Skip to main content

និព្វានសម្រាប់អ្នករាល់គ្នា!





និព្វានសម្រាប់អ្នករាល់គ្នា!!

" និព្វានំបរមំសុខំ និព្វានជាបរមសុខ"


និព្វាន មានអត្ថន័យថា ការចេញផុតស្រឡះពី "វានៈ" គ្រឿងចាក់ស្រេះទាក់ឆ្វាក់រួបរឹត (តណ្ហា);  

ការរលត់អស់ភ្លេីងកិលេសនិងតណ្ហា; ភាពត្រជាក់កេីតឡេីងនៅពេលភ្លេីងកិលេសនិងតញ្ហាត្រូវបានរលត់អស់


កិលេសនិងតណ្ហាគឺ៖ លោភៈ (ការចង់បានហួស); មោហៈ (អវិជ្ជា, ការវង្វេង, ល្ងង់); ទោសៈ (កំ

ហឹងការខឹងសម្បារ) តេីលោភៈ មោហៈ ទោស កេីតមកពីអ្វី?  លោភៈ មោហៈ ទោស កេីតមក

ពី ការតោងជាប់នូវ "ខន្ធ៥ ឬបញ្ចខន្ធ" ឬពាក្យសាមញ្ញហៅថាគំនរទុក្ខ៥យា៉ង មាន៖ 

ទី១. រូបខន្ធ (អ្វីៗ ដែលប្រាកដដល់ភ្នែក ឬអ្វីដែលមេីលឃេីញនិភ្នែក) 

ទី២. វេទនាខន្ធ (ការ ទទួល អារម្មណ៍, ការសោយ ការរង អារម្មណ៍)

ទី៣សញ្ញាខន្ធ (សេចក្ដីសម្គាល់ ដែលបរិ ភោគចូលតាមទ្វារអារម្មណ៍ទាំង១២, មានខាងក្រៅ៦ 

ហេីយនិងខាងក្នុង៦ មាន៖ ភ្នែក,  ត្រចៀកច្រមុះអណ្តាតកាយមនោ(ចិត្ត)

ទី៤. សង្ខារខន្ធ ( ការតាក់តែងនៃ គំនរឬកងនៃគំនិត ដែលរាប់ជាខន្ធទី៤ក្នុងខន្ធទាំង៥ )

ទី៥. វិញ្ញាណក្ខន្ធ (ធម្មជាតិដឹងច្បាស់នូវអារម្មណ៍ (ចិត្តមានសតិ, មានដង្ហេីមចេញចូល។

បញ្ចខន្ធជាធម្មជាតិដែលប្រែប្រួល។ ទុក្ខរបស់មនុស្សកេីតមកពីការតោងជាប់និងវត្ថុដែលប្រែប្រួល។


កិលេសកេីតពី ផស្ស អារម្មណ៍  ដែលបរិ ភោគចូលតាមទ្វារអារម្មណ៍ទាំង១២, មាន៦ខាងក្រៅ ហេីយនិង៦ខាង

ក្នុង មាន៖ ភ្នែក,  ត្រចៀកច្រមុះអណ្តាតកាយមនោ(ចិត្ត) ភ្នែកខាងក្រៅហៅថាភ្នែកសាច់ ភ្នែក

ខាងក្នុងហៅថាភ្នែកចិត្ត,  ត្រចៀកខាងក្រៅហៅថាត្រចៀកសាច់ ត្រចៀកខាងក្នុងហៅថាត្រចៀកចិត្ត , 

ច្រមុះខាងក្រៅហៅថាច្រមុះសាច់ ច្រមុះខាងក្នុងហៅថាច្រមុះចិត្តអណ្តាតខាងក្រៅហៅថាអណ្តាតសាច់

អណ្តាតខាងក្នុងហៅថាអណ្តាតចិត្តកាយខាងក្រៅហៅថាហៅថាកាយសាច់ កាយខាងក្នុងហៅថាកាយចិត្ត

មនោ(ចិត្ត)ខាងក្រៅហៅថាមនោសាច់ មនោខាងក្នុងហៅថាមនោចិត្ត។


អ្វីៗដែលបានបរិភោគចូលតាមអាយតនៈទាំង១២នេះ មិនថាល្អឬអាក្រក់, សោមនស្សឬទោមស្ស, រឹងឬ

ទន់ ឆ្ងាញ់ឬមិនឆ្ងាញ់សុទ្ធសឹងតែជាកិលេសនឹងតណ្ហាទាំងអស់។ ឧទាហរណ៍យេីងញាំម្ហូបឆ្ងាញ់យេីង

