Skip to main content

Posts

Showing posts from 2017

អតីតគឺទុក្ខ / បញ្ញាជាកូនសោ

អតីតគឺទុក្ខ  អតីតមិនមែនជាថ្ងៃល្អរបស់មនុស្សទេ ; អតីតគឺជាទុក្ខរបស់មនុស្ស ពីព្រោះវាតោងជាប់និងអារម្មណ៍របស់មនុស្ស មិនថាអតីតនោះល្អឬអាក្រក់។ មនុស្សត្រូវតែឈប់តោងជាប់និងអតីត ; មនុស្សមិនអាចកែអតីតបានឡេីយ ពីព្រោះវាផុតរួចទៅហេីយ។   មនុស្សក៏មិនត្រូវគិតជញ្ជឹងអំពីអនាគតនោះដែរ ព្រោះវាមិនទាន់មកដល់ ; វាគ្រាន់តែជាការស្រម័យប៉ុណ្ណោះ។ ព្រះសម្មាសម្ពុទ្ធមានឳវាទថា បេីចង់ឲ្យអនាគតល្អ មនុស្សត្រូវតែរស់ក្នុងបច្ចុប្បន្នកាល រស់ឲ្យមានសតិ ដឹងខុសហេីយនិងត្រូវ។ មនុស្សទាំងអស់តែងតែធ្វេីខុសមុន មិនតិចក៏ច្រេីន    ហេីយធ្វេីត្រូវតាមក្រោយ។   មនុស្សដែលល្អបំផុតគឺជាមនុស្សដែលចេះកែខ្លួន។ មនុស្សដែលកែខ្លួនមិនបាន ជាមនុស្សចោលម្សៀត។                                    បញ្ញាជាកូនសោ បញ្ញាជាកូនសោសម្រាប់ចាក់ដោះលែងមនុស្សឲ្យមានសេរីភាព។ បញ្ញាមិនមែនកេីតពីសាលារៀន តែកេីតពីការភាវនា។  បញ្ញាគឺការចេះរលត់ទុក្ខ ;   មនុស្សដែលមានបញ្ញាជាមនុស្សមិនតោងអារម្មណ៍ មិនថាអារម្មណ៍នោះល្អឬអាក្រក់ ;   អារម្មណ៍គឺជាកិលេស ; កិលេសជាគ្រឹះនៃទុក្ខ។ អ្វីទៅកិលេស ?  កិលេសមាន៖ ១ . លោភៈ - ការចង់ បាន ច្រើន ឬ ចង់ បាន ហួស ពេក ; ២ . មោហៈ - អវិជ

អំពេីល្អ និងការវាស់អំពេីល្អ

កុសលនិងការវាស់កុសល !! កុសលប្រែថាសេចក្តី  " ល្អ  ឬ បុណ្យ" ។ ការបំពេញកុសល គឺការបំពេញនូវសេចក្តីល្អ។ តេីកុសលវាស់បានយ៉ាងណា ហេីយតេី មានអ្វីជាគ្រឿងវាស់ ? តេីសេចក្តីល្អមានអ្វីជាមូលដ្ឋាន ហេីយបានអ្វីជាការអះអាង ?  ជួនកាល វាជាការស្មុកស្មាញមួយក្នុងការពន្យល់ពាក្យថាល្អ ឬពាក្យបុណ្យ ឬកុសល   ពីព្រោះសង្្គមយេីងមានការអធិបាយផ្សេងៗគ្នា;   ឧទាហរណ៍ ដូចជាការមាន ទ្រព្យ ក៏ថាបុណ្យ, មានបុណ្យស័ក្តិ ក៏ថាបុណ្យ, រៀនពូកែ ក៏ថាបុណ្យ ហេីយពាក្យថាល្អឬបុណ្យនេះមានការអធិបាយផ្សេងៗគ្នាជាច្រេីនទៀត។  ឥឡូវនេះ យេីងនឹងមកស្តាប់ការអធិបាយពាក្យថា " ល្អ "​ តាមរបៀបព្រះពុទ្ធ។ សេចក្តី " ល្អ " គឺ៖ ការធ្វេីល្អ,  ការនិយាយល្អ,  ការគិតល្អ ដែលពុំមាន លោភៈ ,   មោហៈ និង ទោស   មកគ្រប់គ្រងឬបញ្ជា។   មូលប្រែថាឫសឬគល់៖ កុសលមូល ប្រែថាឫសគល់នៃសេចក្តីល្អ។ ព្រះសម្មាសម្ពុទ្ធទ្រង់ទតមេីលសេចក្តីល្អដូចជាដេីមឈេីមួយដេីម។   ដេីមឈេីតែតែងមានឫស ហេីយនិងគល់,   មានមែក, មានធាងនិងស្លឹក ហេីយនិងផ្លែ។ ដូច្នោះហេីយដេីមឈេីត្រូវការដាំ   ហេីយថែរក្សា ទេីបមាន ការចម្រេីនលូតលាស់បានល្អ។    ដេីមឈេីល្អត្រូវដុះឫសល្អ ;  សេចក្តីល្

