Skip to main content

អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path




ធម៌រលត់ទុក្ខ!
អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path
អរិយអដ្ឋង្គិកមគ្គ ឬ អង្គិកមគ្គ ឬ អរិយមគ្គ (The Noble Path)​ ​គឺ​ជា​ធម៌សំខាន់មួយ​ក្នុង​ចំណោម​ធម៌​ទាំងឡាយ​ដែល​ព្រះពុទ្ធ​​​ទ្រង់​បាន​បង្រៀន​ភិក្ខុ ​និង ​បរិស័ទ​​ដើម្បី​ការ​​រលត់​អស់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង ជាផ្លូវ​​ឆ្ពោះ​​ព្រះ​​​​និព្វាន​ ​។ អរិយអដ្ឋង្គិកមគ្គ ជា​ពាក្យ​ផ្សំ​មក​ពី​ ៤ បទ គឺ អរិយ ប្រែ​ថា ប្រសើរ, អដ្ឋ ប្រែ​ថា ៨, និង អង្គៈ ប្រែ​ថា អង្គ ឬ​ តួ, និង មគ្គ ប្រែ​ថា ផ្លូវ ។ ដូច្នេះ​ អដ្ឋង្គិកមគ្គ មាន​ន័យ​ថា​ មាគ៌ា​ឬ​ផ្លូវ​​មាន​អង្គ ៨ ​ដ៏ប្រសើរ​ ។ តើ​អង្គ​​​ទាំង​ ៨ របស់​​អរិយ​មគ្គ​មាន​អ្វី​ខ្លះ ? ហេតុអ្វី​ទើប​ហ៊ាន​ពោល​ថា​ "ប្រសើរ"​ ? អង្គ​ទាំង​ ៨ នោះ​គឺ​ សម្មាទិដ្ឋិ (ការ​យល់ត្រូវ), សម្មាសង្កប្បៈ (ការ​ត្រិះរិះត្រូវ), សម្មាវាចា (ការ​ពោលពាក្យ​សម្តី​ល្អ​គួរ​ស្តាប់ និង​ត្រូវ​កាល​ទេសៈ), សម្មាកម្មន្តៈ (​ការ​​ធ្វើ​ការងារត្រូវ​តាម​ក្បួន​ខ្នាត ឬ​ នីតិវិធី)​, សម្មាវាយាមៈ (ការ​ព្យាយាមត្រូវ)​, សម្មាអាជីវៈ (ការ​​ប្រកប​របរ​ចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការ​មាន​សេចក្តីរឭកត្រូវ ឬ​ ផ្ចង់​ស្មារតី​ត្រូវ​), និង សម្មាសមាធិ (ការ​​តាំងចិត្តមាំត្រូវ) ។ ការ​ហ៊ាន​ពោល​ថា​មគ្គ​ទាំង​ ៨ ជា​​ផ្លូវ​ដ៏​ប្រសើរ ​ព្រោះ​ថា​វា​ជា​ផែន​ទី​ចង្អុល​ទិស​ឲ្យ​អ្នក​ប្រតិបត្តិ​តាម​ អាច​សម្រេច​គោលដៅ​ដ៏​សំខាន់​ក្នុង​ជីវិត​ ពោល​គឺ​ការ​រំលត់​អស់​នូវ​ទុក្ខ​ទាំង​ពួង ដែល​ធ្វើ​ឲ្យ​​គេ​រស់​នៅ​ក្នុង​ជីវិត​ប្រកប​ដោយ​បរមសុខ ឬ ​ព្រះនិព្វាន ។
១. សម្មាទិដ្ឋិ គឺ​ការ​យល់ត្រូវ, ការ​ដឹង​ក្នុង​អរិយសច្ចៈ​៤, គឺការ​​ដឹង​ថា​​អ្វី​ជា​​ទុក្ខ, ការ​​ដឹង​នូវ​មូល​​ហេតុ​ជាទី​កើត​ឡើង​នៃ​ទុក្ខ, ការ​ដឹង​​​​វិធី​​រំលត់​​ទុក្ខ, និង ការ​ដឹង​ក្នុង​​ការ​ប្រតិបត្តិ​​តាម​វិធី​រំលត់​​ទុក្ខ។
២. សម្មាសង្កប្បៈ គឺ​ការ​ត្រិះរិះត្រូវ, គឺការ​ពិចារណា​​​ក្នុង​ការ​ចេញ​ចាក​កាម, ការ​ពិចារណា​​ក្នុង​ការ​មិន​ព្យាបាទ ឬ​​ ​បៀត​បៀន​​មនុស្ស​​ដទៃ, សត្វ​ដទៃ,​ រួម​ទាំង​ខ្លួន​ឯង និង​ បរិស្ថាន​ដែល​ខ្លួន​ឯង​ និង​ មនុស្ស​សត្វ​រស់​នៅ​​​ ។
