Skip to main content

រួមភេទមុនរៀបការខុសឬទេ?

សម្រាប់ក្មួយៗស្រី អានរួចក្មួយនិងមានបញ្ញា!!
រួមភេទមុនរៀបការខុសឬទេ?

ខ្មែរយេីងមានសៀវភៅច្បាប់ស្រីច្បាប់ប្រុសល្អប្រពៃ អប់រំប្រុសនិងស្រីថាអ្វីគួរប្រព្រឹត្តហេីយអ្វីមិនគួរប្រព្រឹត្ត; ប្រាប់ពីហេតុនិងផលថាអ្វីគួរធ្វេីហេីយអ្វីមិនគួរធ្វេី។ ការអប់រំរបស់ប្រពៃណីខ្មែរចេញពីការអប់រំរបស់ព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនា ផ្តោតលេីសីលធម៌ជាការសំខាន់។ បេីមនុស្សខ្វះសីលធម៌ ពួកគេនឹងមិនអាចរកផ្លូវឆ្ពោះទៅកាន់សេចក្តីសុខពិតប្រាកដបានឡេីយ។


ការរួមភេទជាធម្មជាតិសម្រាប់សត្វលោកដែលមានជីវិតទាំងអស់ ប៉ុន្តែមិនមែនជាការចាំបាច់របស់មនុស្សទាំងអស់ ថាបេីមនុស្សយេីងមិនបានរួមភេទទេ មនុស្សយេីងនឹងស្លាប់ទាំងអស់គ្នាឬយា៉ងណាការរួមភេទក្នុងជំនឿរបស់ព្រះពុទ្ធសាសនាគឺជាការបន្តពូជ មិនមែនជាការត្រេកត្រអាលចំពោះកាម។ បេីយេីងបង្កេីតពូជបានល្អនោះយេីងក៏នឹងទទួលបានគ្រាប់ពូជល្អដែរ។

ការរួមភេទមិនមែនកង្កេីតនូវសេចក្តីសុខដ៏ពិតប្រាកដសម្រាប់មនុស្សនោះទេ តែបង្កេីតនូវ " រាគៈ" គឺការត្រេក ត្រអាលចំពោះកាម ដែលជាកិលេសនិងតណ្ហាដែលជាគ្រឿងតោងជាប់និងអារម្មណ៍មនុស្ស។ មនុស្សដែលមានរាគៈគ្របសង្កត់ហេីយ នឹងស្វែងរកតែការសប្បាយខាងកាមគុណ ឬការសប្បាយខាងក្រៅពីព្រោះវាធ្វេីឲ្យពួកគេមានអារម្មណ៍ស្រួល សម្រេីប រំភេីប ដែលជាការសប្បាយមិនអមត។ 



ក្នុងការអប់រំរបស់ព្រះពុទ្ធសាសនា នៅក្នុងសៀវភៅសតិប្បដ្ឋានសូត្របានចែងយា៉ងច្បាស់ថា រាគៈជាឧបសគ្គមួយយា៉ងធំបំផុត ដែលរារាំងមនុស្សមិនឲ្យមានការរីកចម្រេីនខាងផ្លូវចិត្តនិងបញ្ញា(ការសម្រេចធម៌) ពីព្រោះរាគៈជាលក្ខណៈនៃកិលេស ដែលតោងជាប់និងអារម្មណ៍មនុស្សយា៉ងស្អិត។  ការតោងអារម្មណ៍ មិនថាអារម្មណ៍នោះល្អឬអាក្រក់ គឺជាការតោងទុក្ខខ្លួនឯង។

មនុស្សដែល ស្វែងរកសេចក្តីសុខក្នុងផ្លូវកាមគុណជាមនុស្សដែល រស់នៅយា៉ងតក់ក្រហល់ អន្ទះអន្ទែង មានតណ្ហាតែក្នុងការរួមភេទ។ ពួកគេកំពុងហែលលេីគំនរទុក្ខខ្លួនឯងដោយមិនដឹងខ្លួន ប្រៀបបាននិងដង្កូវជាច្រេីនដែលវាររវាមនៅក្នុងបង្គន់ចាំសីុលាមក ពួកវាគិតថាលាមកនោះឆ្ងាញ់ណាស់ ពេលណាអស់លាមកសីុហេីយ ពួកវាក៏ស្លាប់ដោយខ្លួនឯង ឬប្រៀបបាននិងសត្វល្អិតជាច្រេីនដែលកំពុងហេីរចូលក្នុងអណ្ដាតភ្លេីងហេីយគិត ថាអណ្ដាតភ្លេីងនោះជាផ្កា; នៅទីបញ្ចប់ក៏ត្រូវអណ្ដាតភ្លេីងនោះចេះស្លាបធ្លាក់ចូលក្នុងភ្នក់ភ្លើងនោះស្លាប់ម្តងមួយៗ។


មនុស្សដែលបាត់អស់ព្រហ្មចារីមុនរៀបការ ជាមនុសដែលខ្វះភាពបរិសុទ្ធ។ ពួកគេបានបំពានសីលខ្លះៗ ក្នុងសីល៥រួចទៅហេីយ។ ពួកគេនិងក្លាយទៅជាមនុស្សដែលចេះកុហក ហេីយនិងមនុស្សដែលចេះសេពគ្រឿងស្រវឹង, ខ្វះការអៀនខ្មាស ហេីយនិងអស់សេចក្តីថ្លៃថ្នូរ, អស់សេរីភាពនិងភាពជឿជាក់លេីខ្លួនឯង ចាំតែទទួលបញ្ជាពីកិលេស។ ពួកគេនឹងត្រូវកិលេសបញ្ជាឲ្យធ្វេីគ្រប់បែបយា៉ងដេីម្បីបំប៉នសេចក្តីត្រូវការរបស់វា ហេីយពួកគេនឹងកេីតទុក្ខមិនចេះឈប់ព្រោះ តែ កាមតណ្ហា។ េសចក្តីសុខពិតប្រាកដមិនមែន កេីតមកពីកាមគុណ តែកេីតមកពីសេចក្តីងស្ងប់ គឺការរលត់អស់នូវកិលេស។

