Skip to main content

ត្រៃលក្ខណ៍



ត្រៃលក្ខណ៍
ពាក្យ​ថា ត្រៃលក្ខណ៍ (ត្រៃ + លក្ខណៈ) ប្រែ​ថា​ លក្ខណៈ ៣ ដែល​ភាសា​បាលី​ហៅ​ថា តិលក្ខណៈ និង ភាសា​សំស្រ្កឹត​ហៅ​ថា​ ត្រីលក្សណៈ ។ តាម​ទ្រឹស្តី​​ព្រះពុទ្ធសាសនា ត្រៃលក្ខណ៍ គឺ​ជា លក្ខណៈ ៣ នៃ​ធម៌ ដែល​មាន​អត្ថិភាព (existence) ពោល​គឺ អ្វីៗ​ទាំងអស់ ដែលតាក់តែងដោយបច្ច័យ ។ ត្រៃលក្ខណ៍ មាន​ អនិច្ចំ (Anicca) ប្រែ​ថា សេចក្តីមិនទៀង, ទុក្ខំ (Dukkha) ប្រែ​ថា សេចក្តីឈឺចាប់ ឬ ការមិនពេញចិត្ត, និង អនត្តា (Anattā) ប្រែ​ថា​ មិនមែនខ្លួន ។

ការយល់ច្បាស់​សព្វគ្រប់​អំពី​លក្ខណៈ​ទាំង ៣ នេះ អាច​​ជួយ​​មនុស្ស​​បញ្ចប់​សេចក្តីទុក្ខបាន (Dukkha nirodha)។ ​ព្រះពុទ្ធ​បាន​បង្រៀន​ថា អ្វីៗ​ទាំង​អស់​ដែល​តាក់តែង​ឡើង​​ដោយ​បច្ច័យ (សង្ខារ) ជា​របស់មិនទៀង និង ជាទុក្ខ ។ ព្រះអង្គ​ក៏​មាន​ព្រះ​បន្ទូល​ថា អនត្តា​ ជា​ធម៌​ពន្យល់​ថា​ គ្មានអញ ឬ របស់អញ ក្នុង​អ្វីៗ​ដែល​មាន​​បច្ច័យ​តាក់តែង និង អ្វីៗ​ដែល​គ្មាន​បច្ច័យ​តាក់តែង​ (ដូច​ជា​និព្វាន) ។

ព្រះសិទ្ធត្ថ​បានសម្រេចព្រះនិព្វាន និង សម្មាសម្ពោធិញ្ញាណ បន្ទាប់ពីបានធ្វើសមាធិយ៉ាងបរិបូណ៌ ហេតុនេះ​ទើប​ ព្រះអង្គ​ត្រូវ​បាន​ហៅ​ថា​​ព្រះពុទ្ធ​សក្យមុនី (មនុស្ស​​នៃ​ត្រកូល​សក្យ​ដែល​ប្រកប​ដោយ​បញ្ញា​​ និង បាន​ជា​ព្រះ​ពុទ្ធ​) ។ ដោយសារបញ្ញិន្រ្ទិយ (ឥន្រ្ទិយ គឺ បញ្ញា) ព្រះពុទ្ធទ្រង់ដឹងដោយផ្ទាល់ថា អ្វីៗនិមួយៗក្នុងរូបលោកនេះ (និង​អ្វីៗ​ក្នុងបាតុភូតវិទ្យា និងចិត្តវិទ្យា) សំគាល់​បាន​ដោយ​លក្ខណៈ ៣ នេះ ។

អនិច្ចំ ​ជា​ពាក្យ​ក្នុង​ភាសា​បាលី ដែល​ភាសា​​សំស្ក្រឹត​ហៅ​ថា អនិត្យា ប្រែ​ថា​ មិនទៀង ឬ មិនស្ថិតស្ថេរ ។ ពាក្យ​នេះ​តម្រង់​ទៅ​លើការពិត​ដែលថា ធម៌ទាំងអស់ ដែលតាក់តែងដោយបច្ច័យ (សង្ខារ) មានដំណើរប្រែប្រួលជានិច្ច ។ តាម​ពិត​គ្មាន​ធម៌​ឯណា ដែល​សាបសូន្យក្នុងទីបំផុតទេ អាការៈខាងក្រៅរបស់វាប៉ុណ្ណោះ ដែលសាបសូន្យ ព្រោះវាផ្លាស់ប្តូរពីធម្មជាតិមួយ ទៅធម្មជាតិមួយផ្សេង​ទៀត ។ ឧបមាដូចជាស្លឹកឈើ ដែលធ្លាក់ចុះលើដី ហើយរលាយ​បាត់ទៅ ។ នៅពេលដែលរូបរាង និង​វត្តមាន​របស់​ស្លឹកឈើ​បានសាបសូន្យទៅ គ្រឿង​ដែលបង្កើតស្លឹកឈើ បានក្លាយទៅជាលំអងល្អិតៗ ដែលអាចបន្តឲ្យដើមឈើថ្មី កើតឡើង ។ ព្រះពុទ្ធសាសនា​បង្រៀន​មនុស្ស​ឲ្យ​ប្រកាន់​យក​មាគ៌ា​កណ្តាល (ឧបេក្ខា) ដោយជៀសវាង​នូវទស្សនៈហួសហេតុ គឺសស្សតទិដ្ឋិនិយម (eternalism) និង ឧច្ឆេទទិដ្ឋិនិយម (nihilism) ។

