Skip to main content

Posts

Showing posts from February, 2018

ទុក្ខ ១៣ ប្រការ

ទុក្ខ ១៣ ប្រការ គឺ៖ ១) ជាតិទុក្ខ- ទុក្ខព្រោះកំណើត   ២) ជរាទុក្ខ- ទុក្ខព្រោះចាស់ជរា    ៣) ព្យាធិទុក្ខ- ទុក្ខព្រោះជម្ងឺ ៤) មរណៈទុក្ខ- ទុក្ខព្រោះសេចក្តីស្លាប់ ៥) សោកទុក្ខ- ទុក្ខព្រោះការសោកស្តាយក្រៀមក្រំ    ៦) បរិទេវទុក្ខ- ទុក្ខព្រោះការយំខ្សឹកខ្សួល  អាឡោះអាល័យ ៧) ទុក្ខទុក្ខ- ទុក្ខព្រះសេចទុក្ខ គ្រោះថ្នាក់ ឈឺចាប់ (ទុក្ខលេីទុក្ខ) ៨) ទោមនស្សទុក្ខ- ទុក្ខព្រោះសេចក្តអាក់អន់ចិត្ត ឬតូចចិត្ត ៩)ឧបាយាសទុក្ខ- ទុក្ខពោះការចង្អៀតចង្អល់ឬការតានតឹងចិត្ត ១០)អប្បិយេហិ សម្បយោគទុក្ខ- ទុក្ខព្រោះជួបអ្វីដែល មិនពេញចិត្ត ឬមិនត្រូវចិត្ត    ១១)បិយេហិ វិប្បយោគទុក្ខ- ទុក្ខព្រោះព្រាត់ប្រាស់ ពីអ្វីដែល ស្រឡាញ់ពេញចិត្ត ១២)យម្បិច្ឆំនលភតិ តម្បិ ទុក្ខ- ទុក្ខព្រោះចង់បានអ្វីមិនបានដូចប្រាថ្នា   ១៣) សង្ខិតេន បញ្ចុប្បាទានក្ខន្ធ ទុក្ខ- និយាយដោយខ្លីឧបាទានខន្ធទាំង៥ គឺទុក្ខ

ព្រហ្មវិហារធម៌​ ៤

ព្រហ្មវិហារធម៌​ ៤ (Brahmavihāra) តើ​ព្រហ្មវិហារធម៌​មាន​អ្វីខ្លះ ? ព្រហ្មវិហារធម៌​មាន​ មេត្ដា​ ​ករុណា​ ​មុទិតា​ ​និង​ ឧបេក្ខា ។​ មេត្ដា (loving-kindness, benevolence ) មេត្ដា​ ​គឺ​សេចក្ដី​អាណិត​ ​ស្រឡាញ់​ ​ចង់​ឲ្យ​អ្នកផង​បាន​សុខ ។​ ​មេដឹកនាំ​តែងតែ​មាន​ការ​អាណិត​អាសូរ​ជា​និច្ច​ដល់​អ្នក​ក្រោម​បង្គាប់​ ​និង​ប្រជាពលរដ្ឋ ។ យក​ចិត្ដ​ទុក​ដាក់​ខ្ពស់​បំផុត​ ​ពោល​គឺ​ ​បើ​​ស្រឡាញ់​ខ្លួនឯង​ប៉ុណ្ណា​ ​​ត្រូវ​តែ​ស្រឡាញ់​អ្នក​ដទៃ​ ​ក្រុម​ការងារ​ ​កូនចៅ​ ​អ្នក​ក្រោម​បង្គាប់​ ​និង​ប្រជាពលរដ្ឋ​​ប៉ុណ្ណឹង​ដែរ ។​ ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ ​ជា​ក្សត្រ​ដែល​មាន​ទសពិធរាជធម៌​ ​និង​ព្រហ្មវិហារធម៌​ពិតប្រាកដ​ ​ទ្រង់​យក​ព្រះ​ទ័យ​ទុកដាក់​ខ្វាយខ្វល់​ចំពោះ​រាស្ដ្រ​ជា​និច្ច​ ​“ទ្រង់មាន​ព្រះ​ទ័យ​ព្រួយបារម្ភ​ចំពោះ​រោគ​របស់​ប្រជារាស្ដ្រ​ព្រះ​អង្គ​ ​ជាង​ព្រះ​អាពាធ​ព្រះ​អង្គ​ទៅ​ទៀត​ ​ព្រោះថា​សេចក្ដី​ទុក្ខ​របស់​រាស្ដ្រ​ ​គឺជា​សេចក្ដី​ទុក្ខ​របស់​អ្នក​គ្រប់គ្រង​ទាំងឡាយ​ ​មិនមែន​សេចក្ដី​ទុក្ខ​ផ្ទាល់​ព្រះ​អង្គ​ទេ​ ​ដែល​នាំ​ឲ្យ​ព្រះ​អង្គ​ព្រួយ​ឈឺ​ចាប់​នោះ” ។ បើមេត្តាជាសេចក្តីអាណិត ស្រឡាញ់ ចង់ឲ្យអ្នកផងបានសុខ ការយល់ដូច្នេះដូចជា

