Skip to main content

Posts

Showing posts from June, 2017

សំណួរ ១០ខ ដែលព្រះពុទ្ធបដិសេធមិនតប คำถาม๑๐ ข้อที่พระพุทธเจ้าไม่ตอบ

សំណួរ១០ខនេះ ព្រះពុទ្ធបដិសេធមិនតប ពីព្រោះព្រះអង្គយល់ថាសំណួរទាំងនេះមិនសំខាន់ដល់ការរលត់ទុក្ខរបស់មនុស្សឬមិនទាក់ទងនិងការរលត់ទុក្ខរបស់មនុស្ស។ ព្រះអង្គយល់ថាបេីព្រះអង្គតបនិងសំណួរទាំងនេះ មនុស្សធម្មតានឹងមិនអាចយល់បានឡេីយ ហេីយវានឹងធ្វេីឲ្យពួកគេឆ្ងល់ខ្លាំងហេីយប្រកែក​គ្នា​រក​ខុស​រកត្រូវ​ យកឈ្មះយកចាញ់រៀងខ្លួនដែលធ្វេីឲ្យខាតពេលវេលា ស្វែងរកផ្លូវពិតឆ្ពោះទៅរករលត់តទុក្ខញាុំងគឺព្រះនិព្វាន។ ១.តេីពិភពលោកអមត? ២.តេីពិភពលោកមិនអមត? ៣.តេីពិភពលោកល្ហល្ហេវ​គ្មានដែនកំណត់(តេីលោកមានព្រំដែនទេ)? ៤.តេីពិភពលោកមិនល្ហរល្ហេវមានដែនកំណត់?(តេីលោកមិនមានព្រំដែនទែ? ៥.តេីព្រលឹង(ជីវិត, វិញ្ញាណ)និងកាយដូចគ្នាទេ? ៦.តេីព្រលឹងនិងកាយមិនដូចគ្នាទេ? ៧.តេីមានសត្វលោកទៀតឬបន្ទាប់ពីការស្លាប់? ៨.តេីមិនមានសត្វលោកទៀតឬបន្ទាប់ពីការស្លាប់? ៩.តេីមានឬមិនមានសត្វទៀតបន្ទាប់ពីការស្លាប់? ១០.តេីអាចមានសត្វលោកឬក៏មិនអាចមានសត្វលោកបន្វាប់ពីការស្លាប់? คำถาม๑๐ ข้อที่พระพุทธเจ้าไม่ตอบ ๑. โลกเที่ยง (ยั่งยืนนิรันดร) หรือ? ๒. โลกไม่เที่ยงหรือ? ๓. โลกมีที่สุดหรือ? ๔. โลกไม่มีที่สุดหรือ? ๕. ชี

ទុក្ខកេីតពីការដេីរលេង

ការដេីរលេងកម្សាន្ត ទៅមេីលកន្លែងនេះ, ទៅមេីលកន្លែងនោះ, ការធ្វេីដំណេីរ ច្រេីនដោយមិនចាំបាច់ មិនមែនជាការស្វែងរកសេចក្តីសុខដ៏ពិតប្រាកដនោះឡេីយ ពីព្រោះកិលេស(អារម្មណ៍)ជាអ្នកបញ្ជាយេីងឲ្យចង់ដេីរ; វាធ្វេីឲ្យយេីងមិនចេះនៅស្ងៀម បេីមិនបានដេីរលេងទេ វាធ្វេីឲ្យយេីងកេីតទុក្ខ។ ដេីរច្រេីនទុក្ខ ច្រេីន; ដេីរច្រេីនគ្រោះថ្នាក់ច្រេីន ហេីយការគ្រោះថ្នាក់ដែលកេីតពីការដេីរលេងច្រេីន មិនមែនជាផលកម្មដែលកសាងទុកពីជាតិមុនទេ តែជាផលកម្មដែលកេីតឡេីងពីការប្រមាទឬការដេីរលេងច្រេីន។ សេចក្តីសុខពិតប្រាកដកេីតពីសេចស្ងប់។

ទុក្ខធ្វេីឲ្យមនុស្សផ្លាស់ប្តូរ!!