ទុក្ខំ ​ជា​ពាក្យ​ក្នុង​ភាសា​បាលី ដែល​ភាសា​​សំស្ក្រឹត​ហៅ​ថា ទុហ៍ខា (duḥkha) ប្រែ​ថា សេចក្តីមិនពេញចិត្ត ហើយ​ក៏​អាច​​ប្រែថា សេចក្តី​ឈឺចាប់​ដែរ ។ គ្មានអ្វីដែលគេរកឃើញ នៅក្នុងរូបលោក សូម្បីអរូបលោកក៏ដោយ ដែលអាចនាំមក នូវ​សេចក្តី​ពេញចិត្ត​ជ្រៅ​ហើយ​ស្ថិតស្ថេរ ។

អនត្តា ​ជា​ពាក្យ​ក្នុង​ភាសា​បាលី ដែល​ភាសា​​សំស្ក្រឹត​ហៅ​ថា អនត្ម័ន (anatman) ប្រែ​ថា មិន​មែន​ខ្លួន​ ប្រើ​ក្នុង​សូត្រ​ជា​នាម​ផង ជា​គុណនាម​ផង សម្រាប់​ចង្អុល​បង្ហាញ​ថា បាតុភូតទាំងឡាយមិនមែនជា ឬ​មិនមាន​ខ្លួនដែលស្ថិតស្ថេរ, ដើម្បី​រៀបរាប់​អ្វី​មួយ និង អ្វី​ទាំងអស់ ដែលជាធម្មជាតិ ដែលកើតដោយ​ការ​ផ្គុំធាតុ ដែលមានខ្លឹមសារដូចគ្នា​ ដែល​ជា​បាតុភូត​និង​ជា​លោកិយ រាប់​ចាប់​តាំង​​ពីចក្រវាឡ (universe) រហូត​ដល់អតិសុខុមលោក (microorganism) ពោល​គឺ​ចាប់​ពី​វត្ថុ​ដ៏​ធំបំផុត រហូត​ដល់​វត្ថុ​ដ៏​តូចបំផុត ដែល​ទាក់ទង​នឹង​រូបកាយ ឬ លោកធាតុ​ខាងក្រៅ ថែមទាំង​មនោទុច្ចរិត ណាមួយ និង ទាំងអស់ ដែល​ជា​ធម្មជាតិ​មិនស្ថិតស្ថេរ ។

Comments

Popular posts from this blog

អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path

ធម៌រលត់ទុក្ខ! អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path អរិយអដ្ឋង្គិកមគ្គ ឬ អង្គិកមគ្គ ឬ អរិយមគ្គ (The Noble Path)​ ​គឺ​ជា​ធម៌សំខាន់មួយ​ក្នុង​ចំណោម​ធម៌​ទាំងឡាយ​ដែល​ព្រះពុទ្ធ​​​ទ្រង់​បាន​បង្រៀន​ភិក្ខុ ​និង ​បរិស័ទ​​ដើម្បី​ការ​​រលត់​អស់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង ជាផ្លូវ​​ឆ្ពោះ​​ព្រះ​​​​និព្វាន​ ​។ អរិយអដ្ឋង្គិកមគ្គ ជា​ពាក្យ​ផ្សំ​មក​ពី​ ៤ បទ គឺ អរិយ ប្រែ​ថា ប្រសើរ, អដ្ឋ ប្រែ​ថា ៨, និង អង្គៈ ប្រែ​ថា អង្គ ឬ​ តួ, និង មគ្គ ប្រែ​ថា ផ្លូវ ។ ដូច្នេះ​ អដ្ឋង្គិកមគ្គ មាន​ន័យ​ថា​ មាគ៌ា​ឬ​ផ្លូវ​​មាន​អង្គ ៨ ​ដ៏ប្រសើរ​ ។ តើ​អង្គ​​​ទាំង​ ៨ របស់​​អរិយ​មគ្គ​មាន​អ្វី​ខ្លះ ? ហេតុអ្វី​ទើប​ហ៊ាន​ពោល​ថា​ "ប្រសើរ"​ ? អង្គ​ទាំង​ ៨ នោះ​គឺ​ សម្មាទិដ្ឋិ (ការ​យល់ត្រូវ), សម្មាសង្កប្បៈ (ការ​ត្រិះរិះត្រូវ), សម្មាវាចា (ការ​ពោលពាក្យ​សម្តី​ល្អ​គួរ​ស្តាប់ និង​ត្រូវ​កាល​ទេសៈ), សម្មាកម្មន្តៈ (​ការ​​ធ្វើ​ការងារត្រូវ​តាម​ក្បួន​ខ្នាត ឬ​ នីតិវិធី)​, សម្មាវាយាមៈ (ការ​ព្យាយាមត្រូវ)​, សម្មាអាជីវៈ (ការ​​ប្រកប​របរ​ចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការ​មាន​សេចក្តីរឭកត្រូវ ឬ​ ផ្ចង់​ស្មារតី​ត្រូវ​), និង សម្មាសមាធិ (ការ​​តាំងចិត្តម...

