ សញ្ញាសួរថា ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ទាំង៥នេះ ជារបស់អ្នកណា? វិញ្ញាណឆ្លើយថា របស់ទាំង៥នេះ ជារបស់ខ្ញុំពិត ។ អើបើអ្នកឯង យល់ឃើញ
យ៉ាងនេះហើយ ទុក្ខទាំង៨នេះត្រូវបាន មកលើអ្នកទាំងអស់ ។ បញ្ញាថា អ្នកយល់យ៉ាងនេះ វិញទើបត្រូវ ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ទាំង៥ នេះជារបស់ដី ទឹក ភ្លើង
ខ្យល់ មិនមែនជារបស់អ្នកទេ ។ កាលដែលភ្នែកវាកើត កើតរបស់វា ដល់ភ្នែកវាចាស់ ក៏វាចាស់របស់វា ដល់វាឈឺ ក៏វាឈឺរបស់វា ដល់វាស្លាប់ ក៏វាស្លាប់របស់វា ។ របស់ទាំងនេះ
ជារបស់ ដី ទឹក ភ្លើង ខ្យល់ ទាំងអស់ មិនមែនជារបស់អ្នកទេ បានជាថាមិន មែនជារបស់អ្នកនោះ ព្រោះកាយនេះ វាចាស់តែរាល់ថ្ងៃ ហូរទៅកាន់សេចក្តីទុក្ខ មិនទៀង អនត្តា
តែរាល់ថ្ងៃ អ្នកឃាត់ថាកុំឲ្យវាចាស់ កុំឲ្យឈឺ កុំឲ្យស្លាប់ ឃាត់យ៉ាងណា ក៏វាមិនស្តាប់ មិនតាមបង្គាប់អ្នកឯងដែរ ។ ត្រង់ឃាត់មិនបាន បង្គាប់មិនតាមនេះហើយ តើអ្នកសំគាល់
ថា ជារបស់អ្នក ដូចម្តេចកើត? សញ្ញា-វិញ្ញាណថា យីអើហ្ន៎! យើងទាំងពីរនាក់នេះ ខុសហើយតើ ខុសនេះមិនមែនតិចតួចទេ ប្រហែលជា២ម៉ឺន អសង្ខ័យមកហើយ មិនដែល
បាន ស្តាប់ធម៌យ៉ាងនេះម្តងសោះ ច្បាស់ណាស់ៗ ភ្លឺស្វាងដូចព្រះអាទិត្យ ទើបនឹងរះ ។ ខ្ញុំទាំង២នាក់ សូមថ្វាយខ្លួនចំពោះបញ្ញា សូមចាំទុកថា ខ្ញុំទាំង២នាក់លែង យល់ខុស
ដូចមុនទៀតហើយ ខ្ញុំកាលពីមុននោះ ជាអ្នកវង្វេងជ្រៅ ល្ងង់ខ្លាំងជាងសត្វមមាចពិត ឥឡូវនេះខ្ញុំឃើញ ច្បាស់ណាស់ព្រះអង្គ សូមព្រះបញ្ញាទ្រង់ព្រះមេត្តាប្រោស សម្តែង
ធម៌តទៅទៀត ខ្ញុំនឹងស្តាប់ឲ្យបានសព្វគ្រប់ ព្រះអង្គ ។
- អើ សញ្ញា-វិញ្ញាណ ប្រពៃណាស់ អ្នកចូរតាំងសតិ ស្តាប់ឲ្យបានច្បាស់ចុះណ៎ា! អវិជ្ជា និងសង្ខារដែល បង្កើតអ្នកឯងមកនេះ គឺឲ្យដឹងតែខុសៗ យល់តែខុសៗ មិនបាន
ឲ្យយល់ទៅ តាមសភាវធម៌ តាមមែន តាមពិតរបស់ធម៌ ដល់ម្តងសោះឡើយ ឥឡូវនេះអ្នកកើតបញ្ញាហើយតើ បើដូច្នេះយើងនឹងសម្តែង អំពីទុក្ខទាំង៨កងនេះ ម្តងទៀតឲ្យអ្នក
