សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ ប្រែថា មាន តម្លៃ គួរ លើក សរសើរ គួរ រាប់ អាន។ សេចក្តិថ្លៃថ្នូរ មិនមែនមកពីមាន ទ្រព្យសម្បត្តិច្រេីន ឬ បុណ្យស័ក្តិខ្ពស់ ឬមានអំណាចច្រេីន ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។ ព្រហ្មវិហារធម៌៤ ជាធម៌កំពូល ជាធម៌របស់ព្រហ្ម ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ ទី១ - មេត្តា ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ; ទី២ - ករុណា ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ; ៣ - មុទិតា ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ; ៤ - ឧបេក្ខា ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ , ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។ ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹ...
Comments