សម្រាប់ជាបញ្ញា

កុំអាល័យ នឹកស្ដាយ អតីត វាផុតទៅហេីយ; មិនគួរកង្វល់និងអនាគត វាមិនទាន់ដល់; រស់នៅនិងការពិតជាក់ស្តែងក្នុងបច្ចុប្បន្ន។ ធម៌សមាធិប្រចាំថ្ងៃ

បើអ្នកជឿថាអត្ថបទនេះមានប្រយោជន៍ដល់អ្នកដទៃសូមជួយផ្ញេីបន្ត។
   

Comments

Popular posts from this blog

សេចក្តីថ្លៃថ្នូររបស់មនុស្ស!

សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ   ប្រែថា   មាន តម្លៃ គួរ លើក សរសើរ   គួរ រាប់ អាន។   សេចក្តិថ្លៃថ្នូរ   មិនមែនមកពីមាន   ទ្រព្យសម្បត្តិច្រេីន   ឬ   បុណ្យស័ក្តិខ្ពស់   ឬមានអំណាចច្រេីន   ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។   ព្រហ្មវិហារធម៌៤   ជាធម៌កំពូល ជាធម៌របស់ព្រហ្ម   ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ   ទី១ -  មេត្តា   ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ;  ទី២ -  ករុណា   ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ;  ៣ -  មុទិតា   ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ;  ៤ -  ឧបេក្ខា   ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ ,  ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។   ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ   ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹ...

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង លោភមូលចិត្ត៨ដួង៖ ១- លោភមូលចិត្ត៨ដួង សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយទិដ្ឋិ២ប្រការគឺ ឧច្ឆេទទិដ្ឋិ សេចក្តីឃើញ ថា សត្វមានខ្លួននៅក្នុងខ្លួនគឺស្លាប់ហើយសួន្យទៅ មិនកើតទៀត១ សស្សតទិដ្ឋិ សេចក្តីឃើញថា សត្វលោកទៀង គឺសត្វស្លាប់ហើយកើតទៀត ធ្លាប់កើតយ៉ាងណាក៏មក កើតជាយ៉ាងនោះទៀត១ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា​ និងព្រមដោយទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយ សង្ខារ គឺមានបុគ្គលមកដឹកនាំ(មិនក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយសង្ខារ គឺមានបុគ្គលមកដឹ...

អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path

ធម៌រលត់ទុក្ខ! អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path អរិយអដ្ឋង្គិកមគ្គ ឬ អង្គិកមគ្គ ឬ អរិយមគ្គ (The Noble Path)​ ​គឺ​ជា​ធម៌សំខាន់មួយ​ក្នុង​ចំណោម​ធម៌​ទាំងឡាយ​ដែល​ព្រះពុទ្ធ​​​ទ្រង់​បាន​បង្រៀន​ភិក្ខុ ​និង ​បរិស័ទ​​ដើម្បី​ការ​​រលត់​អស់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង ជាផ្លូវ​​ឆ្ពោះ​​ព្រះ​​​​និព្វាន​ ​។ អរិយអដ្ឋង្គិកមគ្គ ជា​ពាក្យ​ផ្សំ​មក​ពី​ ៤ បទ គឺ អរិយ ប្រែ​ថា ប្រសើរ, អដ្ឋ ប្រែ​ថា ៨, និង អង្គៈ ប្រែ​ថា អង្គ ឬ​ តួ, និង មគ្គ ប្រែ​ថា ផ្លូវ ។ ដូច្នេះ​ អដ្ឋង្គិកមគ្គ មាន​ន័យ​ថា​ មាគ៌ា​ឬ​ផ្លូវ​​មាន​អង្គ ៨ ​ដ៏ប្រសើរ​ ។ តើ​អង្គ​​​ទាំង​ ៨ របស់​​អរិយ​មគ្គ​មាន​អ្វី​ខ្លះ ? ហេតុអ្វី​ទើប​ហ៊ាន​ពោល​ថា​ "ប្រសើរ"​ ? អង្គ​ទាំង​ ៨ នោះ​គឺ​ សម្មាទិដ្ឋិ (ការ​យល់ត្រូវ), សម្មាសង្កប្បៈ (ការ​ត្រិះរិះត្រូវ), សម្មាវាចា (ការ​ពោលពាក្យ​សម្តី​ល្អ​គួរ​ស្តាប់ និង​ត្រូវ​កាល​ទេសៈ), សម្មាកម្មន្តៈ (​ការ​​ធ្វើ​ការងារត្រូវ​តាម​ក្បួន​ខ្នាត ឬ​ នីតិវិធី)​, សម្មាវាយាមៈ (ការ​ព្យាយាមត្រូវ)​, សម្មាអាជីវៈ (ការ​​ប្រកប​របរ​ចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការ​មាន​សេចក្តីរឭកត្រូវ ឬ​ ផ្ចង់​ស្មារតី​ត្រូវ​), និង សម្មាសមាធិ (ការ​​តាំងចិត្តម...