Skip to main content

តេីការខ្លាចមកពីណា?

ការខ្លាចមកពីណា?

ការខ្លាចគឺជាគុកដែលដាក់មនុស្សមិនឲ្យមានសេរីភាព។
ការខ្លាចជាឧបសក្គមួយយា៉ងធំសម្រាប់ការរីកចម្រេីនស្មារតីនិងបញ្ញារបស់មនស្ស។ មនុស្ស យេីងមានការខ្លាចផ្សេងៗគ្នា មិនថាអ្នកមានឬអ្នកក្រ; មិនថាអ្នកឆ្លាតឬអ្នកខ្លៅ;  តែយេីងត្រូវសួរខ្លួន ឯងថាតេីយេីងខ្លាចអី្វ ហេីយចម្លេីយនោះគឺយេីងខ្លាចសព្វគ្រប់៖ យេីងខ្លាចនេះ, យេីងខ្លាចនោះ, យេីងខ្លាចខ្មោច, យេីងខ្លាចឈឺ, យេីងខ្លាចហត់នឿយ, យេីងខ្លាចទៅមិនដល់, យេីងខ្លាចក្រ, យេីងខ្លាចក្តៅត្រជាក់, យេីងខ្លាចប្រឡងធ្លាក់, យេីងខ្លាចចាញ់គេ ហេីយការខ្លាចដែលធំបំផុតគឺ មនុស្សយេីងខ្លាចស្លាប់។

ការខ្លាចនេះកេីតពីការខ្វះការអប់រំចិត្ត ឬការចម្រេីនសតិ ដែលធ្វេីឲ្យមនុស្សពំុអាចឃើញច្បាស់នូវ ដំណើរសង្ខារធម៌ឬការតាក់តែងរបស់ធម្មជាតិាមារពិត ដែលមនុស្សតែងតែយល់ច្រឡំ ថាអ្វីៗទាំងនៅក្នុងលោកមិនចេះប្រែប្រួល។ មនុស្សខ្លាច ជាមនុស្សដែលត្រូវ អវិជ្ជា (មោហៈ) គ្របសង្កត់; វាធ្វេីឲ្យពួកគេមិនជឿជាក់លេីខ្លួនឯង; ការខ្លាចគឺជាការបា៉នស្មាន  នូវអ្វីដែលមិន ទាន់កេីតឡេីង ហេីយគិតថាវានិងកេីតឡេីងនៅពេលខាងមុខឬក្នុងអនាគតនេះ។ 

ព្រះសម្មាសម្ពុទ្ធមានឳវាទថា ៖​ កុំគិតអំពីអតីត គឺអ្វីទាំងអស់ដែលយេីងមានកន្លងផុតទៅហេីយដូច ជាការខកចិត្ត, ការសោកសៅ, ការសៅហ្មងចិត្ត, ការប្រាថ្នាអ្វីមិនបានសម្រេចដូចចិត្ត, ការឈឺចាប់ ជាដេីម; យេីងមិនអាចកែវាបានឡេីយ ពីព្រោះវាផុតរួយទៅហេីយ; បេីយេីងគិត វានឹងធ្វេីឲ្យយេីងកេីតទុក្ខ; មិនថាអតីតនោះល្អឬអាក្រក់ វាជាទុក្ខទាំងអស់ ពីព្រោះវាជាកិលេសដែលតោងអា រម្មណ៍យេីង។  ព្រះអង្គបានឲ្យឳវាទទៀតថា កំុគិតអំពីអនាគតព្រោះវាមិនទាន់មកដល់; វានឹងធ្វេី ឲ្យយេីង មានការព្រួយបារម្ភ និងសេចក្តីកង្វល់ ដែលនឹងធ្វេីឲ្យយេីងកេីតទុក្ខថែមទៀត។ ព្រះអង្គបាន តឿនយេីងទៀតថា កំុរស់ដោយការប្រមាទ, បេីយេីងចង់ធ្វេី៎អនាគតឲ្យចម្រេីនឬប្រសេីរឡេីង គឺត្រូវធ្វេីក្នុង ពេលឥឡូវនេះ ក្នុងបច្ចុប្បន្នកាលនេះ នៅពេលយេីងមានដង្ហេីម; ត្រូវធ្វេីអំពេីអ្វី ទាំង អស់ដោយ មានសម្មាទិដ្ឋិ (ការប្រតិបត្តិនូវសេចក្តីយល់ឃេីញត្រូវ) និងសម្មាសតិ (ការប្រតិបត្តិនូវ សេច ក្ដីនឹករលឹកត្រូវ)។

បេីយេីងរស់ដោយមានសតិ ឃេីញច្បាស់ថាអ្វីទាំងអស់មិនទៀង, វាគ្រាន់តែជា ទុក្ខំ អនិច្ចំ និងអនត្តាប៉ុណ្ណោះ ហេីយការខ្លាចទាំងអស់ដែលយេីងមានក៏នឹងត្រូវរលត់អស់ដែរ។

Comments

Popular posts from this blog

សេចក្តីថ្លៃថ្នូររបស់មនុស្ស!

សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ   ប្រែថា   មាន តម្លៃ គួរ លើក សរសើរ   គួរ រាប់ អាន។   សេចក្តិថ្លៃថ្នូរ   មិនមែនមកពីមាន   ទ្រព្យសម្បត្តិច្រេីន   ឬ   បុណ្យស័ក្តិខ្ពស់   ឬមានអំណាចច្រេីន   ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។   ព្រហ្មវិហារធម៌៤   ជាធម៌កំពូល ជាធម៌របស់ព្រហ្ម   ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ   ទី១ -  មេត្តា   ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ;  ទី២ -  ករុណា   ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ;  ៣ -  មុទិតា   ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ;  ៤ -  ឧបេក្ខា   ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ ,  ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។   ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ   ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹ...

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង លោភមូលចិត្ត៨ដួង៖ ១- លោភមូលចិត្ត៨ដួង សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយទិដ្ឋិ២ប្រការគឺ ឧច្ឆេទទិដ្ឋិ សេចក្តីឃើញ ថា សត្វមានខ្លួននៅក្នុងខ្លួនគឺស្លាប់ហើយសួន្យទៅ មិនកើតទៀត១ សស្សតទិដ្ឋិ សេចក្តីឃើញថា សត្វលោកទៀង គឺសត្វស្លាប់ហើយកើតទៀត ធ្លាប់កើតយ៉ាងណាក៏មក កើតជាយ៉ាងនោះទៀត១ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា​ និងព្រមដោយទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយ សង្ខារ គឺមានបុគ្គលមកដឹកនាំ(មិនក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយសង្ខារ គឺមានបុគ្គលមកដឹ...

អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path

ធម៌រលត់ទុក្ខ! អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path អរិយអដ្ឋង្គិកមគ្គ ឬ អង្គិកមគ្គ ឬ អរិយមគ្គ (The Noble Path)​ ​គឺ​ជា​ធម៌សំខាន់មួយ​ក្នុង​ចំណោម​ធម៌​ទាំងឡាយ​ដែល​ព្រះពុទ្ធ​​​ទ្រង់​បាន​បង្រៀន​ភិក្ខុ ​និង ​បរិស័ទ​​ដើម្បី​ការ​​រលត់​អស់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង ជាផ្លូវ​​ឆ្ពោះ​​ព្រះ​​​​និព្វាន​ ​។ អរិយអដ្ឋង្គិកមគ្គ ជា​ពាក្យ​ផ្សំ​មក​ពី​ ៤ បទ គឺ អរិយ ប្រែ​ថា ប្រសើរ, អដ្ឋ ប្រែ​ថា ៨, និង អង្គៈ ប្រែ​ថា អង្គ ឬ​ តួ, និង មគ្គ ប្រែ​ថា ផ្លូវ ។ ដូច្នេះ​ អដ្ឋង្គិកមគ្គ មាន​ន័យ​ថា​ មាគ៌ា​ឬ​ផ្លូវ​​មាន​អង្គ ៨ ​ដ៏ប្រសើរ​ ។ តើ​អង្គ​​​ទាំង​ ៨ របស់​​អរិយ​មគ្គ​មាន​អ្វី​ខ្លះ ? ហេតុអ្វី​ទើប​ហ៊ាន​ពោល​ថា​ "ប្រសើរ"​ ? អង្គ​ទាំង​ ៨ នោះ​គឺ​ សម្មាទិដ្ឋិ (ការ​យល់ត្រូវ), សម្មាសង្កប្បៈ (ការ​ត្រិះរិះត្រូវ), សម្មាវាចា (ការ​ពោលពាក្យ​សម្តី​ល្អ​គួរ​ស្តាប់ និង​ត្រូវ​កាល​ទេសៈ), សម្មាកម្មន្តៈ (​ការ​​ធ្វើ​ការងារត្រូវ​តាម​ក្បួន​ខ្នាត ឬ​ នីតិវិធី)​, សម្មាវាយាមៈ (ការ​ព្យាយាមត្រូវ)​, សម្មាអាជីវៈ (ការ​​ប្រកប​របរ​ចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការ​មាន​សេចក្តីរឭកត្រូវ ឬ​ ផ្ចង់​ស្មារតី​ត្រូវ​), និង សម្មាសមាធិ (ការ​​តាំងចិត្តម...