Skip to main content

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង


លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង
លោភមូលចិត្ត៨ដួង៖

១-លោភមូលចិត្ត៨ដួង

  • សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ លោភចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយទិដ្ឋិ២ប្រការគឺ ឧច្ឆេទទិដ្ឋិ សេចក្តីឃើញ
ថា សត្វមានខ្លួននៅក្នុងខ្លួនគឺស្លាប់ហើយសួន្យទៅ មិនកើតទៀត១ សស្សតទិដ្ឋិ សេចក្តីឃើញថា សត្វលោកទៀង គឺសត្វស្លាប់ហើយកើតទៀត ធ្លាប់កើតយ៉ាងណាក៏មក
កើតជាយ៉ាងនោះទៀត១ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយធម្មតាខ្លួនឯង)។
  • សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ លោភចិត្តប្រកបដោយសោមនស្សវេទនា​ និងព្រមដោយទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយ
សង្ខារ គឺមានបុគ្គលមកដឹកនាំ(មិនក្លៀវក្លាដោយធម្មតាខ្លួនឯង)។
  • សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ
គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។
  • សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយសង្ខារ
គឺមានបុគ្គលមកដឹកនាំ (មិនក្លៀវក្លាដោយទំនើងខ្លួនឯង)។
  • ឧបេក្ខាសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ លោភចិត្តប្រកបដោយឧបេក្ខាវេទនា និងព្រមដោយទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមាន
បុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្ួនឯង)។
  • ឧបេក្ខាសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ លោភចិត្តប្រកបដោយឧបេក្ខាវេទនា និងព្រមដោយទិដ្ឋិទាំង២ប្រការ ប្រកបដោយសង្ខារ គឺមានបុគ្គល
មកដឹកនាំ (មិនក្លៀវក្លាដោយទំនើងខ្ួនឯង)។
  • ឧបេក្ខាសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ លោភចិត្តប្រកបដោយឧបេក្ខាវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមាន
បុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។
  • ឧបេក្ខាសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ លោភចិត្តប្រកបដោយឧបេក្ខាវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ ប្រកបដោយសង្ខារ គឺមានបុគ្គល
មកដឹកនាំ (មិនក្លៀវក្លាដោយទំនើងខ្ួនឯង)។

២-ទោសមូលចិត្ត២ដួង៖

  • ទោមនស្សសហគតំ បដិឃសម្បយុត្តំ អសង្ខារិកំ ទោសចិត្តប្រកបដោយទោមនស្សវេទនា និងព្រមដោយបដិឃៈ គឺសេចក្តីថ្នាំងថ្នាក់ចិត្ត(សេចក្ដី​អន់​អាក់​ចិត្ត,​ ត្រណាក់​ចិត្ត) មិនប្រកបដោយសង្ខារ គឺកើតឡើងដោយឥតមានអ្នកដទៃបបួលដឹកនាំ។
  • ទោមនស្សសហគតំ បដិឃសម្បយុត្តំ សសង្ខារិកំ ទោសចិត្តប្រកបដោយទោមនស្សវេទនា និងព្រមដោយបដិឃៈ គឺសេចក្តីថ្នាំងថ្នាក់ចិត្ត (សេចក្ដី​អន់​អាក់​ចិត្ត,​ ត្រណាក់​ចិត្ត) តែប្រកបដោយសង្ខារ គឺមានកម្លាំងខ្សោយ កើតឡើងដោយមានអ្នកដទៃបបួលដឹកនាំ។


៣-មោហមូលចិត្ត២ដួង៖

  • ឧបេក្ខាសហគតំ វិចិកិច្ឆាសម្បយុត្តំ មោហចិត្តប្រកបដោយឧបេក្ខាវេទនា និងព្រមដោយវិចិកិច្ឆា គឺសេចក្តីសង្ស័យ។
  • ឧបេក្ខាសហគតំ ឧទ្ធច្ចសម្បយុត្តំ មោហចិត្តប្រកបដោយឧបេក្ខាវេទនា និងព្រមដោយឧទ្ធច្ចៈ គឺសេចក្តីរាយមាយ។
អដ្ឋធា លោភមូលានិ ទោសមូលានិ ច ទ្វិធា
មោហមូលានិ ច ទ្វេតិ ទ្វាទសាកុសលា សិយុំ៕
អកុសលចិត្តមាន១២ គឺលោភមូលចិត្ត៨ ទោសមូលចិត្ត២
មោហមូលចិត្ត២ រួមគ្នាត្រូវជាអកុសលចិត្ត១២ដួង៕