អ្វីដែលប្រឆាំងនិងធម្មជាតិតែងតែវិនាស

មនុស្សទាំងអស់នៅក្រោមច្បាប់ធម្មជាតិ អ្វីដែលប្រឆាំងនិងធម្មជាតិរមែងតែងតែវិនាស ពីព្រោះធម្មជាតិមានច្បាប់របស់វាសម្រាប់ការពារហៅថា "ធម៌ ឬ ធម្ម "។  មនុស្សដែលចេះរស់ជាមួយធម្មជាតិ "ធម៌ ឬ ធម្ម "  ជាមនុស្សដែលមានសេចក្តីសុខ។ អ្វីទៅ " ធម៌ ឬ ធម្ម " ធម៌ ឬ ធម្ម ចេញមកពីពាក្យថា " ធម្មជាតិ ": ធម្មជាតិជារបស់ដែលតែងតែប្រែប្រួលឬមិនទៀង។ ធម៌កេីតមកព្រមគ្នានិងធម្មជាតិឬកេីតមកជាមួយនិងធម្មជាតិ មុនព្រះសម្មាសម្ពុទ្ធចាប់បដិសន្ធិ។ មាន តែព្រះសម្មាសម្ពុទ្ធមួយព្រះអង្គគត់ នៅក្នុងលោកដែលបានត្រាស់ដឹងច្បាប់ធម្មជាតិនេះ ក្នុងខណៈ ដែលព្រះ អង្គអង្គុយសមាធិនៅក្រោមដេីមពោធិ នៅមួយកន្លែង មិនកម្រេីកព្រះកាយ អស់រយៈកាល៧យប់និង៧ថ្ងៃ។  អ្វីទាំងអស់នៅក្នុងលោកនេះត្រូវនៅក្រោមច្បាប់របស់់ធម្មជាតិនេះ មិនថាឡេីយអ្នកនោះជា ស្តេចឬមន្រ្តី, អ្នកខ្លាំងឬអ្នកខ្សោយ, អ្នកមានឬអ្នកក្រ, អ្នកចេះឬអ្នកខ្លៅ សុទ្ធសឹងតែនៅក្រោមច្បាប់ធម្មជាតិទាំងអស់ សូម្បីតែហ៊ុន សែន ក៏នៅក្រោមច្បាប់ធម្មជាតិនេះដែរ។ ច្បាប់ធម្មជាតិនេះនិងកាត់ទោសមនុស្សរាល់គ្នា តាមផលកម្មរបស់ពួកគេដែលបានសាងពីអតីត នៅពេលគេនឹងដាច់ដង្ហេីមស្លាប់ថាតេីពួកគេនឹងត្រូវទៅស្ថានសួគ៌

ពាក្យដែលប្រុសខ្មែរពុំគួរប្រេី!

