Skip to main content

Posts

Showing posts from May, 2017

តេីហេតុអ្វីបានជាប្តីប្រពន្ធឈ្លោះគ្នា?

ប្តីប្រពន្ធឈ្លោះគ្នា ពីព្រោះអ្នកទាំងពីរ ទី១. ខ្វះមេត្តាធម៌(គឺសីល៥), ទី២. ខ្វះការយល់ដឹង អនិច្ចំ (ធម្មជាតិ ទាំងអស់ដែលប្រែប្រួល) ទី៣. ខ្វះការយល់ដឹង អនត្តា (សាបសូន្យ ឬឥតមានអញ ឬឯង)។  ចម្លេីយ៖ ទី១. ការខ្វះមេត្តាធម៌ឬសីល៥ធ្វេីគេទាំងពីរមិនចេះអាណិតអាសូរគ្នាហេីយមិនទុកចិត្តគ្នា; ទី២. ការមិនយល់ អនិច្ចំ ធ្វេីឲ្យគេយល់ ច្រឡំ ថាអ្វីទាំងអស់មិនចេះប្រែប្រួល, ពេលគេទាំងពីរប្រែប្រួល គេទាំងពីរនឹងមានកំហឹងរៀងខ្លួន; ទី៣. ការមិនយល់ អនត្តា ធ្វេីឲ្យគេយល់ច្រឡំថាអ្វីទាំងអស់ មានអញមានឯង, នេះជារបស់អញ ហេីយនេះជា របស់ឯង, នេះជាប្តីអញហេីយនេះជាប្រពន្ធឯង; ការមានអញឬឯង ធ្វេីឲ្យមនុស្សមានភាពមានះ យកឈ្នះយកចាញ់មិនចប់។  ការឈ្លោះគ្នារវាងប្តីប្រពន្ធ កេីតមកពីការតោងជាប់និងរបស់ដែលប្រែប្រួល ហេីយនិងរបស់ដែលចេះសាបសូន្យ ហេីយគិតថារបស់នោះមិនចេះប្រែប្រួល ហេីយមិនចេះសាបសូន្យ។ សេចក្តីសុខរវាងប្តីប្រពន្ធ កេីតមកពីការមានមេត្តា ធម៌ ហេីយនិងការមិនតោងជាប់និងអារម្មណ៍ដែលប្រែប្រួលទាំអស់។ បេីអ្នកនៅតែតោងជាប់និងអារម្មណ៍ថានេះជាប្រពន្ធអញហេីយនេះជាប្តីឯង អ្នកនឹងមានទុក្ខរហូតដល់ថ្ងៃស្លាប់។ ពេលណាអ្នកជម្រះអារម្មណ៍អ្នកឲ្យស្អាត អ្នកនឹងមិនចេះឈ្លោះគ្នាឡេីយ (

