Skip to main content

Posts

Showing posts from June, 2015

និព្ធានសម្រាប់មនុស្សរាល់គ្នា!

និព្ធានសម្រាប់មនុស្សរាល់គ្នា !! " និព្វានំបរមំសុខំ និព្វានជាបរមសុខ " និព្វាន មានអត្ថន័យថា ការចេញផុតស្រឡះពី " វានៈ " គ្រឿងចាក់ស្រេះទាក់ឆ្វាក់រួបរឹត ( តណ្ហា );   ការរលត់អស់ភ្លេីងកិលេសនិងតណ្ហា ; ភាពត្រជាក់កេីតឡេីងនៅពេលភ្លេីងកិលេសនិងតញ្ហាត្រូវបានរលត់អស់ កិលេសនិងតណ្ហាគឺ៖   លោភៈ ( ការចង់បានហួស ); មោហៈ ( អវិជ្ជា , ការវង្វេង , ល្ងង់ ); ទោសៈ ( កំ ហឹង ,  ការខឹងសម្បារ ) ។   តេីលោភៈ មោហៈ ទោស កេីតមកពីអ្វី ?   លោភៈ មោហៈ ទោស កេីតមក ពី ការតោងជាប់នូវ  " ខន្ធ៥ ឬបញ្ចខន្ធ " ឬពាក្យសាមញ្ញ ហៅថាគំនរទុក្ខ៥យា៉ង មាន៖   ទី១ . រូបខន្ធ ( អ្វីៗ ដែលប្រាកដដល់ភ្នែក ឬអ្វីដែលមេីលឃេីញនិភ្នែក ) ។   ទី២ . វេទនាខន្ធ ( ការ ទទួល អារម្មណ៍ , ការសោយ ឬ ការរង អារម្មណ៍ ) ។ ទី៣ .  សញ្ញាខន្ធ ( សេចក្ដីសម្គាល់   ដែលបរិ ភោគចូលតាមទ្វារអារម្មណ៍ទាំង១២ , មានខាងក្រៅ៦   ហេីយនិងខាងក្នុង៦ មាន៖   ភ្នែក ,   ត្រចៀក ,  ច្រមុះ ,  អណ្តាត ,  កាយ ,  មនោ ( ចិត្ត ) ។ ទី៤ . សង្ខារខន្ធ (   ការតាក់តែងនៃ គំនរឬកងនៃគំនិត ( ដែលរាប់ជាខន្ធទី៤ក្នុងខន្ធទាំង៥ ) ។ ទី៥ . វិញ្ញាណក្ខន្ធ ( ធ