Skip to main content

លោកធុដុងនិងព្រានព្រៃ



លោកធុដុងមួយអង្គ រស់នៅក្នុងចំណោមហ្វូងសត្វព្រៃ តាមល្អាងភ្នុំ ជេីងភ្នុំ ផ្លាស់ពីកន្លែងមួយទៅ កន្លែងមួយ ដែលមិនមានកន្លែងណាជាទីតាំងឲ្យច្បាស់ពិតប្រាកដឡេីយ។ លោកដេីរបិណបាត នៅតាមតែភូមិតូចៗ ដែលនៅតាមជាយព្រៃ។ នេះហេីយជាការលះបងរបស់ព្រះសង្ឃដែល ស្វែងរកផ្លូវឆ្ពោះទៅរកការសម្រេចធម៌។

វត្តមានរបស់ព្រះអង្គឮល្បីដល់អ្នកភូមិថា លោកជាអ្នកខ្លាំងពូកែខាងមន្តអាគម បានជាសត្វសាហាវមិនហានខាំលោក។ រាល់ថ្ងៃ ព្រះអង្គតែងតែឮសម្លេងសត្វព្រៃតូចធំ មានខ្លា ដំរី បក្សាបក្សី ស្រែកយំុឆ្លងឆ្លេីយគ្នាយា៉ងមានសេចក្តីសុខ តាមធម្មជាតិរបស់វា។

ព្រះអង្គតែងតែឃេីញមេខ្លាធំមួយនាំកូនពីរមកដេកនៅមុខល្អាងរបស់លោក នៅពេលព្រះអង្គ ដេីរចង្រ្កមភាវនាធម៌នៅពេលយប់ល្ងាច។ នៅល្ងាចមួយ មេខ្លានោះក៏មិនឃេីញត្រឡប់មករក កូនវិញ។ នៅយប់នោះ ព្រះអង្គព្រួយបារម្ភយា៉ងខ្្លាំងអំពីសុវត្ថិភាពរបស់មេខ្លានោះ ព្រះអង្គដេីរ ទៅដេីរមកភាវនាផ្សាយមេត្តធម៌ដល់សត្វទាំងឡាយ កំុឲ្យពួកគេជួបនូវសេចក្តីទុក្ខ រហូតដល់ព្រះ អស់កម្លាំងក៏កង្គុយសមាធិ នៅតែភាវនាធម៌នោះដដែលៗ កូនខ្លាតូចទាំងពីរនោះក៏ដេីរសន្សឹមៗ ចូលមក ដេកនៅលេីភ្នេនរបស់ព្រះអង្គយា៉ងស្ងៀមស្ងាត់
 ដោយគ្មានការភ័យខ្លាច។

ព្រឹកឡេីងត្រូវនឹងថ្ងៃសីល ចូលព្រះវស្សា ព្រះអង្គសង្កេតឃេីញ្ាមានញាតិញោមមកច្រេីនជាង ធម្មតា ប្រាំទៅប្រាំមួយនាក់ ភាគច្រេឹីនជាមនុស្សប្រុសទៀតផង។  ពួកគេមិនមានចេតនាមកធ្វេី បុណ្យពិតប្រាកដនោះទេ ពួកគេមកស្វែងរកមន្តអាគម គឺរបស់ខា្លំងពូកែ។ នេះជាប្របីណីរបស់ ពួកព្រានព្រៃ សម្រាប់ការពារខ្លួននៅពេលពួកគេចូលទៅបរបាញ់សត្វនៅក្នុងព្រៃ។