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង លោភមូលចិត្ត៨ដួង៖ ១- លោភមូលចិត្ត៨ដួង សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយទិដ្ឋិ២ប្រការគឺ ឧច្ឆេទទិដ្ឋិ សេចក្តីឃើញ ថា សត្វមានខ្លួននៅក្នុងខ្លួនគឺស្លាប់ហើយសួន្យទៅ មិនកើតទៀត១ សស្សតទិដ្ឋិ សេចក្តីឃើញថា សត្វលោកទៀង គឺសត្វស្លាប់ហើយកើតទៀត ធ្លាប់កើតយ៉ាងណាក៏មក កើតជាយ៉ាងនោះទៀត១ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា​ និងព្រមដោយទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយ សង្ខារ គឺមានបុគ្គលមកដឹកនាំ(មិនក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយសង្ខារ គឺមានបុគ្គលមកដឹ...

អហេតុកចិត្ត១៨ដួង

អហេតុក ( សំ. បា.  អហេតុក  ឬ សំ.  អហៃតុក  ) ដែល​មិនប្រកប​ដោយ​ហេតុ​ឬ​ដែល​មិន​មាន​ហេតុ​មិន​មាន​បច្ច័យ :  កំណើត​អហេតុកៈ  កំណើត​សត្វ​ដែល​មិន​ប្រកប​ដោយ​កុសល​ហេតុ ( ហៅ  អហេតុកៈ​កំណើត  ក៏​បាន ) ។  អហេតុក​ចិត្ត  ចិត្ត​ជា​អហេតុ​ក: គឺ​ចិត្ត​ដែល​ពេញ​ដោយ​លោភៈ, ទោសៈ, មោហៈ ( ព. អ. ) ។  អហេតុកទិដ្ឋិ  ឬ  -មិច្ឆាទិដ្ឋិ  ការ​យល់​ឃើញ​ខុស​ថា​សត្វ​លោក​និង​អ្វីៗ​ទាំង​អស់​ក្នុង​លោក​សុទ្ធ​​តែ​ឥត​មាន​ហេតុ​ឥត​មាន​បច្ច័យតាក់​តែង​ឡើយ (​ ជា​ទិដ្ឋិ​របស់និគ្រន្ថ​តិរិ្ថយ​ពួក​ខ្លះ ) ។  អហេតុ​កប្បដិសន្ធិ ឬ -​ប្រតិសន្ធិ  ការ​ចាប់​កំណើត​ដោយ​អហេតុ​កចិត្ត ( ព. អ. ) ។  អហេតុកសត្ត  ឬ  -សត្វ  សត្វ​ដែល​ចាប់​កំណើត​ដោយ​អហេតុកចិត្ត ( ព. អ. ) ។ល។ អហេតុកចិត្ត១៨ដួង អហេតុកចិត្ត គឺដែលមិនមានហេតុបានដល់ លោភហេតុ ទោសហេតុ និងមោហហេតុ ផ្នែកខាងអកុសល។ អលោភហេតុ អទោសហេតុ និង អមោហហេតុ ផ្នែកខាងកុសលនិងអព្យាក្រិត។ អហេតុកចិត្តមាន៣ប្រភេទគឺ អកុសលវិបាកចិត្ត៧ កុសលវិបាកចិត្ត៨ និងកិរិយាចិត្ត៣ រួមគ្នាត្រូវជា១៨ដួង។ អកុសលវិបាកអហេតុកចិត្ត៧ដួង...