តេីសមាជិកគណបក្សប្រឆាំងដែលមានដេីមកំណេីតពីគណបក្សជាតិខ្មែរនៅចាំបានទេ នូវព្រឹត្តិការណ៍នយោបាយខ្លះៗ នៅក្នុងស្រុកខ្មែរ តាំងពីឆ្នាំ១៩៧៩ រហូតមកដល់១៩៩៨។ អន្តរជាតិ ឲ្យឳកាសយេីង (អ្នកប្រឆាំងហ៊ុន សែន) ពីរដង៖ លេីកទីមួយ គេជួយយេីងឲ្យមានការបោះឆ្នោតនៅឆ្នាំ១៩៩៣ នៅពេលនោះដែរ ខ្ញុំត្រូវបានជ្រេីសរេីសដោយ (UNTAC) The United Nations Transitional Authority in Cambodia ឲ្យជួយហ្វឹកហ្វឺនសកម្មជនមូលដ្ឋានរបស់គណបក្ស FUNCINPEC ឲ្យយល់អំពីការបោះឆ្នោត។
នៅពេលនោះដែរ ខ្លួនខ្ញុំផ្ទាល់សង្ឃឹមយា៉ងខ្លាំងថាប្រទេសខ្មែរយេីងនិងចេញផុតពីការគ្រប់គ្រងរបស់យួន ប៉ុន្តែសម្តេចនរត្តម សីុហានុ ចាញ់បោកហ៊ុន សែន ដេញទាហាន UNTAC ចេញពីស្រុកខ្មែរ ៦ខែបន្ទាប់ពីមានការបោះឆ្នោតរួចហេីយ ក្នុងខណៈដែលរដ្ឋាភិបាលថ្មីមិនទាន់រឹងមាំ។ លេីកទីពីរ នៅពេលរដ្ឋប្រហារ, អាមេរិកាំង រួមនិងប្រទេស កាណាដា និង អូស្រ្តាលី បានផ្ដល់ថវិកាជាទឹកប្រាក់ចំនួន ៨លានដុលឡា ដល់បក្សប្រឆាំងទាំងបីមាន Khmer Nation Party (KNP) ដឹកនាំដោយ លោក សម រង្សុី, Buddhist Liberal Democratic Party (BLDP) ដឹកនាំដោយ លោក សឺន សាន និង FUNCINPEC ដឹកនាំដោយទ្រង់ នរត្តម រណឫទ្ធ ដេីម្បីបង្កេីតការិយាល័យមួយហៅថា Union of Cambodian Democrats (UCD) នៅទីក្រុងបាងកក, https://en.wikipedia.org/wiki/Union_of_Cambodian_Democrats ដេីម្បីប្រមួលកងទ័ពរបស់លោក ញឹក ប៊ុនឆៃ ហេីយនិងកងទ័ព លោកតា សឺន សាន ឲ្យនៅក្រោមការដឹកនាំរបស់លោក សម រង្សុី ហេីយនឹងមានពួក CIA ជាអ្នកហ្វឹកហ្វឺនកងទ័ពនោះផង
នៅពេលសម្តេចនរត្តម សីុ ហានុ ដឹងថាអាមេរិកាំងកំពុងលូកដៃផ្ទាលដេីម្បីគាំទ្របក្សប្រឆាំង ហេីយកូនរបស់ព្រះអង្គគឺ ទ្រង់នរត្តម រណឫទ្ធ នឺងត្រូវបាត់បង់មុខតំណែងជាអ្នកដឹកនាំកងទ័ពផង; ព្រះអង្គបានសុំចរចាជាមួយ ហ៊ុន សែន នៅខេត្តសៀមរាប ដេីម្បីឲ្យមានការបោះឆ្នោតលេីកទីពីរ។ ព្រះអង្គថែមទាំងបានគំរាមដល់បក្សប្រឆាំង មានបក្ស KNP និងបក្ស BLDP ថា បេីបក្សនយោបាយណាហា៊នបង្កេីតកងទ័ពប្រឆាំងនិងរដ្ឋាភិបាល ហេីយមិនចូលរួមចរចានៅខេត្តសៀមរាបទេ ព្រះអង្គនឹងចាត់ទុកបក្សនោះថាជាបក្សក្បត់ជាតិ។ ការរៀបចំបោះឆ្នោតលេីកនេះ គឺជាការរៀបចំមុខតំណែងទុកជាមុន ថាបក្សណានឹងត្រូវបានកៅអីប៉ុន្មាន។
ការចូលប្រឡូកក្នុងបក្សនយោបាយតាំងពីនៅវ័យក្មេង ផ្ដល់ឳកាសឲ្យខ្ញុំបានសិក្សាអំពីចរិតខ្មែររាជានិយមហេីយនិងចរិតខ្មែរទូទៅ។ ខ្មែររាជានិយម ជាខ្មែរដែលត្រូវគេហ្វឹកហ្វឺនឲ្យចេះបម្រេី, ឲ្យចេះនិយាយ, ឲ្យចេះធ្វេីតាម ដូចជាទារកដែលទេីបតែចេះវារថ្មីៗ។ ពួកគេត្រូវបាត់បង់អស់នូវឧត្ដមគតិ ហេីយសេរីភាពក្នុងការគិតរបស់ខ្លួន។

Comments