បញ្ញាក្នុងព្រះពុទ្ធសាសនា សំដៅលេី លោកុត្តរ(ព្រះនិព្វាន) គឺការលត់ទុក្ខ មិនមែនលោកីយ (លេីដី)។ បញ្ញាកេីតមកពីការបដិបត្តិឬការភាវនាសមាធិនិងវិបស្សនា (ការចម្រេីនសតិ) តែម្យា៉ងគត់។ បុគ្គលដែលបដិបត្តិសមាធិ ជាបុគ្គលដែលស្វែងរកផ្លូវឆ្ពោះទៅរកការរលត់ទុក្ខ; ជាបុគ្គលដែល អង្គុយពិចារណា ត្រិះរិះ នូវសង្ខារធម៌ ឲ្យឃេីញតាមការពិត គឺឃេីញការកេីត, ការចាស់, ការឈឺ និងស្លាប់ជារបស់មិនទៀង។ បុគ្គលនេះជាបុគ្គលដែលមានការពិសោធដោយខ្លួនឯងផ្ទាល់។ ជាបុគ្គលដែលអាចមេីលឃេីញវត្ថុធ្លុះបានគ្រប់ជ្រុង ( 3 dimentions)។
ការអប់រំពីសាលា មិនអាចចាត់ថា បញ្ញាបានឡេីយ ព្រោះវាមិនអាចជួយរលត់ទុក្ខបាន; វាគ្រាន់តែជាការដឹង ពីការឮតាមត្រចៀកសាច់ ឬការឃេីញ តាមភ្នែកសាច់ ដែលមិនមែនជាការពិសោធផ្ទាល់ខ្លួន។ មនុស្សដែលបានទទួលការអប់រំពីសាលា អាចមេីលវត្ថុអ្វីឃេីញតែជ្រុងមួយបណ្តោះ គឺមេីលឃេីញតែខាងមុខ។
Comments