Skip to main content

Posts

Showing posts from December, 2023

ភាពខុសគ្នារវាង ហីនយាន និង មហាយាន

ភាពខុសគ្នារវាង ហីនយាន និង មហាយាន ភាពខុសគ្នាគឺ 1. ពាក្យថា ហីនយាន និង ថេរវាទ សំដៅលើព្រះសង្ឃមួយក្រុមដែលប្រកាន់ខ្ជាប់នូវពាក្យប្រៀនប្រដៅរបស់ព្រះសង្ឃចាស់ទុំឬព្រះសង្ឃអាវុសោ ( ថេរ ) ដែលបានឃើញព្រះពុទ្ធនិងបានស្តាប់ពាក្យប្រៀនប្រដោរបស់ព្រះអង្គផ្ទាល់ ហេីយបានប្រៀនប្រដៅអ្នកដទៃដោយខ្លួនឯងបន្តរៀងមកដោយគ្មានការផ្លាស់ប្តូរអ្វីទាំងអស់។ ពោល ​ គឺ ​ ប្រកាន់ ​ ខ្ជាប់ ​ នូវ ​ ខ្លឹមធម៌ដែល ​ មាន ​ ក្នុង ​ ព្រះ ​ ត្រៃបិដក ​ តែ ​ ប៉ុណ្ណោះ ដោយព្រះសង្ឃដែលរស់នៅក្នុងប្រទេសស្រីលង្កា ភូមា ថៃ លាវ កម្ពុជា ឬប្រទេសណាមួយដែលបច្ចុប្បន្នប្រកាន់ខ្ជាប់នូវព្រះត្រៃបិដក ក៏ត្រូវបានចាត់ទុកជាក្រុមថេរវាទនោះដែរ។ ពាក្យថា ថេរវាទ មានន័យថា ការបង្រៀន និងទស្សនៈរបស់ព្រះសង្ឃចាស់ទុំឬព្រះសង្ឃអាវុសោដែលបានទទួលការប្រៀនប្រដៅផ្ទាល់ពី ព្រះពុទ្ធ។ 2. មហាយាន គឺជាក្រុមព្រះសង្ឃដែលចូលចិត្តកែសម្រួលការអប់រំ និងការប្រតិបត្តិឳ្យស្របទៅតាមភូមិសាស្ត្រ និងវប្បធម៌នៃមូលដ្ឋានដែលខ្លួនរស់នៅ។ ដូច្នេះហើយ ទើបបង្កើតគម្ពីរស្ទើរតែរាប់មិនអស់ បកស្រាយពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ ហើយបែងចែកក្រុមព្រះសង្ឃទៅជានិកាយផ្សេងៗជាច្រើនផងដែរ។ ភាគច្រើនគឺព្រះសង្ឃនៅទីប