Skip to main content

THE THREE CHARACTERISTICS OF EXISTENCE




ANGUTTARA NIKAYA 3:134 - DHAMMA-NIYAMA SUTTA

  1. THE THREE CHARACTERISTICS OF EXISTANCE : TILAKKHANA

"Monks, whether or not there is the arising of Tathagatas, this property stands - this steadfastness of the Dhamma, this orderliness of the Dhamma : All processes are annica (impermanence).

"The Tathagata directly awakens to that, breaks through to that.  Directly awakening & breaking through to that, he declares it, teaches it, describes it, sets it forth.
He reveals it, explains it, & makes it plain: All processes are annica (impermanence).

"Whether or not there is the arising of Tathagatas, this property stands - this steadfastness of the Dhamma, this orderliness of the Dhamma:  All processes are dukkha (misery).

"The Tathagata directly awakens to that, breaks through to that.  Directly awakening & breaking through to that, he declares it, teaches it, describes it, sets it forth.
He reveals it, explains it, & makes it plain: All processes are dukkha (misery).

"Whether or not there is the arising of Tathagatas, this property stands - this steadfastness of the Dhamma, this orderliness of the Dhamma: All phenomena are anatta (non-individualism).

"The Tathagata directly awakens to that, breaks through to that.  Directly awakening & breaking through to that, he declares it, teaches it, describes it, sets it forth.
He reveals it, explains it, & makes it plain: All phenomena are anatta (non-individualism).


ត្រៃលក្ខណ៍
ពាក្យ​ថា ត្រៃលក្ខណ៍ (ត្រៃ + លក្ខណៈ) ប្រែ​ថា​ លក្ខណៈ ៣ ដែល​ភាសា​បាលី​ហៅ​ថា តិលក្ខណៈ និង ភាសា​សំស្រ្កឹត​ហៅ​ថា​ ត្រីលក្សណៈ ។ តាម​ទ្រឹស្តី​​ព្រះពុទ្ធសាសនា ត្រៃលក្ខណ៍ គឺ​ជា លក្ខណៈ ៣ នៃ​ធម៌ ដែល​មាន​អត្ថិភាព (existence) ពោល​គឺ អ្វីៗ​ទាំងអស់ ដែលតាក់តែងដោយបច្ច័យ ។ ត្រៃលក្ខណ៍ មាន​ អនិច្ចំ (Anicca) ប្រែ​ថា សេចក្តីមិនទៀង, ទុក្ខំ (Dukkha) ប្រែ​ថា សេចក្តីឈឺចាប់ ឬ ការមិនពេញចិត្ត, និង អនត្តា (Anattā) ប្រែ​ថា​ មិនមែនខ្លួន ។

ការយល់ច្បាស់​សព្វគ្រប់​អំពី​លក្ខណៈ​ទាំង ៣ នេះ អាច​​ជួយ​​មនុស្ស​​បញ្ចប់​សេចក្តីទុក្ខបាន (Dukkha nirodha)។ ​ព្រះពុទ្ធ​បាន​បង្រៀន​ថា អ្វីៗ​ទាំង​អស់​ដែល​តាក់តែង​ឡើង​​ដោយ​បច្ច័យ (សង្ខារ) ជា​របស់មិនទៀង និង ជាទុក្ខ ។ ព្រះអង្គ​ក៏​មាន​ព្រះ​បន្ទូល​ថា អនត្តា​ ជា​ធម៌​ពន្យល់​ថា​ គ្មានអញ ឬ របស់អញ ក្នុង​អ្វីៗ​ដែល​មាន​​បច្ច័យ​តាក់តែង និង អ្វីៗ​ដែល​គ្មាន​បច្ច័យ​តាក់តែង​ (ដូច​ជា​និព្វាន) ។

ព្រះសិទ្ធត្ថ​បានសម្រេចព្រះនិព្វាន និង សម្មាសម្ពោធិញ្ញាណ បន្ទាប់ពីបានធ្វើសមាធិយ៉ាងបរិបូណ៌ ហេតុនេះ​ទើប​ ព្រះអង្គ​ត្រូវ​បាន​ហៅ​ថា​​ព្រះពុទ្ធ​សក្យមុនី (មនុស្ស​​នៃ​ត្រកូល​សក្យ​ដែល​ប្រកប​ដោយ​បញ្ញា​​ និង បាន​ជា​ព្រះ​ពុទ្ធ​) ។ ដោយសារបញ្ញិន្រ្ទិយ (ឥន្រ្ទិយ គឺ បញ្ញា) ព្រះពុទ្ធទ្រង់ដឹងដោយផ្ទាល់ថា អ្វីៗនិមួយៗក្នុងរូបលោកនេះ (និង​អ្វីៗ​ក្នុងបាតុភូតវិទ្យា និងចិត្តវិទ្យា) សំគាល់​បាន​ដោយ​លក្ខណៈ ៣ នេះ ។

