លោកធុដុងមួយអង្គអង្គុយសមាធិនៅក្នុងបា៉ឆាកប់ខ្មោចនៅពេលយប់តែម្នាក់ឯង; លោកអង្គុយ នៅមុខភ្លេីងបូជាសពដែលមិនទាន់រលត់។ លោកប្រាប់ថា លោកឮសម្លេងជេីងមនុស្សដេីរទៅដេីរមកយា៉ងធ្ងន់ នៅមុខក្រុដ(មុង) តែលោកមិនព្រមបេីកភ្នែក; លោកប្រាប់ថាសំណាងណាស់ដែលវាមិនបេីកក្រុដចូលមក ធ្វេីបាបលោក; លោកប្រាប់ថាការខ្លាចទាំងអស់នៅក្នុងពិភពលោកមករួមគ្នានៅក្នុងខ្លួនលោក។ ការខ្លាចនេះកេីតពីអារម្មណ៍ទន់ខ្សោយ ហេីយអាចធ្វេីឲ្យយេីងស្លាប់បាន។
ប៉ុន្តែនៅពេលការខ្លាចនោះកំពុងកេីតឡេីង ក៏មានសំណួរជាច្រេីនកេីតឡេីងផងដែរ។ នេះហៅថា ហេតុកេីត ហេតុរលត់ ធម៌កេីតឡេីង(បញ្ញាកេីតឡេីង)។ ចិត្តសួរខ្លួនឯងថាៈ តេីអញមកនេះដេីម្បីអ្វី? ដេីម្បីស្វែងរកធម៌គឺការឈ្នះនូវការខ្លាច; តេីខ្លាចអ្វី? ខ្លាចស្លាប់; បេីការស្លាប់ដែល គ្មានអ្នកណាម្នាក់ចៀសរួចនោះ តេីអញខ្លាចអ្វីទៀត។ ការស្លាប់នេះជាសច្ចធម៌ ដែលគ្មានអ្នកណាម្នាកអាចចៀសរួច ហេីយការបដិបត្តិសមាធិរបៀបនេះគឺការយកឈ្នះនូវការខ្លាច។ ការស្លាប់នេះជាទុក្ខធំបំផុតដែលមនុស្សទាំងអស់មាន។ មុននឹងស្លាប់ត្រូវកសាងអំពេីល្អជាស្ពាន។
Comments