អ្នកខ្លះគិតថាមានបញ្ញាមកពីបានសិក្សាខ្ពស់; អ្នកខ្លះថាមានបញ្ញាមក ពីបាន អានសៀវភៅច្រេីន; អ្នកខ្លះថាមានបញ្ញាមកពីបានស្តាប់ច្រេីន; អ្នកខ្លះទៀតថាមានបញ្ញា មកពីឃេីញគេធ្វេី៊។
ទាំងនេះមិនមែនហៅថាបញ្ញាទេ វាគ្រាន់តែជាសញ្ញាប៉ុណ្ណោះ ព្រោះវាគ្រាន់តែជាការឃេីញតាម ភ្នែកសាច់ដែលភាសាបាលីហៅ(មំសៈចក្សុ ឬចក្ខុ); ការឮសូរសម្លេងតាមត្រចៀក សាច់(មំសៈ សោតា); ការដឹងរសជាតិតាមអណ្តាតសាច់ (មំសៈ ជីវ្ហា); ការដឹងក្លិនតាមច្រមុះសាច់ (មំសៈ ឃានា) ។ សូម្បីតែការ ស្តាប់ លោកសង្ឈទេសនាព្រះអភិធម្មនោះ ក៏មិនអាចចាត់ថាមាន បញ្ញាដែរ ព្រោះវាគ្រាន់តែជាសញ្ញា នៃការឮសម្លេងរបស់លោកសង្ឃទេសនាដែលហូរចូលតាម ត្រចៀកសាច់ប៉ុណ្ណោះ។
យេីងអាចហៅថា ការបានរៀនខ្ពស់ឬមានសញ្ញាប័ត្រខ្ពស់, ការបានអានសៀវភៅច្រេីន, ការបាន ស្តាប់ច្រេីន, និងការរៀនធ្វេីតាមគេនោះជាលោកិយបញ្ញា (មិនមែន ជាលោកុត្តរបញ្ញា) ព្រោះវា មិនអាចជួយចម្លងមនុស្សឲ្យផុតពីទុក្ខបាន។ មានតែលោកុត្តរបញ្ញាទេដែលអាចជួយចម្លង មនុស្សឲ្យផុតពីទុក្ខនោះ។
ការអប់រំព្រះពុទ្ធសាសនាក្នុងប្រទេសខ្មែរតាំងពីដេីមមក សង្កត់ធ្ងន់ខាងបរិយត្តិឬទ្រឹស្តីគឺ(ការសិក្សាព្រះត្រៃបីដក) ព្រះសង្ឃខ្មែរយេីងនាំគ្នាទន្ទេញចាំនៅក្នុងចិត្ត សម្រាប់ទេសនាអប់រំពុទ្ធបរិស័ទ តែយេីងខ្វះ ការបដិបត្តិ ឬ ការអប់រំចិត្ត តាមវិធី ប្រតិបត្តិសមាធិនិងវិបស្សនា។
ការយល់ដឹងឬចំណេះដែលមានពីការអានសៀវភៅ ឬស្ដាប់គេនិយាយធ្វេីឲ្យ យេីងមេីលវត្ថុអ្វីមួយឃេីញតែ ជ្រុងមួយ ប៉ុន្តែបញ្ញាដែលកេីតឡេីងពីការប្រតិបត្តិធ្វេីឲ្យយេីងមេីលឃេីញវត្ថុធ្លុះបានគ្រប់់ជ្រុងទាំងអស់។ តេីអ្វីទៅហៅថាបញ្ញា តេីមនុស្សមានបញ្ញាមកពីណា? បញ្ញាគឺការដឹងច្បាស់នូវ អរិយះសច្ចធម៌ទាំង៤ ថាទុក្ខមានមែន (ទុក្ខសច្ច ), ដេីមហេតុនៃទុក្ខមានមែន (សមុទយសច្ច), ការរលត់ទុក្ខមានមែន (និរោធសច្ច ), ផ្លូវឆ្ពោះទៅរកការ រលត់ទុក្ខមានមែន (មគ្គសច្ច )។