កន្លែងណាមានការផ្លាស់ប្តូរច្រេីន កន្លែងនោះមានទុក្ខច្រេីន? តែទុក្ខនេះអាចធ្វេីឲ្យមនុស្សចេះរេីបម្រាស់ចេញពីទ្រុងនៃអវិជ្ជា ដែលធ្វេីឲ្យយេីងខ្វះសេរីភាពក្នុងការគិតនោះដែរ។ ព្រះអភិធម្មអប់រំអំពីចិត្តច្រេីនជាងគេបំផុត ក្នុងចំណោមគម្ពីរទាំង៣នៃព្រះត្រៃបីដក, គឺអប់រំសភាវៈរបស់ចិត្ត ហេីយនិងលក្ខណរបស់ចិត្ត។ ចិត្តបញ្ជាមនុស្សឲ្យធ្វេីគ្រប់យា៉ង; វាទទួលអរម្មណ៍តាមទ្វារអារម្មណ៍ទាំង៦ ហៅ អាយតន; មានទាំងខាងក្រៅហេីយនិងខាងក្នុង។ ភ្នែក, ត្រចៀក, ច្រមុះ, អណ្តាត, កាយ, មនោ ហៅថាអាយតនៈ ខាងក្នុង ( ហៅឲ្យពេញថា ចក្ខ្វាយតនៈ, សោតាយតនៈ, ឃានាយតនៈ, ជិវ្ហាយតនៈ, កាយាយតនៈ, មនាយតនៈ )។ រូប, សំឡេង, ក្លិន, រស, ផោដ្ឋព្វៈ, សភាវធម៌ ហៅថាអាយតនៈខាងក្រៅ( ហៅឲ្យពេញ ជារូបាយតនៈ, សទ្ទាយតនៈ , គន្ធាយតនៈ, រសាយតនៈ ផោដ្ឋញ្វយតនៈ, ធម្មាយតនៈ)។ អារយតនៈទាំង៦ខាងក្រៅហេីយនិង៦ខាងក្នុងនេះជាភូមិលំនៅនៃទុក្ខរបស់មនុស្ស។ ចិត្តរបស់មនុស្សជាអ្នកទទួលអារម្មណ៍ទាំងអស់ ដែលបរិភោគតាម ទ្វារអារម្មណ៍ ទាំង៦នេះ; វាបញ្ជា មនុស្សមិនឲ្យនៅស្ងៀម; និយាយចំៗ គឺវាបញ្ជាមនុស្សមិនឲ្យបានសុខ។ យេីងអង្គុយមិនឈប់ក៏ស្លាប់, ដេីរមិនឈប់ក៏ស្លប់, ដេកមិនឈប់ក៏ស្លាប់, ឈរមិនឈប់ក៏ស្លាប់; យេីងត្រូវតែផ្លា

សាសនានិងសង្គម

សាសនា ប្រែថា  ការប្រៀនប្រដៅ,   ការអប់រំ, លទ្ធិ, (ទីពឹង) ការគោរពសាសនាច្របូកច្របល់រវាងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនាបង្ហាញនូវភាពទន់ខ្សោយអំពីការយល់ដឹងនៃការអប់រំរបស់ព្រះពុទ្ធសាសនានៅក្នុងសង្គម ខ្មែរ  ហេីយថែមទាំងបង្ហាញនូវភាពមិនជឿជាក់ឬភាពសង្ស័យរបស់សង្គមថាព្រះពុទ្ធសាសនាជាសាសនារលត់ទុក្ខមែន ហេីយវាថែមទាំងបង្ហាញនូវភាពមិនជឿជាក់របស់សង្គម ថាតេីពួកគេគួរដេីរតាមផ្លូវណា៖   តេីពួកគេគួរដេីរតាមព្រហ្មញ្ញសាសនាឬក៏តិរច្ឆានសាសនា(អបីយជំនឿ) ដែលអប់រំមនុស្សឲ្យចាំតែពឹងពាក់លេីការបន់ស្រន់ព្រះ ឬការបួងសួងដល់ព្រះអាទិទេព, ឬព្រលឹងខ្មោច, ឬព្រលឹងព្រាយបីសាច, ឬអ្នកតា ឲ្យមកជួយរម្សាយទុក្ខរបស់គេ ដោយមិនចំបាច់ខំប្រឹងដោយខ្លួនឯង ហេីយនាំគ្នាជឿថាព្រលឹងទាំងនោះនឹងអាចជួយរម្សាយទុក្ខរបស់គេបាន ឬក៏នាំគ្នាដេីរតាមផ្លូវតែមួយគត់របស់ព្រះសម្មាសម្ពុទ្ធ ដែលអប់រំពួកគេឲ្យពឹងលេីខ្លួនឯង, ឲ្យមានការព្យាយាមដោយខ្លួនឯង, ឲ្យចេះគិតត្រិះរិះ, ឲ្យចេះប្រេីសតិនិងបញ្ញារបស់ខ្លួនឯង ។ ខ្មែរយេីងរគោរពព្រហ្មញ្ញសាសនាហេីយនិងតិរច្ឆានសាសនានេះតកូនតចៅតាំងពីសម័យបុរាណ នៅដេីមសម័យ អង្គរមកម្លេ៉ះ ជាងមួយពាន់ឆ្នាំមកហេីយ ហេីយក៏ នាំគ្នាដេីរតាមទាំងងងឹតងងល់ ដោយខ្វះការគិតពិច