ស្តាប់គឺ ៖
-
- ១- សោកទុក្ខ ទុក្ខព្រោះនឹកស្តាយ ស្រណោះអាឡោះអាល័យ ចំពោះសង្ខារ ដែលព្រាត់ប្រាសទៅ គឺរូប១ សម្លេង១ ខ្លិន១ រស១ សម្ផស្ស១ យល់ឃើញថា របស់ទាំង
៥នេះ ជារបស់ខ្លួន ហើយក៏ប្រកាន់ខ្ជាប់ ចង់ឲ្យតែនៅៗ ឲ្យតែទៀងៗ ដល់របស់នោះមិននៅ មិនទៀង ក៏កើតសេចក្តី សោកស្តាយចំពោះវត្ថុ ដែលវិនាសនោះ ។ ត្រង់សេចក្តីថា
ចង់ឲ្យវត្ថុទាំង៥នោះនៅៗ ទៀងៗ ត្រង់នេះជាតួភ្លើង មោហៈផង លោភៈផង ។ ត្រង់ដែលវត្ថុនោះវិនាសទៅ ហើយសោកស្តាយ ត្រង់នេះជាភ្លើងលោភៈ និងមោហៈ ឆេះឡើង
ឲ្យកើតទុក្ខ សោកស្តាយ ចំពោះរបស់ដែល បាត់បង់ទៅ ។ ភ្លើងទុក្ខនេះឆេះ ចំពោះតែពួកនាម ព្រោះសញ្ញា-វិញ្ញាណនេះ ល្ងង់ពេកណាស់ ហើរទៅចូលក្នុងគំនរភ្នក់ភ្លើង ហើយ
មិនដឹងជាភ្លើង ថែមទៀតផង ។
-
- ២- បរិទេវទុក្ខ បានខាងការយំទួញរៀបរាប់ ពោលបូរបាច់ប៉ប៉ាច់ប៉ប៉ោច ថ្លែងអំពីសេចក្តីកំសត់ផ្សេងៗ នឹងសង្ខារ ដែលព្រាត់ប្រាសបាត់ទៅ បណ្តាលឲ្យទៅជាត្អូញត្អែ
រអាក់រអួល តឹងណែន ចុកឆ្អល់ក្នុងដើមទ្រូង បណ្តាលឲ្យហៀរហូរ ទឹកភ្នែកសស្រាក់ តឹងចិត្ត ធ្ងន់ចិត្ត ។ ភ្លើងទុក្ខ នេះកើតមកពីមោហៈ ។
-
- ៣- ទុក្ខទុក្ខ ទុក្ខលំបាកទាំងរូបទាំងនាម ទុក្ខហើយទុក្ខទៀត បង្ហូរមកនូវសេចក្តីទុក្ខ មិនដាច់ជាប់តគ្នាទៅ ដូចជាខ្សែទឹក ដែលហូរនោះឯង ទុក្ខដែលត្រួតៗ លើគ្នា
យ៉ាងនេះ ហៅថា ទុក្ខទុក្ខ ។
-
- ៤- ទោមនស្សទុក្ខ ទុក្ខព្រោះសេចក្តីអាក់អន់ចិត្ត ចំពោះអារម្មណ៍ដែលឃ្នើសឃ្នងចិត្ត គឺអារម្មណ៍ទាំង៦ មានរូបារម្មណ៍ជាដើម ដែលភ្នែកឃើញ ហើយមិនត្រូវចិត្ត
មិនគាប់ចិត្ត ក៏កើតបដិឃៈ ថ្នាំងថ្នាក់ចិត្តចំពោះអារម្មណ៍ ដែលទាស់នោះៗ ហើយក៏ក្តៅរោលរាល ទៅជាភ្លើងទុក្ខ គឺភ្លើងទោសៈផង ភ្លើងមោហៈផង ។ សេចក្តីថា សត្វទាំង
ឡាយ ដែលមានសេចក្តីទុក្ខ ពេញប្រៀបដល់បន្ទុកហើយ តែងសោកស្តាយយំកន្ទក់កន្ទេញ គក់ទ្រូងផ្តួលខ្លួន ប្រមៀលត្រឡប់ត្រឡិន ផ្តួលខ្លួនដាំដូង យកជើងឡើងលើ