Comments

Popular posts from this blog

អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path

ធម៌រលត់ទុក្ខ! អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path អរិយអដ្ឋង្គិកមគ្គ ឬ អង្គិកមគ្គ ឬ អរិយមគ្គ (The Noble Path)​ ​គឺ​ជា​ធម៌សំខាន់មួយ​ក្នុង​ចំណោម​ធម៌​ទាំងឡាយ​ដែល​ព្រះពុទ្ធ​​​ទ្រង់​បាន​បង្រៀន​ភិក្ខុ ​និង ​បរិស័ទ​​ដើម្បី​ការ​​រលត់​អស់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង ជាផ្លូវ​​ឆ្ពោះ​​ព្រះ​​​​និព្វាន​ ​។ អរិយអដ្ឋង្គិកមគ្គ ជា​ពាក្យ​ផ្សំ​មក​ពី​ ៤ បទ គឺ អរិយ ប្រែ​ថា ប្រសើរ, អដ្ឋ ប្រែ​ថា ៨, និង អង្គៈ ប្រែ​ថា អង្គ ឬ​ តួ, និង មគ្គ ប្រែ​ថា ផ្លូវ ។ ដូច្នេះ​ អដ្ឋង្គិកមគ្គ មាន​ន័យ​ថា​ មាគ៌ា​ឬ​ផ្លូវ​​មាន​អង្គ ៨ ​ដ៏ប្រសើរ​ ។ តើ​អង្គ​​​ទាំង​ ៨ របស់​​អរិយ​មគ្គ​មាន​អ្វី​ខ្លះ ? ហេតុអ្វី​ទើប​ហ៊ាន​ពោល​ថា​ "ប្រសើរ"​ ? អង្គ​ទាំង​ ៨ នោះ​គឺ​ សម្មាទិដ្ឋិ (ការ​យល់ត្រូវ), សម្មាសង្កប្បៈ (ការ​ត្រិះរិះត្រូវ), សម្មាវាចា (ការ​ពោលពាក្យ​សម្តី​ល្អ​គួរ​ស្តាប់ និង​ត្រូវ​កាល​ទេសៈ), សម្មាកម្មន្តៈ (​ការ​​ធ្វើ​ការងារត្រូវ​តាម​ក្បួន​ខ្នាត ឬ​ នីតិវិធី)​, សម្មាវាយាមៈ (ការ​ព្យាយាមត្រូវ)​, សម្មាអាជីវៈ (ការ​​ប្រកប​របរ​ចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការ​មាន​សេចក្តីរឭកត្រូវ ឬ​ ផ្ចង់​ស្មារតី​ត្រូវ​), និង សម្មាសមាធិ (ការ​​តាំងចិត្តម...

សេចក្តីថ្លៃថ្នូររបស់មនុស្ស!

សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ   ប្រែថា   មាន តម្លៃ គួរ លើក សរសើរ   គួរ រាប់ អាន។   សេចក្តិថ្លៃថ្នូរ   មិនមែនមកពីមាន   ទ្រព្យសម្បត្តិច្រេីន   ឬ   បុណ្យស័ក្តិខ្ពស់   ឬមានអំណាចច្រេីន   ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។   ព្រហ្មវិហារធម៌៤   ជាធម៌កំពូល ជាធម៌របស់ព្រហ្ម   ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ   ទី១ -  មេត្តា   ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ;  ទី២ -  ករុណា   ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ;  ៣ -  មុទិតា   ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ;  ៤ -  ឧបេក្ខា   ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ ,  ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។   ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ   ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹ...

អហេតុកចិត្ត១៨ដួង

អហេតុក ( សំ. បា.  អហេតុក  ឬ សំ.  អហៃតុក  ) ដែល​មិនប្រកប​ដោយ​ហេតុ​ឬ​ដែល​មិន​មាន​ហេតុ​មិន​មាន​បច្ច័យ :  កំណើត​អហេតុកៈ  កំណើត​សត្វ​ដែល​មិន​ប្រកប​ដោយ​កុសល​ហេតុ ( ហៅ  អហេតុកៈ​កំណើត  ក៏​បាន ) ។  អហេតុក​ចិត្ត  ចិត្ត​ជា​អហេតុ​ក: គឺ​ចិត្ត​ដែល​ពេញ​ដោយ​លោភៈ, ទោសៈ, មោហៈ ( ព. អ. ) ។  អហេតុកទិដ្ឋិ  ឬ  -មិច្ឆាទិដ្ឋិ  ការ​យល់​ឃើញ​ខុស​ថា​សត្វ​លោក​និង​អ្វីៗ​ទាំង​អស់​ក្នុង​លោក​សុទ្ធ​​តែ​ឥត​មាន​ហេតុ​ឥត​មាន​បច្ច័យតាក់​តែង​ឡើយ (​ ជា​ទិដ្ឋិ​របស់និគ្រន្ថ​តិរិ្ថយ​ពួក​ខ្លះ ) ។  អហេតុ​កប្បដិសន្ធិ ឬ -​ប្រតិសន្ធិ  ការ​ចាប់​កំណើត​ដោយ​អហេតុ​កចិត្ត ( ព. អ. ) ។  អហេតុកសត្ត  ឬ  -សត្វ  សត្វ​ដែល​ចាប់​កំណើត​ដោយ​អហេតុកចិត្ត ( ព. អ. ) ។ល។ អហេតុកចិត្ត១៨ដួង អហេតុកចិត្ត គឺដែលមិនមានហេតុបានដល់ លោភហេតុ ទោសហេតុ និងមោហហេតុ ផ្នែកខាងអកុសល។ អលោភហេតុ អទោសហេតុ និង អមោហហេតុ ផ្នែកខាងកុសលនិងអព្យាក្រិត។ អហេតុកចិត្តមាន៣ប្រភេទគឺ អកុសលវិបាកចិត្ត៧ កុសលវិបាកចិត្ត៨ និងកិរិយាចិត្ត៣ រួមគ្នាត្រូវជា១៨ដួង។ អកុសលវិបាកអហេតុកចិត្ត៧ដួង...