ពេលណាត់ជួបមិត្តភក្តី, ណាត់មនុស្សមកប្រជំុ, ណាត់ញាតិមកញ៉ាំបាយ, អ្នកខ្លះមិនជជែកគ្នាលេង សុខចិត្តអង្គុយលេងទូរស័ព្ទ; បេីចង់លេងទូរស័ព្ទ ម៉េចក៏មិនលេងតែម្នាក់ឯងទៅ, ចាំបាច់ណាត់មិត្តភ័ក្តីឲ្យមកមេីលយេីងលេងទូរស័ព្ទធ្វេីអី។
ការញៀនទូរស័ព្ទជារឿងមនុស្សសម្ពន្ធដែលអាចធ្វេីឲ្យមានបញ្ហាបាន។ ពេលណាបេីយេីង ញៀននិងរឿងអ្វីមួយ ហេីយឈ្ងោកមុខចុះនៅតែម្នាក់ឯង ចាត់ថាយេីងជាមនុស្សមានជម្ងឺផ្លូវចិត្ត; បេីយេីងនៅជាមួយអ្នកដទៃទៀត ហេីយឈ្ងោកមុខចុះនៅតែម្នាក់ឯង ចាត់ថាយេីងជាមនុស្ស ដែលឥតមានមារយាទ។
ដូច្នោះហេីយត្រូវប្រេីជីវិតរបស់យេីងនៅនិងរបស់ដែលមានជីវិត ព្រោះយេីងជារបស់ដែល មានជីវិត; បេីយេីងប្រេីជីវិតនៅនិងរបស់ដែលឥតមានជីវិត ថ្ងៃណាមួយយេីងនឹងក្លាយទៅជារបស់ដែលឥតមានជីវិតដូច្នោះដែរ។ បេីបងប្អូនគិតថាមានប្រយោជន៍ដល់អ្នកដទៃ សូមជួយផ្ញេីបន្ត (share)។
Comments