"​ គោលឿនសឹកកស្រីល្អសឹកគូទ "  ពាក្យនេះ ខ្ញុំធ្លាប់ឮម្តងឬពីរដងកាលពីខ្ញុំនៅតូច គឺខ្ញុំឮពីពួកប្រុសៗបាតផ្សារខ្វះការចេះដឹងដែលដេីររកស្រីៗ។ ពាក្យនេះជាពាក្យដែលសង្គមយេីងពុំគួរមាននៅក្នុងខ្លួន; ពាក្យនេះជាពាក្យមនុស្សប្រុសបាតផ្សារមេីលងាយ ហេីយវាយតម្លៃមនុស្សស្រី ដែលផ្ទុយស្រឡះនិងការពិតទៅទៀត ព្រោះមានស្រីៗល្អច្រេីនណាស់ដែលគេជាសត្រីល្អ។ ពាក្យនេះជាពាក្យដែលយេីងមេីលងាយម្តាយខ្លួនឯងដោយមិនដឹងខ្លួនពីព្រោះគាត់ជាមនុស្សស្រីដែរ។ បេីមនុស្សស្រីឮ យេីងប្រេីពាក្យនេះ តេីពួកគេយល់យា៉ងម៉េចដែរ; ពួកគេនឹងមានការឈឺចាប់។  ពាក្យនេះជាពាក្យ Generalized ជាពាក្យម៉ៅទូទៅ ហេីយតេីអ្នកណាបង្កេីតវា ប្រុសខ្មែរជាអ្នកបង្កេីតវាហេីយនាំគ្នាសូត្រ រហូតដល់ពាក្យនេះក្លាយទៅជាទំនៀមទំលាប់។ មនុស្សប្រុសខ្លួនឯងក៏ជាដង្កូវវាររវាមនៅក្នុងបង្គន់ស្វែងរកកាមគុណដូចគ្នា តែសង្គមយេីងមិនដែលនិយាយ។ បេីនិយាយឲ្យត្រង់ទៅត្រង់មកនៅស្រុកខ្មែរ ប្រុសខូចច្រេីនជាងស្រី។ សង្គមយេីងជាសង្គមដែលចូលចិត្តជិះជាន់ មេីលងាយ បេីយេីងមេីញមនុស្សទន់ខ្សោយម្នាក់ដួលហេីយ យេីងនាំគ្នាជាន់ថែម ហេីយបង្កេីតពាក្យវាយតម្លៃភ្លាម; នេះជាទំនៀមទំលាប់ ប្រពៃណីដ៏អាក្រក់របស់ខ្មែរ; នេះជាចរិតរបស់ខ្មែរមានត

ពាក្យ " ឆ្លាត " មានសភាពក្តៅ

ពាក្យ " ឆ្លាត "  ជាពាក្យក្តៅ សីល សមាធិ បញ្ញា ជាគ្រ្គឹះនៃកាអប់រំរបស់ព្រះសម្មាសម្ពុទ្ធ; ព្រះអង្គមិនដែលប្រេីពាក្យ " ឆ្លាត " នៅក្នុងការអប់រំរបស់ព្រះអង្គ តែព្រះអង្គសង្កត់យា៉ងធ្ងន់លេី ពាក្យ "បញ្ញា" គឺការ ភាវនាឬចម្រេីនសតិ។  ពាក្យ "ឆ្លាត" ជាពាក្យមួយមានសភាវៈក្តៅ ក្នុងចិត្តលោភរបស់មនុស្ស ពីព្រោះវាទាក់ទងនិងការ ប្រេីល្បិច កិច្ចកល យុទ្ធសាស្ត្រ យកប្រៀប យកឈ្នះយកចាញ់រវាងមនុស្ស ២នាក់ឬមនុស្ស២ក្រុម។  ព្រះសម្មាសម្ពុទ្ធមិនដែលអប់រំមនុស្សឲ្យយកឈ្នះយកចាញ់ដែលធ្វេីឲ្យគូម្ខាងទៀតមានការឈឺចាប់ឬរងទុក្ខ។ ព្រះអង្គអប់រំមនុស្សទាំងអស់ មិនថាអ្នកមានឬអ្នកក្រ ស្តេចឬមន្រ្តី ឲ្យបានសម្រចព្រះនិព្វានដូចគ្នា។ ពិភពលោកទាំងមូលធ្លាប់រងគ្រោះមកហេីយ ហេីយនឹងអាចរងគ្រោះម្តងទៀតក៏ដោយសារមនុស្ស ឆ្លាត ២ឬ៣នាក់ ដែលមាន មិច្ឆាទិដ្ឋិ(ការយល់ឃេីញខុស)។ ខ្មែរជាង៣លាននាក់ស្លាប់ក៏ដោយសារមនុស្សឆ្លាត២ឬ៣ នាក់នោះដែរ។ 