ខន្ធ៥-អនត្តលក្ខណសូត្រ

អនត្តលក្ខណសូត្រ ឯវម្មេ សុតំ (សូត្រនេះឈ្មោះអនត្តលក្ខណសូត្រ) គឺខ្ញុំ (ឈ្មោះអានន្ទ) បានស្តាប់មកហើយយ៉ាងនេះថា៖ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងទីព្រៃឥសិបតនមិគទាយវ័ន ជិតក្រុងពារាណសី។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅនូវបញ្ចវគ្គិយ៍ភិក្ខុទាំងឡាយ ក្នុងទីនោះ (ឲ្យនាំគ្នាតាំងចិត្តស្តាប់នូវភាសិតនេះ) ថា៖ រូបក្ខន្ធ ម្នាលភិក្ខុទាំងឡាយ រូបគឺរាងកាយ ជាអនត្តា មិនមែនជារបស់ខ្លួនឡើយ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនណាបើរូបនេះ ជារបស់ខ្លួនពិតមែន។ រូបនេះក៏មិនគប្បីប្រព្រឹត្តទៅដើម្បីអាពាធ គឺជម្ងឺដំកាត់ឡើយ។ ម្យ៉ាងទៀត បុគ្គលគប្បីបាន (នូវអំណាច) ក្នុងរូបថា សូមឲ្យរូបរបស់អញយ៉ាងនេះទៅ សូមកុំឲ្យរូបរបស់អញយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ រូបជាអនត្តាពិតមែន ព្រោះហេតុនោះ បានជារូបចេះតែប្រព្រឹត្តទៅដើម្បីអាពាធ។ ម្យ៉ាងទៀត បុគ្គលមិនបាន (នូវអំណាច) ក្នុងរូបថា សូមឲ្យរូបរបស់ អញយ៉ាងនេះទៅ សូមកុំឲ្យរូបរបស់អញយ៉ាងនេះឡើយ។ វេទនាខន្ធ វេទនាមិនមែនជារបស់ខ្លួនឡើយ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនណាបើវេទនានេះ ជារបស់ខ្លួនពិតមែន វេទនានេះ ក៏មិនគប្បី ប្រព្រឹត្តទៅដើម្បីអាពាធឡើយ។ ម្យ៉ាងទៀត បុគ្គលគប្បីបាន (នូវអំណាច) ក្នុងវេទនាថា សូម

របៀបផ្សាយមេត្តធម៌!

ព្រះពុទ្ធបានសម្រេចព្រះនិព្វានក៏ដោយសារការផ្សាយមេត្តាធម៌នេះដែរ។ ការផ្យាយមេត្តាធម៌មានច្រេីនយា៉ង, យេីងចង់ផ្យាយមេត្តាធម៌ដល់សត្វលោកទាំងអស់ដែលមានជីវិត មិនថាមិត្តឬសត្រូវ, សត្វតូចឬធំ, មានជេីងឬអត់ជេីង, ចេះហេីរឬដេីរលេីដី យេីងផ្សាយឲ្យទាំងអស់ដោយឥតលម្អៀង។ ការផ្សាយមួយទៀតគឺយេីងផ្សាយដល់អ្នកដែលយេីងចូលចិត្ត រាប់អាន, ពេលអង្គុយសមាធិ តាំងចិត្តឲ្យស៊ប់នឹកដល់ឈ្មោះគេ នៅពេលយេីងដកដង្ហេីមចេញចូល; អង្គុយភាវនាតាំងចិត្តឲ្យនៅជាប់និងឈ្មោះគេ; ឲ្យឈ្មោះគេនៅជាប់និងចិត្តយេីង។