Skip to main content

សេចក្តីថ្លៃថ្នូររបស់មនុស្ស!


សេចក្តីថ្លៃថ្នូររបស់មនុស្ស!


ថ្លៃថ្នូរ ប្រែថា មាន តម្លៃ គួរ លើក សរសើរ គួរ រាប់ អាន។ សេចក្តិថ្លៃថ្នូរ មិនមែនមកពីមាន ទ្រព្យសម្បត្តិច្រេីន ឬ បុណ្យស័ក្តិខ្ពស់ ឬមានអំណាចច្រេីន ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។ 


ព្រហ្មវិហារធម៌៤ ជាធម៌កំពូល ជាធម៌របស់ព្រហ្ម ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ 


ទី១- មេត្តា ការមានសេចក្តីស្រឡាញ់, ការមានការរាប់អាន, ការមានមេត្រីភាព; ទី២- ករុណា ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ, ការមានខន្តីដល់អ្នកដទៃ; ៣- មុទិតា ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ; ៤- ឧបេក្ខា ការតាំងចិត្តជាកណ្ដាល, សេចក្ដីព្រងើយកន្តើយ, ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។ ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។


មនុស្សថ្លៃថ្នូរនឹងមិនអាចឈរមេីលតែភ្នែកបានឡេីយនៅពេលគេឃេីញអ្នកដទៃកំពុងរងទុក្ខអត់ឃ្លាន; ឥតមានផ្ទះសំបែងជ្រកកោន។ មនុស្សថ្លៃថ្នូរតែងតែត្រៀមខ្លួនរួចស្រេច ដេីម្បីជួយផ្តល់បញ្ញាដល់អ្នកទាបឲ្យគេបានខ្ពស់ដូចខ្លួន, ដល់អ្នកទន់ខ្សោយឲ្យគេមានកម្លាំង ក្លាហានដូចខ្លួន, ដល់អ្នកខ្សត់ឲ្យគេមានទ្រព្យដូចខ្លួន, ដល់អ្នកដែលមានទុក្ខ ឲ្យគេមានសេចក្តីសុខ ចម្រេីនដូចខ្លួន, ដល់អ្នកអស់កម្លាំងចិត្តឲ្យគេរស់បានយូរ, ដល់អ្នកអស់សង្ឃឹមឲ្យគេមានសង្ឃឹមឡេីងវិញ ដោយមិនប្រកាន់ហេីយមិនលម្អៀង។  

អ្នកដែលមានភាពអញនិយម គិតថាមានតែអ្នកមានទ្រព្យច្រេីន ហេីយនិងអ្នកមានអំណាចប៉ុណ្ណោះដែលមានសេចក្តីថ្លៃថ្នូរ...ការយល់ឃេីញដូច្នេះគឺខុសស្រឡះ។ សេចក្តីថ្លៃថ្នូរនេះនឹងមិនអាចមានក្នុងសង្គមណាដែលមានមេដឹកនាំដែលខ្វះព្រហ្មវិហារធម៌៤ ឬសង្គមណាដែលមានមេដឹកនាំដែលមិនឲ្យតម្លៃដល់ជីវិតមនុស្ស។ 


សង្គមដែលថ្លៃថ្នូរ នឹងឲ្យតម្លៃជិវិតមនុស្សទាំងអស់ស្មេីគ្នា មិនថាអ្នកមានឬអ្នកខ្សត់, អ្នកខ្សោយឬអ្នកមានអំណាចគឺមានជីវិតតែមួយដូចគ្នា ហេីយតែងតែចង់រស់ដូចគ្នា។  សង្គមដែលថ្លៃថ្នូរជាសង្គមដែលផ្ដល់នូវយុត្តិធម៌ដល់មនុស្សទាំងអស់ស្មេីៗគា្ន មិនថាអ្នកមានឬអ្នកខ្សត់, អ្នកខ្សោយឬអ្នកមានអំណាច។ 


សង្គមដែលថ្លៃថ្នូរនឹងមិនទុកចោលមនុស្សចាស់ជរាឲ្យដេកឈឺស្លាប់នៅតាមផ្លូវដូចសត្វធាតុ ដែលធ្វេីឲ្យគាត់បាត់បង់ភាពជាមនុស្ស; សង្គមថ្លៃថ្នូរនឹងមិនចោលក្មេងកំព្រាឲ្យដេកអត់បាយឥតមានទីជម្រក; សង្គមថ្លៃថ្នូរគឺអ្នកមានមិនធ្វេីបាបអ្នកក្រ, អ្នកមានអំណាចមិនធ្វេីបាបអ្នកទន់ខ្សោយ។ 


ព្រះសម្មាសម្ពុទ្ធមានឳវាទថា បេីចង់កែសង្គមឲ្យល្អ យេីងម្នាក់ត្រូវកែខ្លួនឯងឲ្យជាគំរូល្អ ដល់អ្នកដទៃដេីម្បីឲ្យគេដេីរតាម ប៉ុន្តែក្នុងប្រទេសខ្មែរគឺផ្ទុយស្រឡះ ពីឳវាទរបស់ ព្រះសម្មា សម្ពុទ្ធ។  នៅក្នុងប្រទេសខ្មែរ ដេីម្បីកសាងសង្គមមួយឲ្យទៅជាសង្គម ដែល ថ្លៃថ្នូរ គឺចាប់ផ្ដេីមពី មេដឹកនាំម្នាក់។