ចង់ញាំវាទៀត  ពេលណា យេីងញាំម្ហូបនេះមិនឆ្ងាញ់យេីងក៏ឈប់ចង់ ញាំវា។ ឆ្ងាញ់ឬមិនឆ្ងាញ់ ស្រឡាញ់

ឬស្អប់ ចង់បានឬមិនចង់បាន ជាកិលេសនិងតណ្ហាទាំងអស់ ពីព្រោះ វាតោង ជាប់នៅនិងរម្មណ៍របស់យេីង

ជនិច្ច ហេីយធ្វេីឲ្យយេីងកេីតទុក្ខមិនចេះចប់។


និព្វានមានពីរយា៉ង៖


និព្វានកេីតឡេីងនៅពេលណាយេីងមិនតោងជាប់និងខន្ធ៥ ឬនៅពេលរូបធម៌និងនាមធម៌ត្រូវបានរលត់

អស់ ឬនៅពេលណាអារម្មណ៍របស់យេីងនៅកណ្ដាលៗ មិនលម្អៀងទៅខាងណា ទៅល្អឬអាក្រក់ 

ហៅថាឧបេក្ខា នោះហេីយគឺ (សឧបាទិសេសនិព្វាន) ក្នុងពេលយេីងនៅរស់ ពីព្រោះឥតមានអារម្មណ៍

ណាមកតោងយេីងទៀតឡេីយ។  មនុស្សយេីងជួប និព្វាន ច្រេីនដងណាស់ក្នុង មួយថ្ងៃៗ តែនិព្វាននោះ

មិនមាននិរន្តរភាពឬមិនទៀង។  ដេីម្បីធ្វេីនិព្វាននោះឲ្យមាននិរន្តរភាព មានតែផ្លូវម្យា៉ងគត់គឺយេីងត្រូវតែ

ហាត់អប់រំចិត្ត ដុសខាត់ចិត្តយេីងឲ្យស្អាតបរិសុទ្ធ តាមការប្រតិ បត្តិសមាធិនិងវិបស្សនាប៉ុណ្ណោះ។ និព្វាន

មិនមែន សំដៅទៅលេីសេចក្តីស្ងប់ស្ងាត់បន្ទាប់ពីការស្លាប់ ឬការឥតមានកំណេីតឬឥតមានការស្លាប់ 

ដែលភាសាបាលីហៅថា (អនុបាទិសេសនិព្វាន) ប៉ុណ្ណោះទេ តែសំដៅលេីសេចក្តីសុខក្នុង

បច្ចុប្បន្នកាលដែលមនុស្សយេីងទាំងអស់ប្រាថ្នា។


នេះជាឳវាទរបស់ព្រះសម្មាសាម្ពុទ្ធទៅកាន់សាវ័ករបស់ព្រះអង្គ។


ម្នាលភិក្ខុទាំងឡាយអេីយ, ជាការពិតណាស់, បេីបុគ្គលណាម្នាក់បានចម្រេីនសតិប្បដ្ឋានទាំង៤ នេះ តាម

លំ ដាប់ឥតខ្ចោះអស់៧ឆ្នាំ, បុគ្គលនោះគង់នឹងបានសម្រេចផលណាមួយ ក្នុងបច្ចុប្បន្នទាន់ភ្នែក ក្នុងចំណោ

ផលទាំងពីរនេះ គឺភាវះជាព្រះអរហន្ត ឬបេិីមានឧបាទានក្ខន្ធនៅសេស សល់ខ្លះ ក៏នឹងបានសម្រេចនូវ

ភាវះជាអនាគាមីបគ្គលជាពំុខាន។


កំុថាឡេីយអស់៧ឆ្នាំ បេីបុគ្គលណាម្នាក់បានចម្រេីនសតិប្បដ្ឋានទាំង៤នេះ តាមលំដាប់ឥតខ្ចោះ អស់៦ឆ្នាំ

 ៥ឆ្នាំ ៤ឆ្នាំ ៣ឆ្នាំ ២ឆ្នាំ ឬ១ឆ្នាំ។


កំុថាឡេីយអស់១ឆ្នាំ, ម្នាលភិក្ខុទាំងឡាយអេីយ, បេីបុគ្គលណាម្នាក់បាន ចម្រេីនសតិប្បដ្ឋាន ទាំង៤នេះ 

