Skip to main content

តេីហេតុអ្វីបានជាប្តីប្រពន្ធឈ្លោះគ្នា?


ប្តីប្រពន្ធឈ្លោះគ្នា ពីព្រោះអ្នកទាំងពីរ ទី១. ខ្វះមេត្តាធម៌(គឺសីល៥), ទី២. ខ្វះការយល់ដឹង អនិច្ចំ (ធម្មជាតិ ទាំងអស់ដែលប្រែប្រួល) ទី៣. ខ្វះការយល់ដឹង អនត្តា (សាបសូន្យ ឬឥតមានអញ ឬឯង)។ 
ចម្លេីយ៖
ទី១. ការខ្វះមេត្តាធម៌ឬសីល៥ធ្វេីគេទាំងពីរមិនចេះអាណិតអាសូរគ្នាហេីយមិនទុកចិត្តគ្នា; ទី២. ការមិនយល់ អនិច្ចំ ធ្វេីឲ្យគេយល់ ច្រឡំ ថាអ្វីទាំងអស់មិនចេះប្រែប្រួល, ពេលគេទាំងពីរប្រែប្រួល គេទាំងពីរនឹងមានកំហឹងរៀងខ្លួន; ទី៣. ការមិនយល់ អនត្តា ធ្វេីឲ្យគេយល់ច្រឡំថាអ្វីទាំងអស់ មានអញមានឯង, នេះជារបស់អញ ហេីយនេះជារបស់ឯង, នេះជាប្តីអញហេីយនេះជាប្រពន្ធឯង; ការមានអញឬឯង ធ្វេីឲ្យមនុស្សមានភាពមានះ យកឈ្នះយកចាញ់មិនចប់។ 
ការឈ្លោះគ្នារវាងប្តីប្រពន្ធ កេីតមកពីការតោងជាប់និងរបស់ដែលប្រែប្រួល ហេីយនិងរបស់ដែលចេះសាបសូន្យ ហេីយគិតថារបស់នោះមិនចេះប្រែប្រួល ហេីយមិនចេះសាបសូន្យ។ សេចក្តីសុខរវាងប្តីប្រពន្ធ កេីតមកពីការមានមេត្តា ធម៌ ហេីយនិងការមិនតោងជាប់និងអារម្មណ៍ដែលប្រែប្រួលទាំអស់។
បេីអ្នកនៅតែតោងជាប់និងអារម្មណ៍ថានេះជាប្រពន្ធអញហេីយនេះជាប្តីឯង អ្នកនឹងមានទុក្ខរហូតដល់ថ្ងៃស្លាប់។ ពេលណាអ្នកជម្រះអារម្មណ៍អ្នកឲ្យស្អាត អ្នកនឹងមិនចេះឈ្លោះគ្នាឡេីយ (បដិបត្តិតាមវិធី វិបស្សនា)។
ពីព្រះអភិធមម្ម
ហេតុឲ្យមានការខឹងក្នុងចិត្ត មាន៤ប្រការ (ហេតុឲ្យមានទោសមូលចិត្ត មាន៤ ប្រការ)
១. ទោសជ្ឈាសយតា-មានអធ្យាស្រ័យជាអ្នកចងនូវសេចក្តីក្តរោធទុក(ជាអ្នកមានចិត្តខឹងនៅក្នុងខ្លួន
២. អគម្ភីរបកតិតា- មានសេចក្តីមិនសុខុមជាប្រក្រតី (មិនមានសេចក្តីសុខជាប្រក្រតី)
៣. អប្បសុតតា- មានការស្តាប់នូវព្រះសទ្ធម្មតិចណាស់ (ស្តាប់ធម៌តិច)
៤. អនិដ្ឋារម្មណសមាយោគោ- ប្រកបនិងអារម្មណ៍ដែលមិនល្អគាប់ចិត្ត(មិនមានអរម្មណ៍ល្អក្នុងចិត្ត)

Comments

Anonymous said…
សាធុៗៗៗ

Popular posts from this blog

សេចក្តីថ្លៃថ្នូររបស់មនុស្ស!

សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ   ប្រែថា   មាន តម្លៃ គួរ លើក សរសើរ   គួរ រាប់ អាន។   សេចក្តិថ្លៃថ្នូរ   មិនមែនមកពីមាន   ទ្រព្យសម្បត្តិច្រេីន   ឬ   បុណ្យស័ក្តិខ្ពស់   ឬមានអំណាចច្រេីន   ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។   ព្រហ្មវិហារធម៌៤   ជាធម៌កំពូល ជាធម៌របស់ព្រហ្ម   ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ   ទី១ -  មេត្តា   ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ;  ទី២ -  ករុណា   ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ;  ៣ -  មុទិតា   ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ;  ៤ -  ឧបេក្ខា   ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ ,  ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។   ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ   ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹ...

អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path

ធម៌រលត់ទុក្ខ! អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path អរិយអដ្ឋង្គិកមគ្គ ឬ អង្គិកមគ្គ ឬ អរិយមគ្គ (The Noble Path)​ ​គឺ​ជា​ធម៌សំខាន់មួយ​ក្នុង​ចំណោម​ធម៌​ទាំងឡាយ​ដែល​ព្រះពុទ្ធ​​​ទ្រង់​បាន​បង្រៀន​ភិក្ខុ ​និង ​បរិស័ទ​​ដើម្បី​ការ​​រលត់​អស់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង ជាផ្លូវ​​ឆ្ពោះ​​ព្រះ​​​​និព្វាន​ ​។ អរិយអដ្ឋង្គិកមគ្គ ជា​ពាក្យ​ផ្សំ​មក​ពី​ ៤ បទ គឺ អរិយ ប្រែ​ថា ប្រសើរ, អដ្ឋ ប្រែ​ថា ៨, និង អង្គៈ ប្រែ​ថា អង្គ ឬ​ តួ, និង មគ្គ ប្រែ​ថា ផ្លូវ ។ ដូច្នេះ​ អដ្ឋង្គិកមគ្គ មាន​ន័យ​ថា​ មាគ៌ា​ឬ​ផ្លូវ​​មាន​អង្គ ៨ ​ដ៏ប្រសើរ​ ។ តើ​អង្គ​​​ទាំង​ ៨ របស់​​អរិយ​មគ្គ​មាន​អ្វី​ខ្លះ ? ហេតុអ្វី​ទើប​ហ៊ាន​ពោល​ថា​ "ប្រសើរ"​ ? អង្គ​ទាំង​ ៨ នោះ​គឺ​ សម្មាទិដ្ឋិ (ការ​យល់ត្រូវ), សម្មាសង្កប្បៈ (ការ​ត្រិះរិះត្រូវ), សម្មាវាចា (ការ​ពោលពាក្យ​សម្តី​ល្អ​គួរ​ស្តាប់ និង​ត្រូវ​កាល​ទេសៈ), សម្មាកម្មន្តៈ (​ការ​​ធ្វើ​ការងារត្រូវ​តាម​ក្បួន​ខ្នាត ឬ​ នីតិវិធី)​, សម្មាវាយាមៈ (ការ​ព្យាយាមត្រូវ)​, សម្មាអាជីវៈ (ការ​​ប្រកប​របរ​ចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការ​មាន​សេចក្តីរឭកត្រូវ ឬ​ ផ្ចង់​ស្មារតី​ត្រូវ​), និង សម្មាសមាធិ (ការ​​តាំងចិត្តម...

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង លោភមូលចិត្ត៨ដួង៖ ១- លោភមូលចិត្ត៨ដួង សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយទិដ្ឋិ២ប្រការគឺ ឧច្ឆេទទិដ្ឋិ សេចក្តីឃើញ ថា សត្វមានខ្លួននៅក្នុងខ្លួនគឺស្លាប់ហើយសួន្យទៅ មិនកើតទៀត១ សស្សតទិដ្ឋិ សេចក្តីឃើញថា សត្វលោកទៀង គឺសត្វស្លាប់ហើយកើតទៀត ធ្លាប់កើតយ៉ាងណាក៏មក កើតជាយ៉ាងនោះទៀត១ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា​ និងព្រមដោយទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយ សង្ខារ គឺមានបុគ្គលមកដឹកនាំ(មិនក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយសង្ខារ គឺមានបុគ្គលមកដឹ...