មនុស្សជាម្ចាស់ព្រហ្មលិខិតរបស់គេ

ព្រះពុទ្ធសាសនាអប់រំថា   មនុស្សជាម្ចាស់ចិត្តរបស់គេ, មនុស្សជាម្ចាស់កម្ម ( អំពេីធ្វេី ) របស់គេ,   មនុស្សជាម្ចាស់ព្រហ្មលិខិត, ព្រេងវាសនា, ជោគវាសនា របស់គេ។ បេីមនុស្សធ្វេីអ្វីដោយមានសតិ មានចិត្តស្អាតបរិសុទ្ធ ពួកគេនឹងធ្វេីតែអំពេីល្អ ដែលហៅថា បុណ្យ ឬ កុសលកម្ម   ហេីយផលនៃអំពេីល្អ ឬបុណ្យ គឺសេចក្តីសុខ។ បេីមនុស្សធ្វេីអំពើអ្វីមួយដោយខ្វះសតិ មានចិត្តល្អក់កករមួរហ្មង គេនឹងធ្វេីតែអំពេីអាក្រក់ ដែលហៅថា បាប ឬ អកុសលសកម្ម ហេីយផលនៃអំពេីអាក្រក់ ឬបាបគឺសេចក្តីទុក្ខ។ ព្រហ្មលិខិត ភ័ព្វសំណាង ព្រេងវាសនា ជោគវាសនារបស់មនុស្សគឺជាផល នៃអំពេីធ្វេី ( កម្ម ) របស់មនុស្ស    ដែលពួកគេបានកសាងសន្សំទុកតាំងពីអតីតកាលឬកំពុងកសាងទុកក្នុងពេល បច្ចុប្បន្នកាល ​ នេះ។  ផលទាំងនេះនឹងផ្ដល់ដល់ពួកគេឃេីញជាក់ស្ដែងនិងភ្នែកមុននឹងពួកគេស្លាប់ ឬនឹងផ្ដល់ដល់ពួកគេក្នុងអនាគតកាលនៅជាតិក្រោយទៀត ដោយចៀសពំុរួចឡេីយ។ អំពេីធ្វេីទាំងល្អទាំងអាក្រក់របស់មនុស្សហៅថាកម្លាំងកម្ម ប្រៀបបាននិងកាំរទេះដែលកំពុងវិលតាមក្រោយសត្វគោដែលកំពុងតែអូសវា ហេីយ ផលកម្មទាំងនេះ មិនអាចដោះដូរបាន តាមពីធីបួងសួងដល់ព្រះ ឬទេវតា ឬធ្វេីពិធីបូជាយញ្ញសម្លាប់ជីវិតសត្វថ្វាយ ព្រះអាទិទេ

