Skip to main content

តេីហេតុអ្វីបានជាខ្មែរយេីងអន់បញ្ញា?



បញ្ញាមិនទាក់ទងនិងការចេះដឹង មិនទាក់ទងនិងការអប់រំ ឬការបានសិក្សាខ្ពស់នោះទេ ប៉ុន្តែវា ទាក់ទងនិងចិត្ត និងអារម្មណ៍ និងសតិស្មារតីរបស់មនុស្ស។ បញ្ញាមិនអាចកេីតឡេីងបាន បេីយេីង ពំុមានសេចក្តីស្ងប់នៅក្នុងខ្លួន ឬនៅក្នុងចិត្តនោះឡេីយ។

បញ្ញាកេីតឡេីង នៅពេលយេីងអង្គុយការពិចារណាឃេីញច្បាស់ថាបញ្ចខន្ធទាំងអស់មាន៖ រូប, វេទនា, សញ្ញា, សង្ខារ, វិញ្ញាណ ថាអនិច្ចំ (ធម្មជាតិទាំងអស់មិនទៀង), ទុក្ខំ (ជីវិតសត្វលោកទាំងអស់រមែងមានទុក្ខ), អនត្តា (ធម្មជាតិទាំងអស់មិនមែនជារបស់អញឬរបស់ឯង ឥតមានអ្វីទាំងអស់) ដែលយេីងពុំគួរតោងវាឡេីយ កំណត់ថាធម្មជាតិទាំងអស់ គ្រាន់តែជាអារម្មណ៍ដែលកេីតហេីយក៏រលត់ទៅតាមធម្មជាតិប៉ុណ្ណោះ។  អារម្មណ៍កេីតឡេីងបានគ្រប់ពេលវេលា ដោយគ្មានអ្នកណាបញ្ជាឬ បង្គាប់វាបាន។  អារម្មណ៍ទាំងនេះហេីយហៅថាកិលេស។

កិលេស ប្រែថាការសៅហ្មងចិត្ត មានអង្គ៣គឺ៖១. លោភៈ គឺការចង់បានហួសពេក, ២. មោហៈ គឺអវិជ្ជាឬការមិន ដឹងខុសត្រូវ, ៣. ទោស គឺការមានកំហឹង។ មនុស្សពេលណាមានកិលេសគ្របសង្កត់ វានឹងធ្វេីឲ្យពួកគេអន់បញ្ញា ធ្វេីឲ្យពួកគេមានចិត្តមួម៉ៅច្របូកច្របល់ ធ្វេីឲ្យពួកគេមានសតិនិងអារម្មណ៍ទន់ខ្សោយ។ មនុស្សដែលមានកិលេសច្រេីនគឺជាមនុស្សដែលកេីតរោគចិត្ត ឬមានជម្ងឺខាងអារម្មណ៍ ឬអាចហៅថាជម្ងឺខួរក្បាល។

សង្គមណាដែលពរពេញទៅដោយមនុស្សដែលមានកិលេសច្រេីន សង្គមនោះនឹងជួបតែវិបត្តិ ហេីយនិងភាពវឹកវរ។ មនុស្សនឹងកាប់សម្លាប់ដណ្ដេីមគ្នាសីុ ដណ្ដេីមគ្នាធ្វេីធំ យកឈ្នាះយកចាញ់មិនចេះចប់ព្រោះតែកិលេសជាអ្នកបញ្ជា។

រោគចិត្តឬជម្ងឺខាងផ្លូវចិត្ត ជាជម្ងឺមួយដែលគ្រូពេទ្យមិនអាចមេីលជាងាយៗ ដោយប្រេីឳសថ ដែលទិញមកពីហាងលក់ថ្នាំ។ ប៉ុន្តែជម្ងឺនេះអាចមេីលជាដោយមិនចាំបាច់អស់ប្រាក់ទិញថ្នាំទៀតផង។ ការថែរក្សាជម្ងឺនេះយា៉ងសក្ថិសិទ្ធនោះគឺការហាត់អប់រំចិត្ត ដុសខាត់ចិត្តយេីងឲ្យបរិសុទ្ធ ដោយបដិបត្តិសមាធិ និងវិបស្សនា។

by Bouawat Sithi

Comments

Popular posts from this blog

សេចក្តីថ្លៃថ្នូររបស់មនុស្ស!

សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ   ប្រែថា   មាន តម្លៃ គួរ លើក សរសើរ   គួរ រាប់ អាន។   សេចក្តិថ្លៃថ្នូរ   មិនមែនមកពីមាន   ទ្រព្យសម្បត្តិច្រេីន   ឬ   បុណ្យស័ក្តិខ្ពស់   ឬមានអំណាចច្រេីន   ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។   ព្រហ្មវិហារធម៌៤   ជាធម៌កំពូល ជាធម៌របស់ព្រហ្ម   ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ   ទី១ -  មេត្តា   ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ;  ទី២ -  ករុណា   ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ;  ៣ -  មុទិតា   ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ;  ៤ -  ឧបេក្ខា   ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ ,  ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។   ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ   ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹ...

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង លោភមូលចិត្ត៨ដួង៖ ១- លោភមូលចិត្ត៨ដួង សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយទិដ្ឋិ២ប្រការគឺ ឧច្ឆេទទិដ្ឋិ សេចក្តីឃើញ ថា សត្វមានខ្លួននៅក្នុងខ្លួនគឺស្លាប់ហើយសួន្យទៅ មិនកើតទៀត១ សស្សតទិដ្ឋិ សេចក្តីឃើញថា សត្វលោកទៀង គឺសត្វស្លាប់ហើយកើតទៀត ធ្លាប់កើតយ៉ាងណាក៏មក កើតជាយ៉ាងនោះទៀត១ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា​ និងព្រមដោយទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយ សង្ខារ គឺមានបុគ្គលមកដឹកនាំ(មិនក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយសង្ខារ គឺមានបុគ្គលមកដឹ...

មារ៥យា៉ង!

ព្រះនាម ភគវា ! ------------------- ព្រះនាមទី១០របស់ព្រះអង្គគឺ « ភគវា » ភគវា ទ្រង់ព្រះនាមថា ភគវា ព្រោះព្រះអង្គមាន ដំណើរល្អទៅកាន់ត្រៃភព ខ្ជាក់ចោលហើយ គឺ ថា ព្រះអង្គមិនត្រឡប់កើតទៀតឡើយ៚ ព្រះអង្គឈ្នះមារទាំង ៥ យ៉ាងគឺ៖ ១- ខន្ធមារ ២- កិលេសមារ ៣- អភិសង្ខារមារ ៤- មច្ចុមារ ៥- ទេវបុត្តមារ។ ខន្ធមារ មាន ៥ យ៉ាងគឺ៖ ១- រូបក្ខន្ធ ២- វេទនាខន្ធ ៣- សញ្ញាខន្ធ ៤- សង្ខារក្ខន្ធ ៥- វិញ្ញាណក្ខន្ធ កិលេសមារមាន ១០ យ៉ាងគឺ៖ ១- លោភៈ ២- ទោសៈ ៣- មោហៈ ៤- មានៈ ៥- ទិដ្ឋិៈ  សេចក្ដី ​ ប្រកាន់ ​តាម​ការ​យល់​ឃើញ ៦- វិចិកិច្ឆាៈ សេចក្តី សង្ស័យ ៧- ថីនមិទ្ធៈ  ដំណើរ ​ច្រអូស​និ​ងងុយ​ដេក ៨- អហិរិកៈ  ឥត ​ អៀន ​ ខ្មាស   ៩- អនោត្តប្បៈ   មិនតក់ស្លុត ខ្លាចក្នុងបាប ១០- ឧទ្ធច្ចៈ   រវើរវាយក្នុងអារម្មណ៍  អភិសង្ខារមាន ២ យ៉ាងគឺ៖ ១- បុញ្ញាភិសង្ខារ (បុណ្យ) ២- អបុញ្ញាភិសង្ខារ (បាប) មច្ចុមារ សម្លាប់មនុស្សសត្វឲ្យវិលវល់ក្នុងវដ្តៈ ៣ យ៉ាងគឺ៖ ១- កិលេសវដ្ដៈ ២- កម្មវដ្ដៈ ៣- វិបាកវដ្ដៈ។ ទេវបុត្តមារ បានដល់ស្ដេចមារាធិរាជចងនូវសត្វ ដោយខ្សែមាន ៣ យ៉ាងគឺ៖ ១- រាគៈ ២- ...