Skip to main content

ការរស់ក្នុងទុក្ខ ធ្វេីឲ្យខ្មែរលែងចង់កេីតជាខ្មែរ!!!




ការរស់ក្នុងទុក្ខ ធ្វេីឲ្យខ្មែរលែងចង់កេីតជាខ្មែរ!!!
ការកាប់សម្លាប់គ្នាឯងយា៉ងឃោឃៅបំផុតនេះធ្វេីឲ្យប្រជារាស្រ្តខ្មែរស្លូតត្រង់ប្រហែលជា ៣ លាននាក់បានស្លាប់បាត់បង់ជីវិតយា៉ងអាណោច​អាធ័ម​ នៅក្នុងប្រវត្តិសាស្ត្រពិភពលោក។ ការកាប់សម្លាប់នេះមិនមែនទេីបតែកេីតមានឡេីងក្នុងសម័យ ពល ពត នោះទេ តែកេីតឡេីងបន្តបន្ទាប់គា្នជាច្រេីនសម័យ។ សម័យឥស្សរៈ ខ្មែរយេីងក៏សម្លាប់គ្នាយា៉ងឃោឃៅណាស់ដែរ ពីព្រោះតែខ្មែរយេីងភាគច្រេីនជាមនុស្សដែលមានកិលេសច្រេីន មិនចេះខ្មាសបាប ហេីយមិនចេះខ្លាចបាប ញុះញង់ឲ្យរាស្រ្តស្លូតត្រង់សម្លាប់គ្នាឯងដេីម្បីអំណាចរបស់ ខ្លួន។
ការកាប់សម្លាប់យា៉ងសាហាវនេះធ្វេីឲ្យរាស្រ្តស្លូតត្រង់រស់នៅក្នុងទុក្ខដ៏សែនជ្រៅ ហេីយយា៉ងយួុរអង្វែងបំផុតដែលធ្វេីឲ្យពួកគេមានអារម្មណ៍ថាបេីពួកគេអាចនាំគ្រួសារទៅរស់នៅទីណាដែលមានសេចក្តីសុខសន្តិភាព ពួកគេនឹងទៅរស់នៅទីនោះ ហេីយជួនកាលធ្វេីឲ្យពួកគេមានអារម្មណ៍ថា កេីតជាតិណាណា សូមកុំឲ្យកេីតជាខ្មែរទៀត ពីព្រោះជួបតែទុក្ខមិនចេះចប់។ ខ្ញុំជឿថាគ្មានអ្នកណាម្នាក់ស្អប់ទឹកដីដែលឲ្យកំណេីតខ្លួននោះទេ ពួកគេថែមទាំងនាំគ្នាលះបង់ជីវិតដេីម្បីការពារវាទៀតផង តែពួកយេីងស្អប់មនុស្សខ្មែរដែលមានចរិតសាហាវឃោឃៅបំផុត។ 
ពួកយេីងត្រូវសិក្សាឲ្យច្បាស់នូវប្រវត្តិសាស្រ្តខ្លួនឯង ថាតេីហេតុអ្វីបានជាមេដឹកនាំខ្មែរទាំងអស់ពុំអាចរកសេចក្តីសុខជូនរាស្រ្តខ្លួនឯងបានបន្ទាប់ពីសម័យអង្គរមក។ ខ្ញុំមានចម្លេីយខ្លីនេះ ជូនលោកអ្នក " ខ្មែរជាមនុស្សដែលមានកិលេសច្រីន ដេីម្បីបំប៉នកិលេសរបស់ខ្លួន គេនឹងសម្លាប់គ្នាដោយមិនសំចៃដៃ"។ មេដឹកនាំត្រូវមានបញ្ញាស្វែងរកសេចក្តីសុខជូនរាស្រ្តគ្រប់កាលៈទេសៈ។ " ទីណាឲ្យសេចក្តីសុខដល់អ្នក ទីនោះហេីយជាប្រទេសរបស់អ្នក" នេះជាឳវាទរបស់ព្រះមហាក្សត្រថៃ រាជការទី៩ ។