តាមលំដាប់ឥតខ្ចោះអស់៧ខែ, បុគ្គលនោះគង់នឹងបានសម្រេចផលណាមួយក្នុង បច្ចុប្បន្នទាន់ភ្នែក ក្នុងចំ

ណោម ផលទាំងពីរនេះ គឺភាវះជាព្រះអរហន្ត ឬបេិីមានឧបាទានក្ខន្ធនៅ សេសសល់ខ្លះ ក៏នឹងបានស

ម្រេចនូវភាវះជាអនាគាមីបគ្គលជាពំុខាន។


កំុថាឡេីយអស់៧ខែ បេីបុគ្គលណាម្នាក់បានចម្រេីនសតិប្បដ្ឋានទាំង៤នេះ តាមលំដាប់ឥតខ្ចោះអស់ ៦ខែ

 ៥ខែ ៤ខែ ៣ខែ ២ខែ ១ខែ ឬកន្លះខែ។


កំុថាឡេីយអស់កន្លះខែ, ម្នាលភិក្ខុទាំងឡាយអេីយ, បេីបុគ្គលណាម្នាក់បាន ចម្រេីនសតិប្បដ្ឋាន ទាំង៤

នេះ តាមលំដាប់ឥតខ្ចោះអស់៧ថ្ងៃ, បុគ្គលនោះគង់នឹងបានសម្រេចផលណាមួយក្នុង បច្ចុប្បន្នទាន់ភ្នែក 

ក្នុងចំ ណោមផលទាំងពីរនេះ គឺភាវះជាព្រះអរហន្ត ឬបេិីមានឧបាទានក្ខន្ធនៅ សេសសល់ខ្លះ ក៏នឹងបាន

សម្រេចនូវភាវះជាអនាគាមីបគ្គលជាពំុខាន។


ដោយមកពីហេតុនេះហេីយទេីប ព្រះសាម្មាសាម្ពុទ្ធមានព្រះបន្ទូលថា   ៉ម្នាលភិក្ខុទាំងឡាយនេះជា

ផ្លូវតែមួយ គត់ ប្រព្រឺត្តទៅ ដេីម្បីសេចក្ដីបរិសុទ្ធនៃសត្វលោកទាំងឡាយ, ដេីម្បីឲ្យបានរួចចាកពីសេចក្

ដីសោក និងសេច ក្តីខ្សឺកខ្សួលទាំងឡាយ, ដេីម្បីកំចាត់នូវសេចក្ដីទុក្ខ និងទោមនស្សទាំងឡាយ, ដេីម្បីឲ្យ

បានសម្រេចនូវអរិយមគ្គ, ដេីម្បីការទទួលបាននូវព្រះនិព្ធាន ជាផ្លូវតែមួយគត់ គឺសតិប្បដ្ឋាន៤  ៉។


សាធុ សាធុ សាធុ


ខាងលេីនេះ គឺគ្រាន់តែជាឃ្លាខ្លះៗ ដែលខ្ញុំបានដកស្រង់ចេញពី មហាសតិប្បដ្ឋានសូត្រ ដែល ក្បួនតម្រា

ដ៏សំ ខាន់បំផុតក្នុងព្រះត្រៃបិដក សម្រាប់ការហាត់អប់រំចិត្ត ឬការប្រតិបត្តិ សមាធិ និងវិបស្សនា។


ខន្ធ៥៖ 

ខន្ធ ( បា.; សំស្កន្ធ )ប្រែថា៖ ; ដើម ; គំនរ : ពួក , កង , ប្រជុំ ; កំណត់ខន្ធ  គឺ រូប ក្ខន្ធ , វេទនា ខន្ធ

សញ្ញា ខន្ធ , សង្ខារ ក្ខន្ធ , វិញ្ញាណ ក្ខន្ធ  ទម្លាយខន្ធ  រំលាង ខន្ធ គឺ ស្លាប់  រំលត់ ខន្ធ គឺ ចូល និព្វាន

អ្វីទៅ " រូប "?


