មនុស្សជេរ ជាមនុស្សដែលខឹង; ការខឹងគឺជាកិលេស(ទោសៈ); កិលេសគឺជាទុក្ខ។ ការខឹងឬកំហឹងគឺជាភ្លេីងដែលកំពុងឆេះយា៉ងខ្លាំងនៅក្នុងចិត្តមនុស្ស។ មនុស្សដែលជេរ ជឿថាពេលជេរគេរួចហេីយនឹងធ្វេីឲ្យកំហឹងរបស់ខ្លួនរំសាយ ប៉ុន្តែការជេរប្រៀបបាននិងការបោះដំុ ភ្លេីងយា៉ងក្ដៅមួយដុំទៅឲ្យអ្នកដទៃចាប់ តែខ្ទាតមកត្រូវខ្លួនឯងវិញ នៅពេលគេមិនចាប់។ ការជេរមិនត្រឹមតែធ្វេីឲ្យអ្នកដទៃឈឺចាប់ទេ វាថែមទាំងធ្វេីឲ្យខ្លួនយេីងឈឺចាប់យា៉ងខ្លាំងផងដែរ បេីសិនជាគេមិនខឹងនិងយេីង វានឹងធ្វេីឲ្យយេីងកេីតទុក្ខរហូតដល់ថ្លៃស្លាប់។
អហេតុក ( សំ. បា. អហេតុក ឬ សំ. អហៃតុក ) ដែលមិនប្រកបដោយហេតុឬដែលមិនមានហេតុមិនមានបច្ច័យ : កំណើតអហេតុកៈ កំណើតសត្វដែលមិនប្រកបដោយកុសលហេតុ ( ហៅ អហេតុកៈកំណើត ក៏បាន ) ។ អហេតុកចិត្ត ចិត្តជាអហេតុក: គឺចិត្តដែលពេញដោយលោភៈ, ទោសៈ, មោហៈ ( ព. អ. ) ។ អហេតុកទិដ្ឋិ ឬ -មិច្ឆាទិដ្ឋិ ការយល់ឃើញខុសថាសត្វលោកនិងអ្វីៗទាំងអស់ក្នុងលោកសុទ្ធតែឥតមានហេតុឥតមានបច្ច័យតាក់តែងឡើយ ( ជាទិដ្ឋិរបស់និគ្រន្ថតិរិ្ថយពួកខ្លះ ) ។ អហេតុកប្បដិសន្ធិ ឬ -ប្រតិសន្ធិ ការចាប់កំណើតដោយអហេតុកចិត្ត ( ព. អ. ) ។ អហេតុកសត្ត ឬ -សត្វ សត្វដែលចាប់កំណើតដោយអហេតុកចិត្ត ( ព. អ. ) ។ល។ អហេតុកចិត្ត១៨ដួង អហេតុកចិត្ត គឺដែលមិនមានហេតុបានដល់ លោភហេតុ ទោសហេតុ និងមោហហេតុ ផ្នែកខាងអកុសល។ អលោភហេតុ អទោសហេតុ និង អមោហហេតុ ផ្នែកខាងកុសលនិងអព្យាក្រិត។ អហេតុកចិត្តមាន៣ប្រភេទគឺ អកុសលវិបាកចិត្ត៧ កុសលវិបាកចិត្ត៨ និងកិរិយាចិត្ត៣ រួមគ្នាត្រូវជា១៨ដួង។ អកុសលវិបាកអហេតុកចិត្ត៧ដួង...

Comments