ចាប់កាំបិតកោរ អារកឬលេបថ្នាំពិស ចងកដោយខ្សែ ស្ទុះរត់ចូលភ្លើង រមែងសោយនូវ សេចក្តីទុក្ខយ៉ាងនេះ ជាអនេកប្បការ ហៅថា ទោមនស្សទុក្ខ ។
-
- ៥- ឧបាយាសទុក្ខ ទុក្ខបណ្តាលឲ្យរអាក់រអួលទង្គិះ ដោយការតឹងណែននៅក្នុងចិត្ត ព្រោះនឹកឃើញដល់សត្វនិងសង្ខារ ដែលជាទីស្រឡាញ់ ពេញចិត្ត ដែលព្រាត់
ប្រាស់ ទៅយូរហើយ ហើយនឹកឃើញ ដោយសេចក្តីអាល័យ ក៏ឆ្អែតចិត្តតឹងណែន ហៅថាឧបាយាសទុក្ខ នេះកើតអំពី មោហៈទាំងអស់ ។
-
- ៦- អប្បិយេហិសម្បយោគទុក្ខ ទុក្ខព្រោះជួបប្រទះ សត្វនិងសង្ខារដែលខ្លួនមិនត្រូវចិត្ត ។
-
- ៧- បិយេហិវិប្បយោគទុក្ខ ទុក្ខព្រោះព្រាត់ប្រាស់និរាស ចាកសត្វនិងសង្ខារ ដែលខ្លួន ពេញចិត្ត គាប់ចិត្ត ។
-
- ៨- យប្បិច្ឆំនលភតិតម្បិទុក្ខ ទុក្ខកើតអំពីចិត្តប៉ុនប៉ងប្រាថ្នា នូវរបស់ណាៗហើយ មិនបានរបស់នោះៗ ដូចសេចក្តីប្រាថ្នា ក៏នាំឲ្យកើតសេចក្តីទុក្ខ ។ ទុក្ខនេះមកតែអំពី
លោភៈ មោហៈ មានឧបាទាន ជាមេប្រកាន់មាំ បានជាទុក្ខទាំងអស់នោះ កើតឡើងច្រើនៗ ។
- ទុក្ខទាំងអស់ ដូចបានអធិប្បាយមកនេះ ជាទីប្រជុំនូវភ្លើងលោភៈ ទោសៈ មោហៈ ទាំងអស់ ។ នែសញ្ញា- វិញ្ញាណ អ្នកធ្លាប់ដេក នៅក្នុងភ្លើងទុក្ខ ភ្លើងកិលេស ដូចបានអ
ធិប្បាយ មកនេះមែនឬទេ? មែនណាស់ហើយបញ្ញា ខ្ញុំទាំងពីរនាក់នេះល្ងង់មែន ដូចជាសត្វមមាច ត្រេកអរតែនឹងភ្លើង ។ ចំណែកខ្ញុំទាំងពីរនាក់ ឥតបានដឹងថាភ្លើងទុក្ខ និងភ្លើង
កិលេសនេះ ច្រើនដល់ម្លឹងទេ ។ ខ្ញុំឃើញ ច្បាស់ណាស់ហើយ ខ្ញុំជឿប្រាកដ ឥតមានសង្ស័យឡើយ សូមបញ្ញា សម្តែងតទៅទៀត ។
- អើ បើដូច្នោះអ្នកចាំស្តាប់ចុះ យើងនឹងសម្តែង អំពីទុក្ខទោសរបស់ ខន្ធ៥តទៅទៀត ។ ខន្ធ៥នេះមានទុក្ខទោស ច្រើនជាអនេក ជារបស់មិនទៀងទាត់ មិនស្ថិតស្ថេរចិរកាល
យូរលង់ឡើយ តែងដឹកជញ្ជូន មកនូវសេចក្តីទុក្ខ យកមកឲ្យជាសម្បុក ឬថាជាទីលំនៅ រោគផ្សេងៗ សម្បូរទៅដោយដំបៅពក ដោយសេចក្តីចាក់ដោត និងដោយពាក្យតិះ