រូប( សំ.បា. )ប្រែថា៖ ធម្ម ជាត ដែល ប្រែ ប្រួល វិនាស ដោយ ហេតុ ផ្សេង មាន ក្តៅ និង ត្រជាក់ ជា

 ដើម ; អ្វីៗ ដែល ប្រាកដ ដល់ ភ្នែក ការយកអារម្មណ៍ទៅតោងជាប់និងរូប មិនថារូបយេីង រូបអ្វីទាំងអ

ស់ដែលយេីងមេីលឃេីញនិងភ្នែក គឺជាការតោងទុក្ខ ពីព្រោះរូបជាធម្មជាតិដែលមិនទៀង។ ពេលយេីង

អង្គុយសមាធិ ត្រូវពិចារណាខ្លួនឯង ថាជារបស់មិនទៀង។


អ្វីទៅ " រូប " ហេតុអ្វីបានជា "រូប" សំខាន់ម្លេ៉ះក្នុងការអប់រំរបស់ព្រះពុទ្ធសាសនា‌! ពេលណានិយាយអំពី 

" រូបខន្ធ" ពុទ្ធសាសនិកជន ខ្មែរ គាត់ស្តាប់មិនយល់; គាត់មិនដឹងថាវាមានន័យយា៉ងមេ៉ចផង។ តេីគាត់នឹង

រលត់ទុក្ខគាត់បានយា៉ងមេ៉ចទៅ បេីគាត់មិនដឹងថាតេី "រូប" ជាអ្វីនោះ។ រូបចាប់តាំងពីខ្លួនយេីង រហូតដល់

អ្វីទាំង អស់ដែលយេីងមេីលឃេីញ ហៅថា រូប។ រូបមនុស្ស ផ្សំឡេីងដោយធាតុ មាន ទឹក, ដី, ភ្លេីង

ខ្យល់។


អ្វីទៅ " វេទនា "?

" វេទនា" ប្រែថា ការ ទទួល អារម្មណ៍, ការសោយ ការរង អារម្មណ៍, ការ ដឹង អារម្មណ៍ ជា សុខឬ ជា 

ទុក្ខ... អ្វីដែលប៉ះទង្កិចនិងកាយ ហេីយនិងអារម្មណ៍ ហៅថាវេទនា។ ទុក្ខវេទនា, សុខវេទនា, ឧបេក្ខាវេទ

នា (នៅកណ្តាឬមិនលម្អៀងទៅខាងណាបានទៅកាយ។ សោមនស្សវេទនា, ទោមនស្សវេទនា, ឧបេក្ខា

វេទនា បានដោួចិត្ត។ វេទនាជា អនិច្ចំឬ វេទនាមិនទៀង។ ពេលណាយេីងឈឺដៃឈឺជេីង ឬឥតមាន

ឈឺអ្វី, យេីងនិយាយថា ទុក្ខវេទនា, សុខវេទនា ហេីយបេីយេីងមិនឈឺអ្វី, យេីងអាចនិយាយថា ឧបេក្ខាវេទ

នា។ ពេលយេីងពិបាកចិត្តឬសប្បាយចិត្ត, យេីងនិយាយថាទោមនស្សវេទនាឬសោមនស្សវេទនា, ហេីយ

បេីចិត្តយេីងនៅស្ងៀមៗ យេីងអាចនិយាយថា ឧបេក្ខាវេទនា។ ការតោងជាប់និង វេទនា, មិនថាសុខវេទនា

ឬទុក្ខវេទនា គឺជាទុក្ខទាំងអស់ពីព្រោះវាមិនទៀង។ វេទនា អនិច្ចំ វេទនាមិនទៀង។


អ្វីទៅ "សញ្ញា"?

" សញ្ញា " ប្រែថា សេចក្ដី សម្គាល់, ការ ចំណាំ, ការ ចង ចាំ បាន : សញ្ញា ជា ធម្ម ជាតិមួយ ជា ជំនួយ ចិត្ត 

ឲ្យ ចំណាំ អ្វីៗ បាន ការចំណាំបាន តាមភ្នែក " ថារបស់នេះមានពណ៌ខៀវឬខ្មៅ; តាម "ច្រមុះ " 

ថារបស់នេះមានក្លិនក្រអូបឬស្អុយ; តាម " អណ្តាត " ថាផ្លែឈេីនេះមានរសជាតិ ផ្អែមឬល្វីង; តាមត្រ

ចៀក " ថាឮសម្លេងនេះពិរោះឬមិនពិរោះ; តាម "កាយ " ថាការប៉ះទង្កិចរបស់នេះរឹងឬទន់; តាមមនោ

(ចិត្ត) " ថាអារម្មណ៍នេះជាអារម្មណ៍ស្រឡាញ់ឬស្អប់។ ការតោងសញ្ញាគឺជាការអបទុក្ខ។ សញ្ញា អនិច្ចា

 សញ្ញាមិនទៀង។


តេីអ្វីទៅ "សង្ខារ"?

