សាសនា ប្រែថា ការប្រៀនប្រដៅ, ការអប់រំ, លទ្ធិ, (ទីពឹង)
ការគោរពសាសនាច្របូកច្របល់រវាងព្រះពុទ្ធសាសនា
និងព្រហ្មញ្ញសាសនាបង្ហាញនូវភាពទន់ខ្សោយអំពីការយល់ដឹងនៃការអប់រំរបស់ព្រះពុទ្ធសាសនានៅក្នុងសង្គមខ្មែរ ហេីយថែមទាំងបង្ហាញនូវភាពមិនជឿជាក់ឬភាពសង្ស័យរបស់សង្គមថាព្រះពុទ្ធសាសនាជាសាសនារលត់ទុក្ខមែន ហេីយវាថែមទាំងបង្ហាញនូវភាពមិនជឿជាក់របស់សង្គម ថាតេីពួកគេគួរដេីរតាមផ្លូវណា៖ តេីពួកគេគួរដេីរតាមព្រហ្មញ្ញសាសនាឬក៏តិរច្ឆានសាសនា(អបីយជំនឿ) ដែលអប់រំមនុស្សឲ្យចាំតែពឹងពាក់លេីការបន់ស្រន់ព្រះ ឬការបួងសួងដល់ព្រះអាទិទេព, ឬព្រលឹងខ្មោច, ឬព្រលឹងព្រាយបីសាច, ឬអ្នកតា ឲ្យមកជួយរម្សាយទុក្ខរបស់គេ ដោយមិនចំបាច់ខំប្រឹងដោយខ្លួនឯង ហេីយនាំគ្នាជឿថាព្រលឹងទាំងនោះនឹងអាចជួយរម្សាយទុក្ខរបស់គេបាន ឬក៏នាំគ្នាដេីរតាមផ្លូវតែមួយគត់របស់ព្រះសម្មាសម្ពុទ្ធ
ដែលអប់រំពួកគេឲ្យពឹងលេីខ្លួនឯង, ឲ្យមានការព្យាយាមដោយខ្លួនឯង, ឲ្យចេះគិតត្រិះរិះ, ឲ្យចេះប្រេីសតិនិងបញ្ញារបស់ខ្លួនឯង។
ខ្មែរយេីងរគោរពព្រហ្មញ្ញសាសនាហេីយនិងតិរច្ឆានសាសនានេះតកូនតចៅតាំងពីសម័យបុរាណ
នៅដេីមសម័យ អង្គរមកម្លេ៉ះ ជាងមួយពាន់ឆ្នាំមកហេីយ ហេីយក៏នាំគ្នាដេីរតាមទាំងងងឹតងងល់ ដោយខ្វះការគិតពិចារណា ត្រិះរិះឲ្យបានល្អិតល្អន់។ ឪពុកម្តាយរបស់យេីង ក៏មិនដែលនិយាយប្រាប់កូនចៅថា តេី យេីងចាំបាច់ឬមិនចាំបាច់នឹងប្រតិបត្តិតតាម។ បេីយេីងប្រតិបត្តិហេីយ តេីយេីងបានប្រយោជន៍ អ្វីខ្លះ,
តេីយេីងបានចម្រេីនអ្វីខ្លះ; ហេីយបេីយេីងមិនប្រតិបត្ត តេីយេីងខាតអ្វីខ្លះ។ គាត់នាំយេីង
ធ្វេីតាម ពីព្រោះវាជាជំនឿរបស់គាត់។ បេីយេីងសួរឪពុកម្ដាយយេីង
ខ្ញុំជឿថាគាត់នឹងមិនអាច ឆ្លេីយតបបានដែរ ពីព្រោះគាត់ធ្វេីបន្តពីឪពុកម្ដាយរបស់គាត់ដែរ។
ព្រម្មញ្ញសាសនាអប់រំនុស្សឲ្យជឿ
តែមិនឲ្យគិត, ឲ្យស្ដាប់តែមិនឲ្យសួរ។ អ្វីដែលសរសេរទុកក្នុង
គម្ពីរ ចាត់ទុកថាជាពាក្យរបស់ព្រះ ហេីយត្រឹមត្រូវទាំងអស់។ ពួកព្រាហ្មណ៍អប់រំមនុស្ស
ឲ្យជឿ ព្រះអាទិទេព៖ មានព្រះនារាយណ៍ និង ព្រះវិស្ណុជាដេីម ហេីយបង្គាប់ឲ្យមនុស្ស ពឹងផ្អែក លេីព្រះ