កិលេស១០យា៉ង! អំណាចកិលេស

អំណាចនៃ កិលេស! ខ្ញុំមេីលមិនឃេីញកន្លែងណាសប្បាយ; ខ្ញុំធ្លាប់រស់នៅក្នុងការសប្បាយកាលពីខ្ញុំនៅវ័យក្មេងបន្ទាប់មកវាធ្វេីឲ្យខ្ញុំមានទុក្ខដដែល ឬក៏ខ្ញុំកេីតមកខុសជាតិ, កេីតខុសទីកន្លែង, កេីតខុសគេបានជាខ្ញុំមេីលមិនឃេីញការសប្បាយ; ខ្ញុំមេីលឃេីញតែទុក្ខរបស់មនុស្ស។  ខ្ញុំមេីលឃេីញពួកគេកំពុងតែវង្វេងក្នុងកាមគុណ; ឃេីញពួកគេកំពុងតែហែលលេីគំនរទុក្ខខ្លួនឯង ដូចជាដង្កូវជាច្រេីនដែលវាររវាមនៅក្នុងបង្គន់ ចាំសីុលាមក ពេលណាអស់លាមកសីុហេីយ ពួកវាក៏ស្លាប់ដោយខ្លួនឯង។ ការសប្បាយអមតត្រូវប្រេីបញ្ញាទេីបរកឃេីញ; សេចក្តីសុខអមតមិននៅខាងក្រៅ វានៅខាងក្នុងខ្លួនយេីង; វានៅក្នុងសេចក្តីស្ងប់របស់យេីង។ សេចក្តីសុខខាងក្រៅគ្រាន់តែជាកិលេសដែលតោងយេីងជាប់មិនឲ្យយេីងរេីរួច ហេីយចាំតែត្របាក់សីុយេីងនៅពេលណាយេីងភ្លេចខ្លួន ហេីយវាសីុមិនចេះឆ្អែតទេ។ យេីងចាំតែបំប៉នអាហារវា ទាំងឈប់ទាំងថ្ងៃ តាមមាត់ទាំង៦របស់វា៖ តាមភ្នែក ចង់ឃេីញរបស់អ្វីស្អាតៗ, តាមត្រចៀក ចង់ឮសម្លេងណាពីរោះៗ, តាមច្រមុះ ចង់ហិតក្លិនអ្វីក្រអូបៗ, តាមអណ្តាត ចង់ញាុំម្ហូបណាដែលមានរសជាតិឆ្ងាញ់ៗ, តាមកាយ ចង់ប៉ះទង្គិចវត្ថុអ្វីដែលទន់ស្រួល, និង តាមមនោឬចិត្ត ទទួលអារម្មណ៍ទាំងល្អទាំងអាក្រក់។ ទាំងនេះហេីយហៅថាមាត

ការខ្លាចធ្វេីឲ្យបាត់បង់សេរីភាព

ការខ្លាចធ្វេីឲ្យបាត់បង់សេរីភាព ពេលខ្ញុំនៅបួសជាលោកនេន គ្រូខ្ញុំ តែងតែអប់រំខ្ញុំថា ការខ្លាចធ្វីឲ្យយេីងបាត់បង់សេរីភាព។ ព្រះអង្គបានតឿន ទៀតថា មនុស្សដែលរស់នៅក្នុងការខ្លាច ប្រៀបបាននិងមនុស្សដែលជាប់គុក។  មនុស្សដែលខ្លាច ជាមនុស្សដែលមិនជឿជាក់លេីខ្លួនឯង, មេីលឃេីញអ្វីមិនច្បាស់, មេីលឃេីញអ្វីស្រពេច​ស្រពិល, តែងតែមានការសង្ស័យ។  ពេលណាយេីងអង្គុយបិទភ្នែក, ធ្វេីអារម្មណ៍ឲ្យស្ងប់, តាំងចិត្តឲ្យមូល ហេីយពិចារណានូវធម្មជាតិទាំងឡាយឲ្យឃេីញធាតុពិតរបស់វា អ្នកនឹងអស់ការសង្ស័យហេីយ។  លោកបានតឿនទៀតថា អរម្មណ៍មនុស្សប្រៀបដូចភ្លេីងព្រៃ ពេលវាឆេះហេីយមិនងាយរលត់ទេ។ វាឆេះរហូតដល់ព្រៃនោះវិនាសអស់ ទេីបវារលត់ឯង។ ការអង្គុយសមាធិគឺការពារមិនឲ្យភ្លេីងនោះឆេះ។

សេចក្តីសុខពិត មិននៅខាងក្រៅ!