សង្ខារ" គឺការ តាក់ តែង ដែលកេីតពីចិត្ត ឬគំនិត ដូចជាការភ័យព្រួយឬ ការសប្បាយ, ការឈឺចាប់, ការ

ល្អនិងអាក្រក់។ល។ សង្ខារាអនិច្ចា សង្ខារមិនទៀង។


តេីអ្វីទៅ " វិញ្ញាណ" ?

ក្រុមវិញ្ញាណគឺការដឹងច្បាស់នូវអារម្មណ៍ បានដល់ចិត្ត ; ការមានសតិ; ការដឹងខ្លួនថាយេីងមិនទាន់ស្លាប់ 

មានដង្ហេីមដកចេញចូល។

https://km.wikipedia.org/wiki/សតិប្បដ្ឋាន



នេះជាខ្លឹមនៃការអប់រំរបស់ពៈ្រះពុទ្ធសាសនា

អរិយះសច្ចធម៌ទាំង៤ និងអរិយមគ្គ៨(អរិយអដ្ឋង្គិកមគ្គ៨)

អរិយះសច្ចធម៌ទាំង៤មាន៖

ទុក្ខសច្ច (ទុក្ខមានពិត),

-សមុទយសច្ច (ដេីមហេតុនៃទុក្ខមានពិិត),

-និរោធសច្ច (ការរលត់ទុក្ខមានពិត),

-មគ្គសច្ច (ផ្លូវឆ្ពោះទៅរកការ រលត់ទុក្ខមានពិត)


អរិយមគ្គទាំង៨(អរិយអដ្ឋង្គិកមគ្គ៨)

អរិយមគ្គទាំង៨(អរិយអដ្ឋង្គិកមគ្គ៨)

អរិយដ្ឋង្គិកមគ្គ អង្គិកមគ្គ អរិយមគ្គ (The Noble Eightfold Path) គឺ ជា ធម៌សំខាន់មួយ ក្នុង ចំណោម ធម៌ ទាំងឡាយ ដែល ព្រះពុទ្ធ ទ្រង់ បាន បង្រៀន ភិក្ខុ និង បរិស័ទ ដើម្បី ការ រលត់ អស់ ទៅ នៃ ទុក្ខ ទាំង ពួង ជាផ្លូវ ឆ្ពោះ ព្រះ និព្វាន អរិយអដ្ឋង្គិកមគ្គ ជា ពាក្យ ផ្សំ មក ពី បទ គឺ អរិយ ប្រែ ថា ប្រសើរ, អដ្ឋ ប្រែ ថា , និង អង្គៈ ប្រែ ថា អង្គ តួ, និង មគ្គ ប្រែ ថា ផ្លូវ ដូច្នេះ អដ្ឋង្គិកមគ្គ មាន ន័យ ថា មាគ៌ា ផ្លូវ មាន អង្គ ដ៏ប្រសើរ តើ អង្គ ទាំង របស់ អរិយ មគ្គ មាន អ្វី ខ្លះ ? ហេតុអ្វី ទើប ហ៊ាន ពោល ថា "ប្រសើរ" ? អង្គ ទាំង នោះ គឺ សម្មាទិដ្ឋិ (ការ យល់ត្រូវ), សម្មាសង្កប្បៈ (ការ ត្រិះរិះត្រូវ), សម្មាវាចា (ការ ពោលពាក្យ សម្តី ល្អ គួរ ស្តាប់ និង ត្រូវ កាល ទេសៈ), សម្មាកម្មន្តៈ ( ការ ធ្វើ ការងារត្រូវ តាម ក្បួន ខ្នាត នីតិវិធី) , សម្មាវាយាមៈ (ការ ព្យាយាមត្រូវ) , សម្មាអាជីវៈ (ការ ប្រកប របរ ចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការ មាន សេចក្តីរឭកត្រូវ ផ្ចង់ ស្មារតី ត្រូវ ), និង សម្មាសមាធិ (ការ តាំងចិត្តមាំត្រូវ) ការ ហ៊ាន ពោល ថា មគ្គ ទាំង ជា ផ្លូវ ដ៏ ប្រសើរ ព្រោះ ថា វា ជា ផែន ទី ចង្អុល ទិស ឲ្យ អ្នក ប្រតិបត្តិ តាម អាច សម្រេច គោលដៅ ដ៏ សំខាន់ ក្នុង ជីវិត ពោល គឺ ការ រំលត់ អស់ នូវ ទុក្ខ ទាំង ពួង ដែល ធ្វើ ឲ្យ គេ រស់ នៅ ក្នុង ជីវិត ប្រកប ដោយ បរមសុខ ព្រះនិព្វាន