ទាំងស្រុង។ ពួកគេជឿថាព្រះជាអ្នកកំណត់ ព្រហ្មលិខិត ព្រេងវាសនា និងកម្មផល របស់ម នុស្ស។ ការជឿដោយខ្វះការគិត ការពិចារណានេះហេីយ
ធ្វេីឲ្យសង្គមខ្មែរភាគច្រេីនដេកសង្ឃឹម តែព្រេងវាសនារបស់ខ្លួនអស់មួយជាវិត។
ព្រះសម្មាសម្ពុទ្ធចាប់បដិសន្ធិ
ក្នុងត្រកូលព្រាហ្មណ៍ តែព្រះអង្គតែងតែជំទាស់និងទំនៀមទម្លាប់, ជំនឿ, ហេីយនិងការអប់រំរបស់ពួកព្រាហ្មណ៍
តាំងពីព្រះអង្គនៅវ័យកុមារម៉្លេះ។ ព្រះអង្គប្រ ឆាំងដាច់ខាតនិងការសម្លាប់សត្វថ្វាយព្រះ
ហៅថា(បូជាយញ) ដេីម្បីដោះដូរ ឬសំុសេចក្តី សេច ក្តីសុខពីព្រះ។ ព្រះអង្គប្រឆាំងដាច់ខាតនិងការបែងចែកវណ្ណៈ, ការហាមឃាត់ពួកវណ្ណះទាបមិន
ឲ្យចូលរួមសិក្សាធម៌ក្នុងវិហារជាមួយពួកព្រាហ្មណ៍, ការហាមឃាត់ពួកវណ្ណះទាប មិនឲ្យផឹកទឹក
អណ្តូងជាមួយពួកព្រាហ្មណ៍, ការតម្រូវឲ្យពួកវណ្ណៈទាប ចងមែកឈេីជាប់និងចង្កេះដេីរអូស ដេីម្បីលុបដានជេីងខ្លួនឯងមិនឲ្យចង្រៃដល់ភូមិរបស់ពួកព្រហ្មណ៍
និងការហាមពួកព្រាម្មណ៍ខ្លួនឯង មិនឲ្យប៉ះពាល់រាងកាយរបស់ពួកត្រកូលទាម ពីព្រោះខ្លាចមានបាបដោយគេចាត់ថាពូកមនុស្ស
ត្រកូលទាបជាមនុស្សស្មោកគ្រោក ។ល។
ព្រះសម្មាសម្ពុទ្ធជាអរិយបុគ្គលតែមួយព្រះអង្គគត់នៅក្នុងលោកដែលត្រាស់ដឹងដោយខ្លួនព្រះអង្គឯង។ ព្រះអង្គជាព្រះសាមណៈមួយព្រះអង្គគត់ដែលមេីលធ្លុះនូវអវិជ្ជារបស់មនុស្សលោក។
សាសនារបស់ព្រះអង្គបានទម្លាយចោលនូវការបែងចែកវណ្ណៈរបស់មនុស្សទៀតផង។ ព្រះអង្គបានប្រកាសថាមនុស្សគ្រប់វណ្ណះ គ្រប់ជាន់ថ្នាក់មានសក្តានុពល
និងសម្ថភាពអាចសម្រេចព្រះនិព្វានបានដូចគ្នា ឲ្យតែពួកគេមានការព្យាយាម (វីរិយ) ដូច្នោះមនុស្សមិនចំបាច់ពឹងផ្អែកលេីព្រះអាទិទេព ដែលពួកគេមេីលមិនឃេីញផង ដេលគ្រាន់តែជាការនឹកស្រមៃរបស់គេប៉ុ ណ្ណោះ។
ព្រះអង្គមានព្រះឳវាទថា មនុស្សជាម្ចាស់នៃចិត្តរបស់គេ;
មនុស្សជាម្ចាស់នៃកម្ម (អំពេីធ្វេី) របស់គេ; មនុស្សជាម្ចាស់នៃព្រហ្មលិខិត, ព្រេងវាសនា, ជោគវាសនា, និងកម្មផលរបស់គេ។ បេីមនុស្សធ្វេីអ្វីដោយមានសតិនិងចិត្តស្អាតបរិសុទ្ធ
