Skip to main content

ហេតុអ្វីបានជាប្តីនិងប្រពន្ធឈ្លោះគ្នា?



ប្តីប្រពន្ធឈ្លោះគ្នា ពីព្រោះអ្នកទាំងពីរ ទី១. ខ្វះមេត្តាធម៌(គឺសីល៥), ទី២. ខ្វះការយល់ដឹង អនិច្ចំ (ធម្មជាតិ ទាំងអស់ដែលប្រែប្រួល) ទី៣. ខ្វះការយល់ដឹង អនត្តា (សាបសូន្យ ឬឥតមានអញ ឬឯង)។ 
ចម្លេីយ៖
ទី១. ការខ្វះមេត្តាធម៌ឬសីល៥ធ្វេីគេទាំងពីរមិនចេះអាណិតអាសូរគ្នាហេីយមិនទុកចិត្តគ្នា; ទី២. ការមិនយល់ពាក្យថា "អនិច្ចំ" ធ្វេីឲ្យគេយល់ ច្រឡំ ថាអ្វីទាំងអស់មិនចេះប្រែប្រួល, ពេលគេទាំងពីរប្រែប្រួល គេទាំងពីរនឹងមានកំហឹងរៀងខ្លួន; ទី៣. ការមិនយល់ពាក្យថា "អនត្តា" ធ្វេីឲ្យគេយល់ច្រឡំថាអ្វីទាំងអស់ មានអញមានឯង, នេះជារបស់អញ ហេីយនេះជារបស់ឯង, នេះជាប្តីអញហេីយនេះជាប្រពន្ធឯង; ការមានអញឬឯង ធ្វេីឲ្យមនុស្សមានភាពមានះ យកឈ្នះយកចាញ់មិនចប់។ 
ការឈ្លោះគ្នារវាងប្តីប្រពន្ធ កេីតមកពីការតោងជាប់និងរបស់ដែលប្រែប្រួល ហេីយនិងរបស់ដែលចេះសាបសូន្យ ហេីយគិតថារបស់នោះមិនចេះប្រែប្រួល ហេីយមិនចេះសាបសូន្យ។ សេចក្តីសុខរវាងប្តីប្រពន្ធ កេីតមកពីការមានមេត្តា ធម៌ ហេីយនិងការមិនតោងជាប់និងអារម្មណ៍ដែលប្រែប្រួលទាំងអស់។
ពេលណាអ្នកជម្រះអារម្មណ៍អ្នកឲ្យស្អាត ដោយការបដិបត្តិវិបស្សនា អ្នកនឹងមានសេចក្តីសុខជានិរន្តរភាព។
ពីព្រះអភិធមម្ម
ហេតុឲ្យមានការខឹងក្នុងចិត្ត មាន៤ប្រការ (ហេតុឲ្យមានទោសមូលចិត្ត មាន៤ ប្រការ)
១. ទោសជ្ឈាសយតា-មានអធ្យាស្រ័យជាអ្នកចងនូវសេចក្តីក្រោធទុក(ជាអ្នកមានចិត្តខឹងនៅក្នុងខ្លួន
២. អគម្ភីរបកតិតា- មានសេចក្តីមិនសុខុមជាប្រក្រតី (មិនមានសេចក្តីសុខជាប្រក្រតី)
៣. អប្បសុតតា- មានការស្តាប់នូវព្រះសទ្ធម្មតិចណាស់ (ស្តាប់ធម៌តិច)
៤. អនិដ្ឋារម្មណសមាយោគោ- ប្រកបនិងអារម្មណ៍ដែលមិនល្អគាប់ចិត្ត(មិនមានអរម្មណ៍ល្អក្នុងចិត្ត)

Comments

Popular posts from this blog

សេចក្តីថ្លៃថ្នូររបស់មនុស្ស!

សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ   ប្រែថា   មាន តម្លៃ គួរ លើក សរសើរ   គួរ រាប់ អាន។   សេចក្តិថ្លៃថ្នូរ   មិនមែនមកពីមាន   ទ្រព្យសម្បត្តិច្រេីន   ឬ   បុណ្យស័ក្តិខ្ពស់   ឬមានអំណាចច្រេីន   ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។   ព្រហ្មវិហារធម៌៤   ជាធម៌កំពូល ជាធម៌របស់ព្រហ្ម   ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ   ទី១ -  មេត្តា   ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ;  ទី២ -  ករុណា   ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ;  ៣ -  មុទិតា   ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ;  ៤ -  ឧបេក្ខា   ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ ,  ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។   ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ   ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹ...

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង លោភមូលចិត្ត៨ដួង៖ ១- លោភមូលចិត្ត៨ដួង សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយទិដ្ឋិ២ប្រការគឺ ឧច្ឆេទទិដ្ឋិ សេចក្តីឃើញ ថា សត្វមានខ្លួននៅក្នុងខ្លួនគឺស្លាប់ហើយសួន្យទៅ មិនកើតទៀត១ សស្សតទិដ្ឋិ សេចក្តីឃើញថា សត្វលោកទៀង គឺសត្វស្លាប់ហើយកើតទៀត ធ្លាប់កើតយ៉ាងណាក៏មក កើតជាយ៉ាងនោះទៀត១ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា​ និងព្រមដោយទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយ សង្ខារ គឺមានបុគ្គលមកដឹកនាំ(មិនក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយសង្ខារ គឺមានបុគ្គលមកដឹ...

អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path

ធម៌រលត់ទុក្ខ! អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path អរិយអដ្ឋង្គិកមគ្គ ឬ អង្គិកមគ្គ ឬ អរិយមគ្គ (The Noble Path)​ ​គឺ​ជា​ធម៌សំខាន់មួយ​ក្នុង​ចំណោម​ធម៌​ទាំងឡាយ​ដែល​ព្រះពុទ្ធ​​​ទ្រង់​បាន​បង្រៀន​ភិក្ខុ ​និង ​បរិស័ទ​​ដើម្បី​ការ​​រលត់​អស់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង ជាផ្លូវ​​ឆ្ពោះ​​ព្រះ​​​​និព្វាន​ ​។ អរិយអដ្ឋង្គិកមគ្គ ជា​ពាក្យ​ផ្សំ​មក​ពី​ ៤ បទ គឺ អរិយ ប្រែ​ថា ប្រសើរ, អដ្ឋ ប្រែ​ថា ៨, និង អង្គៈ ប្រែ​ថា អង្គ ឬ​ តួ, និង មគ្គ ប្រែ​ថា ផ្លូវ ។ ដូច្នេះ​ អដ្ឋង្គិកមគ្គ មាន​ន័យ​ថា​ មាគ៌ា​ឬ​ផ្លូវ​​មាន​អង្គ ៨ ​ដ៏ប្រសើរ​ ។ តើ​អង្គ​​​ទាំង​ ៨ របស់​​អរិយ​មគ្គ​មាន​អ្វី​ខ្លះ ? ហេតុអ្វី​ទើប​ហ៊ាន​ពោល​ថា​ "ប្រសើរ"​ ? អង្គ​ទាំង​ ៨ នោះ​គឺ​ សម្មាទិដ្ឋិ (ការ​យល់ត្រូវ), សម្មាសង្កប្បៈ (ការ​ត្រិះរិះត្រូវ), សម្មាវាចា (ការ​ពោលពាក្យ​សម្តី​ល្អ​គួរ​ស្តាប់ និង​ត្រូវ​កាល​ទេសៈ), សម្មាកម្មន្តៈ (​ការ​​ធ្វើ​ការងារត្រូវ​តាម​ក្បួន​ខ្នាត ឬ​ នីតិវិធី)​, សម្មាវាយាមៈ (ការ​ព្យាយាមត្រូវ)​, សម្មាអាជីវៈ (ការ​​ប្រកប​របរ​ចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការ​មាន​សេចក្តីរឭកត្រូវ ឬ​ ផ្ចង់​ស្មារតី​ត្រូវ​), និង សម្មាសមាធិ (ការ​​តាំងចិត្តម...