សម្មាទិដ្ឋិ (បញ្ញា) គឺ ការ យល់ត្រូវ, ការ ដឹង ក្នុង អរិយសច្ចៈ , គឺការ ដឹង ថា អ្វី ជា ទុក្ខ, ការ ដឹង នូវ មូល ហេតុ ជាទី កើត ឡើង នៃ ទុក្ខ, ការ ដឹង វិធី រំលត់ ទុក្ខ, និង ការ ដឹង ក្នុង ការ ប្រតិបត្តិ តាម វិធី រំលត់ ទុក្ខ។

សម្មាសង្កប្បៈ (បញ្ញា) គឺ ការ ត្រិះរិះត្រូវ, គឺការ ពិចារណា ក្នុង ការ ចេញ ចាក កាម, ការ ពិចារណា ក្នុង ការ មិន ព្យាបាទ បៀត បៀន មនុស្ស ដទៃ, សត្វ ដទៃ, រួម ទាំង ខ្លួន ឯង និង បរិស្ថាន ដែល ខ្លួន ឯង និង មនុស្ស សត្វ រស់ នៅ

សម្មាវាចា (សីល)គឺ ការ ពោលពាក្យ សម្តី និយាយ ល្អ ត្រឹម ត្រូវ គួរ ស្តាប់ និង ត្រូវ តាម កាលទេសៈ; គឺ ចេតនា វៀរ ចាក ការ និយាយ កុហក, ការ និយាយ ញុះញង់ គេ, ការ និយាយ ទ្រគោះ, ការ និយាយ រោយរាយ ឥត ប្រយោជន៍

សម្មាកម្មន្តៈ(សីល) គឺ ការ ធ្វើ សកម្មភាព ការងារ ត្រឹម ត្រូវ តាម ក្បួន ខ្នា នីតិវិធី; គឺ ចេតនា វៀរចាក ការ សម្លាប់ សត្វ, ការ វៀរ ចាក ការ លួច ទ្រព្យ អ្នក ដទៃ, និង ការ វៀរចាក ការ ប្រព្រឹត្តិធម៌ មិន ប្រសើរ ទាំង ពួង

សម្មាអាជីវៈ(សីល) គឺ ការ ប្រកប របរ រកស៊ី ចិញ្ចឹមជីវិត ត្រឹម ត្រូវ ស្រប ច្បាប់ ជាតិ និង អន្តរជាតិ ការ លះ បង់ នូវ ការ ចិញ្ចឹម ជីវិត ខុស (មាន ដូច ជា ជំនួញ ប្រការ គឺ ជួញ គ្រឿងស្រវឹង, ជួញគ្រឿងញៀន, ជួញ មនុស្ស, ជួញ សត្វ, ជួញ សាស្ត្រាវុធ នានា ។ល។), និង ត្រូវ ប្រកប របរ ចិញ្ចឹម ត្រឹម ត្រូវ តាម ច្បាប់ រដ្ឋ និង ច្បាប់ សាសនា

