ព្រះសម្មាសម្ពុទ្ធដឹងធម៌ទាំងឡាយមុនព្រះអង្គបានត្រាស់ដឹង ប៉ុន្តែធម៌ទាំង នោះមិនអាចជួយចម្លងសត្វលោកឲ្យផុតពីវាលវដ្តសង្សារ គឺឲ្យផុតពីការកេីត ចាស់ ឈឺ ស្លាប់ ឆ្ពោះទៅកាន់ព្រះ និព្វានបាន។ បន្ទាប់ពីអង្គុយសមាធិនៅក្រោមដេីមពោធិអស់រយៈពេល៧ថ្ងៃ នៅមួយកន្លែង មិន កម្រេីកព្រះកាយ, ព្រះអង្គត្រាស់ដឹងធម៌ពិសេសមួយដែលគ្មានអ្នកប្រាជ្ញណាម្នាក់នៅក្នុងលោករកឃេីញគឺធម៌បញ្ចប់ទុក្ខ ហៅថា " អរិយសច្ចធម៌ទាំង៤ " ដែល ជាខ្លឹមនៃការអប់រំរបស់ព្រះអង្គ; គឺជាធម៌ដែលរលត់ទុក្ខសត្វលោក។
អហេតុក ( សំ. បា. អហេតុក ឬ សំ. អហៃតុក ) ដែលមិនប្រកបដោយហេតុឬដែលមិនមានហេតុមិនមានបច្ច័យ : កំណើតអហេតុកៈ កំណើតសត្វដែលមិនប្រកបដោយកុសលហេតុ ( ហៅ អហេតុកៈកំណើត ក៏បាន ) ។ អហេតុកចិត្ត ចិត្តជាអហេតុក: គឺចិត្តដែលពេញដោយលោភៈ, ទោសៈ, មោហៈ ( ព. អ. ) ។ អហេតុកទិដ្ឋិ ឬ -មិច្ឆាទិដ្ឋិ ការយល់ឃើញខុសថាសត្វលោកនិងអ្វីៗទាំងអស់ក្នុងលោកសុទ្ធតែឥតមានហេតុឥតមានបច្ច័យតាក់តែងឡើយ ( ជាទិដ្ឋិរបស់និគ្រន្ថតិរិ្ថយពួកខ្លះ ) ។ អហេតុកប្បដិសន្ធិ ឬ -ប្រតិសន្ធិ ការចាប់កំណើតដោយអហេតុកចិត្ត ( ព. អ. ) ។ អហេតុកសត្ត ឬ -សត្វ សត្វដែលចាប់កំណើតដោយអហេតុកចិត្ត ( ព. អ. ) ។ល។ អហេតុកចិត្ត១៨ដួង អហេតុកចិត្ត គឺដែលមិនមានហេតុបានដល់ លោភហេតុ ទោសហេតុ និងមោហហេតុ ផ្នែកខាងអកុសល។ អលោភហេតុ អទោសហេតុ និង អមោហហេតុ ផ្នែកខាងកុសលនិងអព្យាក្រិត។ អហេតុកចិត្តមាន៣ប្រភេទគឺ អកុសលវិបាកចិត្ត៧ កុសលវិបាកចិត្ត៨ និងកិរិយាចិត្ត៣ រួមគ្នាត្រូវជា១៨ដួង។ អកុសលវិបាកអហេតុកចិត្ត៧ដួង...

Comments