Skip to main content

Posts

Showing posts from July, 2017

ម៉េចក៏យេីងធ្វេី ឲ្យធម៌ព្រះច្របូកច្របល់ម៉្លេះ!

ម៉េចក៏យេីងធ្វេី ឲ្យធម៌ព្រះច្របូកច្របល់ម៉្លេះ! ធម៌របស់ព្រះពុទ្ធងាយៗ​ មិនពិបាក តែអ្នកអប់រំធ្វេីឲ្យធម៌នោះច្របូកច្របល់ មិនងាយយល់, ធ្វេីឲ្យក្មេងជំនាន់ក្រោយនៅឃ្លាតឆ្ងាយពីវត្ត; ធ្វេីឲ្យពុទ្ធបរិស័ទរត់ចោលវត្ត ចូលទៅជ្រកកោននៅក្រោមសាសនាផ្សេង ពីព្រោះពួកគេលែងមានជំនឿលេីការអប់រំរបស់ព្រះពុទ្ធ ថាអាចជួយរលត់ទុក្ខឬសម្រាលទុក្ខពួកគេបាន។ គោលបំណងរបស់ព្រះសម្មាសម្ពុទ្ធច្បាស់លាស់ណាស់ ហេីយអ្នកដែលយល់ធម៌ច្បាស់ក៏អស់ការសង្ស័យដែរថា ព្រះអង្គមានមេត្តាធម៌ចង់ជួយសត្វលោកទាំងអស់ឲ្យរស់ដោយមានសេរីភាពពីកិលេសទាំងអស់ គឺការរលត់ទុក្ខ ឆ្ពោះទៅកាន់ព្រះនិព្វាន។ ព្រះនិព្វានស្តេីរតែ នាំគ្នាលែងនិយាយរួចអស់ទៅហេីយក្នុងរង្វង់អ្នកអប់រំព្រះពុទ្ធសាសនានៅក្នុងប្រទេសខ្មែរ បេីបាននិយាយទៅវិញ ក៏និយាយស្រាលៗដែរ ដូចនៅក្នុងធម្មទេសនាជាដេីម ព្រោះតែព្រះសង្ឃខ្មែរភាគច្រេីនកាន់ភ្ជាប់និង បរិយត្តិបូជា ខ្លាំងជាងបដិបត្តិបូជា លេីកលែងតែព្រះសង្ឃមួយចំនួនតូចដែល ប្រតិបត្តិសមាធិនិងវិបស្សនា; សូម្បីតែព្រះសង្ឃខ្លះ សឹងតែពំុជឿថាខ្លួនអាចសម្រេចព្រះនិព្វានបានទៀតផង។ និព្ធាន ប្រែថាការផ្ដាច់ ឬការរលត់អស់នូវកិលេសនិងតណ្ហា ឬភាពត្រជាក់កេីតឡេីងនៅពេល ភ្លេីងកិលេស

កម្លាំងកម្ម แรงกรรม !!!

កម្លាំងកម្ម แรงกรรม !!! នត្ថិ កម្មំ សម ពលំ-គ្មានកម្លាំងអ្វីក្នុងលោក ស្មេីនិងកម្លាំងកម្ម; นัตถิ กัมมัง สมะ พะลัง-แรงใด ในโลก เสมอแรงกรรม..ไม่มี។ ព្រះសម្មាសម្ពុទ្ធអប់រំមនុស្ស ឲ្យជឿ អំពេីឬការធ្វី ហេីយនិងផលនៃការធ្វេី ដែលភាសាសាមញ្ញហៅថា  "  កម្មផល "  ធ្វេីបុណ្យបានបុណ្យ, ធ្វេីបាបបានបាប, ធ្វេីល្អបានល្អ, ធ្វេីអាក្រក់បានអាក្រក់។ មនុស្សដែលមាន ចិត្តមួហ្មង ល្អក់កករ នឹងធ្វេីតែអំពេីអាក្រក់ ហៅថា អកុសលកម្ម ហេីយផលរបស់វាគឺ សេចក្តីទុក្ខ។ មនុស្សដែលមានសតិសម្បជញ្ញៈ ជាមនុស្សដែលដឹងខុសឬត្រូវ។ មនុស្សដែលដឹងខុសឬត្រូវ ជាមនុស្សដែលមានចិត្តស្អាតបរិសុទ្ធ។ មនុស្សដែលមានចិត្តស្អាតបរិសុទ្ធនឹងធ្វេីតែអំពេឹីល្អ ហៅថាកុសលកម្ម ផលនៃកុសលកម្មឬអំពេីល្អ គឺសេចសុខ។ កម្មនេះមានកម្លាំងធម្មជាតិរបស់របស់វា ដែលយេីងមិនអាចដូរឬគេចបាន; វានឹងដេីរតាមយេីង ដូចស្រមោល អន្ទោលតាមប្រាណ ចាំឲ្យគុណឬទោសដល់យេីងគ្រប់ពេលវាលាពេលណាយេីងភ្លេចខ្លួន ឬនៅពេលយេីងខ្វះសតិ សម្បជញ្ញៈ ។ ពេលយេីងធ្វេីល្អ ឬអាក្រក់ វានឹងឲ្យគុណឬទោសដល់យេីងទៅតាមពេលវាលារបស់វា។ កម្មរបស់យេីងមានទម្ងន់របស់វា, កម្មខ្លះធ្ងន់ ហេីយកម្មខ្លះស្រាល។ ពេលខ្លះវាឲ្យយេីងដឹងភ្លាមៗ ហេីយពេល