សម្មាវាយាមៈ (ការភាវនាឬការចម្រេីនសតិ) គឺ ការ ព្យាយាមត្រូវ គឺ ព្យាយាម ញុំាង ឆន្ទៈ ឲ្យ កើត ឡើង, ប្រឹង ប្រែង ប្រារព្ធ ព្យាយាម, ផ្គង ចិត្ត ទុកតាំង ព្យាយាម មាំដើម្បី ញុំាង ពួក អកុសល ធម៌ ដ៏ លាមក ដែល មិន ទាន់ កើត កុំឲ្យ កើត ឡើង បាន, ញុំាងឆន្ទៈ ដើម្បី លះ បង់ នូវ ពួក អកុសល ធម៌ ដែល កើត ឡើង ហើយ, ព្យាយាម ញុំាង កុសល ធម៌ ទាំង ឡាយ ដែល មិន ទាន់ កើតឲ្យ កើត ឡើង, ញុំាង ពួក អកុសលធម៌ ដែល កើត ឡើង ហើយ ឲ្យ តាំង នៅ កុំ ឲ្យ ភ្លេច ភ្លាំង ទៅ វិញ, ឲ្យ ចម្រើន ធំទូលាយ ពេញ បរិបូរណ៌

សម្មាសតិ (ការភាវនាឬការចម្រេីនសតិ) គឺ ការ រឭកត្រូវ, ការ ពិចារណា រឿយៗ នូវសតិប្បដ្ឋាន , គឺ ពិចារណា នូវ កាយ ក្នុង កាយ មាន ព្យាយាម ជា គ្រឿង ដុត កំដៅ កិលេស, មាន ការ ដឹង ខ្លួន, កំចាត់ បង់ នូវ អភិជ្ឈា និង ទោមនស្ស ក្នុង លោក ចេញ, ពិចារណា រឿយៗ នូវ វេទនា ក្នុង វេទនា, នូវ ចិត្ត ក្នុង ចិត្ត, នូវ ធម៌ ក្នុង ធម៌ ទាំង ឡាយ

សម្មាសមាធិ (ការភាវនាឬការចម្រេីនសតិ) គឺ ការ តាំងចិត្តមាំត្រូវ, ការ ស្ងាត់ ចាក អកុសល ធម៌ ទាំង ឡាយ បាន ដល់ នូវ ឈានទាំង ឡាយ មាន បឋមជ្ឈាន ជា ដើម។ បុគ្គល ដែល មិន ប្រមាថ ហើយ នៅ ក្នុង ធម្មវិន័យ ដើរ តាម ផ្លូវ ប្រកប ដោយ អង្គ ប្រការ ដ៏ ប្រសើរ បុគ្គល នោះ នឹង អាច លះ បង់ កំណើត (ជាតិ), សង្សារ និង សម្រេច ព្រះ និព្វាន ដែល ជា ទី បំផុត នៃ កង ទុក្ខ





ធម៌រារាំងមិនឲ្យភុក្ខុឬមនុស្សបានសម្រេចព្រះនិព្វាន

ពាក្យ ថា នីវរណធម៌ (Nīvaraṇa, hindrances) គឺ ជា ពាក្យ នៅ ក្នុង ភាសា សំស្ក្រឹត និង ភាសា បាលី ដែល មាន ន័យ ថា ធម៌ រារាំង, ឃាត់ ខាំងទប់ចិត្ត មិន ឲ្យ ងាក ទៅ រក អំពើ ជា កុសល ទ្រឹស្តី ពុទ្ធនិយម អះអាង ថា នីវរណធម៌ គឺ ជាអកុសចេតសិក ដែលរារាំងមិនឲ្យសមាធិឈាន កើតឡើងបាន ហើយដែលនាំ ឲ្យ ចិត្ត ចាក ឆ្ងាយពីព្រះនិព្វាន  នីវរណធម៌ គឺ ជា ទំនាស់ នៃ សមាធិ  នីវរណធម៌ មាន យ៉ាង គឺ

កាមច្ឆន្ទៈ (Kāmacchanda) : សេចក្តី ប្រាថ្នា ការពេញចិត្តចំពោះ កាម;

ព្យាបាទៈ (Byāpāda, Vyāpāda) : គំនុំ សេចក្តីគុំកួនធ្វើឲ្យអ្នកដទៃវិនាស;

ថីនមិទ្ធៈ (Thīna-middha) : ការច្រអូសធុញទ្រាន់និងការងងុយដេក (sloth-torpor);

ឧទ្ធច្ចកុក្កុច្ចៈ (Uddhacca-kukkucca) : សេចក្តីរាយមាយ និង សេចក្តី រសាប់រសល់ ក្តៅ ក្រហាយ ក្នុង ចិត្ត;

វិចិកិច្ឆា (Vicikicchā) : សេចក្តី សន្ទិះ សង្ស័យ មិន ដាច់ ស្រេច ក្នុងចិត្ត















Comments