Comments

Popular posts from this blog

អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path

ធម៌រលត់ទុក្ខ! អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path អរិយអដ្ឋង្គិកមគ្គ ឬ អង្គិកមគ្គ ឬ អរិយមគ្គ (The Noble Path)​ ​គឺ​ជា​ធម៌សំខាន់មួយ​ក្នុង​ចំណោម​ធម៌​ទាំងឡាយ​ដែល​ព្រះពុទ្ធ​​​ទ្រង់​បាន​បង្រៀន​ភិក្ខុ ​និង ​បរិស័ទ​​ដើម្បី​ការ​​រលត់​អស់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង ជាផ្លូវ​​ឆ្ពោះ​​ព្រះ​​​​និព្វាន​ ​។ អរិយអដ្ឋង្គិកមគ្គ ជា​ពាក្យ​ផ្សំ​មក​ពី​ ៤ បទ គឺ អរិយ ប្រែ​ថា ប្រសើរ, អដ្ឋ ប្រែ​ថា ៨, និង អង្គៈ ប្រែ​ថា អង្គ ឬ​ តួ, និង មគ្គ ប្រែ​ថា ផ្លូវ ។ ដូច្នេះ​ អដ្ឋង្គិកមគ្គ មាន​ន័យ​ថា​ មាគ៌ា​ឬ​ផ្លូវ​​មាន​អង្គ ៨ ​ដ៏ប្រសើរ​ ។ តើ​អង្គ​​​ទាំង​ ៨ របស់​​អរិយ​មគ្គ​មាន​អ្វី​ខ្លះ ? ហេតុអ្វី​ទើប​ហ៊ាន​ពោល​ថា​ "ប្រសើរ"​ ? អង្គ​ទាំង​ ៨ នោះ​គឺ​ សម្មាទិដ្ឋិ (ការ​យល់ត្រូវ), សម្មាសង្កប្បៈ (ការ​ត្រិះរិះត្រូវ), សម្មាវាចា (ការ​ពោលពាក្យ​សម្តី​ល្អ​គួរ​ស្តាប់ និង​ត្រូវ​កាល​ទេសៈ), សម្មាកម្មន្តៈ (​ការ​​ធ្វើ​ការងារត្រូវ​តាម​ក្បួន​ខ្នាត ឬ​ នីតិវិធី)​, សម្មាវាយាមៈ (ការ​ព្យាយាមត្រូវ)​, សម្មាអាជីវៈ (ការ​​ប្រកប​របរ​ចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការ​មាន​សេចក្តីរឭកត្រូវ ឬ​ ផ្ចង់​ស្មារតី​ត្រូវ​), និង សម្មាសមាធិ (ការ​​តាំងចិត្តម...

សេចក្តីថ្លៃថ្នូររបស់មនុស្ស!

សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ   ប្រែថា   មាន តម្លៃ គួរ លើក សរសើរ   គួរ រាប់ អាន។   សេចក្តិថ្លៃថ្នូរ   មិនមែនមកពីមាន   ទ្រព្យសម្បត្តិច្រេីន   ឬ   បុណ្យស័ក្តិខ្ពស់   ឬមានអំណាចច្រេីន   ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។   ព្រហ្មវិហារធម៌៤   ជាធម៌កំពូល ជាធម៌របស់ព្រហ្ម   ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ   ទី១ -  មេត្តា   ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ;  ទី២ -  ករុណា   ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ;  ៣ -  មុទិតា   ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ;  ៤ -  ឧបេក្ខា   ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ ,  ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។   ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ   ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹ...

អហេតុកចិត្ត១៨ដួង

អហេតុក ( សំ. បា.  អហេតុក  ឬ សំ.  អហៃតុក  ) ដែល​មិនប្រកប​ដោយ​ហេតុ​ឬ​ដែល​មិន​មាន​ហេតុ​មិន​មាន​បច្ច័យ :  កំណើត​អហេតុកៈ  កំណើត​សត្វ​ដែល​មិន​ប្រកប​ដោយ​កុសល​ហេតុ ( ហៅ  អហេតុកៈ​កំណើត  ក៏​បាន ) ។  អហេតុក​ចិត្ត  ចិត្ត​ជា​អហេតុ​ក: គឺ​ចិត្ត​ដែល​ពេញ​ដោយ​លោភៈ, ទោសៈ, មោហៈ ( ព. អ. ) ។  អហេតុកទិដ្ឋិ  ឬ  -មិច្ឆាទិដ្ឋិ  ការ​យល់​ឃើញ​ខុស​ថា​សត្វ​លោក​និង​អ្វីៗ​ទាំង​អស់​ក្នុង​លោក​សុទ្ធ​​តែ​ឥត​មាន​ហេតុ​ឥត​មាន​បច្ច័យតាក់​តែង​ឡើយ (​ ជា​ទិដ្ឋិ​របស់និគ្រន្ថ​តិរិ្ថយ​ពួក​ខ្លះ ) ។  អហេតុ​កប្បដិសន្ធិ ឬ -​ប្រតិសន្ធិ  ការ​ចាប់​កំណើត​ដោយ​អហេតុ​កចិត្ត ( ព. អ. ) ។  អហេតុកសត្ត  ឬ  -សត្វ  សត្វ​ដែល​ចាប់​កំណើត​ដោយ​អហេតុកចិត្ត ( ព. អ. ) ។ល។ អហេតុកចិត្ត១៨ដួង អហេតុកចិត្ត គឺដែលមិនមានហេតុបានដល់ លោភហេតុ ទោសហេតុ និងមោហហេតុ ផ្នែកខាងអកុសល។ អលោភហេតុ អទោសហេតុ និង អមោហហេតុ ផ្នែកខាងកុសលនិងអព្យាក្រិត។ អហេតុកចិត្តមាន៣ប្រភេទគឺ អកុសលវិបាកចិត្ត៧ កុសលវិបាកចិត្ត៨ និងកិរិយាចិត្ត៣ រួមគ្នាត្រូវជា១៨ដួង។ អកុសលវិបាកអហេតុកចិត្ត៧ដួង...