ពួកគេយករបស់កម្ររកបានរបស់គេ ចេញមកបង្ហាញព្រះអង្គដូចជា ភ្លុកដំរី ចែដំរីកាច់ ខ្នាយ ជ្រូកព្រៃកាច់ ហេីយនៅក្នុងចំណោមរបស់ទាំងនោះផងដែរ មានចង្កូមខ្លាមួយគូដែលព្រានម្នាក់ ទេីបតែកាច់យកមកពីមេខ្លាដែលគេទេីបតែសម្លាប់វាក្នុងពេលថ្មីៗនោះ ហេីយសំុឲ្យព្រះអង្គបញ្ចុះ មន្តអាគមទៅក្នុងរបស់ទាំងនោះ។
                                                        ១
ព្រាននោះបានលេីកចង្កូមខ្លាមួយគូនោះ ហេីយទូលប្រាប់ព្រះ អង្គថាចង្កូមខ្លានេះពូកែណាស់ បេីមានគ្រូណាពូកែចេះបញ្ចុះមន្តអាគមឲ្យវា ពីព្រោះវាជាចង្កូម ខ្លាប្រហោង ពេលណាសត្វព្រៃទាំងឡាយឮសម្លេងយេីងផ្លុំចង្កូមខ្លានេះ ពួកវានឹងរត់យកតែអា យុ។ ព្រះអង្គហួសចិត្ត ពោលពាក្យលែងចេញ នឹកគិតក្នុងចិត្តថាពីព្រោះតែអវិជ្ចា បានជាពួកគេ គិតដូច្នោះ។

នេះជាបញ្ញាដែលធ្វេីឲ្យអ្នកភូមិជេីងព្រៃនោះមានសទ្ធានិងព្រះពុទ្ធសាសនាកាន់តែខ្លាំងឡេីង។

ព្រះអង្គក៏ពោលថា ញោមទាំងឡាយអេីយ របស់ទាំងនេះមិនមែនជារបស់ខ្លាំងពូកែ ឬជារបស់ស័ក្តិសិទ្ធិអ្វីទេ ពីព្រោះម្ចាស់របស់គេ ខ្លួនរបស់គេស្លាប់រួចបាត់អស់ទៅហេីយ បេីរបស់ទាំងនេះ ស័ក្តិសិទ្ធមែននោះ ម្ចាស់គេក៏នឹងមិនទាន់ស្លាប់អស់ដែរ។ ញោមម្នាក់នោះក៏សួរបន្តទៀតថា ព្រះ តេជគុណប្រហែលជាមានរបស់ពូកែ ឬរបស់ស័ក្តិសិទ្ធិនៅជាប់និងខ្លួនហេីយ បានជាសត្វសា ហាវទាំងនោះមិនហានខាំព្រះតេជគុណ។ ព្រះអង្គក៏ឆ្លេីយទៀតថា អត្មាឥតមានរបស់ពូកែ ឬរ បស់ស័ក្តិសិទ្ធិនៅជាប់និងខ្លួនឡេីយ។ របស់ស័ក្តិសិទ្ធិរបស់់អត្មាគឺសីលរបស់អត្មា អត្មាមិន សម្លាប់ជីវិតសត្វទាំងឡាយ។ របស់ស័ក្តិសិទ្ធិរបស់អត្មា គឺអត្មាមានមេត្តាធម៌ដល់សត្វទាំងឡាយ  ដែលមានជីវិត។ របស់ស័ក្តិសិទ្ធិរបស់អត្មា គឺសេចក្តីស្ងប់របស់អត្មា។ អត្មាមិនធ្វេីឲ្យពួកគេភ័យ ខ្លាច ពេលណាពួកគេឥតមានការភ័យខ្លាច ពួកគេក៏មិនមករំខានអត្មាដែរ។ សត្វខាំមនុស្ស ពី ព្រោះពួកគេមានការភ័យខ្លាច ពួកវាខាំដេីម្បីការពារខ្លួននិងកូនចៅរបស់វា។ ព្រះអង្គក៏បន្ត ទៀតថា តេីចង្កូមខ្លានេះនឹងពូកែយា៉ងណាទៀត បេីយេីងសម្លាប់មេវាហេីយ ហេីយទុកឲ្យកូនវា នៅកំព្រា។ យេីងធ្វេីបាបរួចទៅហេីយ តេីវានឹងពូកែអីទៀត។ ភាពខ្លាំងពូកែស័ក្តិសិទិ្ធ គឺការមិន ធ្វេីបាប ហេីយនិងការភាវនាផ្សាយមេត្តាធម៌រៀងរាល់ថ្ងៃដល់សត្វទាំងឡាយដែលមានជីវិត។

