Skip to main content

Posts

Showing posts from January, 2018

ការរស់ក្នុងទុក្ខ ធ្វេីឲ្យខ្មែរលែងចង់កេីតជាខ្មែរ!!!

ការរស់ក្នុងទុក្ខ ធ្វេីឲ្យខ្មែរលែងចង់កេីតជាខ្មែរ!!! ការកាប់សម្លាប់គ្នាឯងយា៉ងឃោឃៅបំផុតនេះធ្វេីឲ្យប្រជារាស្រ្តខ្មែរស្លូតត្រង់ប្រហែលជា ៣ លាននាក់បានស្លាប់បាត់បង់ជីវិតយា៉ងអាណោច​អាធ័ម​ នៅក្នុងប្រវត្តិសាស្ត្រពិភពលោក។ ការកាប់សម្លាប់នេះមិនមែនទេីបតែកេីតមានឡេីងក្នុងសម័យ ពល ពត នោះទេ តែកេីតឡេីងបន្តបន្ទាប់គា្នជាច្រេីនសម័យ។ សម័យឥស្សរៈ ខ្មែរយេីងក៏សម្លាប់គ្នាយា៉ងឃោឃៅណាស់ដែរ ពីព្រោះតែខ្មែរយេីងភាគច្រេីនជាមនុស្សដែលមានកិលេសច្រេីន មិនចេះខ្មាសបាប ហេីយមិនចេះខ្លាចបាប ញុះញង់ឲ្យរាស្រ្តស្លូតត្រង់សម្លាប់គ ្នាឯងដេីម្បីអំណាចរបស់ ខ្លួន។ ការកាប់សម្លាប់យា៉ងសាហាវនេះធ្វេីឲ្យរាស្រ្តស្លូតត្រង់រស់នៅក្នុងទុក្ខដ៏សែនជ្រៅ ហេីយយា៉ងយួុរអង្វែងបំផុតដែលធ្វេីឲ្យពួកគេមានអារម្មណ៍ថាបេីពួកគេអាចនាំគ្រួសារទៅរស់នៅទីណាដែលមានសេចក្តីសុខសន្តិភាព ពួកគេនឹងទៅរស់នៅទីនោះ ហេីយជួនកាលធ្វេីឲ្យពួកគេមានអារម្មណ៍ថា កេីតជាតិណាណា សូមកុំឲ្យកេីតជាខ្មែរទៀត ពីព្រោះជួបតែទុក្ខមិនចេះចប់។ ខ្ញុំជឿថាគ្មានអ្នកណាម្នាក់ស្អប់ទឹកដីដែលឲ្យកំណេីតខ្លួននោះទេ ពួកគេថែមទាំងនាំគ្នាលះបង់ជីវិតដេីម្បីការពារវាទៀតផង តែពួកយេីងស្អប់មនុស្សខ្មែរដែលមានចរិតសាហាវឃោឃៅបំផុត។  ពួក

រួមភេទមុនរៀបការខុសឬទេ?

សម្រាប់ក្មួយៗស្រី អានរួចក្មួយនិងមានបញ្ញា!! រួមភេទមុនរៀបការខុសឬទេ? ខ្មែរយេីងមានសៀវភៅច្បាប់ស្រីច្បាប់ប្រុសល្អប្រពៃ អប់រំប្រុសនិងស្រីថាអ្វីគួរ ប្រព្រឹត្ត ហេីយអ្វីមិនគួរ ប្រព្រឹត្ត ; ប្រាប់ពីហេតុនិងផលថាអ្វីគួរ ធ្វេី ហេីយអ្វីមិនគួរ ធ្វេី ។ ការអប់រំរបស់ប្រពៃណីខ្មែរចេញពីការអប់រំរបស់ព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនា ផ្តោតលេីសីលធម៌ជាការសំខាន់។ បេីមនុស្សខ្វះសីលធម៌ ពួកគេនឹងមិនអាចរកផ្លូវឆ្ពោះទៅកាន់សេចក្តីសុខពិតប្រាកដបានឡេីយ។ ការរួមភេទជាធម្មជាតិសម្រាប់សត្វលោកដែលមានជីវិតទាំងអស់ ប៉ុន្តែមិនមែនជាការចាំបាច់របស់មនុស្ស ទាំងអស់ ថាបេីមនុស្សយេីងមិនបានរួមភេទទេ មនុស្សយេីងនឹងស្លាប់ទាំងអស់គ្នាឬយា៉ងណា ។ ការរួមភេទក្នុងជំនឿរបស់ព្រះពុទ្ធសាសនាគឺជាការបន្តពូជ មិនមែនជាការត្រេកត្រអាលចំពោះកាម។ បេីយេីងបង្កេី តពូជបានល្អនោះយេីងក៏នឹងទទួលបានគ្រាប់ពូជល្អដែរ។ ការរួមភេទមិនមែនកង្កេីតនូវសេចក្តីសុខដ៏ពិតប្រាកដសម្រាប់មនុស្សនោះទេ តែបង្កេីតនូវ " រាគៈ" គឺការត្រេក ត្រអាលចំពោះកាម ដែលជាកិលេសនិងតណ្ហាដែលជាគ្រឿងតោងជាប់និងអារម្មណ៍មនុស្ស។ មនុស្សដែលមានរាគៈគ្របសង្កត់ហេីយ នឹងស្វែងរកតែការសប្បាយខាងកាមគុណ ឬការសប្បាយខាង

សេចក្តីថ្លៃថ្នូររបស់មនុស្ស!

សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ   ប្រែថា   មាន តម្លៃ គួរ លើក សរសើរ   គួរ រាប់ អាន។   សេចក្តិថ្លៃថ្នូរ   មិនមែនមកពីមាន   ទ្រព្យសម្បត្តិច្រេីន   ឬ   បុណ្យស័ក្តិខ្ពស់   ឬមានអំណាចច្រេីន   ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។   ព្រហ្មវិហារធម៌៤   ជាធម៌កំពូល ជាធម៌របស់ព្រហ្ម   ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ   ទី១ -  មេត្តា   ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ;  ទី២ -  ករុណា   ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ;  ៣ -  មុទិតា   ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ;  ៤ -  ឧបេក្ខា   ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ ,  ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។   ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ   ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹងមិនអាចឈរមេីលតែភ្នែកបានឡេីយនៅពេលគេឃេីញអ្នកដទៃកំពុងរងទុក្ខអត់ឃ្លាន ;  ឥតមានផ្ទះសំបែងជ្រកកោន។   មនុស្សថ្លៃថ្នូរតែងតែត្រៀមខ្លួនរួចស្រេច   ដេីម

How Buddhist sees death!

How Buddhist looks at death! " Life is suffering (  Dukkha)" The  Buddha teaches. Life is a cycle of rebirth and death without ending of suffering and that's when The Buddha started to teach the Four Noble Truths: the truth of suffering, the truth of the cause of suffering, the truth of the end of suffering, and the truth of the path that leads to the end of suffering. All Sufferings are caused by the unpurified mind (defilements) and that's when the practice of meditation takes place.  How The Buddha  taught us about time, " Do not dwell in the past, do not dream of the future, concentrate the mind on the present moment." We cannot change the past because it has already passed. When we cling to the past we suffer. Do not dream of the future because it has not arrived yet and to make the future better or liberate oneself from suffering, HE taught us to concentrate at this present moment.  What are we, people afraid of the most? We are afraid of d