Skip to main content

Posts

Showing posts from April, 2020

សតិប្បដ្ឋាន៤

មហា​សតិបដ្ឋាន​សូត្រ «ព្រះ​សូត្រ​សម្តែង​អំពី​ការ​ចម្រើន​សតិ​ប​ដ្ឋាន​ ៤​» សូត្រ​នេះ​ព្រះ​អង្គ​ទ្រង់​សំ​ដែង​យ៉ាង​ពិស្តារ​នៅ​ក្នុង​ សុត្តន្ត​បិដក ទីឃ​និកាយ​ ចតុត្ថភាគ​ មហាវគ្គ​ បិដក លេខ​១៧​ ចាប់​ពី​ទំព័រ​ទី​ ២៤៤ ដល់ ៣០៤ ។ នៅ​ក្នុង​ប្រកាស​នេះ​ នឹងសូម​លើក​យក​តែ​សេចក្តី​សង្ខេប​មក​ចែក​ជូន​ដល់​សាធុ​ជន ដើម្បី​បាន​ជា​ប្រទីប​ក្នុង​ការ​សិក្សា​សតិបដ្ឋាន សម្រាប់​ជា​កិច្ច​បដិបត្តិ​។ បើ​សាធុជន​មាន​បំណង​ចង់​អាន​សេចក្តីពិស្តារ​ សូម​ទាញ​យក​តាម​តំណ​ភ្ជាប់​ខាង​លើ​ចុះ។ សេចក្តី​សង្ខេប​នៃសតិបដ្ឋាន​សូត្រ​មាន​ដូច​តទៅ៖ សម័យ​មួយ ខណៈ​ដែល​ព្រះ​សម្មាសម្ពុទ្ធ​គង់​នៅ​ក្នុង​ កម្មាសទម្មនិគម របស់​អ្នក​ដែន​កុរុ ទ្រង់​សម្តែង​នូវ​ការ​ចម្រើន​សតិប​ដ្ឋាន ឲ្យ​ភិក្ខុ​ទាំងឡាយ​ស្តាប់ ដោយ​ទ្រង់​លើក​យក​មាតិកា​ធម៌ ឡើង​ជា​ឧទ្ទេស​ដូច្នេះ​ ភាគឧទេ្ទស សតិបដ្ឋាន ៤ ម្នាល​ភិក្ខុ​ទាំង​ឡាយ ផ្លូវ​នេះ​ជា​ផ្លូវ​មូល​តែ​មួយ ប្រព្រឹត្ត​ទៅ​ដើម្បី សេចក្តី​បរិសុទ្ធ​នៃ​សត្វ​ទាំង​ឡាយ ដើម្បី​កំចាត់​បង់​នូវ​សេចក្តី​សោក និង សេចក្តី​ខ្សឹក​ខ្សួល ដើម្បី​រំលត់​ទុក្ខ និង ទោមនស្ស ដើម្បី​បាន​សម្រេច​នូវញេយ្យធម៌ (អរិយមគ្គ) ដើម្បី​ធ្វើ​ឲ្យ​ជាក់​ច្បាស