អបិយជំនឿមិនគ្រាន់តែធ្វេីឲ្យខ្មែរក្ររហាម; តែវាថែមទាំងធ្វេីឲ្យខ្មែរល្ងង់ទៀតផង!

អបិយជំនឿមិនគ្រាន់តែធ្វេីឲ្យខ្មែរក្ររហាមទេ ; តែវាថែមទាំងធ្វេីឲ្យខ្មែរល្ងង់ទៀតផង ! អបិយជំនឿ នេះហេីយដែលធ្វេីឲ្យខ្មែរយេីងក្ររហាម ហេីយល្ងង់ ; វាធ្វេីឲ្យខ្មែរយេីងខ្វះការគិតនិងការពិចារណានូវធម្មជាតិទាំងឡាយដែលកេីតឡេីងក្នុងលោក , ធ្វេីឲ្យខ្មែរខ្វះការព្យាយាមដោយខ្លួនឯង , ខ្វះការជឿជាក់លេីខ្លួនឯង , មិនច្បាស់លាស់ក្នុងខ្លួនឯង ហេីយមិនទុកចិត្តលេីខ្លួនឯង។ វាធ្វេីឲ្យខ្មែរយេីងដេកចាំតែរបស់អស្ចារ្យនិងវត្ថុស័ក្តិសិទ្ធិ នឹងកេីតឡេីង តែរបស់អស្ចារ្យនិងវត្ថុស័ក្តិសិទ្ធិទាំងនោះនឹងមិនកេីតឡេីងឡេីយ ពីព្រោះវាគ្រាន់តែជាការស្រមៃប៉ុណ្ណោះ។ ព្រះសម្មាសម្ពុទ្ធមានឳវាទថា ថ្ងៃណាក៏ជាថ្ងៃអស្ចារ្យទាំងអស់ របស់មនុស្ស ឲ្យតែពួកគេទាំងអស់នាំគ្នាំកាន់ភ្ជាប់នូវសីល៥ គឺមាន ហិរិ និង ឱត្តប្បៈ ( សេចក្ដី ខ្មាស បាប និង សេចក្ដី ខ្លាច បាប ) នៅក្នុងខ្លួន ពេលនោះគេនឹងឈប់ធ្វេីបាបគ្នា ហេីយពួកគេនឹងរស់នៅជុំគ្នាដោយមានសុភៈមង្គល។ មនុស្សមិន ចាំបាច់ស្វែងរកវត្ថុស័ក្តិសិទ្ធិ ឲ្យមកជួយខ្លួនគេឡេីយ ; វត្ថុស័ក្តិសិទ្ធិរបស់មនុស្សគឺ ចិត្ត របស់គេ ; ព្រោះមនុស្សមានចិត្ត គេអាចធ្វេីអ្វីបានសម្រេចទាំងអស់ ; បេីពួកគេដុសខាត់ចិត្តឲ្យ ស្អាតបរិស