ដៀល អំពីសំណាក់ បុគ្គលដទៃ និងការមិនចំរើនផ្សេងៗ លុះដោយជម្ងឺដម្កាត់ ជាច្រើន មិនស្តាប់បង្គាប់ បញ្ជាអ្នកណាឡើយ ជរា ព្យាធិ និងមរណៈ តែងប្រលោមលួងលោម
ឲ្យលុះនៅក្នុង សេចក្តីវិនាស រាប់កប្បមិនអស់ឡើយ តែងនាំមកនូវកម្ម មិនមែនជាប្រយោជន៍ ធំទូលាយ ដល់បុគ្គលដែលមិនដឹងច្បាស់ នូវព្រះត្រៃលក្ខណ៍ ប្រកបដោយឧប
ទ្រពចង្រៃ គ្រប់យ៉ាងនិងភ័យផ្សេងៗ ជាប់ទៅដោយកម្ម ឥតប្រយោជន៍រាប់មិនអស់ ញាប់ញ័រទៅដោយ ជរានិងមរណៈ និងលោកធម៌ទាំង៨ វិនាសទៅដោយ សេចក្តីព្យាយាម
របស់ខ្លួន និងសេចក្តីព្យាយាម របស់បុគ្គលដទៃ មិនស្ថិតស្ថេរយូរ ប៉ុន្មានឡើយ រកអ្វីជាទីពឹងពុំបាន ឥតមានទីជ្រកកោនឡើយ សេចក្តីសុខ មានប្រមាណតិច ណាស់
រកសង្ឃឹមមិនបាន ជារបស់សូន្យទទេ ជារបស់មិនមែន ជាខ្លួនប្រាណ ប្រកដទៅដោយទោសផ្សេងៗ ចេះតែប្រែប្រួល ប្រព្រឹត្តទៅ ខុសចាករបស់ដើម រកខ្លឹមសារគ្មាន
ដូចដើមចេក រកសេចក្តីចំរើនគ្មាន តែងតែព្រាត់ប្រាស់ ចាកសត្វនិងសង្ខារ ដែលជាទី ស្រឡាញ់ពេញចិត្ត ប្រកបទៅដោយអាសវៈ មានកាមាសវៈជាដើម ជាបច្ច័យប្រជុំ
តាក់តែង ប្រកបដោយបច្ចុមារ និងកិលេសមារ តាមបៀតបៀនជានិច្ច គឺជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ មរណទុក្ខ ជាប់ជាបច្ច័យតាម បៀតបៀនមិនដាច់ រាប់មិនអស់នៅ
ក្នុងភពតូចនិងភពធំ ព្រោះតែអវិជ្ជា១ តណ្ហា១ ឧបាទាន១ កម្ម១ អាហារ១ ទាំង៥នេះហើយ ដែលជាអ្នកដឹកនាំឲ្យកើត ស្លាប់រាប់មិនអស់ វិលទៅវិលមក នៅតែក្នុងភព៣
ជួនកាលធ្លាក់ទៅនរក សោយសេចក្តីវេទនា រឹតតែធ្ងន់ៗថែមទៀត ។ ជួនកាលកើតទៅជាប្រេត សោយនូវសេចក្តីទុក្ខវេទនា ដោយរកអាហារ បរិភោគពុំបាន ជួនកាលមក
កើតជាមនុស្ស ដោយសេចក្តីទុក្ខលំបាក ជាប់ជាបច្ច័យតៗ គ្នាមិនដាច់ កើត ស្លាប់ ៗ រកទីបំផុតគ្មាន រាប់កំណើតក៏ពុំអស់ រាប់ការស្លាប់ក៏មិនអស់ កាលដែលស្លាប់ទៅនោះ
ក៏ទៅទទេ មានតែទុក្ខ និងទោសជាប់ តាមមកជាមួយផង ។ ខន្ធ៥មានទុក្ខទោសច្រើន ហូរទៅកាន់សេចក្តីវិនាស ដូចបានអធិប្បាយមកនេះឯង នែសញ្ញា- វិញ្ញាណ! អ្នកស្តាប់
បានហើយឬ ឬក៏នៅទេ?