គេនឹងធ្វេីតែអំពេីល្អ ដែលហៅថា (បុណ្យ ឬ កុស លកម្ម) ហេីយគេនឹងជួបតែសេចក្តីសុខ។ បេីមនុស្សធ្វេីអ្វីដោយខ្វះសតិ ចិត្តល្អក់កករ មួហ្មង គេនឹងធ្វេីតែអំពេីអាក្រក់ ដែលហៅថា (បាប ឬ អកុសលសកម្ម)
ហេីយគេនឹងជួបតែសេចក្តីទុក្ខ។
ព្រហ្មលិខិត ភ័ព្វសំណាង
ព្រេងវាសនា ជោគវាសនា របស់មនុស្ស គឺជាផលនៃអំពេីធ្វេី
(កម្ម) របស់មនុស្សដែលពួកគេបានសាងសន្សំតាំងពីអាតីតកាល ឬពីមុនមក ហេីយវានឹងផ្ដល់ផលនោះដល់ពួកគេជាពំុខាន
ទាន់ភ្នែក នៅក្នុងជាតិនេះឬជាតិក្រោយដោយ ចៀសវាងពំុបានឡេីយ, មិនថាផលនោះល្អឬអាក្រក់ ពីព្រោះវាជាច្បាប់ធម្មជាតិឬធម៌
មិនអាចកែឬដោះដូរបាន ដូចមាននៅក្នុងសាសនាផ្សេងៗ ឡេិយ ដោយធ្វេីការបួងសួងដល់ព្រះឲ្យមកជួយ
ឬធ្វេីការបូជាយញ សម្លាប់ ជីវិតសត្វធ្វេីជាកង្វាយព្រះ ដេីម្បីដោះដូរសំុសេចក្តីសុខពីព្រះអាទិទេព
ឬពីវត្ថុស័ក្តិសិទ្ធិ។
វត្ថុស័ក្តិសិទ្ធិក្នុងព្រះពុទ្ធសាសនា
គឺមិនមែនការបូជារូបព្រះពុទ្ធបដិមា ឬការបួងសួងដល់គុណព្រះអាទិទេព, ឬទេវតា, ឬអ្នកតា, ឬព្រលឹងខ្មោច
ឬក៏មិនមែនការចេះហោះហេីរ ដេីរលេីទឹក កាប់មិនមុតដុតមិនឆេះ ឬការប្រេីវេទមន្ត ផ្សេងដេីម្បីការពារខ្លួននោះទេ។
វត្ថុស័ក្តិសិទ្ធិដែលនាំមកនូវសេចក្តីសុខពិតៗ ក្នុងព្រះពុទ្ធសាសនាគឺសេចក្តីស្ងប់
ហេីយនិងការឈ្នះចិត្តខ្លួនឯង ដែលមិនបៀតបៀនឬមិនព្យាបាទដល់អ្នកដទៃ។
ព្រះពុទ្ធសាសនាអប់រំមនុស្សឲ្យមានបញ្ញា
ហេីយបញ្ញារបស់មនុស្ស មិនមែនកេីតមកពីការបាន សិក្សាខ្ពស់, មិនមែនកេីតមកពីការបានអានសៀវភៅច្រេីន,
មិនមែន កេីតមកពីបានស្តាប់ច្រេីន ឬមិនមែនកេីតមកពីឃេីញគេធ្វេីនោះទេ។ល។ ការមេីលសៀវភៅច្រេីនមិនមែនហៅថាបញ្ញាទេ
វាគ្រាន់តែជា សញ្ញាប៉ុណ្ណោះ ព្រោះវាគ្រាន់តែជាការមេីលឃេីញតាមភ្នែកសាច់ ដែលភាសាបា លីហៅ
(មំសៈចក្សុ ឬចក្ខុ); ឬការឮសូរសម្លេងតាមត្រចៀកសាច់ (មំសៈ សោតៈ); ឬការដឹង រសជាតិតាមអណ្តាតសាច់ (មំសៈ ជិវ្ហា) និងការដឹងក្លិនតាមច្រមុះសាច់ (មំសៈ ឃានះ។ សូម្បី
តែការស្តាប់ លោកសង្ឈទេសនាព្រះអភិធម្មនោះ ក៏មិនអាចចាត់ថាមានបញ្ញាដែរ ព្រោះវាគ្រាន់ តែជាសញ្ញា
នៃការឮសម្លេងរបស់លោកសង្ឃទេសនា ដែលហូរចូលតាមត្រចៀកសាច់ ប៉ុណ្ណោះ។
តេីអ្វីទៅបញ្ញា តេីមនុស្សមានបញ្ញាមកពីណា?