កេីតជាគ្រហស្ថ មានកិលេសច្រេីនណាស់; កិលេសវានៅតោងយេីងជាប់; មានប្រពន្ធ គិតប្រពន្ធ, មានកូន គិតកូន, មានផ្ទះ គិតផ្ទះ; មានឡាន គិតឡាន; មានទ្រព្យ គិតទ្រព្យ; បាន បុណ្យស័ក្ខ្តិ ខ្ពស់ហេីយ ចង់បានខ្ពស់ជាងនេះទៀត;  មានប៉ុនហ្នឹងហេីយចង់បានច្រេីនទៀត វាក្លាយទៅជាការលោភ។ ការលោភនេះហេីយជាគ្រឹះរបស់ទុក្ខ បេីមិនចេះជម្រះវាឲ្យអស់ទេ វាមិនគ្រាន់តែធ្វេីឲ្យយេីងកេីតទុក្ខទេ វាថែមទាំងធ្វេឹីឲ្យអ្នកដទៃវិនាសទៀតផង ព្រោះយេីងចង់បានរបស់គេ ហេីយការធ្វេីឲ្យអ្នកដទៃវិនាសនេះ ជាអំពេីបាបឬអកុសលកម្មមួយយា៉ងធំ ព្រោះវានឹងផ្តល់ផលកម្មដល់យេីងនៅពេលខាងមុខ។ យេីងឃេីញជាក់ស្ដែង ដូចជាកម្មដែល អា ពត បានកសាងទុក ធ្វេីឲ្យខ្មែរយេីងបានទទួលមកដល់សព្វថ្ងៃនេះ។ កំុនាំគ្នាវិចបង្វិចដេីររកសេចក្តីសុខខាងក្រៅ យេីងនឹងមិនជួបវាទេ; សេចក្តីសុខមិនមែនកេីតនៅខាងក្រៅ វាកេីតមកពីខាងក្នុងចិត្តស្អាតបរិសុទ្ធរបស់យេីង; សេចក្តីសុខអមតគឺចិត្តមិនតោងជាប់និងអ្វីទាំងអស់ ដែលយេីងហៅថាព្រះនិព្វាននោះឯង។

ព្រះនិព្វាននៅមិនឆ្ងាយ!

«គោលដៅរបស់ព្រះពុទ្ធសាសនាគឺឆ្ពោះទៅកាន់ព្រះនិព្វាន» តេីព្រះនិព្វានគឺអ្វី? ព្រះនិព្វានមានពីរ៖ ព្រះនិព្វានពេលនៅរស់ ហេីយនិងព្រះនិព្វានបន្ទាប់ពីការស្លាប់។ ព្រះនិព្វានពេលនៅរស់គឺសំដៅលេីការរលត់អស់នូវកិលេសនិងតណ្ហា  នៅពេលអារម្មណ៍យេីងមិនតោងជាប់និងបញ្ចខន្ធទាំង៥ មាន រូប ក្ខន្ធ , វេទនា ខន្ធ , សញ្ញា ខន្ធ , សង្ខារ ក្ខន្ធ , វិញ្ញាណ ក្ខន្ធ; នៅពេលយេីងដាក់អារម្មណ៍នៅកណ្ដាលៗ មិនលម្អៀងទៅខាងឆ្វេងឬខាងស្ដាំ ដែលពាក្យបាលីហៅថា (ឧបេក្ខា) នេះហេីយហៅថាព្រះនិព្វាន ប៉ុន្តែ ព្រះ និព្វាននេះឥតមាននិរន្តរភាព ពីព្រោះយេីងខ្វះការចម្រេីនសតិ; ដេីម្បីឲ្យព្រះនិព្វាននេះ មាននិរន្តរភាព ឬឲ្យយេីង បានសម្រេចនូវភាវៈជាអនាគមីឬអរហន្ត មានតែផ្លូវមួយគត់គឺយេីងត្រូវតែបដិបត្តិ សមាធនិងវិបស្សនាឲ្យបានទៀងទាត់។ និព្វានបន្ទាប់ពីការស្លាប់គឺការមិនមានកំណេីតមកវិញ(គឺឥតមានការកេីតហេីយនិងការស្លាប់)។ នេះជាសេចក្តីសុខអមត(និព្វានំបរមំសុខំ)។ ដរាបណាយេីងនៅមានកំណេីត យេីងនឹងជួបតែសេចក្តីទុក្ខ មិនចេះអស់មិនហេីយ។ សុខនិងទុក្ខរបស់យេីងគឺលាយឡំគ្នាពីព្រោះវាជាធម្មជាតិរបស់អារម្មណ៍ដែលមិនស្ងប់ ឬអារម្មណ៍ដែលខ្វះការចម្រេីនភាវនា។ ព្រះសម្្មាសម្ពុទ្ធអប់រំយេីងឲ្យនាំគ្នាដេី

កម្លាំងបញ្ញា!