Comments

Popular posts from this blog

អហេតុកចិត្ត១៨ដួង

អហេតុក ( សំ. បា.  អហេតុក  ឬ សំ.  អហៃតុក  ) ដែល​មិនប្រកប​ដោយ​ហេតុ​ឬ​ដែល​មិន​មាន​ហេតុ​មិន​មាន​បច្ច័យ :  កំណើត​អហេតុកៈ  កំណើត​សត្វ​ដែល​មិន​ប្រកប​ដោយ​កុសល​ហេតុ ( ហៅ  អហេតុកៈ​កំណើត  ក៏​បាន ) ។  អហេតុក​ចិត្ត  ចិត្ត​ជា​អហេតុ​ក: គឺ​ចិត្ត​ដែល​ពេញ​ដោយ​លោភៈ, ទោសៈ, មោហៈ ( ព. អ. ) ។  អហេតុកទិដ្ឋិ  ឬ  -មិច្ឆាទិដ្ឋិ  ការ​យល់​ឃើញ​ខុស​ថា​សត្វ​លោក​និង​អ្វីៗ​ទាំង​អស់​ក្នុង​លោក​សុទ្ធ​​តែ​ឥត​មាន​ហេតុ​ឥត​មាន​បច្ច័យតាក់​តែង​ឡើយ (​ ជា​ទិដ្ឋិ​របស់និគ្រន្ថ​តិរិ្ថយ​ពួក​ខ្លះ ) ។  អហេតុ​កប្បដិសន្ធិ ឬ -​ប្រតិសន្ធិ  ការ​ចាប់​កំណើត​ដោយ​អហេតុ​កចិត្ត ( ព. អ. ) ។  អហេតុកសត្ត  ឬ  -សត្វ  សត្វ​ដែល​ចាប់​កំណើត​ដោយ​អហេតុកចិត្ត ( ព. អ. ) ។ល។ អហេតុកចិត្ត១៨ដួង អហេតុកចិត្ត គឺដែលមិនមានហេតុបានដល់ លោភហេតុ ទោសហេតុ និងមោហហេតុ ផ្នែកខាងអកុសល។ អលោភហេតុ អទោសហេតុ និង អមោហហេតុ ផ្នែកខាងកុសលនិងអព្យាក្រិត។ អហេតុកចិត្តមាន៣ប្រភេទគឺ អកុសលវិបាកចិត្ត៧ កុសលវិបាកចិត្ត៨ និងកិរិយាចិត្ត៣ រួមគ្នាត្រូវជា១៨ដួង។ អកុសលវិបាកអហេតុកចិត្ត៧ដួង...

អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path

ធម៌រលត់ទុក្ខ! អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path អរិយអដ្ឋង្គិកមគ្គ ឬ អង្គិកមគ្គ ឬ អរិយមគ្គ (The Noble Path)​ ​គឺ​ជា​ធម៌សំខាន់មួយ​ក្នុង​ចំណោម​ធម៌​ទាំងឡាយ​ដែល​ព្រះពុទ្ធ​​​ទ្រង់​បាន​បង្រៀន​ភិក្ខុ ​និង ​បរិស័ទ​​ដើម្បី​ការ​​រលត់​អស់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង ជាផ្លូវ​​ឆ្ពោះ​​ព្រះ​​​​និព្វាន​ ​។ អរិយអដ្ឋង្គិកមគ្គ ជា​ពាក្យ​ផ្សំ​មក​ពី​ ៤ បទ គឺ អរិយ ប្រែ​ថា ប្រសើរ, អដ្ឋ ប្រែ​ថា ៨, និង អង្គៈ ប្រែ​ថា អង្គ ឬ​ តួ, និង មគ្គ ប្រែ​ថា ផ្លូវ ។ ដូច្នេះ​ អដ្ឋង្គិកមគ្គ មាន​ន័យ​ថា​ មាគ៌ា​ឬ​ផ្លូវ​​មាន​អង្គ ៨ ​ដ៏ប្រសើរ​ ។ តើ​អង្គ​​​ទាំង​ ៨ របស់​​អរិយ​មគ្គ​មាន​អ្វី​ខ្លះ ? ហេតុអ្វី​ទើប​ហ៊ាន​ពោល​ថា​ "ប្រសើរ"​ ? អង្គ​ទាំង​ ៨ នោះ​គឺ​ សម្មាទិដ្ឋិ (ការ​យល់ត្រូវ), សម្មាសង្កប្បៈ (ការ​ត្រិះរិះត្រូវ), សម្មាវាចា (ការ​ពោលពាក្យ​សម្តី​ល្អ​គួរ​ស្តាប់ និង​ត្រូវ​កាល​ទេសៈ), សម្មាកម្មន្តៈ (​ការ​​ធ្វើ​ការងារត្រូវ​តាម​ក្បួន​ខ្នាត ឬ​ នីតិវិធី)​, សម្មាវាយាមៈ (ការ​ព្យាយាមត្រូវ)​, សម្មាអាជីវៈ (ការ​​ប្រកប​របរ​ចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការ​មាន​សេចក្តីរឭកត្រូវ ឬ​ ផ្ចង់​ស្មារតី​ត្រូវ​), និង សម្មាសមាធិ (ការ​​តាំងចិត្តម...