ត្រៃលក្ខណ៍

ត្រៃលក្ខណ៍ ពាក្យ​ថា ត្រៃលក្ខណ៍ (ត្រៃ + លក្ខណៈ) ប្រែ​ថា​ លក្ខណៈ ៣ ដែល​ភាសា​បាលី​ហៅ​ថា តិលក្ខណៈ និង ភាសា​សំស្រ្កឹត​ហៅ​ថា​ ត្រីលក្សណៈ ។ តាម​ទ្រឹស្តី​​ព្រះពុទ្ធសាសនា ត្រៃលក្ខណ៍ គឺ​ជា លក្ខណៈ ៣ នៃ​ធម៌ ដែល​មាន​អត្ថិភាព (existence) ពោល​គឺ អ្វីៗ​ទាំងអស់ ដែលតាក់តែងដោយបច្ច័យ ។ ត្រៃលក្ខណ៍ មាន​ អនិច្ចំ (Anicca) ប្រែ​ថា សេចក្តីមិនទៀង, ទុក្ខំ (Dukkha) ប្រែ​ថា សេចក្តីឈឺចាប់ ឬ ការមិនពេញចិត្ត, និង អនត្តា (Anattā) ប្រែ​ថា​ មិនមែនខ្លួន ។ ការយល់ច្បាស់​សព្វគ្រប់​អំពី​លក្ខណៈ​ទាំង ៣ នេះ អាច​​ជួយ​​មនុស្ស ​​បញ្ចប់​សេចក្តីទុក្ខបាន (Dukkha nirodha)។ ​ព្រះពុទ្ធ​បាន​បង្រៀន​ថា អ្វីៗ​ទាំង​អស់​ដែល​តាក់តែង​ឡើង​​ដោយ​បច្ច័យ (សង្ខារ) ជា​របស់មិនទៀង និង ជាទុក្ខ ។ ព្រះអង្គ​ក៏​មាន​ព្រះ​បន្ទូល​ថា អនត្តា​ ជា​ធម៌​ពន្យល់​ថា​ គ្មានអញ ឬ របស់អញ ក្នុង​អ្វីៗ​ដែល​មាន​​បច្ច័យ​តាក់តែង និង អ្វីៗ​ដែល​គ្មាន​បច្ច័យ​តាក់តែង​ (ដូច​ជា​និព្វាន) ។ ព្រះសិទ្ធត្ថ​បានសម្រេចព្រះនិព្វាន និង សម្មាសម្ពោធិញ្ញាណ បន្ទាប់ពីបានធ្វើសមាធិយ៉ាងបរិបូណ៌ ហេតុនេះ​ទើប​ ព្រះអង្គ​ត្រូវ​បាន​ហៅ​ថា​​ព្រះពុទ្ធ​សក្យមុនី (មនុស្ស​​នៃ​ត្រកូល​សក្យ​ដែល​ប្រកប​ដ

អគតិ ៤ យា៉ង ( ធម៌ពុំគួរប្រព្រឹត្តមាន៤យា៉ង)

អគតិគមនៈ អគតិគាមី អគតិប្បហាន ( សំ . បា . ) ការ ពុំ គួរ ប្រព្រឹត្ត , សេចក្តី លម្អៀង : លុះ ក្នុង អគតិ , វិនិច្ឆ័យក្តី ដោយ អគតិ ។ អគតិ “ សេចក្តី លម្អៀង ” មាន ៤ យ៉ាង គឺ ១ - ឆន្ទាគតិ ( សំ . បា . < ឆន្ទ + អគតិ ) សេចក្តី លម្អៀង ព្រោះ ស្រឡាញ់ ; ២ - ទោសាគតិ ( បា . < ទោស + អគតិ ; សំ . ទោឞ + អគតិ ) សេចក្តី លម្អៀង ព្រោះ ស្អប់ ; ៣ - មោហាគតិ ( សំ . បា . < មោហ + អគតិ ) សេចក្តី លម្អៀង ព្រោះ ល្ងង់ , ព្រោះ ពុំ យល់ ការ ខុស ត្រូវ ; ៤ - ភយាគតិ ( សំ . បា . < ភយ + អគតិ ) សេចក្តី លម្អៀង ព្រោះ ខ្លាច បុណ្យ ខ្លាច អំណាច ឬ ខ្លាច ចិត្ត គេ អគតិគមនៈ ឬ - គមន៍ (- គៈ - មៈ នៈ ឬ - គំ ) ការ លុះ ក្នុង អគតិ ។ អគតិគាមី អ្នក ដែល ច្រើន តែ លុះ ក្នុង អគតិ ( បើ ស្រ្តី ជា អគតិគាមិនី ) ។ អគតិប្បហាន ឬ - ប្រហាន (- តិប - ប៉ៈ - ឬ - ប្រៈ -) ការ លះ អគតិ ; ការ មិន លុះ ក្នុង អគតិ ។ ព . កា . ថា : រីជន សោសិ លុះ ក្នុង អគតិ ណា មួយ ឥត ដឹង លុះ កម្ម ឲ្យ ផល ទើប ធ្វើ ភ្នែក ស្លឹង គន់ គិត រំពឹង ដឹង ខ្លួន ថា ខុស ។ គួ

តេីព្រះសម្មាសម្ពុទ្ធត្រាស់ដឹងអ្វី?