អានហេីយអ្នកនឹងមានបញ្ញា!! ថ្ងៃនេះខ្ញុំនឹងនិយាយអំពីបញ្ញា; បញ្ញនេះមិនទាក់ទងនិងការឆ្លាតឬឆ្លាសវៃដែលយេីងបានរៀនមកពីសាលានោះឡេីយ។ បញ្ញានេះកេីតឡេីងមកពីការប្រតិបត្តិធម៌នៅពេលចិត្តយេីងស្ងប់; បញ្ានេះកេីតឡេីងមកពីការពិចារណា ក្នុងខណៈដែលយេីងកំពុងមេីលឃេីញកាយរបស់យេីងច្បាស់ថា វាគ្រាន់តែជាធាតុ៤ យា៉ងមានទឹក, ដី, ភ្លេីង, ខ្យល់ បណ្ណោះ ហេីយវាក៏នឹងវិនាសទៅតាមពេល វេលារបស់វាដែរ; បញ្ញានេះកេីតឡេីងក្នុងខណៈដែលយេីងកំពុងមេីលឃេីញច្បាស់ថា កាយរបស់យេីង  មិន​ទៀង (អនិច្ចំ), មានទុក្ខ (ទុក្ខំ) ឥតមានខ្លួនប្រាណ, ឥតមានអញឯង (អនត្តា) ដែលយេីងពុំគួរតោងវាជាប់ឡេីយ។  បញ្ញាដែលកេីតឡេីងពីសេចក្តី ស្ងប់ ធ្វេីឲ្យយេីងមេីលឃេីញធម្មជាតិទាំងអស់តាមការពិត; ធ្វេីឲ្យយេីងមេីលធ្លុះនូវអវិជ្ជាទាំងអស់របស់មនុស្ស; ធ្វេីឲ្យយេីងមេីលរបស់អ្វីមួួយឃេីញគ្រប់ជ្រុង ហេីយមិនមែនមេីលឃេីញតែខាងមុខឬមេីលឃេីញតែមួយជ្រុងប៉ុណ្ណោះទេ។ បញ្ញានេះមិនគ្រាន់តែធ្វេីឲ្យយេីងមេីលឃេីញបញ្ហាខ្លួនឯង ហេីយចេះ ដោះស្រាយវាបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វេីឲ្យយេីងមេីលឃេីញច្បាស់នូវបញ្ហាសង្គមជាតិហេីយចេះដោះស្រាយវាបានទៀតផង។  បញ្ហានយោបាយ ដែលកេីត ឡេីងក្នុងស្រុកខ្មែរ គឺកេីតឡេីងពីកិលេស, ខ្មែរម្នាក់ៗ

កិលេសគឺឫសគល់នៃទុក្ខ!!

អានហេីយអ្នកនឹងមានបញ្ា! អ្នកសិក្សាខ្មែរម្នាក់ៗ ចំណាយពេលច្រេីនហួស សិក្សាប្រវត្តិសាស្ត្ររបស់ឧក្រិដ្ឋជនប្រល័យពូជសាស្ត្រ របស់ខ្មែរ; ខ្មែរអ្នកជាតិនិយមមួយចំនួន នាំគ្នាលេីកតម្កេីងចលនាតស៊ូរបស់ពួកនេះ តែពួកគេមិនបាននាំគ្នាសិក្សាតេីហេតុអ្វីបានជាពួកនេះក្លាយទៅជាបីសាចដូច្នេះ។  សោកនាដកម្មរបស់ជាតិដែលកេីតឡេីងក្មុងកម្ពុជា កេីតមកពីកិលេសនិងតណ្ហារបស់មនុស្ស។ បេីនិយាយពីកិលេស អាអ្នកចេះនិងអ្នកដឹកនាំស្រុកខ្មែរ មិនដឹងថាស្អី, ថាតេីវាមានន័យយា៉ងណា; រហូតដល់ពួកនេះសម្លាប់អស់ ៣លាននាក់ទៀត នៅតែមិនដឹងទៀតថាតេីកិលេ សជាស្អី។  កិលេស ប្រែថាការសៅហ្មងចិត្ត តាមវចនានុក្រមសម្តេច ជួនណាត; តាមភាសាអ្នកប្រតិបត្តសមាធិកម្មដ្ឋានឬវិបស្សានាកម្មដ្ឋាន ប្រែថា ចំណងដែលចងខ្លួនយេីងជាប់និងអ្វីមួយមិនឲ្យរេីរួច; តណ្ហាប្រែថាចំណង់ ឬការចង់បានហួសពែក គឺយេីងចង់ធ្វេីស្តេច, យេីងចង់មានអំណាច, យេីងចង់ឲ្យគេគោរព។ល។ កិលេសមានអង្គ ៣ គឺ លោភៈ, មោហៈ, ទោសៈ ជាគ្រឹះ។ កិលេសគឺជារោគញៀន, បេីបុគ្គលណាដែលត្រូវកិលេសគ្របសង្កត់ហេីយ មិនត្រឹមតែធ្វេីឲ្យប្រទេសជាតិវិនាសទេ ថែមទាំងធ្វេីឲ្យខ្លួនឯងវិនាសទៀតផង។ កិលេសគឺជាទុក្ខរបស់មនុស្ស ្ដែលត្រូវជម្រះដោយ វិធីប្រតិបត្តិសមាធិន