អនិច្ចំ ​ជា​ពាក្យ​ក្នុង​ភាសា​បាលី ដែល​ភាសា​​សំស្ក្រឹត​ហៅ​ថា អនិត្យា ប្រែ​ថា​ មិនទៀង ឬ មិនស្ថិតស្ថេរ ។ ពាក្យ​នេះ​តម្រង់​ទៅ​លើការពិត​ដែលថា ធម៌ទាំងអស់ ដែលតាក់តែងដោយបច្ច័យ (សង្ខារ) មានដំណើរប្រែប្រួលជានិច្ច ។ តាម​ពិត​គ្មាន​ធម៌​ឯណា ដែល​សាបសូន្យក្នុងទីបំផុតទេ អាការៈខាងក្រៅរបស់វាប៉ុណ្ណោះ ដែលសាបសូន្យ ព្រោះវាផ្លាស់ប្តូរពីធម្មជាតិមួយ ទៅធម្មជាតិមួយផ្សេង​ទៀត ។ ឧបមាដូចជាស្លឹកឈើ ដែលធ្លាក់ចុះលើដី ហើយរលាយ​បាត់ទៅ ។ នៅពេលដែលរូបរាង និង​វត្តមាន​របស់​ស្លឹកឈើ​បានសាបសូន្យទៅ គ្រឿង​ដែលបង្កើតស្លឹកឈើ បានក្លាយទៅជាលំអងល្អិតៗ ដែលអាចបន្តឲ្យដើមឈើថ្មី កើតឡើង ។ ព្រះពុទ្ធសាសនា​បង្រៀន​មនុស្ស​ឲ្យ​ប្រកាន់​យក​មាគ៌ា​កណ្តាល (ឧបេក្ខា) ដោយជៀសវាង​នូវទស្សនៈហួសហេតុ គឺសស្សតទិដ្ឋិនិយម (eternalism) និង ឧច្ឆេទទិដ្ឋិនិយម (nihilism) ។

ទុក្ខំ ​ជា​ពាក្យ​ក្នុង​ភាសា​បាលី ដែល​ភាសា​​សំស្ក្រឹត​ហៅ​ថា ទុហ៍ខា (duḥkha) ប្រែ​ថា សេចក្តីមិនពេញចិត្ត ហើយ​ក៏​អាច​​ប្រែថា សេចក្តី​ឈឺចាប់​ដែរ ។ គ្មានអ្វីដែលគេរកឃើញ នៅក្នុងរូបលោក សូម្បីអរូបលោកក៏ដោយ ដែលអាចនាំមក នូវ​សេចក្តី​ពេញចិត្ត​ជ្រៅ​ហើយ​ស្ថិតស្ថេរ ។

អនត្តា ​ជា​ពាក្យ​ក្នុង​ភាសា​បាលី ដែល​ភាសា​​សំស្ក្រឹត​ហៅ​ថា អនត្ម័ន (anatman) ប្រែ​ថា មិន​មែន​ខ្លួន​ ប្រើ​ក្នុង​សូត្រ​ជា​នាម​ផង ជា​គុណនាម​ផង សម្រាប់​ចង្អុល​បង្ហាញ​ថា បាតុភូតទាំងឡាយមិនមែនជា ឬ​មិនមាន​ខ្លួនដែលស្ថិតស្ថេរ, ដើម្បី​រៀបរាប់​អ្វី​មួយ និង អ្វី​ទាំងអស់ ដែលជាធម្មជាតិ ដែលកើតដោយ​ការ​ផ្គុំធាតុ ដែលមានខ្លឹមសារដូចគ្នា​ ដែល​ជា​បាតុភូត​និង​ជា​លោកិយ រាប់​ចាប់​តាំង​​ពីចក្រវាឡ (universe) រហូត​ដល់អតិសុខុមលោក (microorganism) ពោល​គឺ​ចាប់​ពី​វត្ថុ​ដ៏​ធំបំផុត រហូត​ដល់​វត្ថុ​ដ៏​តូចបំផុត ដែល​ទាក់ទង​នឹង​រូបកាយ ឬ លោកធាតុ​ខាងក្រៅ ថែមទាំង​មនោទុច្ចរិត ណាមួយ និង ទាំងអស់ ដែល​ជា​ធម្មជាតិ​មិនស្ថិតស្ថេរ ។





Comments

Popular posts from this blog

សេចក្តីថ្លៃថ្នូររបស់មនុស្ស!

សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ   ប្រែថា   មាន តម្លៃ គួរ លើក សរសើរ   គួរ រាប់ អាន។   សេចក្តិថ្លៃថ្នូរ   មិនមែនមកពីមាន   ទ្រព្យសម្បត្តិច្រេីន   ឬ   បុណ្យស័ក្តិខ្ពស់   ឬមានអំណាចច្រេីន   ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។   ព្រហ្មវិហារធម៌៤   ជាធម៌កំពូល ជាធម៌របស់ព្រហ្ម   ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ   ទី១ -  មេត្តា   ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ;  ទី២ -  ករុណា   ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ;  ៣ -  មុទិតា   ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ;  ៤ -  ឧបេក្ខា   ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ ,  ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។   ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ   ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹ...

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង លោភមូលចិត្ត៨ដួង៖ ១- លោភមូលចិត្ត៨ដួង សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយទិដ្ឋិ២ប្រការគឺ ឧច្ឆេទទិដ្ឋិ សេចក្តីឃើញ ថា សត្វមានខ្លួននៅក្នុងខ្លួនគឺស្លាប់ហើយសួន្យទៅ មិនកើតទៀត១ សស្សតទិដ្ឋិ សេចក្តីឃើញថា សត្វលោកទៀង គឺសត្វស្លាប់ហើយកើតទៀត ធ្លាប់កើតយ៉ាងណាក៏មក កើតជាយ៉ាងនោះទៀត១ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា​ និងព្រមដោយទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយ សង្ខារ គឺមានបុគ្គលមកដឹកនាំ(មិនក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយសង្ខារ គឺមានបុគ្គលមកដឹ...

អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path

ធម៌រលត់ទុក្ខ! អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path អរិយអដ្ឋង្គិកមគ្គ ឬ អង្គិកមគ្គ ឬ អរិយមគ្គ (The Noble Path)​ ​គឺ​ជា​ធម៌សំខាន់មួយ​ក្នុង​ចំណោម​ធម៌​ទាំងឡាយ​ដែល​ព្រះពុទ្ធ​​​ទ្រង់​បាន​បង្រៀន​ភិក្ខុ ​និង ​បរិស័ទ​​ដើម្បី​ការ​​រលត់​អស់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង ជាផ្លូវ​​ឆ្ពោះ​​ព្រះ​​​​និព្វាន​ ​។ អរិយអដ្ឋង្គិកមគ្គ ជា​ពាក្យ​ផ្សំ​មក​ពី​ ៤ បទ គឺ អរិយ ប្រែ​ថា ប្រសើរ, អដ្ឋ ប្រែ​ថា ៨, និង អង្គៈ ប្រែ​ថា អង្គ ឬ​ តួ, និង មគ្គ ប្រែ​ថា ផ្លូវ ។ ដូច្នេះ​ អដ្ឋង្គិកមគ្គ មាន​ន័យ​ថា​ មាគ៌ា​ឬ​ផ្លូវ​​មាន​អង្គ ៨ ​ដ៏ប្រសើរ​ ។ តើ​អង្គ​​​ទាំង​ ៨ របស់​​អរិយ​មគ្គ​មាន​អ្វី​ខ្លះ ? ហេតុអ្វី​ទើប​ហ៊ាន​ពោល​ថា​ "ប្រសើរ"​ ? អង្គ​ទាំង​ ៨ នោះ​គឺ​ សម្មាទិដ្ឋិ (ការ​យល់ត្រូវ), សម្មាសង្កប្បៈ (ការ​ត្រិះរិះត្រូវ), សម្មាវាចា (ការ​ពោលពាក្យ​សម្តី​ល្អ​គួរ​ស្តាប់ និង​ត្រូវ​កាល​ទេសៈ), សម្មាកម្មន្តៈ (​ការ​​ធ្វើ​ការងារត្រូវ​តាម​ក្បួន​ខ្នាត ឬ​ នីតិវិធី)​, សម្មាវាយាមៈ (ការ​ព្យាយាមត្រូវ)​, សម្មាអាជីវៈ (ការ​​ប្រកប​របរ​ចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការ​មាន​សេចក្តីរឭកត្រូវ ឬ​ ផ្ចង់​ស្មារតី​ត្រូវ​), និង សម្មាសមាធិ (ការ​​តាំងចិត្តម...