Skip to main content

Posts

Showing posts from May, 2015

តេីហេតុអ្វីបានជាខ្មែរយេីងអន់បញ្ញា?

បញ្ញាមិនទាក់ទងនិងការចេះដឹង មិនទាក់ទងនិងការអប់រំ ឬការបានសិក្សាខ្ពស់នោះទេ ប៉ុន្តែវា ទាក់ទងនិងចិត្ត និងអារម្មណ៍ និងសតិស្មារតីរបស់មនុស្ស។ បញ្ញាមិនអាចកេីតឡេីងបាន បេីយេីង ពំុមានសេចក្តីស្ងប់នៅក្នុងខ្លួន ឬនៅក្នុងចិត្តនោះឡេីយ។ បញ្ញាកេីតឡេីង នៅពេលយេីងអង្គុយការពិចារណាឃេីញច្បាស់ថាបញ្ចខន្ធទាំងអស់មាន៖  រូប, វេទនា, សញ្ញា, សង្ខារ, វិញ្ញាណ   ថាអនិច្ចំ (ធម្មជាតិទាំងអស់មិនទៀង), ទុក្ខំ (ជីវិតសត្វលោកទាំងអស់រមែងមានទុក្ខ), អនត្តា (ធម្មជាតិទាំងអស់មិនមែនជារបស់អញឬរបស់ឯង ឥតមានអ្វីទាំងអស់) ដែលយេីងពុំគួរតោងវាឡេីយ កំណត់ថាធម្មជាតិទាំងអស់ គ្រាន់តែជាអារម្មណ៍ដែលកេីតហេីយក៏រលត់ទៅតាមធម្មជាតិប៉ុណ្ណោះ។   អារម្មណ៍កេីតឡេីងបានគ្រប់ពេលវេលា ដោយគ្មានអ្នកណាបញ្ជាឬ បង្គាប់វាបាន។   អារម្មណ៍ទាំងនេះហេីយហៅថាកិលេស។ កិលេស ប្រែថាការសៅហ្មងចិត្ត មានអង្គ៣គឺ៖១. លោភៈ គឺការចង់បានហួសពេក, ២. មោហៈ គឺអវិជ្ជាឬការមិន ដឹងខុសត្រូវ, ៣. ទោស គឺការមានកំហឹង។ មនុស្សពេលណាមានកិលេសគ្របសង្កត់ វានឹងធ្វេីឲ្យពួកគេអន់បញ្ញា ធ្វេីឲ្យពួកគេមានចិត្តមួម៉ៅច្របូកច្របល់ ធ្វេីឲ្យពួកគេមានសតិនិងអារម្មណ៍ទន់ខ្សោយ។ មនុស្សដែលមានកិលេសច្រេីនគឺជាមនុស្សដែលកេីតរោគចិត្ត ឬ