ការដេីរលេងកម្សាន្ត ទៅមេីលកន្លែងនេះ, ទៅមេីលកន្លែងនោះ, ការធ្វេីដំណេីរ ច្រេីនដោយមិនចាំបាច់ មិនមែនជាការស្វែងរកសេចក្តីសុខដ៏ពិតប្រាកដនោះឡេីយ ពីព្រោះកិលេស(អារម្មណ៍)ជាអ្នកបញ្ជាយេីងឲ្យចង់ដេីរ; វាធ្វេីឲ្យយេីងមិនចេះនៅស្ងៀម បេីមិនបានដេីរលេងទេ វាធ្វេីឲ្យយេីងកេីតទុក្ខ។ ដេីរច្រេីនទុក្ខ ច្រេីន; ដេីរច្រេីនគ្រោះថ្នាក់ច្រេីន ហេីយការគ្រោះថ្នាក់ដែលកេីតពីការដេីរលេងច្រេីន មិនមែនជាផលកម្មដែលកសាងទុកពីជាតិមុនទេ តែជាផលកម្មដែលកេីតឡេីងពីការប្រមាទឬការដេីរលេងច្រេីន។ សេចក្តីសុខពិតប្រាកដកេីតពីសេចស្ងប់។
អហេតុក ( សំ. បា. អហេតុក ឬ សំ. អហៃតុក ) ដែលមិនប្រកបដោយហេតុឬដែលមិនមានហេតុមិនមានបច្ច័យ : កំណើតអហេតុកៈ កំណើតសត្វដែលមិនប្រកបដោយកុសលហេតុ ( ហៅ អហេតុកៈកំណើត ក៏បាន ) ។ អហេតុកចិត្ត ចិត្តជាអហេតុក: គឺចិត្តដែលពេញដោយលោភៈ, ទោសៈ, មោហៈ ( ព. អ. ) ។ អហេតុកទិដ្ឋិ ឬ -មិច្ឆាទិដ្ឋិ ការយល់ឃើញខុសថាសត្វលោកនិងអ្វីៗទាំងអស់ក្នុងលោកសុទ្ធតែឥតមានហេតុឥតមានបច្ច័យតាក់តែងឡើយ ( ជាទិដ្ឋិរបស់និគ្រន្ថតិរិ្ថយពួកខ្លះ ) ។ អហេតុកប្បដិសន្ធិ ឬ -ប្រតិសន្ធិ ការចាប់កំណើតដោយអហេតុកចិត្ត ( ព. អ. ) ។ អហេតុកសត្ត ឬ -សត្វ សត្វដែលចាប់កំណើតដោយអហេតុកចិត្ត ( ព. អ. ) ។ល។ អហេតុកចិត្ត១៨ដួង អហេតុកចិត្ត គឺដែលមិនមានហេតុបានដល់ លោភហេតុ ទោសហេតុ និងមោហហេតុ ផ្នែកខាងអកុសល។ អលោភហេតុ អទោសហេតុ និង អមោហហេតុ ផ្នែកខាងកុសលនិងអព្យាក្រិត។ អហេតុកចិត្តមាន៣ប្រភេទគឺ អកុសលវិបាកចិត្ត៧ កុសលវិបាកចិត្ត៨ និងកិរិយាចិត្ត៣ រួមគ្នាត្រូវជា១៨ដួង។ អកុសលវិបាកអហេតុកចិត្ត៧ដួង...

Comments