ការពិនិត្យពិចារណាខន្ធ៥

តេីអ្វីទៅហៅថា ខន្ធ ៥? ក្នុងពេលនេះខ្ញុំបាទនឹងឆ្លៀតឳកាសដេី្បម្បី អធិបាយឲ្យបានលំអិតអំពីអ្វីទៅដែលហៅថាខន្ធ៥ ក្នុងការអប់រំរបស់ព្រះពុទ្ធសាសនា តេីខន្ធនិមួួយៗ គឺជាអ្វី ហេីយមានមុខងាររបស់ខ្លួនយ៉ាងណា ដែរ?ក្នុងចំណោមសាសនាធំជាច្រើននៅលើពិភពលោក មាន តែព្រះពុទ្ធសាសនាមួយគត់ ដែល អប់រំមនុស្សឲ្យជឿលេីខ្លួនឯង   ឲ្យពឹងលេីខ្លួបឯង ឲ្យចេះដោះទុក្ខឬរលត់ទុក្ខដោយខ្លួនឯង ហេីយ ជួយអ្នកដទៃឲ្យចេះរលត់ទុក្ខគេផងដែរ។   ដោយ ប្រតិបត្តិតាមការអប់រំឬធម៌របស់ព្រះគង្គ ពី ព្រោះ ព្រះអង្គមេីលឃេីញថា មនុស្សមានសក្តានុពល ខ្ពស់បំផុត អាចធ្វេីអ្វីបានសម្រេចទាំងអស់ បាន ដោយខ្លួនឯងព្រោះមនុស្សមានចិត្តសម្រាប់គិត ដោយមិនចាំបាច់ពឹងលេីព្រះអាទិទេព ដែល មនុស្សយេីងមេីលមិនឃេីញ ស្ដាប់មិន ឮ សំលេង ហេីយគ្រាន់តែជាការនឹកឃេីញក្នុងអា រម្មណ៍ ប៉ុណ្តោះ។ ព្រះពុទ្ធជាអរិយៈបុគ្គលតែមួយព្រះអង្គគត់ដែលបានបំពេញនូវបារមីទាំង១០ តាំងពីជាតិមុន រហូតដល់ជាតិនេះ ដែលគ្មានអ្នកណាម្នាក់អាចធ្វេីបានដូចព្រះអង្គឡេីយ ព្រះអង្គមានធម៌មេត្តា លេីសមនុស្សទាំងអស់នៅក្នុងលោក ហា៊នលះបង់ជិវិតរបស់ព្រះអង្គដេីម្បីសេចក្តីសុខនិងសេច ក្តីចម្រេីនសំរាប់មនុស្សទាំងអស់។ ព្រះពុទ្ធជាអរិយៈបុគ្គលតែមួយព្

អបាយភូមិ៤

អបាយភូមិ៤ អបាយភូមិ មានន័យថាទី ឬស្ថានទីមិនមានសេចក្តីចម្រើន មាន៤យ៉ាងគឺ៖ នរក ឬនិរយភូមិ ១   បេត្តវិស័យ ១ អសុរកាយ ១   តិរច្ឆាន ១ និរយភូមិ ដែល​ឈ្មោះ​ថា  និរយ (នរក) ព្រោះ​អត្ថ​ថា ទៅ​ប្រាស​ចាក​សេចក្តី​ចម្រើន​ គឺ​សេច​ក្តី​សុខ។  និរយភូមិ  បាន​ដល់​នរក ដោយ​សង្ខេប​មាន​ពីរ​គឺ  មហានរក  (នរក​រណ្តៅ​ធំ) និង​ ចូឡនរក ​(​នរក​រណ្តៅតូច) ឬ​ហៅ​ថា  ឧស្សទនរក  បាន​ដល់​សត្វ​ក្នុង​រណ្តៅនេះ។ មហានរក​ ៨ ​រណ្តៅ សញ្ជីវនរក  នរក ឈ្មោះ​ថា​សញ្ជីវៈ កាឡសុត្តនរក  នរក ឈ្មោះ​ថា កាឡសុត្តៈ សង្ឃាតនរក  នរក ឈ្មោះ​ថា សង្ឃាតៈ ចូឡរោរុវនរក  នរក ឈ្មោះ​ថា ចូឡរោរុវៈ មហារោរុវនរក  នរក ឈ្មោះ​ថា រោរុវៈ តាបននរក  នរក ឈ្មោះ​ថា តាបនៈ មហាតាបននរក  នរក ឈ្មោះ​ថា មហាតាបនៈ អវិចីនរក  នរក ឈ្មោះ​ថា អវិចី។ បេត្តិវិស័យ បេត្តិវិស័យ បាន​ដល់​ភូមិ​នៃ​ប្រេត ។ ប្រេត​មាន​ច្រើន​ប្រភេទ ពួកខ្លះ​មាន​ឫទ្ធិ មាន​អំណាច អាច​បណ្តាល​ឲ្យ​ឃើញ​វត្ថុ​ឥដ្ឋារម្មណ៍ និង​អនិដ្ឋារម្មណ៍បាន ។ ប្រេត​ពួក​ខ្លះ ពេល​យប់​ជា​ទេវតា សោយ​សុខ​សម្បត្តិ​ក្នុង​វិមាន ពេល​ថ្ងៃ​ជា​ប្រេត សោយ​ទុក្ខ​វេទនា​យ៉ាង​សែន​ខ្លោច​ផ្សា, ពួកខ្លះ​អត់​ឃ្លាន មាន​មាត់​ប៉ុន​ម្ជុល, ពួក​ខ