តាំងពីថ្ងៃនោះមក អ្នកភូមិនោះក៏នាំគ្នាលះបង់នូវការបរបាញ់សត្វ ហេីយនាំគ្នាបែរមកមានសទ្ធា ក្នុការប្រតិបត្តិធម៌ហេីយធ្វេីបុណ្យយា៉ងខ្លាំង។ ពួកគេបានកសាងវត្តមួយ ហេីយនិមន្តព្រះអង្គឲ្យ ស្នាក់នៅទីនោះដេីម្បីអប់រំធម៌និងវិបស្សនាដល់ពួកគេរហូតរៀងមក។
                                                       
ព្រះអង្គបានទាក់ទាញ    នមុស្សជំុវិញពិភពលោកឲ្យចូលបួសក្នុងព្រះពុទ្ធសាសនា ហេីយពួកគេក៏នាំយកព្រះពុទ្ធសាស  នាចូលទៅក្នុងប្រទេសគេវិញដែរ។

ឥឡូវនេះព្រះពុទ្ធសាសនាដែលមានប្រពៃណីធុដុង ដែលជាការប្រតិបត្តិយា៉ងតឹងរឹងបំផុតបានរីកចម្រេីនដល់ប្រទេសអង់គ្លេស អូស្ត្រាលី កាណាដា និងសហរដ្ឋអាមេរិក ក៏ព្រោះតែសាវ័ក របស់ព្រះអង្គទាំងនោះបាននាំចូលមកក្នុងប្រទេសគេដែរ។ ព្រះអង្គសុគតក្នុងព្រះជន្នាយុ ៨១ ព្រះវស្សា។ កន្លែងនោះឥឡូវក្លាយទៅជាមណ្ឌលវិបស្សនាល្បីមួយនៅក្នុង ភាគឦសាននៃប្រ ទេសថៃ។

Comments

Popular posts from this blog

អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path

ធម៌រលត់ទុក្ខ! អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path អរិយអដ្ឋង្គិកមគ្គ ឬ អង្គិកមគ្គ ឬ អរិយមគ្គ (The Noble Path)​ ​គឺ​ជា​ធម៌សំខាន់មួយ​ក្នុង​ចំណោម​ធម៌​ទាំងឡាយ​ដែល​ព្រះពុទ្ធ​​​ទ្រង់​បាន​បង្រៀន​ភិក្ខុ ​និង ​បរិស័ទ​​ដើម្បី​ការ​​រលត់​អស់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង ជាផ្លូវ​​ឆ្ពោះ​​ព្រះ​​​​និព្វាន​ ​។ អរិយអដ្ឋង្គិកមគ្គ ជា​ពាក្យ​ផ្សំ​មក​ពី​ ៤ បទ គឺ អរិយ ប្រែ​ថា ប្រសើរ, អដ្ឋ ប្រែ​ថា ៨, និង អង្គៈ ប្រែ​ថា អង្គ ឬ​ តួ, និង មគ្គ ប្រែ​ថា ផ្លូវ ។ ដូច្នេះ​ អដ្ឋង្គិកមគ្គ មាន​ន័យ​ថា​ មាគ៌ា​ឬ​ផ្លូវ​​មាន​អង្គ ៨ ​ដ៏ប្រសើរ​ ។ តើ​អង្គ​​​ទាំង​ ៨ របស់​​អរិយ​មគ្គ​មាន​អ្វី​ខ្លះ ? ហេតុអ្វី​ទើប​ហ៊ាន​ពោល​ថា​ "ប្រសើរ"​ ? អង្គ​ទាំង​ ៨ នោះ​គឺ​ សម្មាទិដ្ឋិ (ការ​យល់ត្រូវ), សម្មាសង្កប្បៈ (ការ​ត្រិះរិះត្រូវ), សម្មាវាចា (ការ​ពោលពាក្យ​សម្តី​ល្អ​គួរ​ស្តាប់ និង​ត្រូវ​កាល​ទេសៈ), សម្មាកម្មន្តៈ (​ការ​​ធ្វើ​ការងារត្រូវ​តាម​ក្បួន​ខ្នាត ឬ​ នីតិវិធី)​, សម្មាវាយាមៈ (ការ​ព្យាយាមត្រូវ)​, សម្មាអាជីវៈ (ការ​​ប្រកប​របរ​ចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការ​មាន​សេចក្តីរឭកត្រូវ ឬ​ ផ្ចង់​ស្មារតី​ត្រូវ​), និង សម្មាសមាធិ (ការ​​តាំងចិត្តម...