៣. សម្មាវាចា គឺ​ការ​ពោលពាក្យ​សម្តី​និយាយ​​ល្អ​ត្រឹម​ត្រូវ​ គួរ​ស្តាប់ និង ត្រូវ​តាម​កាលទេសៈ; គឺ​ចេតនា​វៀរ​ចាក​ការ​និយាយ​កុហក, ការ​និយាយ​ញុះញង់​គេ, ការ​និយាយ​ទ្រគោះ, ឬ ការ​និយាយ​រោយរាយ​ឥត​ប្រយោជន៍ ។
៤. សម្មាកម្មន្តៈ គឺ​ការ​ធ្វើ​សកម្មភាព​ ឬ ការងារ​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នា ឬ​ នីតិវិធី; គឺ​ចេតនា​វៀរចាក​ការ​សម្លាប់​សត្វ, ការ​វៀរ​ចាក​ការ​លួច​ទ្រព្យ​អ្នក​ដទៃ,​ និង ការ​វៀរចាក​ការ​ប្រព្រឹត្តិធម៌​មិន​ប្រសើរ​ទាំង​ពួង ។
៥. សម្មាអាជីវៈ គឺ​​ការ​ប្រកប​របរ​រកស៊ី​ចិញ្ចឹមជីវិត​ត្រឹម​ត្រូវ​ ស្រប​ច្បាប់​ជាតិ និង អន្តរជាតិ ឬ​​ការ​លះ​បង់​នូវ​ការ​ចិញ្ចឹម​ជីវិត​ខុស (មាន​ដូច​ជា ជំនួញ​ ៥ ​ប្រការ​ គឺ ជួញ​គ្រឿងស្រវឹង, ជួញគ្រឿងញៀន, ជួញ​មនុស្ស, ជួញ​សត្វ, ជួញ​សាស្ត្រាវុធ​នានា ។ល។), និង​​ត្រូវ​ប្រកប​របរ​ចិញ្ចឹម​ត្រឹម​ត្រូវ​តាម​ច្បាប់​រដ្ឋ និង ច្បាប់​សាសនា ។
៦. សម្មាវាយាមៈ គឺ​ការ​ព្យាយាមត្រូវ គឺ​ព្យាយាម​ញុំាង​ឆន្ទៈ​​ឲ្យ​​កើត​ឡើង, ប្រឹង​ប្រែង​ប្រារព្ធ​ព្យាយាម, ផ្គង​ចិត្ត​ទុកតាំង​ព្យាយាម​មាំដើម្បី​ញុំាង​ពួក​អកុសល​ធម៌​ដ៏​លាមក​ដែល​មិន​ទាន់​កើត​កុំឲ្យ​​កើត​ឡើង​បាន, ញុំាងឆន្ទៈ​ដើម្បី​លះ​បង់​នូវ​ពួក​អកុសល​ធម៌​ដែល​កើត​ឡើង​ហើយ, ព្យាយាម​ញុំាង​កុសល​ធម៌​ទាំង​ឡាយ​ដែល​មិន​ទាន់​កើតឲ្យ​​កើត​ឡើង, ញុំាង​ពួក​អកុសលធម៌​ដែល​កើត​ឡើង​ហើយ ឲ្យ​តាំង​នៅ​​កុំ​ឲ្យ​​ភ្លេច​ភ្លាំង​ទៅ​វិញ, ឲ្យ​​ចម្រើន​ធំទូលាយ​ពេញ​បរិបូរណ៌ ។
៧. សម្មាសតិៈ គឺ​ការ​រឭកត្រូវ, ​ការ​ពិចារណា​រឿយៗ​នូវសតិប្បដ្ឋាន ៤, គឺ​ពិចារណា​នូវ​​កាយ​ក្នុង​កាយ មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំដៅ​កិលេស, មាន​ការ​ដឹង​ខ្លួន, កំចាត់​បង់​នូវ​អភិជ្ឈា ​និង ​ទោមនស្ស​ក្នុង​លោក​ចេញ, ពិចារណា​រឿយៗ​នូវ​វេទនា​ក្នុង​វេទនា, នូវ​ចិត្ត​ក្នុង​ចិត្ត, នូវ​ធម៌​ក្នុង​ធម៌​ទាំង​ឡាយ ។
៨. សម្មាសមាធិៈ គឺ​ការ​តាំងចិត្តមាំត្រូវ, ​ការ​ស្ងាត់​ចាក​អកុសល​ធម៌​ទាំង​ឡាយ បាន​ដល់​នូវ​ឈានទាំង​ឡាយ​មាន​បឋមជ្ឈាន​ជា​ដើម។
បុគ្គល​ដែល​មិន​ប្រមាថ​ហើយ​នៅ​ក្នុង​ធម្មវិន័យ ដើរ​តាម​ផ្លូវ​ប្រកប​ដោយ​អង្គ​ ៨ ​ប្រការ​ដ៏​ប្រសើរ បុគ្គល​នោះ​នឹង​អាច​លះ​បង់​កំណើត (ជាតិ), ​សង្សារ និង​ ​សម្រេច​ព្រះ​និព្វាន ដែល​ជា​ទី​បំផុត​នៃ​កង​ទុក្ខ ។

Comments

Popular posts from this blog

សេចក្តីថ្លៃថ្នូររបស់មនុស្ស!

សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ   ប្រែថា   មាន តម្លៃ គួរ លើក សរសើរ   គួរ រាប់ អាន។   សេចក្តិថ្លៃថ្នូរ   មិនមែនមកពីមាន   ទ្រព្យសម្បត្តិច្រេីន   ឬ   បុណ្យស័ក្តិខ្ពស់   ឬមានអំណាចច្រេីន   ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។   ព្រហ្មវិហារធម៌៤   ជាធម៌កំពូល ជាធម៌របស់ព្រហ្ម   ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ   ទី១ -  មេត្តា   ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ;  ទី២ -  ករុណា   ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ;  ៣ -  មុទិតា   ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ;  ៤ -  ឧបេក្ខា   ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ ,  ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។   ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ   ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹ...

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង លោភមូលចិត្ត៨ដួង៖ ១- លោភមូលចិត្ត៨ដួង សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយទិដ្ឋិ២ប្រការគឺ ឧច្ឆេទទិដ្ឋិ សេចក្តីឃើញ ថា សត្វមានខ្លួននៅក្នុងខ្លួនគឺស្លាប់ហើយសួន្យទៅ មិនកើតទៀត១ សស្សតទិដ្ឋិ សេចក្តីឃើញថា សត្វលោកទៀង គឺសត្វស្លាប់ហើយកើតទៀត ធ្លាប់កើតយ៉ាងណាក៏មក កើតជាយ៉ាងនោះទៀត១ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា​ និងព្រមដោយទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយ សង្ខារ គឺមានបុគ្គលមកដឹកនាំ(មិនក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយសង្ខារ គឺមានបុគ្គលមកដឹ...

អហេតុកចិត្ត១៨ដួង

អហេតុក ( សំ. បា.  អហេតុក  ឬ សំ.  អហៃតុក  ) ដែល​មិនប្រកប​ដោយ​ហេតុ​ឬ​ដែល​មិន​មាន​ហេតុ​មិន​មាន​បច្ច័យ :  កំណើត​អហេតុកៈ  កំណើត​សត្វ​ដែល​មិន​ប្រកប​ដោយ​កុសល​ហេតុ ( ហៅ  អហេតុកៈ​កំណើត  ក៏​បាន ) ។  អហេតុក​ចិត្ត  ចិត្ត​ជា​អហេតុ​ក: គឺ​ចិត្ត​ដែល​ពេញ​ដោយ​លោភៈ, ទោសៈ, មោហៈ ( ព. អ. ) ។  អហេតុកទិដ្ឋិ  ឬ  -មិច្ឆាទិដ្ឋិ  ការ​យល់​ឃើញ​ខុស​ថា​សត្វ​លោក​និង​អ្វីៗ​ទាំង​អស់​ក្នុង​លោក​សុទ្ធ​​តែ​ឥត​មាន​ហេតុ​ឥត​មាន​បច្ច័យតាក់​តែង​ឡើយ (​ ជា​ទិដ្ឋិ​របស់និគ្រន្ថ​តិរិ្ថយ​ពួក​ខ្លះ ) ។  អហេតុ​កប្បដិសន្ធិ ឬ -​ប្រតិសន្ធិ  ការ​ចាប់​កំណើត​ដោយ​អហេតុ​កចិត្ត ( ព. អ. ) ។  អហេតុកសត្ត  ឬ  -សត្វ  សត្វ​ដែល​ចាប់​កំណើត​ដោយ​អហេតុកចិត្ត ( ព. អ. ) ។ល។ អហេតុកចិត្ត១៨ដួង អហេតុកចិត្ត គឺដែលមិនមានហេតុបានដល់ លោភហេតុ ទោសហេតុ និងមោហហេតុ ផ្នែកខាងអកុសល។ អលោភហេតុ អទោសហេតុ និង អមោហហេតុ ផ្នែកខាងកុសលនិងអព្យាក្រិត។ អហេតុកចិត្តមាន៣ប្រភេទគឺ អកុសលវិបាកចិត្ត៧ កុសលវិបាកចិត្ត៨ និងកិរិយាចិត្ត៣ រួមគ្នាត្រូវជា១៨ដួង។ អកុសលវិបាកអហេតុកចិត្ត៧ដួង...