កុសលនិងការវាស់កុសល!!
កុសលប្រែថាសេចក្តី "ល្អ ឬ បុណ្យ"។ ការបំពេញកុសល គឺការបំពេញនូវសេចក្តីល្អ។ តេីកុសលវាស់បានយ៉ាងណា ហេីយតេី មានអ្វីជាគ្រឿងវាស់? តេីសេចក្តីល្អមានអ្វីជាមូលដ្ឋាន ហេីយបានអ្វីជាការអះអាង?
ជួនកាល វាជាការស្មុកស្មាញមួយក្នុងការពន្យល់ពាក្យថាល្អ ឬពាក្យបុណ្យ ឬកុសល ពីព្រោះសង្្គមយេីងមានការអធិបាយផ្សេងៗគ្នា; ឧទាហរណ៍ ដូចជាការមាន ទ្រព្យ ក៏ថាបុណ្យ, មានបុណ្យស័ក្តិ ក៏ថាបុណ្យ, រៀនពូកែ ក៏ថាបុណ្យ ហេីយពាក្យថាល្អឬបុណ្យនេះមានការអធិបាយផ្សេងៗគ្នាជាច្រេីនទៀត។
ឥឡូវនេះ យេីងនឹងមកស្តាប់ការអធិបាយពាក្យថា " ល្អ " តាមរបៀបព្រះពុទ្ធ។ សេចក្តី " ល្អ " គឺ៖ ការធ្វេីល្អ, ការនិយាយល្អ, ការគិតល្អ ដែលពុំមាន លោភៈ, មោហៈ និង ទោស មកគ្រប់គ្រងឬបញ្ជា។
មូលប្រែថាឫសឬគល់៖ កុសលមូល ប្រែថាឫសគល់នៃសេចក្តីល្អ។ ព្រះសម្មាសម្ពុទ្ធទ្រង់ទតមេីលសេចក្តីល្អដូចជាដេីមឈេីមួយដេីម។ ដេីមឈេីតែតែងមានឫស ហេីយនិងគល់, មានមែក, មានធាងនិងស្លឹក ហេីយនិងផ្លែ។ ដូច្នោះហេីយដេីមឈេីត្រូវការដាំ ហេីយថែរក្សា ទេីបមាន ការចម្រេីនលូតលាស់បានល្អ។
ដេីមឈេីល្អត្រូវដុះឫសល្អ; សេចក្តីល្អមានឫស៣ដុះ ជួួយជ្រែងគ្នាឲ្យរឹងមាំ ១. គឺមិនមានលោភៈ(ការមិនចង់បានហួស) , ២. មិនមានមោហៈ (មិនមានការវង្វេង), ៣. មិនមានទោស(មិនមានការខឹងសម្បា) ។ ការមិនលោភ គឺការឲ្យទាន, ការមិនខឹងសម្បា គឺការរក្សាលីល, សេចក្តីមិនវង្វេងគឺការភាវនា(ចម្រេីនបញ្ញា)។ ការឲ្យទានគឺការចម្រេីនមេត្តា; ការចម្រេីនភាវនាគឺការបង្កេីតបញ្ញាដេីម្បីជម្រះនូវការវង្វេង។
មនុស្សអាចវាស់កុសលឬសេចក្តីល្អរបស់គេដោយការពិនិត្យមេីលតេី លោភៈ មោហៈ និងទោស របស់គេរលត់អស់ហេីយឬនៅ។
Comments