សេចក្តីថ្លៃថ្នូររបស់មនុស្ស!

សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ   ប្រែថា   មាន តម្លៃ គួរ លើក សរសើរ   គួរ រាប់ អាន។   សេចក្តិថ្លៃថ្នូរ   មិនមែនមកពីមាន   ទ្រព្យសម្បត្តិច្រេីន   ឬ   បុណ្យស័ក្តិខ្ពស់   ឬមានអំណាចច្រេីន   ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។   ព្រហ្មវិហារធម៌៤   ជាធម៌កំពូល ជាធម៌របស់ព្រហ្ម   ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ   ទី១ -  មេត្តា   ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ;  ទី២ -  ករុណា   ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ;  ៣ -  មុទិតា   ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ;  ៤ -  ឧបេក្ខា   ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ ,  ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។   ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ   ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹ...

អហេតុកចិត្ត១៨ដួង

អហេតុក ( សំ. បា.  អហេតុក  ឬ សំ.  អហៃតុក  ) ដែល​មិនប្រកប​ដោយ​ហេតុ​ឬ​ដែល​មិន​មាន​ហេតុ​មិន​មាន​បច្ច័យ :  កំណើត​អហេតុកៈ  កំណើត​សត្វ​ដែល​មិន​ប្រកប​ដោយ​កុសល​ហេតុ ( ហៅ  អហេតុកៈ​កំណើត  ក៏​បាន ) ។  អហេតុក​ចិត្ត  ចិត្ត​ជា​អហេតុ​ក: គឺ​ចិត្ត​ដែល​ពេញ​ដោយ​លោភៈ, ទោសៈ, មោហៈ ( ព. អ. ) ។  អហេតុកទិដ្ឋិ  ឬ  -មិច្ឆាទិដ្ឋិ  ការ​យល់​ឃើញ​ខុស​ថា​សត្វ​លោក​និង​អ្វីៗ​ទាំង​អស់​ក្នុង​លោក​សុទ្ធ​​តែ​ឥត​មាន​ហេតុ​ឥត​មាន​បច្ច័យតាក់​តែង​ឡើយ (​ ជា​ទិដ្ឋិ​របស់និគ្រន្ថ​តិរិ្ថយ​ពួក​ខ្លះ ) ។  អហេតុ​កប្បដិសន្ធិ ឬ -​ប្រតិសន្ធិ  ការ​ចាប់​កំណើត​ដោយ​អហេតុ​កចិត្ត ( ព. អ. ) ។  អហេតុកសត្ត  ឬ  -សត្វ  សត្វ​ដែល​ចាប់​កំណើត​ដោយ​អហេតុកចិត្ត ( ព. អ. ) ។ល។ អហេតុកចិត្ត១៨ដួង អហេតុកចិត្ត គឺដែលមិនមានហេតុបានដល់ លោភហេតុ ទោសហេតុ និងមោហហេតុ ផ្នែកខាងអកុសល។ អលោភហេតុ អទោសហេតុ និង អមោហហេតុ ផ្នែកខាងកុសលនិងអព្យាក្រិត។ អហេតុកចិត្តមាន៣ប្រភេទគឺ អកុសលវិបាកចិត្ត៧ កុសលវិបាកចិត្ត៨ និងកិរិយាចិត្ត៣ រួមគ្នាត្រូវជា១៨ដួង។ អកុសលវិបាកអហេតុកចិត្ត៧ដួង...