បញ្ញាគឺការដឹងច្បាស់នូវ អរិយះសច្ចធម៌ទាំង៤មាន៖ ទុក្ខសច្ច (ទុក្ខមានពិត),
សមុទយសច្ច (ដេីមហេតុនៃទុក្ខមានពិិត), និរោធសច្ច (ការរលត់ទុក្ខមានពិត), មគ្គសច្ច (ផ្លូវឆ្ពោះទៅរកការ រលត់ទុក្ខមានពិត)។
បញ្ញាកេីតឡេីងមកពីការប្រតិបត្តិអរិយមគ្គទាំង៨គឺ៖១. ការប្រតិបត្តិនូវសេចក្តីយល់ឃេីញត្រូវ
(សម្មាទិដ្ឋិ), ២. ការប្រតិបត្តិនូវការត្រិះរិះត្រូវ (សម្មាសង្កប្ប), ៣. ការប្រតិបត្តិនូវការប្រេីពាក្យសម្ដីត្រូវ
(សម្មាវាចា), ៤. ការប្រតិបត្តិនូវការធ្វេីការងារត្រូវ (សម្មាកម្មន្តះ), ៥. ការប្រតិបត្តិនូវការរកសីុចិញ្ចឹមជីវិតត្រូវ (សម្មាអាជីវះ), ៦. ការប្រតិបត្តិនូវសេចក្តីព្យាយាមត្រូវ (សម្មាវាយាមះ), ៧. ការប្រតិបត្តិនូវ
សេចក្ដីនឹករលឹកត្រូវ (សម្មាសតិ), ៨. ការប្រតិបត្តិនូវការចម្រេីនសមាធិត្រូវ (សម្មាសមាធិ)។
បញ្ញាគឺការមិនតោងជាប់និងធម៌ទាំងឡាយទាំងពួង។ ធម្មជាតិ(ធម៌)ទាំងអស់គឺជាហេតុហេីយនិងបច្ច័យនៃបញ្ចខន្ធ(ខន្ធ៥) ដែលកេីតឡេីងហេីយក៏រលត់ដោយខ្លួនឯងបុ៉ណ្ណោះ។ អ្វីទាំងអស់គ្រាន់តែជា ទុក្ខំ, អនិច្ចំ, និងអនត្តា ដែលយេីងពំុគួរតោងវាឡេីយ។ បញ្ញាគឺការចេះរលត់ទុក្ខខ្លួនឯង ហេីយជួយអ្នកដទៃឲ្យចេះរលត់ទុក្ខរបស់គេផងដែរ។
បញ្ញាគឺការមិនតោងជាប់និងធម៌ទាំងឡាយទាំងពួង។ ធម្មជាតិ(ធម៌)ទាំងអស់គឺជាហេតុហេីយនិងបច្ច័យនៃបញ្ចខន្ធ(ខន្ធ៥) ដែលកេីតឡេីងហេីយក៏រលត់ដោយខ្លួនឯងបុ៉ណ្ណោះ។ អ្វីទាំងអស់គ្រាន់តែជា ទុក្ខំ, អនិច្ចំ, និងអនត្តា ដែលយេីងពំុគួរតោងវាឡេីយ។ បញ្ញាគឺការចេះរលត់ទុក្ខខ្លួនឯង ហេីយជួយអ្នកដទៃឲ្យចេះរលត់ទុក្ខរបស់គេផងដែរ។
កាលាមសូត្រ