បញ្ញាកេីតឡេីងក្នុងការប្រតិបត្តិអរិយះមគ្គទាំង៨គឺ៖ ការប្រតិបត្តិនូវសេចក្តីយល់ឃេីញត្រូវ (សម្មាទិដ្ឋិ), ការប្រតិបត្តិនូវការត្រិះរិះត្រូវ (សម្មាសង្កប្ប), ការប្រតិបត្តិនូវការប្រេីពាក្យសម្ដីត្រូវ (សម្មាវាចា), ការប្រតិបត្តិនូវការធ្វេីការងារត្រូវ (សម្មាទកម្មន្តះ), ការប្រតិបត្តិនូវការរកសីុចិញ្ចឹម ជីវិតត្រូវ (សម្មាអាជីវះ), ការប្រតិបត្តិនូវសេចក្តីព្យាយាមត្រូវ (សម្មាវាយាមះ), ការប្រតិបត្តិនូវ សេចក្ដីនឹករលឹកត្រូវ (សម្មាសតិ), ការប្រតិបត្តិនូវការចម្រេីនសមាធិត្រូវ (សម្មាសមាធិ)។
បញ្ញាកេីតឡេីងក្នុងខណះដែលដឹងច្បាស់នូវការជ្រៀតជ្រែករបស់អារម្មណ៍ មិនថាអារម្មណ៍ល្អ ឬក្រក់ ហេីយលះចោលនូវអារម្មណ៍ទាំងនោះថាវាគ្រាន់តែជា សេចក្តីទុក្ខ(ទុក្ខំ), ភាពមិនទៀង (អនិច្ចំ), ភាពមិនមែនឬឥតខ្លួនប្រាណ(អនត្តា) ប៉ុណ្ណោះ; ថាវាគ្រាន់តែជាគំនរទុក្ខ មួយគំនរ ឬខន្ធ៥ មាន រូបក្ខន្ធ, វេទនាខន្ធ, សញ្ញាខន្ធ, សង្ខារក្ខន្ធ, វិញ្ញាណក្ខន្ធ ជាធម្មជាតិឬ របស់ដែល មិនទៀងប៉ុណ្ណោះ; បញ្ញាគឺការចេះពន្លត់ទុក្ខខ្លួនឯង ហេីយជួយអ្នកដទៃឲ្យចេះពន្លត់ទុក្ខរបស់គេ ផងដែរ; បញ្ញានោះកេីតឡេីង មកពីការបដិបត្តិវិបស្សនាតែប៉ុណ្ណោះ។
លក្ខណៈរបស់មនុស្សដែលមានបញ្ញា
បុគលដែលមានបញ្ញាគឺជាបុគលដែលលះចោលអស់នូវអត្តា គឺភាពដែលមានខ្លួនប្របាណ អញ ឬឯង, កាន់ភ្ជាប់នូវអនត្តា ភាពដែលឥតខ្លួនប្រាណ; ជាបុគលដែលមានគុណធម៌ខ្ពស់ រស់នៅទីណា នាំសេចក្តី សុខមកទីនោះ, ឃេីញសេចសុខរបស់ខ្លួន ជាសេចក្តីសុខរបស់អ្នកដទៃ ហេីយឃេីញទុក្ខរបស់អ្នក ដទៃជាទុក្ខរបស់ ខ្លួនដែរ; មនុស្សដែលមានបញ្ញាជាបុគលដែលចេះពន្លត់ទុក្ខរបស់ខ្លួន ហេីយជួយអ្នកដទៃឲ្យចេះពន្លត់ទុក្ខរបស់គេដែរ។
បុគលដែលមានបញ្ញាគឺជាបុគលដែលលះចោលអស់នូវអត្តា គឺភាពដែលមានខ្លួនប្របាណ អញ ឬឯង, កាន់ភ្ជាប់នូវអនត្តា ភាពដែលឥតខ្លួនប្រាណ; ជាបុគលដែលមានគុណធម៌ខ្ពស់ រស់នៅទីណា នាំសេចក្តី សុខមកទីនោះ, ឃេីញសេចសុខរបស់ខ្លួន ជាសេចក្តីសុខរបស់អ្នកដទៃ ហេីយឃេីញទុក្ខរបស់អ្នក ដទៃជាទុក្ខរបស់ ខ្លួនដែរ; មនុស្សដែលមានបញ្ញាជាបុគលដែលចេះពន្លត់ទុក្ខរបស់ខ្លួន ហេីយជួយអ្នកដទៃឲ្យចេះពន្លត់ទុក្ខរបស់គេដែរ។
Comments