- ខ្ញុំទាំងពីរនាក់ ស្តាប់បានហើយ លោកម្ចាស់បញ្ញា ច្បាស់ណាស់ៗ ខ្ញុំឥតមានសេចក្តីសង្ស័យទេ ពិតជាខ្លួនខ្ញុំទាំងពីរនាក់នេះ កើតមកមួយជាតិៗ មានតែទុក្ខនិងទោស
ហើយប្រព្រឹត្ត ទៅកាន់សេចក្តីវិនាស គ្មានបានសុខទេ សូមលោកសម្តែង តទៅទៀតចុះ ។
- បើដូច្នេះ យើងនឹងសម្តែង អំពីកំណើតដែលអ្នកកើតនោះ អាស្រ័យនូវធម៌ដូចតទៅនេះ ដើមដំបូងគឺ អវិជ្ជាៗ មានហើយជាបច្ច័យ ឲ្យកើតសង្ខារ ៗ មានហើយជាបច្ច័យ ឲ្យកើត
វិញ្ញាណ ៗ មានហើយជាបច្ច័យ ឲ្យកើតនាមនិងរូប ៗ មានហើយជាបច្ច័យ ឲ្យកើតសឡាយតនៈ ៗ មានហើយជាបច្ច័យ ឲ្យកើតផស្សៈ ៗ មានហើយជាបច្ច័យ ឲ្យកើតវេទនា ៗ
មានហើយជាបច្ច័យ ឲ្យកើតតណ្ហា ៗ មានហើយជាបច្ច័យ ឲ្យកើតឧបាទាន ៗ មានហើយជាបច្ច័យ ឲ្យកើតភព ៗ មានហើយជាបច្ច័យ ឲ្យកើតជាតិ ៗ មានហើយជាបច្ច័យ
ឲ្យកើតជរា មរណៈ ។ ក៏ធម៌ទាំង១២នេះ ចែកចេញជា២យ៉ាងគឺ រូប២៨ម៉្យាង នាមធម៌៤គឺ វេទនា សញ្ញា សង្ខារ វិញ្ញាណ ម៉្យាងរួមមក នៅលើខន្ធ៥ដដែល ជារបស់ដោយឡែក
ពីគ្នា តែត្រូវអាស្រ័យ គ្នានឹងគ្នាហើយប្រព្រឹត្តទៅ ជាសភាវធម៌មួយៗ មិនមែនជាសត្វ ជាបុគ្គល មិនមែនជាខ្លួន-ប្រាណ មិនមែនជាគេជាយើង ជាសភាវៈមួយៗ អាស្រ័យគ្នា
នឹងគ្នា កើតឡើងហើយ រលត់សូន្យទៅជាធម្មតា វិលកើត វិលស្លាប់ នៅក្នុងវដ្តសង្សារ រកទីបញ្ចប់គ្មាន ។
- រីឯសញ្ញានិងវិញ្ញាណ បានស្តាប់ហើយគិតថា បើយើងប្រឹងនៅតែក្នុង ធម៌១២យ៉ាងនេះ មុខជានឹងបានតែទុក្ខ និងទោសយ៉ាងនេះ ពុំខានឡើយ បើដូច្នេះខ្ញុំទាំងពីរនាក់ សូម
សួរទៅបញ្ញាថា តើឲ្យខ្ញុំបដិបត្តិដូចម្តេច ទើបនឹងបានរួច អំពីធម៌ទាំង១២នេះ? បញ្ញាឆ្លើយថា អើសញ្ញា-វិញ្ញាណ អ្នកធ្លាប់នៅក្នុង នាវាត្រៃលោក ដែលប្រដាប់ដោយ ធម៌១៦
យ៉ាងនេះ ជាយូរអង្វែងណាស់ មកហើយ ។ ធម៌ទាំង១៦យ៉ាងនោះគឺ បដិច្ចសមុប្បាទ ១២ ត្រៃលោក៣ អាកាសធាតុ១ ត្រូវជា១៦ ។ ធម៌ទាំង១៦នេះ ហៅថា នាវាត្រៃលោក
សម្រាប់ដឹកនាំសត្វ ឲ្យទៅកាន់សេចក្តីវិនាស វិលទៅវិលមក នៅតែក្នុងភពតូចនិងភពធំ ។ ដូចមានសេចក្តីនៅខាងមុខឯណោះ ។
-
- (សូមអានបន្តទៅវគ្គទី៧)
- (សូមអានបន្តទៅវគ្គទី៧)
Comments