សូត្រនេះព្រះសម្មាសម្ពុទទ្រង់ត្រាស់ទេសនា ដល់ជនអ្នករស់នៅកាលាមគ្រាមកុំឲ្យជឿក្នុងរឿង ១០ខនេះ៖
សូត្រនេះព្រះសម្មាសម្ពុទទ្រង់ត្រាស់ទេសនា ដល់ជនអ្នករស់នៅកាលាមគ្រាមកុំឲ្យជឿក្នុងរឿង ១០ខនេះ៖
១-មា អនុស្សវា. កុំជឿអ្វីដែលឮតៗគ្នា ដោយមិនមានហេតុផល
២-មា បរម្បរា. កុំជឿទំនៀមទម្លាប់ឬប្រពៃណីដែលគេធ្វើតៗគ្នា
៣-មា ឥតិកិរ. កុំជឿពាក្យចចាមអារ៉ាម
៤-មា បិដកសម្បទា. កុំជឿអ្វី ដែលគេសរសេរនៅក្នុងក្បួនឬគម្ពីរ
៥-មា តក្កហេតុ. កុំជឿអ្វី ព្រោះគេអះអាងថាវាជាហេតុផល
៦-មា នយហេតុ. កុំជឿអ្វី ព្រោះវាជាការគ្នេរគ្នាន់ ឬការស្មានតាមហេតុផល
៧-មា អាការបរិវិតក្ក. កុំជឿអ្វី ព្រោះគ្រាន់តែជាតម្រិះនៃលក្ខណដែលមេីលឃេីញ
៨-មា ទិដ្ឋិនិជ្ឈានក្ខន្តី. កុំជឿអ្វី ទោះបីវាត្រូវនឹងទ្រឹស្តីដែលបានពិនិត្យពិច័យរួចហើយ
៩-មា ភព្វរូបតា. កុំជឿអ្វី ទោះបីតែអ្នកនោះនិយាយមានលក្ខណគួរឲ្យជឿបាន
១០-មា សមណោនោគរុ. កុំជឿអី្វ ទោះបីជាសមណៈរូបនោះចាត់ទុកថាជាគ្រូរបស់យើង
២-មា បរម្បរា. កុំជឿទំនៀមទម្លាប់ឬប្រពៃណីដែលគេធ្វើតៗគ្នា
៣-មា ឥតិកិរ. កុំជឿពាក្យចចាមអារ៉ាម
៤-មា បិដកសម្បទា. កុំជឿអ្វី ដែលគេសរសេរនៅក្នុងក្បួនឬគម្ពីរ
៥-មា តក្កហេតុ. កុំជឿអ្វី ព្រោះគេអះអាងថាវាជាហេតុផល
៦-មា នយហេតុ. កុំជឿអ្វី ព្រោះវាជាការគ្នេរគ្នាន់ ឬការស្មានតាមហេតុផល
៧-មា អាការបរិវិតក្ក. កុំជឿអ្វី ព្រោះគ្រាន់តែជាតម្រិះនៃលក្ខណដែលមេីលឃេីញ
៨-មា ទិដ្ឋិនិជ្ឈានក្ខន្តី. កុំជឿអ្វី ទោះបីវាត្រូវនឹងទ្រឹស្តីដែលបានពិនិត្យពិច័យរួចហើយ
៩-មា ភព្វរូបតា. កុំជឿអ្វី ទោះបីតែអ្នកនោះនិយាយមានលក្ខណគួរឲ្យជឿបាន
១០-មា សមណោនោគរុ. កុំជឿអី្វ ទោះបីជាសមណៈរូបនោះចាត់ទុកថាជាគ្រូរបស់យើង
Comments