កាលាមសូត្រ กาลามสูตร

កាលាមសូត្រ សូត្រនេះព្រះសម្មាសម្ពុទទ្រង់ត្រាស់ទេសនាដល់ជនអ្នករស់នៅកាលាមគ្រាមកុំឲ្យជឿក្នុងរឿង១០ខនេះ៖ ១-មាអនុស្សវនេន-កុំជឿអ្វីដែលឮតៗគ្នាដោយមិនមានហេតុផល ២-មាបរម្បារាយ-កុំជឿទំនៀមទម្លាប់ឬប្រពៃណីដែលគេធ្វើតៗគ្នា ៣-មាឥតិកិរាយ-កុំជឿពាក្យចចាមអារ៉ាម ៤-មាបិដកសម្បទានេន-កុំជឿអ្វីដែលគេសរសេរនៅក្នុងក្បួនឬគម្ពីរ ៥-មាតក្កហេតុ-កុំជឿអ្វីព្រោះគេអះអាងថាវាជាហេតុផល ៦-មានយហេតុ-កុំជឿអ្វីព្រោះវាជាការគ្នេរគ្នាន់ឬការស្មានតាមហេតុផល ៧-មាអាការបរិវិតកេ្កន-កុំជឿអ្វីព្រោះគ្រាន់តែជាតម្រិះនៃលក្ខណដែលមេីលឃេីញ ៨-មាទិដ្ឋិនិជ្ឈានក្ខន្តិយា-កុំជឿអ្វីទោះបីវាត្រូវនឹងទ្រឹស្តីដែលបានពិនិត្យពិច័យរួចហើយ ៩-មាតព្វរូបតាយ-កុំជឿអ្វីទោះបីតែអ្នកនោះនិយាយមានលក្ខណគួរឲ្យជឿបាន ១០-មាសមណោនោគរុ-កុំជឿអី្វទោះបីជាសមណៈរូបនោះចាត់ទុកថាជាគ្រូរបស់យើង បន្ទាប់ពីអ្នកបាន គិត ពិចារណា ត្រិះរិះ វែកញែក សេីបអង្កេត និងធ្វេីការពិសោធ ហេីយបានឃេីញការពិតថាវាស្រោបនិងជីវិតរបស់អ្នក ធ្វេីឳ្យជីវិតរបស់អ្នកមានភាពរីកចម្រេីន ធ្វេីឳ្យជីវិតរបស់អ្នកមានសេចក្តីសុខ ចូរអ្នកជឿចុះ។ กาลามสูตร กาลามสูตร ( เรียกอีกอย่างว่า เกสปุตตสูตร [1] ) คือ พระสูตร

ការឈ្នះការខ្លាច!

ការឈ្នះការខ្លាច! លោកធុដុងមួយអង្គអង្គុយសមាធិនៅក្នុងបា៉ឆាកប់ខ្មោចនៅពេលយប់តែម្នាក់ឯង; លោកអង្គុយ នៅមុខភ្លេីងបូជាសពដែលមិនទាន់រលត់។ លោកប្រាប់ថា លោកឮសម្លេងជេីងមនុស្សដេីរទៅដេីរមកយា៉ងធ្ងន់ នៅមុខក្រុដ(មុង) តែលោកមិនព្រមបេីកភ្នែក; លោកប្រាប់ថាសំណាងណាស់ដែលវាមិនបេីកក្រុដចូលមក ធ្វេីបាបលោក; លោកប្រាប់ថាការខ្លាចទាំងអស់នៅក្នុងពិភពលោកមករួមគ្នានៅក្នុងខ្លួនលោក។ ការខ្លាចនេះកេីតពីអារម្មណ៍ទន់ខ្សោយ ហេីយអាចធ្វេីឲ្យយេីងស្លាប់បាន។ ប៉ុន្តែនៅពេលការខ្លាចនោះកំពុងកេីតឡេីង ក៏មានសំណួរជាច្រេីនកេីតឡេីងផងដែរ។ នេះហៅថា ហេតុកេីត ហេតុរលត់ ធម៌កេីតឡេីង(បញ្ញាកេីតឡេីង)។ ចិត្តសួរខ្លួនឯងថាៈ តេីអញមកនេះដេីម្បីអ្វី? ដេីម្បីស្វែងរកធម៌គឺការឈ្នះនូវការខ្លាច; តេីខ្លាចអ្វី? ខ្លាចស្លាប់; បេីការស្លាប់ដែល គ្មានអ្នកណាម្នាក់ចៀសរួចនោះ តេីអញខ្លាចអ្វីទៀត។ ការស្លាប់នេះជាសច្ចធម៌ ដែលគ្មានអ្នកណាម្នាកអាចចៀសរួច ហេីយការបដិបត្តិសមាធិរបៀបនេះគឺការយកឈ្នះនូវការខ្លាច។ ការស្លាប់នេះជាទុក្ខធំបំផុតដែលមនុស្សទាំងអស់មាន។ មុននឹងស្លាប់ត្រូវកសាងអំពេីល្អជាស្ពាន។