ធុតង្គវត្ត ១៣ខ ธุดงค์วัตร 13 ข้อ

វិន័យពិសេស  ១៣ខ ហៅថា ធុតង្គវត្ត របស់លោកធុតង្គ ធុតង្គ  (dhutanga) ជាពាក្យខ្ចីពីភាសាសំស្ក្រឹតនិងបាលីអានថាធុដុងឬធូដុង។ ធុតង្គគឺជាអង្គរបស់ធម៌ជាគ្រឿងកម្ចាត់នូវ កិលេស។ ពាក្យនេះជាឈ្មោះវត្តប្រតិបត្តិដោយឡែកសម្រាប់បព្វជិតក្នុងព្រះពុទ្ធសាសនាកាន់តាមកម្លាំងសទ្ធាដើម្បី ទម្រោមធម៌ជាគ្រឿងសៅហ្មងចិត្តឲ្យថយចុះ។ ធូតង្គបានដល់ធម៌ជាគ្រឿងកម្ចាត់ កិលេស ឬដែលនិយមហៅថាធុតង្គវត្តដែល សំដៅដល់ការបដិបត្តិដើម្បីកម្ចាត់កិលេសឬកិច្ចដែលភិក្ខុអ្នកកាន់ធុតង្គគួរធ្វើ។ ១ . បង្សុកូលិកធុតង្គ - ទ្រទ្រង់សំពត់ បង្សុកូល ជាវត្ត។ ២ . តេចីវរិកធុតង្គ - ទ្រទ្រង់ត្រៃចីវរ៣ផ្ទាំងជាវត្តមានស្បង់ ,  ចីពរ , សង្ឃាដីដែលចាំបាច់។ ៣ . បិណ្ឌបាតិកធុតង្គ -  សមាទាន ការត្រាច់បិណ្ឌបាតជាវត្តគឺឆាន់អាហារដែលបានមកពីការបិណ្ឌបាតប៉ុណ្ណោះ។ ៤ . សបទានចារិកធុតង្គ - ដើរបិណ្ឌបាតទៅតាមលំដាប់ច្រកជាវត្ត។ គឺដើរបិណ្ឌបាតតាមរៀងនៃផ្ទះមិនរំលងទៅផ្ទះដទៃគឺមិនប្រកាន់ថាអ្នកស្អប់ឬអ្នកស្រឡាញ់។ ៥ . ឯកាសនិកធុតង្គ  - សមាទានការអង្គុយឆាន់ក្នុងអាសនៈមួយជាវត្តគឺឆាន់ក្នុងកន្លែងតែមួយរហូតរួចរាល់។ ៦ . បត្តបិណ្ឌបាតិកធុតង្គ  - សមាទានការឆាន់ក្នុងបាត្រ១ជាវត្ត។ ៧ . ខលុបច្ឆាភត្តិកធុតង្គ -