ព្រះសម្មាសម្ពុទ្ធដឹងធម៌ទាំងឡាយមុនព្រះអង្គបានត្រាស់ដឹង ប៉ុន្តែធម៌ទាំង នោះមិនអាចជួយចម្លងសត្វលោកឲ្យផុតពីវាលវដ្តសង្សារ គឺឲ្យផុតពីការកេីត ចាស់ ឈឺ ស្លាប់ ឆ្ពោះទៅកាន់ព្រះ និព្វានបាន។ បន្ទាប់ពីអង្គុយសមាធិនៅក្រោមដេីមពោធិអស់រយៈពេល៧ថ្ងៃ​ នៅមួយកន្លែង មិន កម្រេីកព្រះកាយ, ព្រះអង្គត្រាស់ដឹងធម៌ពិសេសមួយដែលគ្មានអ្នកប្រាជ្ញណាម្នាក់នៅក្នុងលោករកឃេីញគឺធម៌បញ្ចប់ទុក្ខ ហៅថា " អរិយសច្ចធម៌ទាំង៤ " ដែល ជាខ្លឹមនៃការអប់រំរបស់ព្រះអង្គ; គឺជាធម៌ដែលរលត់ទុក្ខសត្វលោក។

THE THREE CHARACTERISTICS OF EXISTENCE

ANGUTTARA NIKAYA 3:134 - DHAMMA-NIYAMA SUTTA THE THREE CHARACTERISTICS OF EXISTANCE : TILAKKHANA "Monks, whether or not there is the arising of Tathagatas, this property stands - this steadfastness of the Dhamma, this orderliness of the Dhamma : All processes are annica (impermanence). "The Tathagata directly awakens to that, breaks through to that.  Directly awakening & breaking through to that, he declares it, teaches it, describes it, sets it forth. He reveals it, explains it, & makes it plain: All processes are annica (impermanence). "Whether or not there is the arising of Tathagatas, this property stands - this steadfastness of the Dhamma, this orderliness of the Dhamma:  All processes are dukkha (misery). "The Tathagata directly awakens to that, breaks through to that.  Directly awakening & breaking through to that, he declares it, teaches it, describes it, sets it forth. He reveals it, ex

អញនិយម(អត្តា) ជាហេតុនាំឲ្យមនុស្សនិយាយមិនត្រូវគ្នា

ភាពអញនិយម(អត្តា) ដែលធ្វេីឲ្យមនុស្សគិតថាខ្លួនត្រូវទាំងអស់, ខ្លួនប្រសេីរជាងគេទាំងអស់ នៅតែជាឧបសគ្គមួយយា៉ងធំបំផុតនៅក្នុងសង្គមខ្មែរ; វាធ្វេីឲ្យពួកគេនិយាយមិនត្រូវគា្ន, ប្រកែកគ្នាយកឈ្នះយកចាញ់ ដែលជាចំណុចចាប់ផ្ដេីមនៃការវិវាទគ្នា។ បេីសិនជាពួកគេទាំងអស់លះចោលអស់នូវអត្តា ហេីយកាន់ភ្ជាប់នូវអនត្តា; ពួកគេនឹងមេីលឃេីញយា៉ងច្បាស់ថា គ្មានអ្វីទាំងអស់ដែលធ្វេីឲ្យពួកគេគួរនឹងតោងជាប់ ហេីយអ្វីៗទាំងអស់ក៏នឹងមិនក្លាយជាឧបសគ្គទៀតឡេីយ។

Metta Sutta ការផ្សាយមេត្តាធម៎ជាភាសាអង់គ្លេស

Those who are skilled in the way, and who seek to attain the state of calm. Should act this way: we should be able, upright, exceedingly upright; considerate, gentle, humble; contented, and easily supported; of a simple lifestyle; with few obligations; courteous, discreet; controlled in the senses, and not hankering after recognition. Let us never do anything that the wise would reprove, but may our constant thought be: May all beings be happy. May all beings be happy, whatever they are: large medium or stout, short small or tall; those that are seen and those that are not seen; those that are near, and those that are far away; those that are born and those yet to be born.  May all beings be happy. Let us never deceive another.  Let us never despise any being in any place whatsoever.  Let us never wish harm against another out of ill-will or hatred. Just as a mother protects her only child at the risk of her own life; so in the same way, let us cultivate unlimited